សិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម-ជំហានថ្មីក្នុងសិទ្ធិមនុស្ស

THU HOA
Chia sẻ
(VOVWORLD) -៧២ឆ្នាំកន្លងមក ចាប់ពីពេលសិទ្ធិមនុស្សបានចែងឡើងនៅក្នុងសេចក្តីប្រកាសឯករាជ្យ នៅទីលាន Ba Dinh ក្នុងថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥ សតិអារម្មណ៍របស់លោកប្រធានហូជីមិញ ស្ដីអំពីសិទ្ធិមនុស្ស នៅមានអត្ថន័យជ្រាលជ្រៅ ត្រូវបានមរតកនឹងអភិវឌ្ឍន៍ក្នុងរដ្ឋធម្មនុញ្ញ។ក្នុងសិទ្ធិមនុស្ស សិទ្ធិសេរីភាពធ្វើពាណិជ្ជកម្មនៅមានជំហានថ្មីជាច្រើន បើកទូលាយជាង និងបានជាក់ស្ដែងភាវូបនីយកម្មក្នុងច្បាប់ផ្សេងៗ។ 

៧២ឆ្នាំកន្លងមក ចាប់ពីពេលសិទ្ធិមនុស្សបានចែងឡើងនៅក្នុងសេចក្តីប្រកាសឯករាជ្យ នៅទីលាន Ba Dinh ក្នុងថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥ សតិអារម្មណ៍របស់លោកប្រធានហូជីមិញ ស្ដីអំពីសិទ្ធិមនុស្ស នៅមានអត្ថន័យជ្រាលជ្រៅ ត្រូវបានមរតកនឹងអភិវឌ្ឍន៍ក្នុងរដ្ឋធម្មនុញ្ញ។ក្នុងសិទ្ធិមនុស្ស សិទ្ធិសេរីភាពធ្វើពាណិជ្ជកម្មនៅមានជំហានថ្មីជាច្រើន បើកទូលាយជាង និងបានជាក់ស្ដែងភាវូបនីយកម្មក្នុងច្បាប់ផ្សេងៗ។ 

សិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម-ជំហានថ្មីក្នុងសិទ្ធិមនុស្ស - ảnh 1

សិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម-ជំហានថ្មីក្នុងសិទ្ធិមនុស្ស

និយមន័យអំពីសិទ្ធិមនុស្សនៅវៀតណាម ត្រូវបានចែងឡើងលើកដំបូងជាផ្លូវការ និងជាក់ស្ដែងបំផុតគឺក្នុងសេចក្តីប្រកាសឯករាជ្យ បង្កើតប្រទេសវៀតណាមប្រចាធិបតេយ្យ សាធារណះរដ្ឋ នាថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥។ បន្ទាប់នោះ សិទ្ធិមនុស្សត្រូវបានអះអាងនិងបើកទូលាយ ក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៥៩, ១៩៨០, ១៩៩២ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម បំពេញបន្ថែមនាឆ្នាំ២០០១ និងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។

          សិទ្ធិមនុស្សបានជាក់ស្ដែងភាវូបនីយកម្មទៅជាសិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម

        សិទ្ធិមនុស្សត្រូវបានជាក់ស្ដែងភាវូបនីយកម្មទៅជាសិទ្ធិផ្សេងៗ ដែលក្នុងនោះមានសិទ្ធិសេរីភាពធ្វើពាណិជ្ជ កម្ម  ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២។ ពិសេស រដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ បានទទួលស្គាល់សិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម ជាសិទ្ធិមួយក្នុងចំណោមសិទ្ធិមូលដ្ឋានរបស់មនុស្ស។ បណ្ឌិត Nguyen Van Cuong នាយកសាលា សភា បណ្ឌិតគតិយុត្តិ-ក្រសួងយុត្តិធម៌ បានវិភាគថា៖

          “ ពេលដែលបានចាត់ទុកសេរីភាពធ្វើពាណិជ្ជកម្មជាសិទ្ធិរបស់មនុស្ស មានន័យថា៖សិទ្ធិមនុស្សមានសិទ្ធិសេរី ភាពធ្វើពាណិជ្ជកម្ម ហើយមិនគ្រាន់តែបានរដ្ឋទទួលស្គាល់ គោរពប៉ុណ្ណោះទេ ថែមទាំងបានការពារនិងធានាទៀតផង។ ដូច្នេះ នេះជាការដែលបានរដ្ឋគោរព ការពារ ធនាសិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម ហើយប្រជាជនបានទទួលសិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម។”

