វៀតណាមប្តេជ្ញាសម្រេចគោលដៅទទួលបានកំណើន GDP ៦,៧%

VOV5
Chia sẻ
(VOVWORLD) -នាសប្តាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម បានរួមជាមួយថ្នាក់ដឹក នាំក្រសួង ស្ថាប័ន អគ្គក្រុមហ៊ុនធំៗរបស់វៀតណាម បើកសម័យប្រជុំសំដៅពិនិត្យ ឡើងវិញផែនការឆ្នាំ២០១៧និងដាក់ចេញវិធានការថ្មីដើម្បីសម្រេចគោលដៅសេដ្ឋ កិច្ចសង្គម ក្នុងនោះ ប្រមូលផ្តុំលើគោលដៅទទួលបានកំណើន GDP ៦,៧%។ ទោះបីជានៅជួបប្រទះនឹងឧបសគ្គជាច្រើនក៏ដោយ ប៉ុន្តែដោយការប្តេជ្ញារបស់ប្រព័ន្ធ នយោបាយទាំងមូល ក្រសួង ស្ថាប័ន តំបន់និងសហគ្រាសនានា សន្យា សម្រេច បានគោលដៅកំណើន នាំសេដ្ឋកិច្ចប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
វៀតណាមប្តេជ្ញាសម្រេចគោលដៅទទួលបានកំណើន GDP ៦,៧% - ảnh 1

វៀតណាមប្តេជ្ញាសម្រេចគោលដៅទទួលបានកំណើន GDP ៦,៧%  (រូបថតៈThống Nhất/TTXVN )

ដើម្បីសម្រេចបានគោលដៅទទួលបានកំណើន ៦,៧%ក្នុងឆ្នាំ ២០១៧នេះ គឺ ឆមាសទី២ សេដ្ឋកិច្ចរបស់វៀតណាមត្រូវទទួលបានកម្រិត ៧,៤២%។ នេះត្រូវបាន ចាត់ទុកជាកម្រិតកំណើនខ្ពស់ ទាមទារការប្តេជ្ញានយោបាយខ្ពស់ និងការខិតខំប្រឹង ប្រែងរបស់ក្រសួង ស្ថាប័ន សម្ព័ន្ធក្រុមហ៊ុននិងប្រជាជនគ្រប់ស្រទាប់ផងដែរ។

       ស្វែងរកដំណោះស្រាយអនុវត្តគោលដៅកំណើន

        ដោយបានប្រព្រឹត្តទៅក្រោយកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា កិច្ចប្រជុំនេះរបស់រដ្ឋា ភិបាលសរឲ្យឃើញថា នាយករដ្ឋមន្ត្រីនិងរដ្ឋាភិ បាលវៀតណាមបានប្តេជ្ញាក្នុងការ បញ្ជាណែនាំក្រសួង ស្ថាប័ននិងតំបន់នានាអនុវត្តឲ្យបានល្អនូវគោលដៅកំណើន។ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសម្ព័ន្ធក្រុមហ៊ុននានា សុទ្ធតែឲ្យ ដឹងថា អាចសម្រេចបានគោលដៅ ភារកិច្ចរបស់ស្ថាប័ននិងសហគ្រាសខ្លួនដែរ។ ឧទារហ៍ផ្នែកឧស្សាហកម្មកែច្នៃអាចទទួលបានកំណើនជាង១២% ផ្នែកទេសចរណ៍ អាចទទួលបានកំណើនជាង៣០% និងចំនួនភ្ញៀវទេសចរអាចទទួលបានពី១៣ដល់ ១៥លាននាក់។ ក្នុងនោះសំខាន់បំផុតគឺវិស័យនាំចេញ ខណៈដែលនារយៈពេល៧ខែកន្លង ទៅ តម្លៃប្រាក់ពាណិជ្ជកម្មទទួលបាន១១៥ពាន់លានដុល្លារអាមេរិក កើន១៩%។ ប្រ សិនបើទទួលបានតួរលេខ ២០០ពាន់លានដុល្លារអាមេរិក មានន័យ ថា នេះជាឆ្នាំ ដើមដំបូងវៀតណាមទទួលបានកម្រិតឯកទគ្គកម្មនាំចេញធំបំផុតតាំងពីមុនមក រួមចំណែកសំខាន់ទៅក្នុងគោលដៅកំណើន GDP របស់រដ្ឋាភិបាលវៀតណាម។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានចាត់ ទុកថា៖

