វិនិយោគកសាងជួរបញ្ញវន្ត គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - សេចក្តីសម្រេចចិត្តលេខ ២៧ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១០ ស្តីពី “ការកសាងជួរបញ្ញវន្តក្នុងដំណាក់កាលជំរុញខ្លាំងឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ” បន្ទាប់ពីរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តមក គឺសម្រេចបានលទ្ធផលដ៏សំខាន់ៗជាច្រើន ជាពិសេសគឺការអនុវត្តរាល់គោលនយោបាយទាក់ទាញ និងលើកទឹកចិត្តដល់អ្នកមានទេពកោសល្យ និងលើកតម្កើងបញ្ញវន្ត។ដើម្បីវិនិយោគសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពនាពេលអនាគត វៀតណាមកំពុងបន្តអនុវត្តន៍ដំណោះស្រាយដោយព្រមៗគ្នា ជំរុញជួរបញ្ញវន្តពង្រីកសមត្ថភាព  ភាពច្នៃប្រឌិត និងសមត្ថភាពក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រជាអតិបរមា។
វិនិយោគកសាងជួរបញ្ញវន្ត គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

ក្រោយរយៈពេលជាង ៤០ ឆ្នាំ នៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រលោកសាស្ត្រាចារ្យរង បណ្ឌិត Le Tat Khuong ប្រធាន វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍តំបន់ នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មិនអាចចាំបានថា តើលោកបានទៅកាន់តំបន់ចំនួនប៉ុន្មាន ហើយបានជួបជាមួយប្រជាកសិករប៉ុន្មាននាក់ហើយ។ នៅពេលអនុវត្តន៍គម្រោងវិទ្យាសាស្ត្រនៅតាមខេត្ត ក្រុងម្ដងៗលោកតែងតែនាំមកនូវក្ដីរំពឹងជួយប្រជាជននៅទីនោះរួចផុតពីភាពក្រីក្រ។ នាពេលថ្មីៗនេះ លោកជាប្រធានគម្រោង៖ "អភិវឌ្ឍពូជក្រូច ក្រួចថ្លុងដែលមានគុណភាពខ្ពស់នៅស្រុក Bac Son ខេត្ត Lang Son"; "ការកសាងគំរូដាំសាកល្បងពូជបឺរមួយចំនួននៅខេត្ត Bac Giang" និង "សិក្សាស្រាវជ្រាវលើគំរូផលិតកម្មបិទជិតតាមទិសដៅសរីរាង្គចំពោះផលិតផលកសិកម្ម ដែលមានប្រៀបខ្លាំងនៅតំបន់ភូមិភាគកណ្ដាលប៉ែកខាងជើង។ លទ្ធផលនៃគម្រោងទាំងនេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រជាជនធ្វើការសិក្សា និងអនុវត្តន៍ផលិតកម្មជាក់ស្ដែង។ លោកសាស្ត្រាចារ្យរង បណ្ឌិត Le Tat Khuong មានកិត្តិយសជាបញ្ញវន្តម្នាក់ក្នុងចំណោមបញ្ញាវន្តឆ្នើមទាំង ១១២ ដែលត្រូវបានរដ្ឋលើកតម្កើងក្នុងឆ្នាំ ២០១៩។ លោកបានឲ្យដឹងថា៖ “យើងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវអំពីកសិកម្មរបស់តំបន់នីមួយៗ ហើយកំណត់បានផលិតផលកសិកម្មស្នូលរបស់ពួកគេ ដោយជួយពួកគេកសាងផែនការ កម្មវិធីសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍផលិតផលកសិកម្មប្រកបដោយនិរន្តរភាព។ យើងខ្ញុំក៏បានធ្វើការសិក្សាស្រាវជ្រាវជ្រើសរើសដំណាំដាំដុះ ដើម្បីបំពេញទៅក្នុងរចនាសម្ព័ន្ធដំណាំដាំដុះសម្រាប់តំបន់នីមួយៗផងដែរ”។

