វិបត្តិនយោបាយនៅអេហ្ស៊ីគឺទាល់ច្រកទាំងស្រុង

ANH HUYEN
Chia sẻ

(VOVworld)-វិបត្តិនយោបាយនៅអេហ្ស៊ីបកំពុងឈាន
ដល់ដំណាក់កាលតានតឹងដល់កម្រឹត បន្ទាប់ពីថ្ងៃទី១៤
សីហា បានក្លាយទៅជាថ្ងៃអំពើហឹង្សាបង្ហូរឈាមខ្លាំងបំ

ផុត ដោយមានមនុស្សចំនួនជិត៣០០នាក់ត្រូវស្លាប់
និងមនុស្ស រាប់ពាន់នាក់ផ្សេងទៀតរងរបួស។ក្រោយពីការខំប្រឹងប្រែងសម្រុះ
សម្រួមរបស់សហគមន៌អន្តរជាតិត្រូវទទួលបរាជ័យ ពាក្យសម្តីគំរាមកំហែងធ្វើ
សកម្មភាពប្រឆំាងជំទាស់របស់​បាតុករ គំាទ្រអតីតប្រធានាធិបតី Mohamed
Morsi បានក្លាយទៅជាការពិត។

(VOVworld)-វិបត្តិនយោបាយនៅអេហ្ស៊ីបកំពុងឈានដល់ដំណាក់កាលតានតឹងដល់
កម្រឹត បន្ទាប់ពីថ្ងៃទី១៤សីហា បានក្លាយទៅជាថ្ងៃអំពើហឹង្សាបង្ហូរឈាមខ្លាំងបំផុត ដោយមានមនុស្សចំនួនជិត៣០០នាក់ត្រូវស្លាប់ និងមនុស្ស រាប់ពាន់នាក់ផ្សេងទៀត
រងរបួស។ ក្រោយពីការខំប្រឹងប្រែងសម្រុះសម្រួមរបស់សហគមន៌អន្តរជាតិត្រូវទទួល
បរាជ័យ ពាក្យសម្តីគំរាមកំហែងធ្វើសកម្មភាពប្រឆំាងជំទាស់របស់​បាតុករ គំាទ្រអតីត
ប្រធានាធិបតី Mohamed Morsi បានក្លាយទៅជាការពិត។

វិបត្តិនយោបាយនៅអេហ្ស៊ីគឺទាល់ច្រកទាំងស្រុង - ảnh 1
ប្រធានាធិបតី Mohamed Morsi (រូបថតៈgiaoduc.vn)

       ក្នុងព្រឹត្តការណ៌១ថ្មីបំផុត រដ្ឋាភិបាលអេហ្ស៊ីប នាថ្ងៃទី១៤សីហាបានប្រកាស
ស្ថានភាពបន្ទាន់ក្នុង១ខែ បន្ទាប់ពីកម្លាំងសន្តិសុខបានបង្ក្រាប​បាតុករគាំទ្រអតីតប្រ
ធានាធិបតី Mohamed Morsi។ ប្រធានាធិបតីជាបណ្តោះអាសន្ន លោកAdly Mansour
ក៏ប្រកាសថា “បានប្រគល់ភារកិច្ចឲ្យកម្លាំង ប្រដាប់អាវុធ រួមផ្សំជាមួយប៉ូលីស អនុវត្តន៌រាល់វិធានការចាំបាច់ ដើម្បីរក្សា សន្តិសុខ សណ្តាប់ធ្លាប់ ការពារទ្រព
សម្បត្តិទាំងរបស់ឯកជននិងសាធារណៈ​ ក៏ដូចជាអាយុជីវិត របស់ប្រជាជនផង”។
  ប៉ុន្តែ ការពិតគួរឲ្យព្រួយប្រារម្ភគឺ ចំនួន ជនស៊ីវិលស្លាប់ក្នុងការប៉ះទង្គិចនានា
ឡើងដល់២០០នាក់ និងរាប់ ពាន់អ្នកផ្សេងទៀតរងរបួស។

