សន្ធិសញ្ញាស្តីពីមហាសមុទ្រសំដៅអនុវត្តន៍ UNCLOS ១៩៨២ ប្រកបដោយ​ប្រសិទ្ធភាព

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ មិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសន្ធិសញ្ញាស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពជីវចម្រុះសមុទ្រនៅខាងក្រៅដែនយុត្តាធិការជាតិ (សន្ធិសញ្ញាស្ដីពីមហាសមុទ្រ)។ ឯកសារនេះរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធឯកសារដោយផ្អែកលើសន្ធិសញ្ញាស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS 1982) ក្នុងអភិបាលកិច្ចដែនសមុទ្រ និងមហាសាគរ ធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងអស់។
សន្ធិសញ្ញាស្តីពីមហាសមុទ្រសំដៅអនុវត្តន៍ UNCLOS ១៩៨២ ប្រកបដោយ​ប្រសិទ្ធភាព - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំអន្តររដ្ឋាភិបាលដើម្បីផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារដែនទឹកអន្តរជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ រូបថត៖ THX/VNA

យន្តការចែករំលែកផលប្រយោជន៍ប្រភពធនធានសមុទ្រប្រកបដោយសមភាព

យោងតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ មហាសមុទ្រគឺជាដែនសមុទ្រអន្តរជាតិ រួមមានតំបន់សមុទ្រទាំងអស់ដែលមិនស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែនសមុទ្រ សមុទ្រផ្ទៃក្នុងរបស់ប្រទេសមួយ ក៏ដូចជាមិនស្ថិតក្នុងតំបន់ទឹកប្រជុំកោះរបស់ប្រទេសប្រជុំកោះ។ ដែនទឹកស្ថិតក្រៅសិទ្ធិយុត្តាធិការជាតិ ហើយនិយាយម្យ៉ាងទៀត គឺជាផ្នែកមហាសមុទ្រដ៏ធំល្វឹងល្វើយ ខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងបាតសមុទ្រក្រៅខ្ពង់រាបបាតសមុទ្រ។ ដូច្នេះហើយ មហាសមុទ្រមិនស្ថិតក្រោមសិទ្ធិយុត្តាធិការមិនថាប្រទេសណាមួយឡើយ។ នៅដែនសមុទ្រអន្តរជាតិនេះ ប្រទេសនានាមានសិទ្ធិសេរីភាពនេសាទត្រី ប៉ុន្តែរ៉ែនៅលើបាតសមុទ្រត្រូវបានចាត់ទុកថាជាមរតករួមរបស់មនុស្សជាតិ។ ការជីកយករ៉ែត្រូវតែអនុវត្តន៍តាមយន្តការអនុញ្ញាត និងចែករំលែកផលប្រយោជន៍របស់ប្រទេសទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ UNCLOS 1982 មិនទាន់កែសម្រួលអំពីប្រភពធនធានថ្មី ពោលគឺប្រភពហ្សែនសមុទ្ររបស់សត្វមានជីវិត ដែលរស់នៅដែនទឹកជ្រៅ និងឆ្ងាយពីត្រើយតែប៉ុណ្ណោះ។ បច្ចុប្បន្ន ប្រទេសអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនស្ទើរតែទាំងអស់ ដែលមានបច្ចេកវិទ្យាសមុទ្រ និងជីវបច្ចេកវិទ្យាជួរមុខប៉ុណ្ណោះ ទើបមានលទ្ធភាពប្រមូលប្រភពហ្សែនសមុទ្រ និងអភិវឌ្ឍន៍កម្មវិធី នាំមកនូវប្រាក់ចំណេញ ខណៈដែលមិនទាន់មានឯកសារអន្តរជាតិណាមួយកំណត់អំពីកាតព្វកិច្ចចែករំលែកអត្ថប្រយោជន៍ក៏ដូចការអភិរក្សសមុទ្រផងដែរ។

ដូច្នេះ ខ្លឹមសារនៃសន្ធិសញ្ញាស្តីពីចីវចម្រុះនៅដែនសមុទ្រស្ថិតក្រៅសិទ្ធិយុត្តាធិការជាតិ (សន្ធិសញ្ញាស្តីពីមហាសមុទ្រ) បានកត់ត្រាក្នុងគោលការណ៍មូលដ្ឋានគ្រឹះ ស្ដីពីប្រភពហ្សែនសមុទ្រគឺជាមរតករួមរបស់មនុស្សជាតិ ហើយជាមូលដ្ឋាន ដើម្បីផលប្រយោជន៍ទាំងអស់ពីប្រភពហ្សែនសមុទ្រចាំបាច់ត្រូវបានចែករំលែកដោយសមភាពជាមួយប្រទេសទាំងអស់។ គួរកត់សម្គាល់ថា នេះជាលើកដំបូងហើយដែល"ព័ត៌មានខ្សែសង្វាក់ឌីជីថលអំពីប្រភពហ្សែន" ត្រូវបានចាត់ទុកថាជា "ទ្រព្យសម្បត្តិឌីជីថល" ដែលផ្សារភ្ជាប់ជាមួយប្រភពហ្សែនសមុទ្រ និងផលប្រយោជន៍ពាក់ព័ន្ធ

