សិទ្ធិសមភាពក្នុងការអភិវឌ្ឍរវាងបណ្ដាជនជាតិជាសក្ខីភាពដ៏រស់រើកនៃសិទ្ធិមនុស្សនៅវៀតណាម

Chia sẻ

(VOVWORLD) - វៀតណាមជាប្រទេសដែលមានជនជាតិទាំង ៥៤ រួមរស់។ ដោយមានអត្រា ចំនួនប្រជាជនមិនព្រមៗគ្នា ជនជាតិភាគតិចចំនួន ៥៣ ត្រឹមតែស្រូបយក នៃ ១៤,៣% ចំនួនប្រជាជនរសុបប៉ុណ្ណោះគឺ ប្រហេលជាមនុស្សចំនួន ១២ លាន ៣ សែននាក់ក្នុងចំណោមចំនួនប្រជាជនសរុប ៩០ លាននាក់។ ការដែល បណ្ដាជនជាតិរស់នៅប្រកបដោយសមភាពដូចជាបងប្អូនសាច់ឈាមឈាមតែមួយនៅក្នុងទូទាំងប្រទេសវៀតណាមជាសក្ខីភាពអំពីការធានាសិទ្ធិមនុស្សនៅវៀតណាម។

សិទ្ធិសមភាពក្នុងការអភិវឌ្ឍរវាងបណ្ដាជនជាតិជាសក្ខីភាពដ៏រស់រើកនៃសិទ្ធិមនុស្សនៅវៀតណាម - ảnh 1 សិទ្ធិសមភាពក្នុងការអភិវឌ្ឍរវាងបណ្ដាជនជាតិជាសក្ខីភាពដ៏រស់រើកនៃសិទ្ធិមនុស្សនៅវៀតណាម

រដ្ឋវៀតណាមជានិច្ចកាលគោរពគោលនយោបាយជនជាតិ ពិសេសគឺការ ធានាសិទ្ធិសមភាពរវាងបណ្ដាជនជាតិ ការយកចិត្តទុកដាក់និងការថែទាំ បង្ក លក្ខណៈល្អបំផុតដើម្បីបណ្ដាជនជាតិអភិវឌ្ឍន៍និងទទួលបានសិទ្ធិប្រយោជន៍ដែលត្រូវបានច្បាប់ទទួលស្គាល់។

        ច្បាប់ស្តីពីសិទ្ធិសមភាពរវាងបណាជនជាតិ

        សិទ្ធិសមភាពនៃបណ្ដាជនជាតិត្រូវបានទទួលស្គាល់និងអះអាងក្នុងបណ្ដា រដ្ឋធម្មនុញ្ញរបស់វៀតណាមតាមរយៈបណ្ដាដំណាក់កាល។ នាពេលថ្មីបំផុតនេះ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានអះអាងថា៖ «សាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាប្រទេសឯកភាពនៃបណ្ដាជនជាតិដែលរួមរស់ក្នុងទូទាំងប្រទេសវៀតណាម។ បណ្ដាជនជាតិសមភាពសាមគ្គីភាពគោរពរនិងជួយឧបត្ថម្ភអភិវឌ្ឍន៍ជាមួយគ្នា»។

រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ហាមឃាត់រាល់ទង្វើរើសអើងបំបែកបំបាក់ជនជាតិ។ ក៏តាមឯកសារនេះថា៖ រដ្ឋអនុវត្តគោលនយោបាយអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយហើយបង្កលក្ខណៈដើម្បីជនជាតិភាគតិចទាំងអស់ពង្រីកសក្តានុភាពអភិវឌ្ឍន៍រួមជាមួយប្រទេសជាតិ។»

        គោលការណ៍ធានាសមភាពរវាងបណ្ដាជនជាតិក្នុងរដ្ឋធម្មនុញ្ញត្រូវបាន បង្ហាញយ៉ាងច្បាស់លាស់ក្នុងប្រព័ន្ធច្បាប់វៀតណាម ហើយត្រូវបានយន្តការភាវូ បនីយកម្មជាក់ស្តែងបនីយកម្មក្នុងឯកសារច្បាប់ជាច្រើន។

        ការកំណត់ស្តីពីសិទ្ធិសមភាពរវាងបណ្ដាជនជាតិត្រូវបានបង្ហាញតាមរយៈ ក្រុមប្រឹក្សាជនជាតិដោយមានភារកិច្ចស្រាវជ្រាវនិងលើលសំណើរជាមួយ រដ្ឋសភាអំពីការងារជនជាតិ អនុវត្តសិទ្ធិឃ្លាំមើលការអនុវត្តគោលនយោបាយជន ជាតិ កម្មវិធីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ព្រៃភ្នំនិងតំបន់មានជនរួម ជាតិជាជនជាតិភាគតិច។ ក្នុងរដ្ឋាភិបាលវៀតណាមមានស្ថាប័នថ្នាក់ក្រសួងគឺគណៈកម្មាធិការជនជាតិដែលទទួលបន្ទុកការងារជនជាតិ។

