វៀតណាមបង្កើនការកែទម្រង់រដ្ឋបាលក្នុងឆ្នាំ២០១៩

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរបស់គណៈកម្មការ រដ្ឋាភិបាលទទួលបន្ទុកការកែទម្រង់រដ្ឋបាល ស្ដីពីការដាក់អោយដំណើរការ ភារកិច្ចក្នុងឆ្នាំ២០១៩។ តាមនោះ រដ្ឋាភិបាលនឹងអនុវត្តន៍ទិសស្លោកសកម្មភាព ប្រកបដោយ “វិន័យ យុត្តិធម៌ ធ្វើសកម្មភាព ច្នៃប្រឌិត លោតផ្លោះ និងប្រសិទ្ធ ភាព” ក្នុងការកែទម្រង់រដ្ឋបាល សំដៅនាំវៀតណាមចូលក្នុងចំណោម top ប្រទេសជួរ មុខនៃប្លុកអាស៊ានអំពីបរិយាកាសវិនិយោគធ្វើអាជីវកម្ម។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ កិច្ចការកែទម្រង់រដ្ឋបាលត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេស ដោយមានការបញ្ជាណែនាំយ៉ាងខ្លាំងក្លាសំដៅជំរុញល្បឿនដំណើរការកែទម្រង់ រួមចំណែកក្នុងការសម្រេចគោលដៅសេដ្ឋកិច្ចសង្គម ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍនិងសមាហរណកម្មរបស់ប្រទេសជាតិ។ រហូតមកដល់ពេលនេះ កិច្ចការកែទម្រង់រដ្ឋបាលនៅវៀតណាមទទួលបានការរីកចម្រើនសំខាន់ជាច្រើន។ រាល់ជោគជ័យនោះបាននិងកំពុងរីកសាយភាយពីមួយថ្ងៃទៅមួយថ្ងៃ តាមនោះជំរុញកិច្ចការកែទម្រង់រដ្ឋបាលអោយកាន់តែទូលំទូលាយចាប់តាំងពីមជ្ឈឹមរហូតដល់តំបន់នានាផងដែរ។

វៀតណាមបង្កើនការកែទម្រង់រដ្ឋបាលក្នុងឆ្នាំ២០១៩ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ chinhphu.vn)

       កម្រិតទាក់ទងផ្ទាល់ជាមួយសេវាកម្មសាធារណៈអេឡិចត្រូនិករបស់ប្រជាជនវៀតណាមកើនឡើង២៩ចំណាត់

        រដ្ឋាភិបាលវៀតណាមបាននិងកំពុងជំរុញការកែទម្រង់រដ្ឋបាលយ៉ាងសកម្មនិងខ្លាំងក្លាតាមរយៈការចេញផ្សាយសេចក្ដីសម្រេចចិត្តជាច្រើនស្ដីពីកិច្ចការនេះ។ រដ្ឋាភិបាលក៏បានពង្រឹងគណៈកម្មការរដ្ឋាភិបាលទទួលបន្ទុកការកែទម្រង់រដ្ឋបាលដើម្បីលើកកំពស់គុណភាព ប្រសិទ្ធភាពក្នុងការបញ្ជាណែនាំនិងប្រតិបត្តិការកែទម្រង់រដ្ឋបាលផងដែរ។ អាស្រ័យដោយហេតុនេះ កិច្ចការកែទម្រង់រដ្ឋបាលទទួលបានការរីកចម្រើនសំខាន់ជាច្រើនលើវិស័យសំណង់ ដីធ្លី វិនិយោគ អាជីវកម្ម ពន្ធ គយ ជាដើម។ ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកដោយផ្សាភ្ជាប់នឹងការកែទម្រង់រដ្ឋបាលក៏ត្រូវបានអនុវត្តន៍ផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖

        “ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកត្រូវផ្សាភ្ជាប់នឹងការទទួលខុសត្រូវរបស់អ្នកដឹកនាំ ព្រមទាំងជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការកែទម្រង់រដ្ឋបាលសំដៅធានាប្រសិទ្ធភាព ផងដែរ។ ដោយហេតុនេះ វៀតណាមកំពុងបង្កើតគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិក។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងឋានៈជាប្រធានគណៈកម្មាធិការនឹងបញ្ជាណែនាំដោយផ្ទាល់សមាជិកផ្សេងៗទៀតនៃគណៈកម្មាធិការគឺឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងទាក់ទិននានា ព្រមទាំងមានការចូលរួមរបស់តំបន់ឯកជនទៀតផង ដើម្បីពង្រីកប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិ្តការរវាងសាធារណៈនិងឯកជនក្នុងការអនុវត្តភារកិច្ចនេះ”។

