VOV-ក្នុងដំណើរការកសាងនិងការពារមាតុប្រទេសរបស់ប្រជាជនវៀតណាម បណ្ដាអានុភាពអមិត្តបាននិងកំពុងអនុវត្តបំរែបំរួលដោយសន្តិភាពភាវូបនីយកម្ម មិនត្រឹមតែសំដៅបំបែកបំបាក់ផែនមហាសាមគ្គីប្រជាជាតិប៉ុណ្ណោះទេថែមទាំង សំដៅនិយាយអាក្រកនិងបន្ទាបឥទ្ធិពលរបស់វៀតណាមចំពោះមិត្តភ័ក្កអន្តរជាតិ
ទៀតផង។ ដើម្បីជួយឲ្យមិត្តភ័ក្កអន្តរជាតិប្រជាជនលើពិភពលោកនិងជនវៀត
ណាមនៅឯបរទេសយល់យ៉ាងពេញលេញនិងត្រឹមត្រូវជាងអំពីវៀតណាម ក្នុង
រយៈពេលកន្លងទៅទន្ទឹមនឹងរាល់វិធានការអភិវឌ្ឍន៍កំលាំងព័ត៌មានបរទេសផង ពហុបែបភាវូបនីយកម្មនិងបើកទូលាយកាណាល់បញ្ជូនព័ត៌មាន ការងារឃោសនា
ផ្សព្វផ្សាយព័ត៌មានបរទេសរបស់វៀតណាមត្រូវបានវិនិយោគលើកកំពស់គុណ
ភាពដោយឥតឈប់ឈរ។ វិធានការសំខាន់មួយគឺបើកទូលាយកិច្ចសហប្រតិបត្តិ
ការអន្តរជាតិក្នុងវិស័យសារព័ត៌មាន។ តាមលោក Tran Dac Loi អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សថា៖
“បទពិសោធន៍ក្នុងរយៈពេលកន្លងទៅបានសឲ្យឃើញថា បណ្ដាអ្នកយក
ព័ត៌មានបរទេស ក្រោយពេលបានមកវៀតណាមនោះ បានមានការយល់ដឹង
គ្រប់គ្រាន់ជាង។ ពីនោះគេមានរបៀបមើលត្រឹមត្រូវជាងអំពីស្ថានភាពនៅវៀត
ណាម។ ដោយឈរលើមូលដ្ឋាននោះគេមានការឆ្លុះបញ្ចាំងអំពីស្ថានភាពនៅ
វៀតណាមប្រកបដោយបរានុម័ត។ ដូច្នេះការបើកទូលាយបង្កើនកិច្ច
សហប្រតិបត្តិការសារព័ត៌មានអញ្ចើញអ្នកយកព័ត៌មានបរទេសមកទស្សនា
វៀតណាមដើម្បីស្វែងយល់អំពីវៀតណាមចែករំលែកព័ត៌មានជាមួយគេជា
វិធានការចាំបាច់និងមានប្រសិទ្ធភាពមួយដើម្បីជួយឲ្យប្រជាជនលើពិភពលោក
យល់គ្រប់គ្រាន់ជាងអំពីទឹកដីវៀតណាម។”
|
កិច្ចប្រជុំគណៈកម្មាធិការបញ្ជាការងារឃោសនាផ្សព្វផ្សាយព័ត៌មានបរទេសដោយគណៈកម្មាធិការ
ឃោសនាអប់រំមជ្ឈឹមធ្វើអធិបតី |
តាមការស្ថិតិជាមធ្យមរៀងរាល់ឆ្នាំ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានអញ្ចើញគណៈប្រតិភូអ្នកកាសែតអន្តរជាតិប្រមាណ៦ក្រុមមកធ្វើការនិងសរសេរអត្ថបទ
ជាក់ស្ដែងនៅវៀតណាម។ សកម្មភាពនេះមានអត្ថន័យក្នុងការបង្កើនការយល់
ដឹងរបស់មិត្តភ័ក្កអន្តរជាតិអំពីទឹកដីមនុស្សវៀតណាមនិងស្ថានភាពជាក់ស្ដែងកំពុង
