វៀតណាមរៀបចំអនុវត្តយ៉ាងល្អនូវសេចក្តីសម្រេចនៃសន្និបាតមជ្ឈឹមលើកទី៣

VOVworld
Chia sẻ

(VOVworld)-សន្និបាតលើកទី៣ នៃគណៈកម្មាធិការ
មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានបិទបញ្ចប់ប្រ
កបដោយជោគជ័យនៅទីក្រុងហាណូយនារសៀល
ថ្ងៃទី៧កក្កដា។ ក្នុងពិធីបិទ អគ្គលេខាបក្សកុម្មុយ
និស្តវៀតណាម លោក Nguyen Phu Trong បាន អញ្ជើញឡើងថ្លែងបទ
សន្ទរកថាសំខាន់ដោយសង្កត់ធ្ងន់នូវលទ្ធផលលេចធ្លោនៃសន្និបាត
នេះ។ លោកអគ្គលេខាបក្សក៏បានអះអាងថា ការអនុវត្តយ៉ាងល្អប្រសើរ
រាល់ខ្លឹមសារ​ដែលបានអនុម័តក្នុងអង្គប្រជុំលើកនេះ នឹងរួមចំណែកកំ
ណត់ទិសដៅសម្រាប់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រទេសជាតិក្នុង
សម័យជម្រុញការធ្វើសមាហរណកម្មអន្តរជាតិបច្ចុប្បន្ន។

(VOVworld)-សន្និបាតលើកទី៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត
ណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុងហាណូយនារសៀលថ្ងៃ
ទី៧កក្កដា។ ក្នុងពិធីបិទ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong បាន អញ្ជើញឡើងថ្លែងបទសន្ទរកថាសំខាន់ដោយសង្កត់ធ្ងន់នូវលទ្ធ
ផលលេចធ្លោនៃសន្និបាតនេះ។ លោកអគ្គលេខាបក្សក៏បានអះអាងថា ការអនុវត្ត
យ៉ាងល្អប្រសើររាល់ខ្លឹមសារ​ដែលបានអនុម័តក្នុងអង្គប្រជុំលើកនេះ នឹងរួមចំណែក
កំណត់ទិសដៅសម្រាប់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រទេសជាតិក្នុងសម័យ
ជម្រុញការធ្វើសមាហរណកម្មអន្តរ ជាតិបច្ចុប្បន្ន។

វៀតណាមរៀបចំអនុវត្តយ៉ាងល្អនូវសេចក្តីសម្រេចនៃសន្និបាតមជ្ឈឹមលើកទី៣ - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិក្នុងសន្និបាត


        សន្និបាតមជ្ឈឹមលើកទី៣បានឯកភាពអនុម័តលើគោលការនៃខ្លឹមសារស្តីពី
បទ បញ្ញត្តិការងាររបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈឹម ការិយាល័យនយោបាយ
គណៈលេ​ខា និងរបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី១២ ព្រមទាំង
ឯកភាព ផ្សព្វផ្សាយនូវសេចក្តីកំណត់អនុវត្តលក្ខន្តិកៈ សេចក្តីកំណត់អំពីការងារ
ត្រួតពិនិត្យ ឃ្លាំ មើល និងវិន័យរបស់បក្ស រួមទាំងឯកភាពអំពីការឧទ្ទេសនាមកម្មា
ភិបាលជាន់ខ្ពស់របស់ ស្ថាប័នរដ្ឋនានាអាណត្តិ២០១៦-២០២១

        បន្តការផ្លាស់ប្តូរថ្មីវិធីសាស្ត្រដឹកនាំរបស់បក្ស

        បទបញ្ញត្តិការងាររបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈឹម ការិយាល័យនយោ
បាយ គណៈលេ​ខា និងរបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី១២
  
ជាឯក សារដែលមានសារៈសំខាន់ក្នុងការអនុវត្តជាក់ស្តែងលក្ខន្តិកៈបក្ស បង្កើត
មូលដ្ឋានដើម្បី បន្តធ្វើការកែទម្រង់បែបបទរដ្ឋបាលក្នុងបក្សនិងផ្លាស់ប្តូរវិធីសាស្ត្រ
ដឹកនាំរបស់បក្ស។ ឈរលើមូលដ្ឋាននោះ គណៈកម្មាធិការប្រតិបត្តិជម្ឈឹមបន្តអះ
អាងនូវការទទួលខុសត្រូវ និងសិទ្ធិរបស់ខ្លួនចំពោះរាល់បញ្ហាធំៗនិងសំខាន់របស់
ប្រទេសជាតិ របស់បក្សនិងរដ្ឋ។ អគ្គលេខាបក្ស លោក Nguyen Phu Trong មាន
ប្រសាសន៍ថា៖

        “បទបញ្ញត្តិលើកនេះបានបំពេញបន្ថែមចំណុចសំខាន់មួយចំនួនស្តីពីការ
ទទួល​ខុស​ត្រូវនិងសិទ្ធិអំណាចរបស់ការិយាល័យនយោបាយ អំពីការកំណត់ទិស
ដៅ ទស្សនៈ គោលដៅ និងដំណោះស្រាយគោលមួយចំនួនស្តីពីការអភិវឌ្ឍន៍សេដ្ឋ
កិច្ច សង្គមរបស់ប្រទេសជាតិ ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ជីវភាពរស់នៅ
លើវិស័យជាក់ស្តែងមួយចំនួន។ ទន្ទឹមជាមួយគ្នានោះ បំពេញបន្ថែមចំណុចថ្មីមួយ
ចំនួនស្តីពីការត្រៀមរៀបចំសន្និបាត គណៈកម្មាធិការមជ្ឈឹម សន្និបាតការិយាល័យ
នយោបាយ គណៈលេខាជាដើម”។