            សហគមន៍អន្តរជាតិបានមានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះអំពើហឹង្សារបស់
កំលាំងសន្តិសុខអេហ្ស៊ីប ។ សហភាពអឺរ៉ុប (EU) បានចាត់ទុកថារឿងហេតុដែលមាន
ឡើងនេះ​គឺព្រួយបារម្មណ៍ណាស់និងអំពាវនាវឲ្យមជ្ឈដ្ឋានមន្ត្រីនៃប្រទេសអាហ្វ្រីក
ខាងជើងនេះត្រូវបង្កើនការអត់ធ្មត់។ អាល្លឺម៉ង់ បារាំង អង់គ្លេស ទួរគីបានជំរុញអ្នក
គាំទ្ររដ្ឋាភិបាលបណ្ដោះអាសន្នអេហ្ស៊ីបនិងភាគីគាំទ្រអតីតប្រធានាធិបតី Mohamed
Morsi បោះបង់អំពើហឹង្សា ទន្ទឹមនឹងនោះអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការ
សហប្រជាជាតិនិងសហព័ន្ធអារ៉ាប់ (AL) មានការបោះជំហានយ៉ាងលឿនសំដៅ
បញ្ឈប់អំពើហឹង្សានៅអេហ្ស៊ីប។ ក្នុងពេលនោះ Jordan រាប់ម៉ឺននាក់បានដំណើរការ
បាតុកម្មដោយអង្គុយមួយនៅចំពោះមុខស្ថានទូតអេហ្ស៊ីបប្រចាំនៅរដ្ឋធានី Amman ដើម្បីប្រឆាំងជំទាស់សកម្មភាពបង្ក្រាបបាតុកររបស់កងទ័ពអេហ្ស៊ីប។

វិបត្តិនយោបាយនៅអេហ្ស៊ីគឺទាល់ច្រកទាំងស្រុង - ảnh 2
កម្លំាងសមត្ថកិច្ចអេហ្ស៊ីបកំពុងបង្ហូតជុំរុំរបស់បាតុករ
 (រូបថតៈ dantri.vn)

        ជាច្បាស់ណាស់ថា ស្ថានភាពនៅអេហ្ស៊ីបកំពុងធ្លាក់ទៅក្នុងស្ថានភាពទាល់
ច្រកទាំងស្រុង។ ប្រជាជននៃប្រទេសនេះកំពុងយល់ថា ការផ្តួលរំលំរដ្ឋអំណាចផ្ដាច់
ការមួយងាយស្រួលជាងការជំនួសនោះដោយប្រព័ន្ធរដ្ឋាភិបាលផ្សេងមួយទៀត។​ក្រោយរយៈពេលជាង២ឆ្នាំផ្ដួលរំលំរដ្ឋអំណាចរបស់លោក Hosni Mubarak នោះ អេហ្ស៊ីបនៅមិនទាន់កសាងបានប្រព័ន្ធនយោបាយជាពិតប្រាកដឡើយ។មូលហេតុ
ដោយសារស្ថានភាពបែងចែកពូលនិងខ្វះសុឆន្ទះ ព្រមព្រៀងដើម្បីផលប្រយោជន៍
រួមនេះជាចំណុចជាប់ស្ទះដែលធ្វើឲ្យដំណើរការកែទម្រង់របស់ប្រទេសអាហ្វ្រីកខាង
ជើងនេះមិនអាចឈានទៅដល់ទីដៅឡើយ។ បើទោះបីចលនាភាតរះឥស្លាម
ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតនិងកាន់អំណាចក្តី ប៉ុន្តែគេមិនអាចបញ្ចុះ
បញ្ចូលបានមនុស្សអេហ្ស៊ីបរាប់លាននាក់ជឿជាក់ថា​គោលនយោបាយរបស់គេគឺ
លើគ្រប់វិស័យក្នុងពេលដែលស្ថានភាពបាត់អាជីពនិងភាពក្រីក្របានកើនឡើង
នោះ។ការសាកល្បងធ្ងន់ធ្ងររបស់អេហ្ស៊ីបនាសព្វថ្ងៃគឺ គោល ជំហរបស់ភាគី

នានាកាន់តែមម៉ឺងម៉ាត់ និងទំនាស់រវាងបក្ខពួកកាន់តែធ្ងន់ធ្ងរជាង។ខាងកង ទ័ពប្តូរផ្តាច់មិនធ្វើពាហិការ និងប្រកាសថា នឹងបន្តការដាក់សម្ពាធទៅលើបាតុករ។
រីឯខ្លួនវិញ ចលនាភាតរៈឥស្លាមអះអាង ថា បាតុកម្មនៅតែបានបន្តដល់ពេលដែល
ប្រធានាធិបតី Morsi កាន់អំណាចឡើងវិញ។

        ពីបណ្តាការប្រែប្រួល ពោលខាងលើ សាធារណៈមតិមិនទាន់បង្ហើបក្តី​សង្ឃឹមណាមួយដើម្បីបំផ្លាញភាពទាល់ច្រកនយោបាយនាសព្វថ្ងៃនៅ អេហ្ស៊ីប។ ពិបាករកឃើញដំណោះស្រាយបណ្តោះអាសន្នណាមួយសម្រាប់ ជំលោះនៅអេ
ហ្ស៊ីបឡើយ។​ការខ្វែងគំនិតភាគីកំពុងនាំឲ្យប្រទេសអេហ្ស៊ីប ធ្លាក់ ចុះរណ្តៅអំពើ
ហឹង្សា និងរុញច្រាលដំណើកំណែទម្រង់នៅប្រទេសនេះ ដើរមិនចំទិសផងដែរ៕

ប្រតិកម្មទៅវិញ