វៀតណាមនិងស្លូវ៉ាគីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី

HONG VAN
Chia sẻ
(VOVworld)-នាយករដ្ឋមន្ត្រី ស្លូវ៉ាគី លោក Robert Fico
នាថ្ងៃទី១៨កក្កដា បាន ចាប់ផ្តើមសកម្មភាពក្នុងដំណើរ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ជើញ
របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc។ នេះជាដំណើរទស្សនកិច្ចនៅវៀតណាមលើកទី
២របស់នាយករដ្ឋមន្ត្រី Robert Fico និងបានអនុវត្តបន្ទាប់ពីលោកជាប់
ឆ្នោតជាថ្មីម្តងទៀតនាខែមិនាកន្លងទៅ។ 

(VOVworld)-នាយករដ្ឋមន្ត្រី ស្លូវ៉ាគី លោក Robert Fico នាថ្ងៃទី១៨កក្កដា បាន
ចាប់ផ្តើមសកម្មភាពក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមសេចក្តី
អញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។
នេះជាដំណើរទស្សនកិច្ចនៅវៀតណាមលើកទី២របស់នាយករដ្ឋមន្ត្រី Robert
Fico និងបានអនុវត្តបន្ទាប់ពីលោកជាប់ឆ្នោតជាថ្មីម្តងទៀតនាខែមិនាកន្លង
ទៅ។ ដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert
 Fico សំដៅបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ រវាងប្រទេសទាំងពីរ​ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
 វិនិយោគ អប់រំនិងបណ្តុះបណ្តាលផងដែរ។

វៀតណាមនិងស្លូវ៉ាគីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1
ភាគីទាំងពីរដំណើរកិច្ចចរចារ


        ស្លូវ៉ាគីជាប្រទេសមានផ្ទៃដីជាង៤៩ ពាន់គីឡូម៉ែត្រការ៉េដោយចំនួនប្រជាជន ជិត៥លាន៥សែននាក់។ នាឆ្នាំ១៩១៨ ប្រទេសទាំងពីរឆែកនិងស្លូវ៉ាគីបានបង្កើត សហព័ន្ធឆេកូស្លូវ៉ាគី។​ដល់ឆ្នាំ១៩៩៣ បានផ្តែច់ចេញពីសហព័ន្ធនេះហើយបង្កើត
ជាសាធារណរដ្ឋស្លូវ៉ាគី។ នាបច្ចុប្បន្ន ស្លូវ៉ាគីជាសមាជិករបស់សហភាពអឺរ៉ុប (EU)
 អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) និងអង្គការសហប្រតិបត្តិការ និង
អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។​ចាប់ពីថ្ងៃទី១កក្កដា ឆ្នាំ២០១៦ ស្លូវ៉ាគីបានទទួល
ដំណែងជាប្រធានប្តូវេនរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុបជាផ្លូវការ។

វៀតណាមនិងស្លូវ៉ាគីបានយកថ្ងៃទី២កុម្ភៈឆ្នាំ១៩៥០ធ្វើជាទិវាបង្កើតទំនាក់ទំនង
ការទូត។ហើយក្នុងឆ្នាំ២០១៥ វៀតណាមនិងស្លូវ៉ាគីបានរៀបចំសកម្មភាពជាច្រើន
  សំដៅរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតផងដែរ។

        ទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើរ

        តាំងពីឆ្នាំ១៩៩៣រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងរវាងវៀតណាមជាមួយ
 ស្លូវ៉ាគីមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯក
 សារសំខាន់ៗជាច្រើន បង្កើតឡើងក្របខ័ណ្ឌគតិយុត្តសម្រាប់កិច្ចសហប្រតិបត្តិ​
ការនាពេលខាងមុខ។​ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនាប៉ុន្មានឆ្នាំថ្មីៗនេះ មានកំ
ណើនស្ថិរភាព។ បច្ចុប្បន្ន ស្លូវ៉ាគីជាវិនិយោគិនធំបំផុតនៅតំបន់អឺរ៉ុប កណ្តាលនិង
ខាងកើតដែលមានការវិនិយោគនៅវៀតណាមដោយមានទុនចុះបញ្ជីឡើងដល់
២៣០លានដុល្លារអាមេរិក។ គម្រោងការនានារបស់ស្លូវ៉ាគីភាគច្រើនគឺ ប្រមូលផ្តុំ
លើវិស័យសំណង់ ដែលបានអនុវត្តនៅក្រុងហាណូយ ក្រុងហូជីមិញនិង នៅខេត្ត
 Hoa Binh។​ក្នុងពេលជាមួយគ្នានោះ សម្ព័ន្ធក្រុមហ៊ុន FPT របស់វៀត ណាមក៏បាន
ធ្វើការរួមបញ្ចូលជាមួយក្រុមហ៊ុនបច្ចេកវិទ្យា RWE IT ស្លូវ៉ាគីនាឆ្នាំ ២០១៤ផង
ដែរ។