          រដ្ឋធម្មនុញ្ញឆ្នាំ២០១៣បានកំណត់ថា៖ សិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម បានកំណត់ក្នុងប្រព័ន្ធច្បាប់ស្ដីអំពីពាណិជ្ជ កម្ម។ តាមនោះ សិទ្ធិសេរីភាពធ្វើពាណិជ្ជកម្មបានកំណត់បង្កើតលក្ខណះងាយស្រួល កាត់បន្ថយលក្ខខ័ណ្ឌធ្វើអាជីវកម្មជាច្រើន និងបើកទូលាយបណ្ដាក្រុមសិទ្ធិស្វ័យសម្រេច របស់សហគ្រាស។

សិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម-ជំហានថ្មីក្នុងសិទ្ធិមនុស្ស - ảnh 2

សិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម-ជំហានថ្មីក្នុងសិទ្ធិមនុស្ស

ជំរុញសិទ្ធិសេរីភាពធ្វើពាណិជ្ជកម្មថែមទៀត

    ក្នុងស្ថានភាពជាក់ស្ដែង សិទ្ធិសេរីភាពធ្វើពាណិជ្ជកម្មនៅជួបឧបសគ្គជាច្រើន ដោយបណ្ដាលក្ខខ័ណ្ឌធ្វើពាណិជ្ជ កម្ម ដែលបានកំណត់ដោយឯកសារក្រោមច្បាប់ អាជ្ញាប័ណ្ណរង។ ក្នុងនិន្នាការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ច វៀតណាមបន្តជំរុញសិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម។ ក្នុងកិច្ចប្រជុំជំនាញស្ដីអំពីការកសាងច្បាប់របស់រដ្ឋាភិ បាលនាពេលថ្មីៗនេះ ក្រសួងផែនការនិងវិនិយោគ បានស្នើអោយលុបចោលជិត២បាន់លក្ខខ័ណ្ឌធ្វើពាណិជ្ជកម្មដោយមិនសមហេតុសមផល សំដៅអនុវត្តគោលការណ៍កែលំអរបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម កាត់បន្ថយប្រាក់ចំណាយសំរាប់សហគ្រាស ជំរុញការវិនិយោគ លើកកំពស់ទិន្នផល និងកម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច។លោក Phan Duc Hieu អនុប្រធានសភាបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម បានសង្កត់ធ្ងន់ថា៖

          “ គ្រប់ក្រសួង ស្ថាប័នត្រូវទទួលខុសត្រូវត្រួតពិនិត្យ ហើយមានស្ថាប័នបដិវាទឯករាជ្យ ដើម្បីត្រួតពិនិត្យនិង ប្រៀបធៀបជាមួយគ្នា។ បន្ទាប់នោះ បានអនុម័តដោយក្រុមប្រឹក្សាជំនាញមួយ ក្រុមការងារមួយ។ លទ្ធផលនៃការត្រួតពិនិត្យនេះ ត្រូវដាក់ជូនរដ្ឋាភិបាល ឬរដ្ឋសភា ដើម្បីចេញសេចក្តីសម្រេចចិត្តចុងក្រោយ។”

          ដោយមានការចេញផ្សាយឯកសារច្បាប់សំដៅជាក់ស្ដែងភាវូបនីយកម្មបទបញ្ញត្តិនានា ក្នុងរដ្ឋធម្មនុញ្ញស្ដីអំពីសិទ្ធិមនុស្ស ដែលក្នុងនោះមានសិទ្ធិសេរីភាពធ្វើពាណិជ្ជកម្ម របស់ប្រជាពលរដ្ឋ បានសរអោយឃើញច្បាស់នូវការខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានានិងគោរពសិទ្ធិរបស់ប្រជាជនដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញដើម្បី ប្រជាជនបានសេរីភាពធ្វើពាណិជ្ជកម្មបង្កលក្ខខ័ណ្ឌងាយស្រួលក្នុងការបង្កើតនិងជំរុញសហគ្រាសដំណើការ  រដ្ឋា ភិបាល និងគ្រប់ក្រសួង ស្ថាប័នបាននិងកំពុងខំប្រឹងប្រែងថែមទៀត ដើម្បីត្រួតពិនិត្យ និងលុបចោលលក្ខណះធ្វើពាណិជ្ជកម្មមិនសមស្របដើម្បីបង្កើតឡើងបរិយាកាសធ្វើពាណិជ្ជកម្មប្រកបដោយតម្លារភាពជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិនិងលើកកំពស់ថែមទៀតសិទ្ធិមនុស្សនៅវៀតណាម៕

ប្រតិកម្មទៅវិញ