វៀតណាមអនុម័តអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ

HONG VAN Theo VOVWORLD -
Chia sẻ

(VOV)_រដ្ឋសភាវៀតណាមទើបនឹងបានអនុម័តលើអនុ 
សញ្ញាអង្គការ​សហប្រជាជាតិស្ដីពីសិទ្ធិជនពិការ។ ប្រ 
ការនេះបានអះអាងនុវការសន្យានយោ​បាយយ៉ាងខ្លាំង 
ក្លារបស់វៀតណាមចំពោះសហគមន៍អន្តរជាតិស្ដីពីការ 
ធានាសិទ្ធិមនុស្ស ជាសញ្ញាជាក់ស្ដែងនៃ​ការអនុវត្តសិទ្ធិរបស់ជនពិការនៅវៀតណាម។ ​

          (VOV)_រដ្ឋសភាវៀតណាមទើបនឹងបានអនុម័តលើអនុសញ្ញាអង្គការ​ស
ហប្រជាជាតិស្ដីពីសិទ្ធិជនពិការ។ ប្រការនេះបានអះអាងនុវការសន្យានយោ​បាយ
យ៉ាងខ្លាំងក្លារបស់វៀតណាមចំពោះសហគមន៍អន្តរជាតិស្ដីពីការធានាសិទ្ធិមនុស្ស
 ជាសញ្ញាជាក់ស្ដែងនៃ​ការអនុវត្តសិទ្ធិរបស់ជនពិការនៅវៀតណាម។ ​

វៀតណាមអនុម័តអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ - ảnh 1
វៀតណាមអនុម័តអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ

          អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិរបស់ជនពិការដែលបានមហា​សន្និ
បាតអង្គការសហប្រជាជាតិអនុម័ត នាថ្ងៃទី១៣ ធ្នូ ឆ្នាំ ២០០៦ ជាអនុសញ្ញា​អន្តរជាតិ
ពេញលេញបំផុត ចំពោះកិច្ចការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនពិ
ការ។ អនុសញ្ញាបានកំណត់រាល់សិទ្ធិរបស់ជនពិការនិងកាតព្វកិច្ច​របស់ប្រទេសនានា
 ដែលចូលរួមអនុសញ្ញា ដើម្បីការពារនិងជំរុញខ្លាំងសិទ្ធិទាំងនេះ។ វៀតណាមបានចុះ
ហត្ថលេខាលើអនុសញ្ញានេះនាឆ្នាំ២០០៧។ ការអនុម័តទៅលើអនុសញ្ញានេះជាបែប
បទចុងក្រោយដើម្បីវៀតណាមក្លាយទៅជាសមាជិកអនុសញ្ញា។

          ការអនុម័តអនុសញ្ញាមានអត្ថន័យ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គម

        វៀតណាមកំពុងស្ថិតនៅក្នុងដំណើការធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅ​និង
ទូលំទូលាយចូលក្នុងសហគមន៍អន្តរជាតិ និងជាសមាជិកក្រុមប្រឹក្សារសិទ្ធិ​មនុស្ស
 របស់អង្គការសហប្រជាជាតិ។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ក៏បានអះអាងយ៉ាងខ្លាំងក្លានូវ
សិទ្ធិមនុស្សនេះដែរ។ ដូច្នេះ ការអនុម័តទៅលើអនុសញ្ញានេះគឺជាការចាំបាច់ណាស់។

          ​​លើវិស័យនយោបាយ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និង​សង្គមកិច្ច​វៀត
ណាមលោកស្រី Pham Thi Hai Chuyen បានចាត់ទុកថា៖

