វៀតណាមបន្តជាសមាជិកមានការទទួលខុសត្រូវរបស់មហាសន្និបាតសហភាពអន្តរសភាពិភពលោក(IPU)

LE TUYET
Chia sẻ
(VOVWORLD) -គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទើបនឹងបញ្ចប់ដំណើរទស្សនកិច្ច ចូលរួមមហាសន្និ បាតសហភាពអន្តរសភាពិភពលោក លើកទី ១៣៧ (IPU-137) និងបណ្តាសន្និសីទទាក់ ទិននានានៅទីក្រុង Saint Peterbourg (សហព័ន្ធ រុស្ស៊ី) ។ នៅក្នុងមហាសន្និបាតនេះ វៀតណាមបន្តបង្ហាញជាសមាជិកមានការទទួលខុសត្រូវរបស់ IPU ផងដែរ។
វៀតណាមបន្តជាសមាជិកមានការទទួលខុសត្រូវរបស់មហាសន្និបាតសហភាពអន្តរសភាពិភពលោក(IPU) - ảnh 1ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានសហភាពអន្តរសភា លោក Saber Chowdhury  

ដំណើរទស្សនកិច្ចចូលរួម IPU-137 លើកនេះរបស់ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានប្រព្រឹត្តទៅតាមសេច ក្តីអញ្ជើញរបស់ប្រធាន សហភាពអន្តរសភា លោក Saber Chowdhury ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matviyenko និងប្រធាន Duma ជាតិរុស្ស៊ី លោក Vyacheslav Volodin ផងដែរ។

        វៀតណាមនិងបណ្តាប្រទេសដទៃខំប្រឹងប្រែងដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍

        ចូលរួម IPU-137 គណៈប្រតិភូវៀតណាមបានចូលរួមរាល់ជំនួបពិភាក្សាទាំង អស់នៃរបៀបវារៈ ក្នុងនោះ មានរបាយការណ៍សង្ខេបនូវលទ្ធផលសន្និសីទជំនាញ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពី ទល់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ សកម្មភាព របស់អ្នកតាក់តែងច្បាប់ទើបនឹងបានរៀបចំឡើងនៅទីក្រុងហូជីមិញ ថ្លែងមតិ និង ចូលរួមជំនួបពិភាក្សានៃគណៈកម្មការអចិន្ត្រៃយ៍ IPU ផងដែរ។ ជាពិសេសបទសន្ទរ កថារបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅសម័យ ពិភាក្សារួមនៃមហាសន្និបាត ក្រោមប្រធានបទ “ជម្រុញភាពសម្បូរបែបវប្បធម៌និង សន្តិភាព តាមរយៈជំនួបសន្ទនារវាងបណ្តាសាសនានិងជាតិសាសន៍” គឺទទួលបាន ការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសភានានានៃប្រទេសជាសមាជិក។ លោកស្រីបាន សង្កត់ធ្ងន់ថា មានតែការយោគយល់ ការជួបសន្ទនាដោយស្មោះត្រង់ ការគោរព ជឿ ទុកចិត្តគ្នាទៅវិញទៅមករវាងជនជាតិទាំងអស់ សាសនាទាំងអស់ ទើបនាំមកនូវសន្តិភាពសម្រាប់ពិភពលោកទាំងមូល។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមាន ប្រសាសន៍ថា៖

        “នៅវៀតណាម សិទ្ធិសមភាពរវាងបណ្តាជនជាតិ បណ្តាសាសនា គឺត្រូវបាន ចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញទាំងអស់។ នាឆ្នាំ២០១៣ រដ្ឋសភា វៀតណាមបានអនុម័ត លើរដ្ឋធម្មនុញថ្មី ក្នុងនោះ បន្តអះអាងថា វៀត ណាមជាប្រទេសឯកភាពដែលមាន បណ្តាជនជាតិរួមរស់ជាមួយគ្នា។ ជនជាតិទាំងអស់គឺសមភាព សាមគ្គីភាព គោរព និងជួយគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍន៍ និងហាមឃាត់រាល់អំពើរើសអើងនិង បំបែកបំបាក់ជាតិ”។

