ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ លោក Trump ​ទទួល​ជ័យ​ជំនះ

Chia sẻ
(VOVWORLD) - បេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានចាត់ទុកថា នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ និងក្លាយទៅជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក។ លទ្ធផលនេះ ទំនងជានឹងបង្កើតការផ្លាស់ប្តូរដ៏ធំធេងនៅអាមេរិក និងជុំវិញពិភពលោក។

ជ័យជម្នះរបស់លោក Donald Trump ត្រូវបានប្រកាសដោយទីភ្នាក់ងារសារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក និងពិភពលោក នៅវេលាម៉ោង ២៖៣០នាទី ថ្ងៃទី ៦ ខែវិច្ឆិកា ម៉ោងក្នុងបណ្តារដ្ឋភាគខាងកើតសហរដ្ឋអាមេរិក បន្ទាប់ពីលោក Trump បានយកឈ្នះក្នុងរដ្ឋ Swing state គឺរដ្ឋ Pennsylvania តាមនោះ ទទួលបានអង្គបោះឆ្នោតជាង ២៧០ ដោយបានវ៉ាដាច់គូប្រជែងមកពីគណៈបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ដើម្បីវិលត្រឡប់ទៅសេតវិមានវិញក្រោយរយៈពេល ៤ ឆ្នាំ។

អត្ថប្រយោជន៍តាំងពីដំបូង

លទ្ធផលរាប់សន្លឹកឆ្នោតនៅបណ្តារដ្ឋក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំនេះត្រូវបានប្រកាសដោយទីភ្នាក់ងារសារព័ត៌មានធំៗរបស់អាមេរិក និងពិភពលោក ដូចជា AP, CNN, Fox News... ស្ទើរតែភ្លាមមួយរំពិច បន្ទាប់ពីការិយាល័យបោះឆ្នោតបានបិទទ្វារ។ លទ្ធផលរាប់សន្លឹកឆ្នោតបឋម គិតត្រឹមម៉ោង ២៖៣០នាទី ថ្ងៃទី 6 ខែវិច្ឆិកា ម៉ោងក្នុងបណ្តារដ្ឋភាគខាងកើតសហរដ្ឋអាមេរិក បានបង្ហាញថា លោក Trump បានទទួលអង្គបោះឆ្នោតលើសពីចំនួន ២៧០ ដែលត្រូវការ ហើយវ៉ាដាច់បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ដើម្បីក្លាយជាប្រធានាធិបតីទី 47 របស់សហរដ្ឋអាមេរិក។ នេះក៏ជាអាណត្តិទីពីររបស់លោក Trump ក្នុងតំណែងជាប្រមុខសេតវិមាន បន្ទាប់ពីអាណត្តិទីមួយចាប់ពីឆ្នាំ ២៩១៦-២០២០។

ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ លោក Trump ​ទទួល​ជ័យ​ជំនះ - ảnh 1ម្ចាស់ឆ្នោតជាច្រើនបានសម្រេចចិត្តបោះឆ្នោតមុនថ្ងៃបោះឆ្នោតផ្លូវការ ។ រូបថត៖ Getty

ជាក់ស្តែង លទ្ធផលរាប់សន្លឹកឆ្នោតបឋមនៅក្នុងរដ្ឋភាគខាងកើតនិងភាគកណ្តាលនៃសហរដ្ឋអាមេរិកបានបញ្ជាក់ពីគុណសម្បត្តិរបស់លោក Trump លើលោកស្រី Harris នៅពេលដែលលោក Trump បានយកឈ្នះនៅក្នុងរដ្ឋជាបន្តបន្ទាប់ដូចជា៖ North Dakota, South Dakota, Louisiana, Wyoming, Texas និង Ohio។ គួរកត់សម្គាល់ថា លោក Donald Trump បានយកឈ្នះតាំងពីដើមនៅក្នុងរដ្ឋ Florida រួមទាំងស្រុក Miami-Dade ជាស្រុកដែលមានប្រជាជនច្រើនជាងគេក្នុងរដ្ឋ Florida ក៏ជាកន្លែងដែលលោក Donald Trump ចាញ់លោក Joe Biden ចំនួន ៧ ពិន្ទុក្នុងឆ្នាំ ២០២០។ ការវិភាគមុនការបោះឆ្នោតបានឲ្យដឹងថា រដ្ឋ Florida អាចជាកត្តាមិនប្រាកដប្រជាក្នុងការបោះឆ្នោតឆ្នាំនេះ ហើយគណបក្សប្រជាធិបតេយ្យក៏បានផ្តោតធនធានជាច្រើនលើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋនេះ ប៉ុន្តែលទ្ធផលរាប់សន្លឹកឆ្នោតបានបង្ហាញថា លោក Donald Trump បានយកឈ្នះយ៉ាងលើសលុបលើលោកស្រី Kamala Harris ។ បន្ទាប់មក លោក Trump ក៏បានយកឈ្នះនៅក្នុងរដ្ឋភាគច្រើនដែលត្រូវបានចាត់ទុកថាមានឧត្តមភាពនៅមុនការបោះឆ្នោត រួមទាំងរដ្ឋ Texas ដែលនាំមកនូវអង្គបោះឆ្នោតចំនួន ៤០ ដល់បេក្ខជននៃគណបក្សសាធារណរដ្ឋ។ ក្នុងពេលនោះ  លោកស្រី Kamala Harris បានទទួលជ័យជម្នះដ៏សំខាន់មួយនៅក្នុងរដ្ឋ California និងរដ្ឋ NewYork ហើយបានយកឈ្នះយ៉ាងឆាប់រហ័សនៅក្នុងរដ្ឋដូចជា Colorado, New Jersey, Delaware, Massachusetts និង Maryland...។

