នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc |
មនុនេះ៥០ឆ្នាំ នាថ្ងៃទី៨សីហាឆ្នាំ១៩៦៧ អាស៊ានបានចាប់បដិ សន្ធិ ដោយមាន ប្រទេសចូលរួមជាសមាជិកចំនួន៥។ អស់រយៈពេល ៥០ឆ្នាំ អាស៊ានបានរីកធំធាត់ ក្លាយទៅជាសហគមន៍ដោយមានប្រ ទេសជាសមាជិកចំនួន១០។
មោទនៈអំពីដំបូលរួមអាស៊ាន រូបសណ្ឋានតភ្ជាប់ក្នុងតំបន់ប្រកបដោយជោគជ័យ
ចាប់ផ្តើមបទថ្លែងមតិ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា ឆ្លងកាត់ប្រវត្តិសាស្ត្រច្រើនដំណាក់កាល អាស៊ានមិនត្រឹមតែប្រែក្លាយអាស៊ី អាគ្នេយ៍មួយពីការប្រឈមមុខទៅជាជួប សន្ទនា ពីការបែកបាក់ទៅជាសាមគ្គិវិញ ហើយ ខ្ពង់ខ្ពស់បំផុតគឺការបង្កើតសហគមន៍អាស៊ាន៖
បច្ចុប្បន្ននេះ អាស៊ីអាគ្នេយ៍សន្តិភាព សន្តិសុខ ស្ថិរភាពនិងអភិវឌ្ឍ ន៍ជាចំណុច ភ្លឺលើផែនទីពិភពលោកដែលពោរពេញទៅដោយភាពចលាចល។ ទន្ទឹមជាមួយគ្នា នោះ អាស៊ានបានសម្របសម្រួលនូវបណ្តាខឿនវប្បធម៌ពហុបែប និងពោរពេញដោយចំណងសាមគ្គី។ ប្រទេសនានាបានរស់នៅក្នុងសន្តិភាព សន្តិសុខសង្គមត្រូវ បានធានា គុណភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
វៀតណាមសន្យារួមជាមួយអាស៊ាន កសាងសហគមន៍មួយសាមគ្គីនិងផ្អែកលើខ្លួនឯង
ចូលរួមជាសមាជិកអាស៊ានកាលពីឆ្នាំ១៩៩៥មក វៀតណាមមានមោទនៈប្រ គៀកស្មាជាមួយប្រទេសជាសមាជិកនានា រួមវិភាគទានក្នុងដំបូលរួមបច្ចុប្បន្ន។ នា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា ឆ្លងកាត់រយៈពេលពីរសត វត្សមកសញ្ញាសំគាល់ដែលវៀត ណាមកត់ទុកជាការរីកធំធាត់និងខ្លាំងក្លារបស់ អាស៊ាន។ នាយករដ្ឋមន្ត្រីចាត់ទុកថា ទសវត្សទី២១កំពុងដាក់ចេញឱកាសផងនិង ការសាកល្បងផងសម្រាប់អាស៊ានក្នុងការអនុវត្តជាក់ស្តែង ទស្សនវិស័យ សហគមន៍ អាស៊ាន២០២៥ ឆ្ពោះទៅ សហគមន៍អាស៊ានមួយ ផ្អែកលើច្បាប់ ឆ្ពោះទៅប្រជាជន និងយកប្រជាជនជាមជ្ឈមណ្ឌល។ ហេតុដូច្នេះ អាស៊ានកំពុងអនុវត្តរាល់ការផ្លាស់ប្តូរ ថ្មីនិងបន្តរក្សាចំណងសាមគ្គីភាព។ក្នុងការខិតខំប្រឹងប្រែងរួមនោះ ជាសមាជិក សកម្មមួយរបស់អាស៊ាន វៀតណាម បន្តរួមវិភាគទាននូវមតិជាច្រើន សំដៅជម្រុញ ការអភិវឌ្ឍន៍រួមរបស់អាស៊ាន។ លោក Nguyen Xuan Phuc អះអាងថា៖
វៀតណាមសន្យានិងរួមជាមួយប្រទេសនានា ប្តេជ្ញាកសាងសហ គមន៍អាស៊ាន សាមគ្គី ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគផ្ទៃក្នុង អភិវឌ្ឍន៍ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ បង្រួញគំលាតអភិវឌ្ឍន៍ លើកកំពស់ជីវភាពរស់នៅ ធា នាសន្តិសុខសង្គម កសាង សហគមន៍អាស៊ានផ្អែកលើច្បាប់ រក្សានូវតួនាទីសំខាន់ក្នុង តំបន់និងមានគោលជំហររួមលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់។
អបអរសាទរពេលវេលាមាស រំលឹកខួបលើកទី៥០នៃទិវាបង្កើតនិងអភិវឌ្ឍន៍ របស់អាស៊ាន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានផ្ញើជូនសេចក្តីជូនពរ ដល់ប្រទេសសមជិកនិងពលរដ្ឋក្នុងសហគមន៍អាស៊ាន។ នាយករដ្ឋមន្ត្រីជឿជាក់ថា ដោយការប្តេជ្ញានិងមនសិការរួម អាស៊ាននឹងបោះជំហានខ្លាំងលើកំណាត់ផ្លូវកសាង សហគមនសាមគ្គី កាន់តែអភិវឌ្ឍន៍ដើម្បីសន្តិភាពនិងភាពសម្បូររុងរឿង៕