វិទ្យុសម្លេងវៀតណាមធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម

Chia sẻ

(VOVWORLD) - ក្រោយរយៈពេល ៧៩ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ (ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤) វិទ្យុសម្លេងវៀតណាមសព្វថ្ងៃមិនត្រឹមតែជាទីភ្នាក់ងារ ពហុព័ត៌មានឈានមុខគេក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបានធ្វើសមាហរណកម្ម អន្តរជាតិកាន់តែទូលំទូលាយ ដោយបន្សល់ទុកនូវអត្តសញ្ញាណដោយឡែកនៅក្នុង ផ្ទាំងទេសភាពនៃប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ទៀតផង។

នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាម (VOV) មានទំនាក់ទំនងសហប្រតិបត្តិការលើវិស័យវិទ្យុជាមួយវិទ្យុបរទេសចំនួន ៥១ អង្គការផ្សាយសម្លេងទូរទស្សន៍និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិចំនួន ១៧។

ដៃគូថាមវន្តនិងសកម្ម

ក្នុងនាមជាវិទ្យុជាតិ វិទ្យុសម្លេងវៀតណាម (VOV) បានថែរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងដ៏សម្បូរបែបជាមួយដៃគូជាច្រើនដែលជាវិទ្យុជាតិនៅក្នុងប្រទេសដែលមាន ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាមដូចជា៖ ឡាវ កម្ពុជា ចិន ថៃ កូរ៉េ ខាងត្បូង អេហ្ស៊ីប ឥណ្ឌា បារាំង អាហ្សង់ទីន... ក្រៅពីនោះ ដោយសម្របខ្លួនទៅក្នុង លំហូរនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្មព័ត៌មាននោះ VOV ក៏ជាសមាជិកដ៏ សកម្មនៃអង្គការអន្តរជាតិធំៗក្នុងវិស័យវិទ្យុនិងទូរទស្សន៍ផងដែរ ដូចជា៖ សមាគមវិទ្យុ និងទូរទស្សន៍អាស៊ីប៉ាស៊ីហ្វិក (ABU) វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យុ និងទូរទស្សន៍អាស៊ីអាស៊ី ប៉ាស៊ីហ្វិក (AIBD) ក្រុមប្រឹក្សាអន្តរជាតិនៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ដែលប្រើប្រាស់ ភាសាបារាំង (CIRTEF)។ VOV ក៏ចូលរួមយ៉ាងទូលំទូលាយក្នុងសកម្មភាពកិច្ចសហ ប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃគណៈកម្មាធិការវប្បធម៌ និងព័ត៌មាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN - COCI) ផងដែរ។

វិទ្យុសម្លេងវៀតណាមធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម - ảnh 1ក្រុមការងាររបស់ VOV ផ្លាស់ប្ដូរអំពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យុជាតិអេហ្ស៊ីប។
(រូបថត៖ VOV)

ជាពិសេស ម៉ាកសញ្ញា VOV ត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតតាមរយៈគុណភាព កាន់តែប្រសើរឡើងនៃស្នាដៃចូលរួមពានរង្វាន់អន្តរជាតិធំៗក្នុងវិស័យវិទ្យុនិងទូរទស្សន៍ ចាប់ពីពានរង្វាន់ពិសេសរបស់គណៈមេប្រយោគ ABU ពាន់រង្វាន់លើកទឹកចិត្ត រហូត ដល់ពានរង្វាន់ខ្ពស់បំផុតរបស់ ABU ក្នុងឆ្នាំ ២០២១ ២០២២ ២០២៣ នៅក្នុងប្រភេទ ផ្សេងៗគ្នាជាច្រើន។ ថ្មីៗនេះ នៅថ្ងៃទី ៣ ខែកញ្ញា វិទ្យុសម្លេងវៀតណាម បន្តឈ្នះពាន រង្វាន់ AIBD សម្រាប់ប្រភេទ "បច្ចេកវិទ្យាបៃតងនិងនិរន្តរភាព"។ ការធ្វើសមាហរណ កម្មដ៏ខ្លាំងក្លានិងប្រកបដោយគុណភាពរបស់ VOV ទៅក្នុងបរិយាកាសប្រព័ន្ធផ្សព្វ ផ្សាយអន្តរជាតិបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដៃគូអន្តរជាតិ។ អតីតអគ្គលេខាធិការ ABU លោក Javad Mottagi បានចែករំលែកថា៖  

“ត្រូវតែនិយាយថា វិទ្យុសម្លេងវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព របស់ ABU ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ VOV។ មានស្ថានីយ៍សមាជិក ABU ជាច្រើន មិនត្រឹមតែ VOV ប៉ុណ្ណោះទេ ដែលជួបប្រទះនឹងបញ្ហាប្រឈមនានាក្នុង ប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែផ្លូវសម្រាប់ពួកយើងដើម្បីឆ្ពោះទៅមុខគឺធ្វើការជាមួយគ្នា។ យើងខ្ញុំ វាយតម្លៃខ្ពស់ចំពោះការដែលវិទ្យុសម្លេងវៀតណាមបានសហប្រតិបត្តិការ សន្ទនា និងការចែករំលែកអំពីបញ្ហាប្រឈម និងរបៀបប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស”។

វិទ្យុសម្លេងវៀតណាមធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម - ảnh 2អគ្គនាយករង VOV លោក Pham Manh Hung។ 

ផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាដើម្បីលើកកំពស់ឋានៈ

ដើម្បីមានសមត្ថភាពធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ វិទ្យុសម្លេងវៀតណាម បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំដោយផ្អែកលើសេចក្ដីប្រាថ្នាចង់ធ្វើឲ្យ សារព័ត៌មានកាន់តែវិជ្ជាជីវៈ ដើរទន្ទឹមនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាកាន់តែខ្លាំងក្លា។ បកស្រាយអំពីការដែល VOV ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានឈ្នះពានរង្វាន់សារព័ត៌មាន អន្តរជាតិសំខាន់ៗជាច្រើន ហើយទទួលបានការវាយតម្លៃខ្ពស់ពីមិត្តរួមការងារអន្តរ ជាតិនោះ អគ្គនាយករង VOV លោក Pham Manh Hung បានឲ្យដឹងថា៖

"យើងខ្ញុំតែងតែវិភាគថា ហេតុអ្វីបានជាយើងខ្ញុំជោគជ័យ ហើយតើមានអ្វីខ្លះ ដែលអាចធ្វើប្រសើរជាងមុនដែរឬទេ ដើម្បីឲ្យជួរអ្នកយកព័ត៌មាន និងអ្នកពិន្ធរបស់វិទ្យុ មិនពេញចិត្តខ្លាំងពេកនឹងជ័យជំនះ ឬសមិទ្ធផលដែលសម្រេចបាន ប៉ុន្តែឆ្ពោះទៅរក ការលើកកំពស់ជំនាញវិជ្ជាជីវៈរបស់ខ្លួនដោយឥតឈប់ឈរ ដូច្នេះប្រភេទសារព័ត៌ មាននីមួយៗ រួមទាំងវិទ្យុ ទូរទស្សន៍ កាសែតអេឡិកត្រូនិក និងកាសែតបោះពុម្ពរបស់ VOV សុទ្ធតែមានផលិតផលសារព័ត៌មានល្អ និងប្រតិបត្តិការសារព័ត៌មានជាមួយនឹង កម្រិតវិជ្ជាជីវៈខ្ពស់បំផុតដែលអាចធ្វើទៅបាន”។

វិទ្យុសម្លេងវៀតណាមធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម - ảnh 3លោក Vu Hai Quang អគ្គនាយករង VOV។

ដើម្បីគាំទ្រដល់គោលដៅនោះ VOV កំពុងធ្វើបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា។ យោងតាមលោក Vu Hai Quang អគ្គនាយករង VOV បានឲ្យដឹងថា បច្ចុប្បន្នវិទ្យុ កំពុងកសាងគម្រោងវេទិកាវិទ្យុឌីជីថលជាតិ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រកបដោយប្រសិទ្ធភាពក្នុងពេលវេលាលឿនបំផុត។

“ភារកិច្ចចម្បងរបស់យើងនាពេលបច្ចុប្បន្នគឺត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីអនុវត្តន៍សម្រាប់សកម្មភាពទាំងអស់របស់វិទ្យុសម្លេងវៀតណាម ក្នុងនោះ យកចិត្តទុកដាក់ពិសេសដល់ការទាញយកគុណសម្បត្តិនៃបញ្ញាសិប្បនិមិត្ត និងបញ្ញា សិប្បនិម្មិតចេះនិពន្ធ ដើម្បីវិភាគ សង្ខេបព័ត៌មាន អត្ថបទ វិភាគឥរិយាបថអ្នកប្រើប្រាស់ បំពេញតាមតម្រូវការ និងចំណូលចិត្តនៃមជ្ឈដ្ឋានសាធារណៈជននីមួយៗ”។

អ្នកកាសែត Le Quoc Minh អគ្គនិពន្ធនាយកនៃកាសែត ប្រជាជន អនុប្រធាន គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ប្រធានសមាគមអ្នកកាសែតវៀតណាម បាន វាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រធ្វើបរិវត្តកម្មឌីជីថលរបស់ VOV។

“VOV មានភាពក្លាហានក្នុងការអនុវត្តបច្ចេកវិទ្យាថ្មី ហើយបានបោះជំហានយ៉ាង ក្លាហានក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល។ VOV បានផ្សាយកម្មវិធីវិទ្យុរបស់ខ្លួន ដំបូងគឺតាមរលកធាតុអាកាស ហើយឥឡូវនេះ គឺផ្សាយនៅលើវេទិកាអ៊ីនធឺណិត ទៅកាន់ប្រជាជននៅគ្រប់តំបន់ ក៏ដូចជាអន្តរជាតិ”។

ទន្ទឹមនឹងជំនាញសារព័ត៌មានកាន់តែវិជ្ជាជិវៈ និងការធ្វើបរិវត្តកម្មបច្ចេកវិទ្យា កាន់តែខ្លាំងក្លា វិទ្យុសម្លេងវៀតណាមនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការអន្តរ ជាតិ ការផ្លាស់ប្ដូរទ្វេភាគី និងពហុភាគីជាមួយអង្គការវិទ្យុ-ទូរទស្សន៍អន្តរជាតិ ដើម្បីរួម ចំណែកក្នុងការអភិវឌ្ឍ និងលើកកំពស់ឋានៈរបស់វិទ្យុសម្លេងវៀតណាម៕

ប្រតិកម្មទៅវិញ