សម្រាប់រដ្ឋ swing states ទាំង ៧ ដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់ការបោះឆ្នោត ជាពិសេសរដ្ឋ Pennsylvania រដ្ឋ Wisconsin និងរដ្ឋ Michigan ការប្រកួតប្រជែងរវាងបេក្ខជនទាំងពីរបានប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លាដូចការរំពឹងទុក។ ក្នុងចំណោមរដ្ឋ swing states ទាំង ៧ នេះ រដ្ឋ North Carolina (អង្គបោះឆ្នោតចំនួន ១៦) គឺជារដ្ឋដំបូងគេដែលបានកត់ត្រាជ័យជម្នះរបស់លោក Donald Trump ។

សហរដ្ឋអាមេរិកក្រោយការបោះឆ្នោត

ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ បានបញ្ចប់ដោយភាពចម្រូងចម្រាស និងមិនអាចទាយទុកជាមុនបានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដែលត្រូវបានបង្ហាញដោយការផ្លាស់ប្តូរបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ ត្រឹមតែ៥ខែមុនការបោះឆ្នោត នៅពេលដែលលោកប្រធានាធិបតី Joe Biden បានសម្រេចដកខ្លួនចេញពីការបោះឆ្នោតនៅចុងខែមិថុនា ដើម្បីផ្តល់បេក្ខភាពឱ្យលោកស្រី Kamala Harris។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានយុទ្ធនាការឃោសនាការបោះឆ្នោតរយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក (ជាង ៥ ខែ) ក៏ដោយ លោកស្រី Kamala Harris នៅតែរួមគ្នាជាមួយលោក Donald Trump បានបង្កើតការរត់ប្រណាំងសម្រាប់តំណែងជាប្រធានាធិបតី ដែលមានតម្លៃថ្លៃបំផុត នៅពេលដែលភាគីទាំងពីរបានចំណាយប្រាក់ជិត ១៦ ពាន់លានដុល្លារអាមេរិក សម្រាប់យុទ្ធនាការឃោសនាការបោះឆ្នោត ដោយលើសពីតួលេខ ១៥,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។

ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ លោក Trump ​ទទួល​ជ័យ​ជំនះ - ảnh 2លោក Donald Trump ។ រូបថត៖ Reuters

មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថា លោក Donald Trump បានប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតជាមួយលោកស្រី Kamala Harris ក្នុងអំឡុងខែចុងក្រោយនៃយុទ្ធនាការបោះឆ្នោត បើទោះបីជាពេលខ្លះត្រូវបានលោកស្រី Harris វ៉ាដាច់ក៏ដោយ ប៉ុន្តែនៅពេលវេលាចុងក្រោយនេះ លោក Donald Trump ត្រូវបានចាត់ទុកថា មានសន្ទុះខ្លាំងជាង និងមានមូលដ្ឋានអ្នកបោះឆ្នោតដ៏រឹងមាំជាងនៅក្នុងបណ្តារដ្ឋ swing states ។ សាស្ត្រាចារ្យ Larry Sabato នៃសាកលវិទ្យាល័យ Virginia បានឲ្យដឹងថា បើទោះបីជាលទ្ធផលបែបណាក៏ដោយ ភាពប្រេះឆាដែលការបោះឆ្នោតឆ្នាំនេះបានបង្កើតឡើង នៅពេលដែលគណៈបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋបញ្ចេញសារដ៏អវិជ្ជមានជាច្រើន នឹងធ្វើឱ្យសហរដ្ឋអាមេរិកបន្តបែកបាក់គ្នា នាពេលខាងមុខ។ 

“ខ្ញុំសង្ឃឹមថា អាមេរិចនឹងមិនបន្តបែកបាក់គ្នាទេ ប៉ុន្តែខ្ញុំពិតជាមិនឃើញហេតុផលណាមួយឲ្យវារលាយបាត់ទៅនោះទេ។ ភាគីទាំងពីរមានទស្សនៈដ៏ខ្លាំងក្លា ហើយភាគីម្ខាងតែងតែគិតថាពួកគេត្រូវបានបោកប្រាសក្នុងការរត់ប្រណាំងសម្រាប់តំណែងជាប្រធានាធិបតី បើទោះបីជាមិនមានភស្តុតាងណាមួយក៏ដោយ។ ប៉ុន្តែ តើអាចធ្វើយ៉ាងណាបាន នៅពេលដែលពាក់កណ្តាលនៃប្រជាជនអាមេរិកមិនព្រមទទួលយកការពិត?” ។

លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំនេះក៏មានឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក លើគ្រប់វិស័យ ចាប់ពីទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-ពាណិជ្ជកម្មរវាងអាមេរិកនិងចិន រហូតដល់យថាទស្សន័សម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែននិងមជ្ឈិមបូព៌ា។ ទំនាក់ទំនងរវាងអាមេរិកជាមួយសម្ព័ន្ធមិត្តនៅក្នុងសហភាពអ៊ឺរ៉ុប ឬអង្គការណាតូ ក៏ត្រូវបានព្យាករណ៍មានការប្រែប្រួលជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