        “ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ត្រូវធ្វើអាជីវកម្មល្អនូវបរិបទថ្មី ជាពិសេស ទប់ទល់ល្អនិងធ្វើអាជីវកម្មល្អរាល់កិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរី។ នាពេលខាងមុខ យើងខ្ញុំនឹងបន្តធ្វើការផ្លាស់ប្តូរការងារដឹកនាំនិងគ្រប់គ្រងទីផ្សារតាមទិសច្បាមជាប់ ស្ថានភាពជាក់ស្តែង កំណត់ទិសដៅមានចរិតលក្ខណៈយុទ្ធសាស្ត្រតយូរអង្វែង។ ផ្លាស់ប្តូរតាមរយៈការក្តាប់ជាប់តម្រូវការទីផ្សារ ឈរលើមូលដ្ឋាននៃបណ្តាកិច្ចព្រម ព្រៀងពាណិជ្ជកម្មដើម្បីជម្រុញការនាំចេញ”។

        ដោយគោលដៅទទួលបានការនាំចេញនិងហួសកម្រិត ២០៥ ពាន់លានដុល្លារ អាមេរិកសម្រាប់ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ៖ ចាប់ពីឥឡូវនេះដល់ដំណាចឆ្នាំគឺត្រូវទទួលបានតម្លៃ ប្រាក់នាំចេញចំនួន៩០ពាន់លានដុល្លារអាមេរិក៖

        “នេះជាខ្ទង់ប្រាក់ធំមួយដែរ ដែលត្រូវទទួលបាន ដើម្បីការនាំចូលហួសកម្រិត ក្នុងឆ្នាំនេះនឹងកាត់បន្ថយក្នុងកម្រិតទាបជាង។ ទន្ទឹមនឹងការដោះស្រាយបញ្ហា បែប បទច្រកទ្វារតែមួយ បញ្ហាទីផ្សារ បង្កើនកំណើនលទ្ធភាពការងារ លើកកំពស់គុណ ភាពទំនិញ ជាពិសេសគឺវិស័យទេសចរណ៍។ ហើយរួមជាមួយគ្នានោះ គប្បីប្រមូល ផ្តុំទៅលើបញ្ជាណែនាំមុខទំនិញមុខព្រួញ ទីផ្សារសំខាន់ៗ កែទម្រង់បែបបទរដ្ឋបាល ឲ្យបានច្រើនថែមទៀត ដើម្បីកាត់បន្ថយការត្រួតពិនិត្យសម្រាប់ទំនិញនាំចេញ”។

        ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅតែជាអាទិភាពចំបង

        ក្រៅពីការសន្យាសម្រេចគោលដៅកំណើន ក្រសួង ស្ថាប័ន តំបន់និងសម្ព័ន្ធ ក្រុមហ៊ុនបានអះអាងថានឹងអនុវត្តល្អគោលដៅទាំង១៣ ដែលរដ្ឋសភាប្រគល់ជូន។ ជាពិសេស ក្រសួង ស្ថាប័ននានានឹងរួមសហការគ្នាក្នុងការគ្រប់គ្រង់គោលនយោ បាយសារពើពន ពាណិជ្ជកម្ម វិនិយោគ ធានាអតិផរណនិងជម្រុញកំណើន ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច។ បណ្ឌិត Nguyen Duc Thanh ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយបានចាត់ទុកថា៖

        “កម្លាំងចលករសំខាន់គឺរក្សាបានការកំណែទម្រងមួយ ដើម្បីកែ លំអរបរិយា កាសធ្វើអាជីវកម្មក្នុងប្រទេស កាត់បន្ថយចំណាយសម្រាប់សហគ្រាសក្នុងប្រទេស។ ប្រសិនបើយើងធ្វើបានល្អនោះនឹងបង្កើតឡើងបរិយាកាសធ្វើអាជីវកម្មល្អជាង និង សហគ្រាសវៀតណាមនឹងមានអារម្មណ៍ថា ការធ្វើអាជីវកម្មគឺងាយស្រួលជាង ពីនោះ ឱកាសទទួលបានប្រាក់ចំណេញច្រើនជាង នោះជាកម្លាំងចលករ”។

        ដោយការប្តេជ្ញានិងចូលរួមរបស់រដ្ឋាភិបាល គោលដៅទទួលបានកំណើន ៦,៧% របស់វៀតណាមគឺអាចទទួលបានដែរ។ អាទិភាពចម្បងរបស់វៀតណាម គឺនៅតែជាការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លើកកំពស់គុណភាពកំណើនក៏ដូចជាសមត្ថ ភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