វៀតណាមសម្រេចបានជោគជ័យក្នុងវិស័យសមភាពយេនឌ័រ

Chia sẻ

(VOVWORLD) - “វៀតណាមបានបង្កើតឡើងភាពជោគជ័យដោយខ្លួនឯងនៅលើផែនទីសមភាពយេនឌ័រសកល”។ នេះគឺជាការវាយតម្លៃរបស់លោកស្រី Elisa Fernandez Saenz ប្រធានស្ថាប័នតំណាងអង្គការសហប្រជាជាតិនៅពេល ចុងក្រោយនេះស្ដីអំពីបញ្ហាសមភាពយេនឌ័រនិងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីនៅ វៀតណាម។ អង្គការសហប្រជាជាតិ (អ.ស.ប) ក៏បានវាយតម្លៃ ដែរថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានលុបបំបាត់ ចោលគម្លាតយេនឌ័រយ៉ាងឆាប់រហ័សបំផុតក្នុងអំឡុងពេល២០ឆ្នាំកន្លងមក ផងដែរ។

វៀតណាមសម្រេចបានជោគជ័យក្នុងវិស័យសមភាពយេនឌ័រ - ảnh 1លោកស្រី Nguyen Thi Kim Ngan បានក្លាយទៅជាប្រធានរដ្ឋសភាជាស្ត្រីដើមដំបូងក្នុងប្រវត្តិសាស្ត្រវៀតណាម។ (រូបថត៖ TTXVN) 

ចាប់តាំងពីពេលតាក់តែងរដ្ឋធម្មនុញ្ញដើមដំបូងកាលពីឆ្នាំ១៩៤៦មក វៀតណាមតែងតែបំពេញក្របខ័ណ្ឌ គតិយុត្តនិងគោលនយោបាយស្ដីពីសមភាពយេនឌ័រដោយឥតឈប់ឈរ។ លោកស្រី Nguyen Thi Kim Ngan ដែល ជាប្រធានរដ្ឋសភាជាស្ត្រីដើមដំបូងក្នុងប្រវត្តិសាស្ត្រវៀតណាម បានអះអាង ថា ការជំរុញសម ភាពយេនឌ័រនិងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីគឺជាគោល ជំហរដ៏ឥតងាករេរបស់វៀតណាម ដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ ផង ហើយត្រូវបានធានាក្នុងការពិតជាក់ស្ដែងផង។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “នៅវៀតណាម ការជំរុញសមភាពយេនឌ័រនិងការផ្ដល់សិទ្ធិអំណាច ដល់ស្ត្រីគឺជាគោលនយោបាយដ៏ឥតងាករេ និងជារៀងរហូតរបស់រដ្ឋ។ ក្នុងរដ្ឋធម្មនុញ្ញដើមដំបូងកាលពីឆ្នាំ១៩៤៦និងរដ្ឋធម្មនុញ្ញក្រោយៗនោះ យើងខ្ញុំសុទ្ធតែចែងថា៖ បុរសនិងស្ត្រីគឺស្មើគ្នា។ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ រដ្ឋសភាវៀតណាមបានកសាងប្រព័ន្ធឯកសារច្បាប់មួយក្នុងគោលដៅការ ពារនិងជំរុញការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី ព្រមទាំងតែងតែយកចិត្តទុកដាក់ ឃ្លាំមើលការប្រតិបត្តិច្បាប់ គោលនយោបាយរបស់រដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុងវិស័យដ៏សំខាន់នេះផងដែរ”

នៅឆ្នាំ២០០៦ វៀតណាមបានចេញផ្សាយច្បាប់សមភាពយេនឌ័រ ក្នុងនោះស្នើឲ្យស្ថាប័នរដ្ឋាភិបាលនិងគណៈ កម្មាធិការប្រជាជនគ្រប់ជាន់ ថ្នាក់ អនុវត្តទំនួលខុសត្រូវរបស់ខ្លួនក្នុងការងារអភិបាលកិច្ចខាងផ្នែកសម ភាពយេនឌ័រ។ លោកស្រី Nguyen Thi Ha អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធ ជនពិការនិងសង្គមកិច្ចវៀតណាម និងជាអនុប្រធានប្រចាំការនៃគណៈកម្មា ធិការជាតិដើម្បីការរីកចម្រើននរបស់ស្ត្រីវៀត ណាម បានឲ្យដឹងថា៖ “ការងារសមភាពយេនឌ័រនៅវៀតណាម បានបង្កើតឡើងការផ្លាស់ប្ដូរ ជាវិជ្ជមានក្នុងមនសិការនិងឥរិយាបទរបស់ថ្នាក់ដឹកនាំ កម្មាភិបាល មន្ត្រី រដ្ឋការ និយោជិក និងប្រជាជន រួមចំណែកលើកកំពស់តួនាទីនិងឋានៈរបស់ ស្ត្រីក្នុងគ្រួសារនិងសង្គម។ សន្ទស្សន៍អភិវឌ្ឍមួយចំនួនរបស់វៀតណាមក៏ ត្រូវបានកែលម្អហើយទទួលបានការកោតសរសើររបស់សហគមន៍អន្តរជាតិក្នុងការខិតខំប្រឹងប្រែងអនុវត្តសមភាពយេនឌ័រ”