        ដើម្បីជម្រុញភាពសម្បូរបែបវប្បធម៌តាមរយៈការជួបសន្ទនាសន្តិភាព ប្រធាន រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan  បានស្នើឲ្យ IPU បន្តលើកទឹកចិត្តឲ្យ សភាជាសមាជិកឲ្យសកម្មពិនិត្យឡើងវិញ លុបចោលក្រមច្បាប់មួយចំនួននិងរាល់ សេចក្តីកំណត់មានចរិតលក្ខ ណៈ រើសអើង ធានាការចូលរួមរបស់សមាសភាពសង្គម ទាំងអស់ចូលក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។ លោក ស្រីអញ្ជើញមានប្រសាសន៍បន្តថា៖

        “ខ្ញុំស្នើឲ្យសហភាពអន្តរសភា លើកទឹកចិត្តសភាទាំងអស់ សកម្មកសាងនិង និងសម្រេចក្របខ័ណ្ឌច្បាប់ សំដៅធានាសមភាពសម្រាប់បណ្តាជនជាតិ បណ្តា សាសនា ចំពោះមុខច្បាប់ បង្កើតមូលដ្ឋានច្បាប់រឹងមាំ ដើម្បីពង្រីកវប្បធម៌ជនជាតិ សាសនាចំពោះមុខច្បាប់ ដោះស្រាយសមស្របនូវផលប្រយោជន៍របស់ប្រជាជន របស់សហគមន៍ជាមួយនឹងផលប្រយោជន៍របស់ប្រទេសជាតិក្នុងការអភិវឌ្ឍន៍។ ទន្ទឹមជាមួយគ្នានោះ បង្កើនការឃ្លាំមើលការអនុវត្តគោលនយោបាយរបស់រដ្ឋាភិ បាល ដើម្បីការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាជន ប្រតិបត្តិយុត្តិធម៌ សមភាព ជាមួយគ្រប់សមាសភាពក្នុងសង្គម តាមនោះរួមចំណែកពង្រឹងផែនមហាសាមគ្គីជាតិ ទាំងមូល”។

        ជាសមាជិកមានការទទួលខុសត្រូវរបស់ IPU

         រដ្ឋសភាវៀតណាមបានក្លាយទៅជាសមាជិករបស់សហភាពអន្តរសភាពិភព លោក (IPU) កាលពីខែមេសាឆ្នាំ១៩៧៩។ តាំងពីនោះមក រួមជាមួយទំនោរបើកទូ លាយប្រជាធិបតេយ្យនៅសហភាពអន្តរសភា ពិភពលោក វៀតណាមជានិច្ចកាល ជាសមាជិកសកម្ម មានការទទួលខុសត្រូវនៅវេទិកានេះ ដែលបានមិត្តភក្តិអន្តរជាតិ និងតំបន់វាយតម្លៃខ្ពស់ផងដែរ។ ចូលរួមរាល់សកម្មភាពរបស់ IPU និងរួមមតិនៅក្នុង វេទិ កាអន្តរសភាធំបំផុតលើពិភពលោកនេះ ជានិច្ចកាលត្រូវបានកំណត់ជាភារកិច្ច សំខាន់ជួរមុខក្នុងចំណោមសកម្មភាពការទូតអន្តរសភារបស់រដ្ឋសភាវៀតណាម។ ដោយរាល់ការរួមចំណែកនារយៈពេល៣៨ឆ្នាំកន្លងទៅនោះ គិតតាំងពីរដ្ឋសភាវៀត ណាមក្លាយទៅជាសមាជិកពេញសិទ្ធិរបស់ IPU បានសឲ្យឃើញថា វៀតណាម ជា និច្ចកាលជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់សហភាពផងដែរ៕

ប្រតិកម្មទៅវិញ