សុខុមាលភាពសង្គមឆ្នាំ២០១៤ជាចំណុចភ្លឺស្វាងស្តីពីការធានាសិទ្ធិមនុស្ស

HONG VAN
Chia sẻ
(VOVworld)-ធានាសុខុមាលភាពសង្គមជាសំណូមពរ
និងជាលក្ខខ័ណ្ឌចាំបាច់ក្នុង ការស្ថិរភាព អភិវឌ្ឍន៍ប្រ
ទេសជាតិ។ ក្នុងកាលៈទេសៈដែលវៀតណាម នៅ
ជួបប្រទះនឹងការលំបាកជាច្រើននោះ ប៉ុន្តែគោល
នយោបាយសុខុមាលភាពសង្គមលក្នុងឆ្នាំ២០១៤ នៅតែបានអនុវត្ត
ប្រកបដោយប្រសិទ្ធិភាព រួមចំណែកចូលក្នុងការអនុវត្តសិទ្ធិសង្គម
សិទ្ធិសង្គមរបស់ជនគ្រប់រូប។

(VOVworld)-ធានាសុខុមាលភាពសង្គមជាសំណូមពរនិងជាលក្ខខ័ណ្ឌចាំបាច់ក្នុង
ការស្ថិរភាព អភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងកាលៈទេសៈដែលវៀតណាម នៅជួប
ប្រទះនឹងការលំបាកជាច្រើននោះ ប៉ុន្តែគោលនយោបាយសុខុមាលភាពសង្គម
ក្នុងឆ្នាំ២០១៤ នៅតែបានអនុវត្តប្រកបដោយប្រសិទ្ធិភាព រួមចំណែកចូលក្នុងការ
អនុវត្តសិទ្ធិសង្គមសិទ្ធិសង្គមរបស់ជនគ្រប់រូប។ ចំណុចភ្លឺស្វាងក្នុងផ្ទាំងគំនូរ
ធានាសុខុមាលភាពសង្គមឆ្នាំ២០១៤ ត្រូវបានបង្ហាញ តាមរយៈតួលេខវិជ្ជមាន
លើគ្រប់ជ្រុងជ្រោយដូចជា ចំនួនពលករមានការងារធ្វើបានកើនឡើង អត្រា
គ្រួសារក្រីក្រមានការថយចុះ ចំនួនមនុស្សចូលរួមការធានារ៉ាប់រង​សង្គមបាន
កែលំអរជាដើម។
        តួរលេខវិជ្ជមាន

        លើវិស័យការងារ ក្នុងឆ្នាំ២០១៤ មនុស្សចំនួន១,៦លាននាក់មានការងារ
ធ្វើ កើន៣,៧%បើប្រៀបនឹងឆ្នាំទៅមិញ ក្នុងនោះ ពលករប្រហែល១០៥ ពាន់នាក់ ទៅធ្វើការនៅឯបរទេសហួសគោលដៅដែលបានដាក់ចេញ២០%។ ក៏ក្នុងឆ្នាំ
២០១៤នេះដែរ ក្រសួង ផ្នែកនានាបានអនុវត្តល្អនូវគោលនយោបាយកាត់បន្ថយ
ភាពក្រីក្រ។ ថវិការរដ្ឋក៏បាន បំរុងទុកជាង១២ពាន់លានលានដុងសម្រាប់ទិញ
ប័ណ្ណ ធានារ៉ាប់រងសម្រាប់ ជន​ក្រីក្រ ជនជាតិភាគតិច និងកុមារមានអាយុ
ក្រោម៦ឆ្នាំជាដើម។ ទន្ទឹមនឹងនោះ ការងារជាច្រើនដូចជា គោលនយោបាយ
ជួយឧបត្ថម្ភដីស្នាក់នៅ ដីធ្វើផលិតកម្ម ផ្តល់ឥណទានអនុគ្រោះសម្រាប់គ្រួសារ
ក្រីក្រខ្ចី ។ល។ ក៏ត្រូវបានវៀតណាមជម្រុញ​ខ្លាំងផងដែរ។

សុខុមាលភាពសង្គមឆ្នាំ២០១៤ជាចំណុចភ្លឺស្វាងស្តីពីការធានាសិទ្ធិមនុស្ស - ảnh 1
រូបថតៈ អ៊ូនធើណែត

        សេចក្តីសម្រេចចិត្តដំឡើងប្រាក់បៀវត្សក្នុងកាលៈទេសៈដែលសេដ្ឋកិច្ច
របស់ ប្រទេសជាតិនៅមានការលំបាក បានសរឲ្យឃើញនូវការខំប្រឹងប្រែង
របស់រដ្ឋ សភា រដ្ឋាភិបាលវៀតណាម ក្នុងការជួយឧបត្ថម្ភក្រុមមុខសញ្ញាចំនួន
៣គឺ ជនមានគុណូបការៈ ជនចូលនិវត្តន៍និងជនមានប្រាក់បៀវត្សទាប។​រដ្ឋ
មន្ត្រីក្រសួង ការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham
Thi Hai Chuyen បានឲ្យដឹងថា៖