        កិច្ចសហប្រតិបត្តិការអប់រំនិងបណ្តុះបណ្តាលត្រូវបានចាត់ទុកជាចំណុច
លោតផ្លោះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានចុះហត្ថលេខា
 លើកិច្ចព្រមព្រៀងស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលរដ្ឋវៀតណាមនៅ
 បណ្តាសាលាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២១មករាឆ្នា ១៩៩៤ នៅ
ក្រុង Bratislava ។​បច្ចុប្បន្ន ភាគីទាំងពីរកំពុងជម្រុញការចុះហត្ថលេខាលើកិច្ចព្រម
 ព្រៀងសហប្រតិបត្តិការអប់រំបណ្តុះបណ្តាលដំណាក់កាល២០១៥-២០១៩។
ស្លូវ៉ាគីបានឲ្យដឹងថា ត្រៀមខ្លួនជាស្រេច សហការជាមួយវៀតណាមលើវិស័យ
បណ្តុះបណ្តាលប្រភពធនធាន ប្រតិបត្ដិរោងចក្រអគ្គីសនីបរមាណូសម្រាប់វៀត
ណាម។

វៀតណាមនិងស្លូវ៉ាគីនៅមានទំនាក់ទំនងយ៉ាងស្អិតរមួតដោយសារមានពល
រដ្ឋវៀតណាមជាង៥ពាន់នាក់កំពុងរស់នៅស្លូវ៉ាគី ដែលក្នុងនោះ៧០% មាន
សញ្ជាតិឬមានលិខិតអនុញ្ញាតស្នាក់នៅយូរអង្វែង។

        យថាទស្សន៍សហប្រតិ​​បត្តិការ

        ស្លូវ៉ាគីបានកំណត់វៀតណាមជាដៃគូរសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូច
ជាតំបន់អាស៊ីបូព៌ា។ ស្លូវ៉ាគីកំពុងជាសមាជិក EU ក្នុងពេលនោះវៀតណាមក៏ជា
សមាជិកសកម្មក្នុងអាស៊ានផងដែរ។ ដោយគោលនយោបាយបើកទូលាយនិង
យន្តការសេដ្ឋកិច្ចវាងវៃ វៀតណាមពិតជាបំពេញល្អនូវតួនាទីជាស្ពានផ្សាភ្ជាប់
និងជាទីផ្សារល្អសម្រាប់ទំនិញរបស់ស្លូវ៉ាគីជ្រៀតចូលផង ថែមទាំងជ្រៀតចូល
បណ្តាប្រទេសក្នុងតំបន់អាស៊ានផង។ រួមជាមួយគ្នានោះ ស្លូវ៉ាគីក៏ជាដៃគូសំ​ខាន់
និងជាច្រកទ្វារសម្រាប់ទំនិញវៀតណាមជ្រៀតចូលទីផ្សារ EU និងអឺរ៉ុបដែរ។

        នាបច្ចុប្បន្ន អង្គភាពអាជីវកម្មស្លូវ៉ាគីមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅ
 លើទីផ្សាររបស់វៀតណាមនិងមានបំណងសហប្រតិបត្តិការជាមួយវៀតណាម
លើគ្រប់វិស័យ។​តាមនោះ អមដំណើរនាយករដ្ឋមន្ត្រី Robert Fico ក្នុងដំណើរ
ទស្សនកិច្ចវៀតណាមលើកនេះ មានវត្តមានអង្គភាពអាជីវកម្មចំនួន២០ កំពុងធ្វើ​
អាជីវកម្មលើវិស័យថាមពល រុក្ខកម្ម បច្ចេកវិទ្យាព័ត៌មានជាដើម។ ហើយឯកសារ
ដែលបានចុះហត្ថលេខា​និងខ្លឹមសារដែលបានយកមកពិភាគ្សាក្នុងដំណើរទស្សន
 កិច្ចនៅវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រី Robert Fico នឹងបង្កើតឡើង
នូវដំណាក់កាលសហប្រតិបត្តិការជាក់ស្តែង និងបង្កើតសន្ទុះអភិវឌ្ឍន៍ថ្មីសម្រាប់
ទំនាក់ទំនងនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