ក្រៅពីលោកសាស្ត្រាចារ្យរង បណ្ឌិត Le Tat Khuong  ក៏មានបញ្ញវន្តរាប់ពាន់នាក់ទៀតបានសកម្មចូលរួមសិក្សាស្រាវជ្រាវ អនុវត្តន៍ និងច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយបានក្លាយជាកម្លាំងដ៏សំខាន់ជំរុញ អនុវត្តន៍ជាក់ស្ដែងគោលដៅ ភារកិច្ច យុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស និងនិរន្តរភាពនារយៈពេលកន្លងទៅ។ ក្រោយរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៧ជួរបញ្ញវន្តវៀតណាមបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទាំងអំពីបរិមាណ និងគុណភាព ហើយនាបច្ចុប្បន្នគឺជាកម្លាំងជួរមុខក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០។ លោកសាស្ត្រាចារ្យ Nguyen Lan Dung សមាជិកក្រុមប្រឹក្សាជាតិអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សវៀតណាមបានអះអាងថា៖ “មនុស្សមានទេពកោសល្យគឺជាប្រភពទុនដ៏ថ្លៃថ្លារបស់ប្រជាជាតិ។ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ យើងកំពុងត្រូវការកម្លាំងនេះយ៉ាងខ្លាំង។ ពួកគេជាបញ្ញវន្តល្បីៗដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងយុគសម័យឌីជីថល។ ចាំបាច់ត្រូវមានគោលនយោបាយ សម្រាប់ពួកគេអាចមានកន្លែងឈរជើង រួមចំណែកដល់ប្រទេសជាតិ បន្ថែមកម្លាំង សម្រាប់គោលមាគ៌ាគោលនយោបាយរបស់បក្ស និងរដ្ឋក្លាយទៅជាការពិតផងដែ”។

វិនិយោគកសាងជួរបញ្ញវន្ត គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 2លោកសាស្ត្រាចារ្យ Nguyen Lan Dung សមាជិកក្រុមប្រឹក្សាជាតិអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សវៀតណាម

ជាការពិតណាស់ ដើម្បីបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ ចូលរួមវិភាគទានកាន់តែច្រើនថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយចាំបាច់ត្រូវមានយន្តការ និងគោលនយោបាយ ដែលមានលក្ខណៈលោតផ្លោះជាពិសេសគឺគោលនយោបាយកៀរគរប្រភពធនធាន ទាក់ទាញ លើកទឹកចិត្ត និងលើកតម្កើងជួរបញ្ញវន្ត ជាពិសេសគឺបញ្ញវន្តឆ្នើម និងអ្នកវិទ្យាសាស្ត្រជួរមុខ។  អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ការកសាងជួរបញ្ញវន្តដ៏ខ្លាំងមាំមួនគឺជាការលើកកម្ពស់បញ្ញារបស់ប្រជាជាតិផ្ទាល់ កម្លាំងពលំរបស់ប្រទេសជាតិ លើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្ស និងគុណភាពប្រតិបត្តិការរបស់ប្រព័ន្ធនយោបាយ។ ការវិនិយោគសម្រាប់ការកសាងជួរបញ្ញវន្តគឺជាការវិនិយោគដល់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ”។

ក្នុងរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៧ ជួរបញ្ញវន្តវៀតណាមបានរួមចំណែកផ្ទាល់ទៅក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ឋានៈ កិត្យានុភាពរបស់វៀតណាម ក្នុងតំបន់ និងនៅលើពិភពលោក។ ពង្រីកសមិទ្ធិផលនេះ វៀតណាមបាននិងកំពុងកសាងយន្តការ និងគោលនយោបាយ សំដៅបន្តជំរុញដល់ជួរបញ្ញវន្តធ្វើការសិក្សាស្រាវជ្រាវ ប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិនាពេលអនាគត៕

ប្រតិកម្មទៅវិញ