ដែលអាចចែករំលែកដល់មនុស្សជាតិទាំងអស់តាមយន្តការកំណត់ដោយសន្ធិសញ្ញា។ ក្នុងបរិបទ ដែលលទ្ធភាពទទួល ធ្វើអាជីវកម្មលើធនធានហ្សែនសមុទ្ររវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍នៅមានគម្លាត ឯកសារនេះបានគូសសញ្ញាការព្រមព្រៀងគ្នារវាងក្រុមប្រទេស ដែលមានអត្ថប្រយោជន៍ខុសៗគ្នាក្នុងការជំរុញសកម្មភាពអភិរក្ស និងធ្វើអាជីវកម្មប្រកបដោយនិរន្តរភាពនូវប្រភពហ្សែនសមុទ្រនៅខាងក្រៅដែនយុត្តាធិការជាតិ កសាងសមត្ថភាព និងផ្ទេរប្រគល់បច្ចេកវិទ្យា ព្រមទាំងធានាសមភាពក្នុងការចែករំលែកផលប្រយោជន៍ពីការធ្វើអាជីវកម្ម និងការប្រើប្រាស់ប្រភពហ្សែនសមុទ្រសម្បូរបែបប្រកបដោយចីរភាព។លើសពីនេះទៅទៀត ជាក់ស្ដែង តំបន់នាយសមុទ្រយ៉ាងតិចណាស់ត្រូវបានការពារ

ខណៈពេលដែលការបំពុល អាស៊ីតកម្ម និងការនេសាទត្រីហួសកម្រិតកំពុងជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយ សន្ធិសញ្ញាបានដាក់ចេញគោលដៅ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ ជារៀងរាល់ឆ្នាំ ពិភពលោកចាំបាច់ត្រូវការពារមហាសាគរឲ្យបាន ១១ គីឡូម៉ែត្រក្រឡា។ សន្ធិសញ្ញាក៏អនុញ្ញាតឱ្យបង្កើតតំបន់ត្រូវបានការពារនៅក្នុងដែនទឹកអន្តរជាតិ ដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពជាតិ តំបន់ ក៏ដូចជាសកលនៅលើសមុទ្រផងដែរ។

អះអាងពីការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិអំពីកិច្ចការពារបរិស្ថានសមុទ្រ

សន្ធិសញ្ញាស្តីពីជីវចម្រុះនៅដែនសមុទ្រស្ថិតក្រៅដែនយុត្តាធិការជាតិ(សន្ធិសញ្ញាមហាសមុទ្រ) គឺជាឯកសារទី ៣ ស្ដីពីការអនុវត្ត UNCLOS ឆ្នាំ ១៩៨២ ក្រៅពីកិច្ចព្រមព្រៀងស្ដីពីហ្វូងត្រីចំណាក់ស្រុក ឆ្នាំ ១៩៩៥ និងកិច្ចព្រមព្រៀងស្តីពីការអនុវត្តផ្នែកទី XI ឆ្នាំ ១៩៩៤ កំណត់ពីគ្រប់គ្រង និងធ្វើអាជីវកម្មតំបន់បាតសមុទ្រអន្តរជាតិ។

សមាជិក UNCLOS បានវាយតម្លៃខ្ពស់ចំពោះការអនុម័តលើឯកសារនៃសន្ធិសញ្ញា គឺជា "ជ័យជំនះនៃពហុភាគីនិយម និងការខិតខំប្រឹងប្រែងជាសកល សំដៅប្រយុទ្ធប្រឆាំងនឹងនិន្នាការបំផ្លិចបំផ្លាញមហាសាគរ"។ សន្ធិសញ្ញាស្តីពីមហាសមុទ្រនឹងពង្រឹងថែមទៀត UNCLOS ឆ្នាំ ១៩៨២ ដែលជារដ្ឋធម្មនុញ្ញនៃមហាសាគរ  ក្របខ័ណ្ឌគតិយុត្តដ៏ទូលំទូលាយសម្រាប់សកម្មភាពទាំងអស់នៅលើសមុទ្រ។ ជាពិសេសនេះគឺសញ្ញាសម្គាល់ថ្មី ក្នុងការអភិវឌ្ឍច្បាប់អន្តរជាតិ ហើយរួមចំណែក អនុវត្តន៍ទសវត្សរ៍អង្គការសហប្រជាជាតិស្តីពីវិទ្យាសាស្ត្រសមុទ្រ បម្រើការអភិវឌ្ឍប្រកបដោយចីរភាព អនុវត្តគោលដៅអភិវឌ្ឍន៍ទី ១៤ ស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពមហាសគរ សមុទ្រ និងប្រភពធនធានសមុទ្រ បម្រើការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