        បទបញ្ញត្តិការងាររបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលនេះក៏បាន
ធ្វើវិសោ ធនកម្ម បំពេញបន្ថែមអំពីការទទួលខុសត្រូវ សិទ្ធិអំណាចរបស់គណៈកម្មា
ធិការត្រួតពិនិត្យ  មជ្ឈឹម ក្នុងនោះ មានការត្រួតពិនិត្យ ឃ្លាំមើលអំពីការប្រកាស
ទ្រព្យសម្បត្តិរបស់កម្មាភិបាល ក្រោមឧវាទរបស់ការិយាល័យនយោបាយនិងគណៈ
លេខា។ លោក Nguyen Phu Trong បន្តថា៖

        “អនុវត្តយ៉ាងល្អបណ្តាបទបញ្ញត្តិនេះ នឹងរួមចំណែកពង្រីកនូវប្រជាធិបតេយ្យ
ក្នុង គណៈកម្មាធិការមជ្ឈឹម ការិយាក័យនយោបាយ គណៈលេខា និងគណៈកម្មាធិ
ការត្រួត ពិនិត្យមជ្ឈឹម ព្រមទាំងរក្សាវិន័យក្នុងបក្ស ធានាគោលការប្រមូលផ្តុំប្រជា
ធិបតេយ្យ របបសមូ ហភាពដឹកនាំ បង្កើនការទទួលខុសត្រូវរបស់បុគ្គល ជាពិសេ
គឺអ្នកប្រមុខ បង្កើនកម្លាំងពលំ សមូហភាព សមាគ្គីភាព ឯកភាពក្នុងបក្ស និងផ្លាស់
ប្តូរវិធីសាស្ត្រដឹកនាំរបស់បក្សចំពោះរដ្ឋ និងចំពោះសង្គម”។

        ប្រមូលផ្តុំរាល់ប្រភពកម្លាំងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

        ស្តីពីភារកិច្ចនៃឆមាសទី២និងក្នុងឆ្នាំ២០១៦ នេះ អគ្គលេខាបក្ស លោក
 Nguyen Phu Trong បានអះអាងថា បក្សទាំងមូល  ប្រជាជនទាំងមូល និងកង
ទ័ពទាំងមូល បន្តខំប្រឹង​ប្រែង  សំដៅស្វែងរកនូវដំណោះស្រាយប្រសិទ្ធិភាពដើម្បី
ដោះស្រាយរាល់បញ្ហាកើតមានឡើងនា បច្ចុប្បន្ន។ លោក Nguyen Phu Trong
មានអនុសាសន៍ថា៖

        “ផ្តល់អាទិភាពសម្រាប់បណ្តាបញ្ហាត្រូវការដោះស្រាយដូចជា ប្រមូលផ្តុំកម្លាំង
អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម​ អនុវត្តប្រកបដោយជោគជ័យនូវចំណុចយុទ្ធសាស្ត្រចំនួន
៣ ក្នុងនោះម្ចាស់​ការដោះស្រាយឲ្យបានល្អនូវបញ្ហារៀបចំឡើងវិញអង្គភាពអាជីវកម្ម
រដ្ឋ រៀបចំឡើងវិញធនាគារដ្ឋ ដោះ ស្រាយបំណុលខូចនិងធានាសុវត្ថិភាពបំណុល
សាធារណៈ បង្កើនការងារកសាងនិងកែប្រែ បក្ស និងជម្រុញការតស៊ូប្រយុទ្ធប្រឆាំង
អំពើពុករលួយ ខ្ជះខ្ជាយ។ ប្តេជ្ញាការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាពនិង
បូរណភាពដែនដីមាតុប្រទេស ព្រមទាំងរក្សាបរិយាកាស សន្តិភាព ស្ថិរភាព ដើម្បី
អភិវឌ្ឍន៍ប្រទេសជាតិ ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្ម​ អន្តរជាតិ”។

        បញ្ចប់បទថ្លែងសន្ទរកថា អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
សង្កត់ធ្ងន់ថា ភារកិច្ចនាពេលខាងមុខ គឺត្រូវរៀបចំការអនុវត្តឲ្យបានល្អនូវសេចក្តី
សម្រេចរបស់សន្និបាត នេះ រួមទាំងសេចក្តីសម្រេចដទៃទៀតរបស់មជ្ឈឹម របស់រដ្ឋ
សភា និងរដ្ឋាភិបាល សំដៅបន្ត នាំសេចក្តីសម្រេចនៃមហាសន្និបាតទី១២របស់
បក្សចូលក្នុងជីវភាពរស់នៅប្រកបដោយប្រ សិទ្ធិភាពជាក់ស្តែង។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជឿជាក់ថា ដោយការប្តេជ្ញាខ្ពស់ វៀតណាមនឹងជំនះពុះពារ
រាល់ការលំបាក សាកល្បង ទទួលបានស្នាដៃថ្មីជាច្រើនថែមទៀត ៕

        

ប្រតិកម្មទៅវិញ