          “ ការអនុម័តទៅលើអនុសញ្ញាស្ដីពីសិទ្ធិរបស់ជនពិការ ជាការសន្យានយោ​បាយ
យ៉ាងខ្លាំងក្លា របស់វៀតណាមចំពោះកិច្ចការពារ និងជំរុញការអភិវឌ្ឍន៍ដើម្បីផលប្រ
យោជន៍របស់ជនពិការ។ នេះក៏ជាមូលដ្ឋានគតិយុត្តិ១ដើម្បីវៀតណាម​អះអាងនូវ
ទស្សនះរបស់ខ្លួនចំពោះពិភពលោក ក្នុងវិស័យជនពិការនិយាយដោយឡែក និង
សិទ្ធិមនុស្សនិយាយរួម។ ហើយការអនុម័តលើអនុសញ្ញានេះកាន់តែមានអត្ថន័យ
ថែមទៀត ពេលដែលវៀតណាមបានក្លាយទៅជាសមាជិកក្រុមប្រឹក្សារសិទ្ធិមនុស្ស
របស់អង្គការសហប្រជាជាតិ អាណត្តិ២០១៤-២០១៦។”

          លើវិស័យសេដ្ឋកិច្ច សង្គម ការអនុម័តលើអនុសញ្ញានេះបានរួមចំណែក​សុក្រិត
ប្រព័ន្ធនយោបាយ ច្បាប់ស្ដីពីជនពិការ បង្កើតមូលដ្ឋានគតិយុត្តិដើម្បីធានាការអនុវត្ត
គោលនយោបាយចំពោះជនពិការ ជីវភាពរស់នៅរបស់ជនពិការក៏បានលើកស្ទួយពី
១ថ្ងៃទៅ១ថ្ងៃ ទាំងខាងសុខាភិបាល អប់រំ ការងារធ្វើ គមនាគមន៍ …លៗ។​

          សកម្មលាតត្រដាងអនុវត្តអនុសញ្ញាជ្រាបចូលក្នុងជីវភាពរស់នៅ

        ការអនុម័តទៅលើអនុសញ្ញាស្ដីពីសិទ្ធិជនពិការ បានទាមទារវៀតណាមត្រូវគោ
រពរាល់ការកំណត់របស់អនុសញ្ញា ដែលក្នុងនោះ​ជនពិការ​មានសិទ្ធិទទួលសេវាកម្ម
ខាង​សម្ភារះ គមនាគមន៍ ព័ត៍មាននិងផ្សព្វផ្សាយ។ ​ដោយភារកិច្ចជាស្ថាប័នគ្រប់គ្រង
ការងារស្ដីពីគោលនយោបាយចំពោះជនពិការ ក្រសួងការងារ យុទ្ធជនពិការ និង
សង្គមកិច្ចវៀតណាមនឹងកសាង​បណ្ដាផែន​ការដាក់ជូនរដ្ឋាភិបាលអនុវត្តក្នុងរយៈ
ពេល៥ឆ្នាំ និងជាប្រចាំឆ្នាំ ខំប្រឹងប្រែងលើក​កំពស់បទដ្ឋានអំពីលក្ខណះរស់នៅ 
ទទួលសេវាកម្មរបស់ជនពិការ។រដ្ឋមន្ត្រី​ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច
វៀតណាមលោកស្រី Pham Thi Hai Chuyen បានអោយដឹងថែមទៀតថា៖

          “ យើងខ្ញុំស្នើស្រាវជ្រាវ បំពេញបន្ថែមការកំណត់ចុះបញ្ជីកំណើតអោយកុមារ​
ពិការ បំពេញបន្ថែមការកំណត់ស្ដីពីការជ្រើសរើសជនពិការចូលធ្វើការនៅមណ្ឌល
ឧស្សាហកម្ម …លៗ”

          អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិរបស់ជនពិការជាអនុសញ្ញា​អន្តរ
ជាតិលើគ្រប់វិស័យបំផុត ក្នុងកិច្ចការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់​របស់ជន
ពិការ។ ក្នុងពេលអនុវត្តអនុសញ្ញានេះវៀតណាមនឹងជួបការលំបាកមួយចំនួនដោយ
ប្រភពកម្លាំងនៅមានកំហិត។ ប៉ុន្តែ ដោយការជំរុញសកម្មភាពនានាដើម្បីជនពិការ
 បង្កើនការងារគ្រប់គ្រង ត្រួតពិនិត្យ វៀតណាមនឹងសម្រេចភារកិច្ចនេះរបស់ខ្លួន ជាសមាជិក១របស់អនុសញ្ញា ជួយលើកស្ទួយជីវភាពរស់នៅរបស់​ជនពិការកាន់តែ​ល្អ
ប្រសើ​ពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