ក្នុងប៉ុន្មានទសវត្សកន្លងមក វៀតណាមបានក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលទទួលបានវឌ្ឍនភាព គួរឲ្យកត់សម្គាល់ក្នុងការជំរុញសមភាពយេនឌ័រលើវិស័យសេដ្ឋកិច្ចសង្គមជាច្រើន។ នាបច្ចុប្បន្ន ក្នុងរដ្ឋសភាវៀតណាម អត្រាសមាជិកាសភាស្រូបយក ចំនួន២៦,៧២% ដែលជាអត្រាដ៏ខ្ពស់បង្គួរបើប្រៀបធៀបនឹងប្រទេស ផ្សេងៗក្នុងតំបន់និងលើពិភពលោក។ ស្ត្រីវៀតណាមជាច្រើនកំពុងកាន់ តំណែងដ៏សំខាន់ៗក្នុងប្រព័ន្ធនយោបាយ ឬក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ ផ្សេងៗទៀត ហើយឈានមុខគេក្នុងការច្នៃប្រឌិត កសាងនិងអភិវឌ្ឍ ប្រទេសជាតិផងដែរ។

វៀតណាមសម្រេចបានជោគជ័យក្នុងវិស័យសមភាពយេនឌ័រ - ảnh 2 បរិមាណធុរជនជាស្ត្រីនៅវៀតណាមកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

វៀតណាមកំពុងត្រូវបានវាយតម្លៃថា ជាប្រទេសមួយក្នុងចំណោម ប្រទេសដែលបានលុបបំបាត់ចោល គម្លាត យេនឌ័រយ៉ាងឆាប់រហ័សបំផុតក្នុងអំឡុងពេល២០ឆ្នាំកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះទេ វៀតណាម ថែមទាំង ចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសមភាពយេនឌ័រលើទូទាំងពិភពលោកទៀតផង។ លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិចំនួន ប្រជាជនរបស់អ.ស.បប្រចាំនៅវៀតណាម បានចែករំលែកថា៖ “វៀតណាមបានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសនៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលទទួលបានវឌ្ឍនភាពជាច្រើនពាក់ព័ន្ធដល់សម ភាពយេនឌ័រ។ យើងខ្ញុំបានឃើញ សមិទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការ ជំរុញសិទ្ធិអំណាចនិងការដឹកនាំរបស់ស្ត្រី ជាពិសេសគឺលើវិស័យសុខា ភិបាល អប់រំ។ នៅវៀតណាម សមភាពយេនឌ័រមិនត្រឹមតែជាសិទ្ធិសារវ័ន្ត របស់មនុស្សប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ សង្គមមួយប្រកប ដោយសុខសន្តិភាពនិងវិបុលភាពទៀតផង”

វៀតណាមកំពុងជួបប្រទះនឹងបញ្ហាប្រឈមថ្មីៗអំពីសមភាពយេនឌ័រ ដោយសារផលប៉ះពាល់នៃសេដ្ឋកិច្ច សកល ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃ បដិវត្តន៍ឧស្សាហកម្ម៤.០ គ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុនិងការ ផ្លាស់ប្ដូរខាងប្រជាសាស្ត្រ។ បញ្ហាប្រឈមទាំងនេះទាមទារឲ្យត្រូវកសាង គោលនយោបាយនិងសកម្មភាពឲ្យបានជាក់លាក់ដើម្បីរក្សាយ៉ាងរឹងមាំនូវសមិទ្ធផលដែលសម្រេចបាន ព្រមទាំងជំនះពុះពារលើបញ្ហាដែលអាចកើត មានឡើងផងដែរ។ ហេតុដូច្នេះ វៀតណាមបានអំពាវនាវឲ្យមានកិច្ចខិតខំ ប្រឹងប្រែងជាច្រើនថែមទៀតពីបណ្ដាក្រសួង ស្ថាប័ន អង្គការរដ្ឋាភិបាល អង្គការសង្គម តំបន់ឯកជន និងស្ថាប័ននានារបស់អ.ស.ប សំដៅជំរុញ ដំណើរការឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាពនាឆ្នាំ២០៣០ ដើម្បីគ្មាន នរណាម្នាក់ត្រូវបំភ្លេចនៅពីក្រោយនោះទេ៕

ប្រតិកម្មទៅវិញ