អគារ Landmark ៨១ នៅទីក្រុងហូជីមិញ ដែលជានិមិត្តរូបនៃការអភិវឌ្ឍដ៏ស្វាហាប់របស់វៀតណាម។ (រូបថត៖ VOV) |
ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិរួមមាន Sputnik VOA Business Times បានកត់ សម្គាល់ថា វៀតណាមគឺជាចំណុចភ្លឺស្វាងក្នុងការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ ជា មជ្ឈមណ្ឌលផលិតកម្មនៃពិភពលោក ជាមហាអំណាចផលិតកម្មនិងជាចំណុច ដ៏ សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល អាស្រ័យលើហេតុផលដូចតទៅ៖ តម្លៃ ពលកម្មសមរម្យ ទីតាំងភូមិសាស្រ្តយុទ្ធសាស្ត្រ និងគុណសម្បត្តិក្នុងការដឹកជញ្ជូន ទំនិញ ស្ថិរភាពនយោបាយ និងផែនការអភិវឌ្ឍរបស់រដ្ឋាភិបាលសម្រាប់វិស័យផលិត កម្ម ជំនឿជាក់របស់សហគ្រាសទៅលើបរិយាកាសវិនិយោគរបស់វៀតណាមកំពុង កើនឡើង។
ក្នុងពេលជាមួយគ្នានោះ ធនាគារពិភពលោក ធនាគារ Standard Chartered ធនាគារ HSBC... បានចាត់ទុកថា វៀតណាមគឺជាទឹកដីមាសដើម្បីទាក់ ទាញលំហូរវិនិយោគពីបរទេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារមូលបត្រ សេដ្ឋកិច្ច ឌីជីថល ថាមពលកកើតឡើងវិញ សុខាភិបាលនិងភស្តុភារកម្ម។ វៀតណាមគឺជា ប្រទេសដែលទទួលអត្ថប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុង តំបន់ (RCEP) ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត កំពុងជំរុញសកម្ម ភាពពាណិជ្ជកម្មនៅវៀតណាម។ វៀតណាមក៏ជាប្រទេសដែលយកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះវិស័យអប់រំ ដែលកំពុងដំណើរការបុព្វហេតុឧស្សាហូបនីយកម្ម កំពុងឆ្លង កាត់សម័យកាលមាសជាមួយនឹងផលប្រយោជន៍ពីប្រជាសាស្រ្តអំណោយផល ដូច្នេះ សហគ្រាសបច្ចេក វិទ្យាធំៗជាច្រើនលើពិភពលោក បានកសាងផែនការផ្លាស់ទីសកម្ម ភាពផលិតកម្មទៅកាន់ប្រទេសវៀតណាមដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។
សារព័ត៌មានបរទេស និងស្ថាប័នសេដ្ឋកិច្ចអន្តរជាតិ រួមមាន DigiTimes Le Petit journal InvestAsian Eurocham... ក៏បានវាយតម្លៃផងដែរថា វៀតណាមអាចសម្រេច បានកំណើនប្រាក់ចំណូល និងពាណិជ្ជកម្មខ្ពស់បំផុតក្នុងចំណោមសមាជិកនៃកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ទំហំ GDP របស់ វៀតណាមបច្ចុប្បន្ននេះ បានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ២០១២។ ទាក់ទងនឹងបញ្ហា នេះ សារព័ត៌មានអន្តរជាតិបានធ្វើអត្ថា ធិប្បាយបន្ថែមថា វៀតណាមបានជៀសផុតពី វិបត្តិសេដ្ឋកិច្ចទាំងអស់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ព្រមទាំងរក្សាបាននូវកំណើន GDP ជាវិជ្ជមានក្នុងអំឡុងពេលមានវិបត្តិ ហើយស្ថិតក្នុងចំណោមប្រទេសដ៏តិចតួច ដែល មិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០២០ នោះឡើយ។ ការស្ដារឡើងវិញរបស់ សេដ្ឋកិច្ចនៅវៀតណាមគឺខ្លាំងក្លានិងឆាប់រហ័ស។ បច្ចុប្បន្ននេះ វៀតណាមគឺជាប្រទេស មួយក្នុងចំណោមប្រទេសប្រកួតប្រជែង ហើយឧស្សាហកម្មរបស់វៀតណាមស្ថិតនៅ ក្នុងក្រុមប្រទេសដែលមានល្បឿនកំណើនខ្ពស់បំផុតលើពិភពលោក ព្រមទាំងជា ប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលមានកំណើនវិជ្ជមានក្នុងរយៈពេល ២ ឆ្នាំ ជាប់ៗគ្នា ទោះបីជាស្ថិតក្នុងស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។
ទាក់ទងនឹងការនាំចេញ យោងតាមសារព័ត៌មានអន្តរជាតិ និងអង្គការសេដ្ឋកិច្ច អន្តរជាតិនានា វៀតណាមបានក្លាយទៅជាគោលដៅមូលដ្ឋានជួរមុខ សម្រាប់វិនិ យោគិនក្នុងវិស័យផលិតកម្ម អាស្រ័យដោយមានទីតាំងយុទ្ធសាស្ត្រ និងគុណសម្បត្តិ ក្នុងការដឹកជញ្ជូនទំនិញ សមត្ថភាពប្រកួតប្រជែងអំពីកម្លាំងពលករនិងថ្លៃដើមផលិត កម្ម។ ទិន្នផល និងបរិមាណការបញ្ជាទិញថ្មី សុទ្ធតែកើនឡើងយ៉ាងខ្លាំងចាប់ពីត្រីមាស ទីមួយឆ្នាំ២០២២។
សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស សារព័ត៌មានអន្តរជាតិ និងអង្គការ សេដ្ឋកិច្ចអន្តរជាតិបានវាយតម្លៃថា រហូតមកដល់ពេលនេះ វៀតណាមបានក្លាយទៅជា ទីកន្លែងកាន់តែទាក់ទាញ សម្រាប់អាជីវកម្មគ្រប់ប្រភេទ ហើយជាគោលដៅពេញនិយម និងគួរឲ្យទុកចិត្តរបស់វិនិយោគិនបរទេស។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រួមមានការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+ (របស់សិង្ហបុរី) ធនាគារពិភពលោក កាសែត Business Times ... ក៏បានធ្វើការ ព្យាករណ៍ជាវិជ្ជមានអំពីសេដ្ឋកិច្ចវៀតណាមផងដែរ តាមនោះវាយតម្លៃថា វៀតណាម នឹងមានល្បឿនកំណើនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លើសពីការរំពឹងទុកក្នុង ឆ្នាំ២០២២ ហើយយថាទស្សន៍កំណើនរយៈពេលមធ្យមរបស់វៀតណាមបន្តមាន សុទិដ្ឋិនិយម។ តាមការព្យាករណ៍ថា កំណើន GDP របស់វៀតណាមនឹងស្ថិតក្នុង ចន្លោះពី ៥,៥% ដល់៧,៩% ក្នុងឆ្នាំ២០២២៕