        “ទោះបីជានៅមានការលំបាកជាច្រើនក្តី ប៉ុន្តែក្នុងឆ្នាំ២០១៤កន្លងទៅ
រដ្ឋបាន សម្រេចលៃទុកប្រាក់ចំនួន១១ពាន់លានលានដុង ដើម្បីដោះស្រាយ
ប្រាក់ បៀវត្សមួយចំណែក សម្រាប់កម្មាភិបាល កម្មករនិងនិយោជិតដែល
មានប្រាក់ចំណូលទាប និងសម្រាប់ជនមានគុណូបការៈ។ នេះជាសេចក្តី
សម្រេចចិត្តដែលមានចរិត លក្ខណៈមនុស្សសាស្រ្ត”។

        ក៏ក្នុងឆ្នាំ២០១៤ វៀតណាមបន្តការវិនិយោគកសាងថ្មី ជួសជុលកែលំអ
និង ពង្រីកពន្ទីពេទ្យជាច្រើន អភិវឌ្ឍន៍ផ្នែកសុខាភិបាលនៅកោះសមុទ្រ។
បណ្តាប្រ ភេទធានារ៉ាប់រងសម្រាប់ប្រជាជនកាន់តែបានបើកទូលាយពីមួយ
ថ្ងៃទៅមួយថ្ងៃ។ មុខសញ្ញាចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល
និង ធានារ៉ាប់រងការបាត់អាជីពមានការកើនឡើងជាលំដាប់ និងទទួលបាន
របបនិងសិទ្ធិរបស់ខ្លួន តាមការកំណត់។ អនុប្រធានគណៈកម្មការទទួល
បន្ទុកបញ្ហាសង្គមនៃរដ្ឋសភា លោក Bui Si  Loi បានវាយតម្លៃថា៖

        “យើងខ្ញុំឃើញថា ក្នុងឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមបានប្រមូលផ្តុំ ដោះស្រាយគោលនយោបាយសង្គមដ៏ល្អប្រសើណាស់។ ចំណុចលេចធ្លោ
បំផុតគឺយើងធានា ល្អគោលនយោបាយចំពោះជនមានគុណូបការៈ”។

        ជាបុព្វបទងាយស្រួលសម្រាប់ឆ្នាំ២០១៥

        ក្នុងឆ្នាំ២០១៥ វៀតណាមបានដាក់ចេញគោលដៅសង្គមសំខាន់ៗជា
ច្រើន ក្នុងនោះមានការកាត់បន្ថយគ្រួសារក្រីក្រពី១,៧%ដល់២% បង្កើតការ
ងារធ្វើឲ្យ ពលករចំនួន១,៦នាក់ អត្រាបាត់អាជីពនៅទីក្រុងចុះក្រោម៤%។ល។
ដើម្បី សម្រាចបានគោលដៅនេះ រដ្ឋាភិបាននឹងបន្តប្រមូលផ្តុំប្រភពកម្លាំង
សម្រាប់ការ អនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម។ នាយក
រដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Tan Dung បានឲ្យដឹងថា៖

        “យើងត្រូវមានការជួយឧបត្ថម្កជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព ដើម្បី ជនរួមជាតិបង្កើនប្រាក់ចំណូល រួចផុតពីភាពក្រីក្រដោយការអភិវឌ្ឍន៍ព្រៃ
ចិញ្ចឹមសត្វ ធ្វើឲ្យសម្បូបេបការដំាដុះ។ លើសពីនេះទៅទៀត គឹត្រូវអនុវត្តល្អ
រាល់គោលនយោបាយ ជួយឧបត្ថម្ភដែលមានស្រាប់ ជាពិសេសអនុវត្តន៍
ភាពជឿនលឿននៃបច្ចេកទេសចូលក្នុងការបង្កបង្កើនផល”។

        ការដែលវៀតណាមអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពរាល់គោលនយោ
បាយ សុខុមាលភាពសង្គម ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចនៅមានការលំបាក
គឺជាការ ខំប្រឹងប្រែងដ៍ធំធេងរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៤។ ប្រការនេះអះ
អាងនូវការ ស្រុះចិត្តគំនិតនិងការខិតខំមិនចេះនឿយហត់ក្នុងការងារធានា
សុខុមាលភាព សង្គមរបស់វៀតណាម រួមចំណែកសំខាន់ដើម្បីអភិវឌ្ឍន៍ប្រ
ទេសជាតិ ជាក់ស្តែង បនីយកម្មរាល់សិទ្ធិសង្គមរបស់ប្រជាជនទាំងមូល៕

 

ប្រតិកម្មទៅវិញ