        នាបច្ចុប្បន្ន វៀតណាមមាន៣៩តំបន់ដែលបានកសាងនិងដាក់អោយដំណើរការរូបសណ្ឋានមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈថ្នាក់ខេត្ត ដោយអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានដើម្បីដោះស្រាយសំណុំឯកសារនិងបែបបទរដ្ឋបាលសម្រាប់ប្រជាជន។ ក្នុងពាក់កណ្ដាលចុងឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានសហការជាមួយស្ថាប័នទាក់ទិននានា ធ្វើការស្ទង់មតិរបស់ប្រជាជននិងសហគ្រិនចំនួន៣ម៉ឺននាក់ ដើម្បីកំណត់សន្ទស្សន៍កែទម្រង់រដ្ឋបាល (PAR Index) និងសន្ទស្សន៍ពេញចិត្តរបស់ប្រជាជននិងអង្គការចំពោះការបម្រើផ្នែករដ្ឋបាល (SIPAS)។ លទ្ធលនៃការស្ទង់មតិនេះបានសរអោយឃើញថា កម្រិតទាក់ទងផ្ទាល់ជាមួយសេវាកម្មសាធារណៈអេឡិចត្រូនិករបស់ប្រជាជនវៀតណាមបានកើនឡើង២៩ចំណាត់ក្នុងឆ្នាំ២០១៨។

វៀតណាមបង្កើនការកែទម្រង់រដ្ឋបាលក្នុងឆ្នាំ២០១៩ - ảnh 2  កម្រិតទាក់ទងផ្ទាល់ជាមួយសេវាកម្មសាធារណៈអេឡិចត្រូនិករបស់ប្រជាជនវៀតណាមកើនឡើង២៩ចំណាត់

       ជំរុញដំណើរការកែទម្រង់រដ្ឋបាលដោយផ្សាភ្ជាប់នឹងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម

        ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសដល់ភារកិច្ចកែទម្រង់រដ្ឋបាលហើយបានបញ្ជាណែនាំយ៉ាងពេញលេញសំដៅជំរុញដំណើរការកែទម្រង់រដ្ឋបាលដោយផ្សាភ្ជាប់នឹងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នាដើមឆ្នាំ រដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ០១និង០២ ដែលបានចែងច្បាស់នូវគោលដៅនិងភារកិច្ចស្ដីពីការកែទម្រង់រដ្ឋបាល។ ចំពោះបណ្ដាតំបន់ គឺទីក្រុងហាណូយបានដាក់ចេញគោលដៅផ្គត់ផ្គង់សេវាកម្មអនឡាញចំពោះ៨០%នៃបែបបទរដ្ឋបាលរបស់មន្ទីរ ស្ថាប័ន គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ខ័ណ្ឌ ស្រុក និងទីរួមស្រុក។ ទីក្រុងដាណាំងបានអនុវត្តន៍ជាលើកដំបូងនូវដំណើរការ “បីក្នុងមួយ” ដោយផ្ដល់សំបុត្រស្នាម៣ប្រភេទក្នុងពេលតែមួយរួមមានសំបុត្រកំណើត វិញ្ញាបនប័ត្រលំនៅដ្ឋាននិងកាតធានារ៉ាប់រងសុខាភិបាលសម្រប់កុមារអាយុ៦ឆ្នាំ។ ចំពោះបណ្ដាក្រសួងនិងស្ថាប័ន គឺក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទជាអង្គភាពគំរូក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកដោយផ្សាភ្ជាប់នឹងការកែទម្រង់រដ្ឋបាល។ លោក Ngo Giang អនុប្រធានមន្ទីរគ្រប់គ្រងកម្មាភិបាលនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានអោយដឹងថា៖

        “ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកំណត់ទស្សនៈថា ចាំបាច់កសាងរដ្ឋាភិបាល អេឡិច ត្រូនិកតាមទិសផ្លាស់ប្ដូរថ្មីវិធីសាស្ត្របម្រើ យកប្រជាជននិងសហគ្រាសជាមជ្ឈមណ្ឌល ព្រមទាំងតភ្ជាប់ការកែទម្រង់រដ្ឋបាលជាមួយនឹងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន យកបច្ចេកវិទ្យាព័ត៌មានជាឧបករណ៍ដ៏មានប្រយោជន៍ដើម្បីជំរុញការកែទម្រង់រដ្ឋបាល ក៏ដូចជាយកការពេញចិត្តរបស់បុគ្គលនិងអង្គការជារង្វាស់ក្នុងការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនៅក្នុងក្រសួង”។

        ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងនាំវៀតណាមចូលក្នុងចំណោមប្រទេសជួរមុខនៃប្លុកអាស៊ានដែលមានបរិយកាសវិនិយោគ ធ្វើអាជីវកម្មប្រកបដោយភាពងាយស្រួល។ ទន្ទឹមនឹងនោះ ខឿនរដ្ឋបាលបម្រើប្រជាជន ក៏នឹងត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងស្ថាប័នរដ្ឋបាលទាំងអស់ សំដៅឆ្លើយតបនឹងតម្រូវការនៃបដិវត្តន៍ឧស្សាហកម្ម៤.០និងការធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