        នៅវៀតណាម ប្រជាពលរដ្ឋជាជនជាតិភាគតិចត្រូវបានធានាសិទ្ធិចូល រួមចូលក្នុងប្រព័ន្ធនយោបាយ ការគ្រប់គ្រងរដ្ឋនិងសង្គម សិទ្ធិឈរឈ្មោះនៅរដ្ឋស ភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ ដោយហេតុនេះ បរិមាណសមាជិក សភាជាជនរួមជាតិភាគតិចជានិច្ចកាលស្រូបយកអាត្រាខ្ពស់។ ក្នុងរយៈពេល អាណត្តិរដ្ឋសភាចំនួន ៤ ជាបន្តបន្ទាប់កន្លងទៅនេះ អត្រាសមាជិកសភាជាជន ជាតិភាគតិចស្រូបយកពី ១៥,៦% ដល់ ១៧,២៧% ខ្ពស់ជាងអាត្រាជនជាតិភាគតិចលើចំនួនប្រជាជនសរុបគឺ ១៤,៣៥%។

        អាទិភាពជួយឧបត្ថម្ភជនជាតិភាគតិចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

        នាប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋវៀតណាមអនុវត្តគោលនយោបាយជួយឧបត្ថម្ភ ជនជាតិភាគតិចជាច្រើនដើម្បីអនុវត្តសិទ្ធិសមភាព លើកកំពស់ជីវភាពរស់នៅ ខាងសម្ភារៈនិងស្មារតី បង្រួញគំលៀតអភិវឌ្ឍន៍រវាងបណ្ដាជនជាតិជាជំហានៗ ជាគំរូគឺកម្មវិធីធ្វើសកម្មភាពលេខ ១២២ របស់រដ្ឋាភិបាលអំពីការងារជនជាតិសេចក្តីសម្រេចចិត្ត 30a/2008/NQ-CP ស្តីពីការកាត់បន្ថយភាពក្រីក្រចីរភាពកម្ម វិធី ១៣៥ ស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំរាប់បណ្ដាឃុំក្រីក្រពិសេស ជាដើម។

        អាស្រ័យដោយគោលនយោបាយអាទិភាពទាំងនេះ ស្ថានភាពសេដ្ឋកិច្ច សង្គមនៅតំបន់មានជនជាតិភាគតិចត្រូវបានកែលំអយ៉ាងខ្លាំង។ រហូតមកដល់ ពេលនេះ គ្រួសារក្រីក្រជាជនជាតិភាគតិចត្រូវបានកាត់បន្ថយដល់ ៥,៩៧% ក្នុង ចំណោមគ្រួសារជនជាតិភាគតិចក្នុងទូទាំងប្រទេស។ គុណភាពជីវភាពរស់នៅ របស់ជនរួមជាតិភាគតិចត្រូវបានលើកកំពស់ដោយឥតឈប់ឈរ។ ហេដ្ឋារចនា សម្ព័ន្ធត្រូវបានធានាសំរាប់កិច្ចការពារនិងថែទាំសុខភាពរបស់ជនរួមជាតិ។ ១០០% ឃុំមានគិលាននុដ្ឋាននិងកម្មាភិបាលសុខាភិបាល។ ១០០% ស្រុកមាន មជ្ឈមណ្ឌលសុខាភិបាលនិងគ្រូពេទ្យ ។ល។

        សិទ្ធិរបស់ជនជាតិភាគតិចគឺជាសិទ្ធិសារវ័ន្តមួយក្នុងចំណោមសិទ្ធិមនុស្ស  ចំណុះក្រុមសិទ្ធិស៊ីវិលនយោបាយ ដែលត្រូវបានច្បាប់វៀតណាមទទួលស្គាល់។ ជាការពិត ជនរួមជាតិភាគតិចកាន់តែមានលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍ ន៍លើគ្រប់វិស័យ រួមវិភាគទានចូលក្នុងបុព្វហេតុរួមរបស់ប្រទេសជាតិ។ នេះជា សក្ខីភាពជាក់ស្តែងក្នុងការធានានិងជំរុញសិទ្ធិរបស់ជនជាតិភាគតិចនិយាយរួម និងសិទ្ធិមនុស្សនិយាយដោយឡែកនៅវៀតណាម៕

ប្រតិកម្មទៅវិញ