ប្រព្រឹត្តទៅនៅវៀតណាម។ លើកឧទាហរណ៍ជាក់ស្ដែង លោក Nguyen Duc Loi អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឲ្យដឹងថា៖
“ឧទាហរណ៍ដូចជាគណៈប្រតិភូអ្នកកាសែតរបស់កាសែតអេលិចត្រូនិក
Huanqiu របស់ចិន ក្រោយពេលបានស្វែងយល់ស្ថានភាពជាក់ស្ដែងនៅវៀតណាមផ្លាស់ប្តូរយោបល់ជាមួយស្ថាប័នសារព័ត៌មានរបស់វៀតណាមនោះ ព័ត៌មានមាន
ចរិតលក្ខណៈអមិត្តចំពោះវៀតណាមលើកាសែតនេះក៏បានថយចុះជាច្រើន។”
|
លោក Nguyen Duc Loi អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ឧទាហរណ៍មួយទៀតគឺនៅកម្ពុជាកាសែតប្រឆាំងជាច្រើនបានផ្សាយអត្ថបទខ្វះសុឆន្ទះអំពីវៀតណាម។ ប៉ុន្តែក្រោយពេលគណៈប្រតិភូអ្នកកាសែតកម្ពុជាត្រូវបានអញ្ចើញមកវៀតណាម ត្រឹមតែក្នុងរយៈពេលដ៏ខ្លី អត្ថបទកាសែតរាប់រយបានឆ្លុះបញ្ចាំងដ៏ត្រឹមត្រូវជាងអំពីស្ថានភាពជាក់ស្ដែងនៅវៀតណាមត្រូវបានចុះផ្សាយ
លើកាសែតកម្ពុជា។
ទន្ទឹមនឹងការបង្កើនព័ត៌មានកិច្ចការបរទេសតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសារព័ត៌មាន កិច្ចការប្រជាជនក៏ជាកាណាល់មួយត្រូវបាន
អាទិភាព។ ជាមួយតួនាទីជាកន្លែងអនុវត្តសកម្មភាពកិច្ចការប្រជាជន ប្រធាន
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម Vu Xuan Hong បានអះអាងថា៖
“ភារកិច្ចរបស់យើងខ្ញុំនៅតែបន្តធ្វើយ៉ាងម៉េចដើម្បីប្រជាជនពិភពលោក
យល់ដឹងអំពីវៀតណាមជាង។ ធ្វើយ៉ាងម៉េចដើម្បីបំផុសជម្រៅអំពីវប្បធម៍
ប្រពៃណីរាល់ប្រការល្អរបស់វៀតណាមនិងប្រការដែលយើងកំពុងជួបការ
លំបាកដើម្បីមិត្តភ័ក្កយល់អំពីយើង លើមូលដ្ឋាននោះចែករំលែកគាំទ្រវៀត
ណាមក្នុងបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ។”
|
ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម Vu Xuan Hong |
តម្លាភាពព័ត៌មានគឺជាវិធានការមានប្រសិទ្ធភាពក្នុងការតស៊ូមតិប្រជាជន ឆ្លៀតយកការគាំទ្រនិងស្រុះចិត្តគំនិតរបស់ប្រជាជនពិភពលោកចំពោះបុព្វហេតុយុត្តិធម៍របស់វៀតណាម។ ការបង្កើនជំរុញឃោសនាផ្សព្វផ្សាយព័ត៌មាន
បរទេសនឹងធ្វើឲ្យអានុភាពអមិត្តមិនអាចប្រឆាំងបំបែកបំបាក់ផែនមហាសាមគ្គី
ប្រជាជាតិ។ នេះនឹងជាការងារយូអង្វែងបន្តបន្ទាប់ដែលវៀតណាមកំពុងអនុវត្ត
យ៉ាងដាច់ខាត៕