វៀតណាមនឹងមានគំនិតផ្តួចផ្តើម និងអាទិភាពជាច្រើន ក្នុង​សសរ​ទ្រូង​សេដ្ឋកិច្ច​អាស៊ាន

Chia sẻ
(VOVWORLD) - ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ក្រៅពីគោលដៅជំរុញទំនាក់ទំនងភាពជាដៃគូរបស់អាស៊ាននោះ វៀតណាមនឹងមានគំនិតផ្ដួចផ្ដើមជាច្រើន ក៏ដូជាអាទិភាព ដើម្បីជំរុញសសរទ្រូងសេដ្ឋកិច្ច ចាប់ទុកថានេះគឺជាសរសរទ្រូងគ្រឹះ សំដៅជំរុញការតភ្ជាប់ នាំអាស៊ានឲ្យក្លាយទៅជាតំបន់មួយក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខគេនៅលើពិភពលោក។

ខ្លឹមសារសំខាន់ៗចំនួន ៤ អំពីសមាហរណកម្មសេដ្ឋកិច្ចផ្ទៃក្នុង ដែលត្រូវបានបណ្ដាប្រទេសជាសមាជិកអាស៊ានយកចិត្តទុកដាក់ក្នុងឆ្នាំ២០២០។ នោះគឺ ផែនការមេស្ដីពីការស្ថាបនាសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ ក្នុងបរិបទ ដែលសេដ្ឋកិច្ចពិភពលោកនិងក្នុងតំបន់មានការផ្លាស់ប្តូរ ជាច្រើន និងបម្រែបម្រួលដ៏ស្មុគស្មាញ ; ស្ថាបនាយុទ្ធសាស្ត្រមេរបស់អាស៊ានក្នុងបដិវត្តឧស្សាហកម្មលើកទី ៤; ការសិក្សាជាមូលដ្ឋានស្តីពីប្រព័ន្ធគ្រប់គ្រងឯកសារ ច្បាប់ ក្នុងអាស៊ាន ហើយជាពិសេសគឺ បណ្ដាអាទិភាពនៅក្នុងសសរទ្រូងសេដ្ឋកិច្ចរបស់អាស៊ាន ក្នុងឆ្នាំ ២០២០ ដែលស្នើដោយវៀតណាម។

សមាហរណកម្មសេដ្ឋកិច្ចអាស៊ានគឺជាមូលដ្ឋានគ្រឹះ

វៀតណាមនឹងមានគំនិតផ្តួចផ្តើម និងអាទិភាពជាច្រើន ក្នុង​សសរ​ទ្រូង​សេដ្ឋកិច្ច​អាស៊ាន - ảnh 1 វៀតណាមនឹងមានគំនិតផ្តួចផ្តើម និងអាទិភាពជាច្រើន ក្នុងសសរទ្រូងសេដ្ឋកិច្ចអាស៊ាន (រូបថត៖ tapchitaichinh.vn)

បណ្ដាគំនិតផ្តួចផ្តើមនិងអាទិភាពអំពីការស្ថាបនាសសរទ្រូងអាស៊ាន ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ នឹងបង្ហាញនូវតួនាទីដោយម្ចាស់ការ និងសកម្មរបស់វៀតណាម ព្រមទាំងបង្ហាញនូវទស្សនៈឥតងាករេរបស់វៀតណាម ក្នុង ដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ហើយចាត់ទុកអាស៊ានជាអាទិភាពសំខាន់ជួរមុខ។ ក្នុងឆ្នាំ ១៩៩៦ ខណៈដែលវៀតណាមទើបចូលរួមក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ទំហំពាណិជ្ជកម្មទ្វេភាគីរបស់វៀតណាមជាមួយបណ្ដាប្រទេសក្នុងប្លុកនេះ គឺប្រមាណ ៦ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន តួរលេខនេះបានកើន ១០ ដង ពោលគឺ ប្រមាណ ៦០ ពាន់លានដុល្លារអាមេរិក។ វាយតំលៃអំពីសារៈសំខាន់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក្នុងដំណើរការសមាហរណកម្មអន្តរជាតិរបស់វៀតណាមនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានអះអាងថា៖

“កិច្ចសហប្រតិបត្តិការរបស់យើងជាមួយអាស៊ានគឺជាជំហានដំបូង។ សក្ដានុពលរបស់វៀតណាមក្នុងការទាក់ទងផ្ទាល់ជាមួយសេដ្ឋកិច្ចរបស់តំបន់ និងតំបន់ដទៃទៀតនៅលើពិភពលោកតាមរយៈតួនាទីរបស់អាស៊ានត្រូវបានអះអាងយ៉ាង
ខ្លាំងក្លា។ កិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយអាស៊ាន លើគ្រប់វិស័យ ដែលក្នុងនោះយកសេដ្ឋកិច្ចជាសសរទ្រូងដ៏សំខាន់ បាននាំមកនូវឋានៈដ៏សំខាន់សម្រាប់វៀតណាមដូចបច្ចុប្បន្ន ទាំងនយោបាយ កិច្ចការបរទេស ក៏ដូជាសេដ្ឋកិច្ចផងដែរ“។

បណ្ដាការតង្រង់ទិសដៅអាទិភាពជាក់ស្ដែង

ជាមួយខ្លឹមសារចំនួន ២ ក្នុងប្រធានបទឆ្នាំ ២០២០ នោះ  វៀតណាមក៏បានតម្រង់ទិសដៅលើគោលដៅអាទិភាពជាក់ស្ដែង។ ក្នុងបរិបទដែល បដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថល លទ្ធិគាំពារពាណិជ្ជកម្មនិយម ពាណិជ្ជកម្មឯកតោភាគី កំពុងដាក់ចេញការសាលល្បងដ៏ធំធេងសម្រាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយផ្អែកលើច្បាស់ ដែលក្នុងនោះមានទាំង ក្របខ័ណ្ឌ AFTA។ ហេតុដូច្នេះហើយ ក្នុងនាមជាប្រធានអាស៊ាន ២០២០វៀតណាមបានផ្កោតសំខាន់លើអាទិភាពមួយចំនួនដូចជា៖បង្កើនសមត្ថភាពបន្សាំរបស់អាស៊ាន បង្កើនការតភ្ជាប់ក្នុងការចាប់ផ្ដើមអាជីវកម្ម ច្នៃប្រឌិត និងក្នុងពាណិជ្ជកម្ម អេឡិចត្រូនិកជាដើម។ រដ្ឋមន្ត្រី លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា៖ “រាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន គឺទាមទារឱ្យយើងត្រូវដើរតួនាទីជាប្រធានអាស៊ាន ដែលមានសមត្ថភាពសម្របសម្រួល ដើម្បីរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានអះអាងឡើងវិញនូវកម្រិតថ្មី កាលៈទេសៈថ្មី និងការតភ្ជាប់ថ្មី។ ធ្វើយ៉ាងម៉េចដើម្បីធានាសមត្ថភាពបន្សាំ និងទងល់ទល់នឹងរាល់បម្រែបម្រួលថ្មី ហើយបន្តបង្កើតកម្លាំងរស់ថ្មីសម្រាប់អាស៊ាន ក៏ដូចជាសម្រាប់បណ្ដា ក្របខ័ណ្ឌសហប្រតិបត្តិការរបស់អាស៊ាននិងដៃគូនានា“។

ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមមានគំនិតផ្តួចផ្តើមប្រមាណ ពី ១៦ - ១៧ លើគ្រប់វិស័យដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា។ រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ( FTA) ដែលមានស្រាប់រវាងអាស៊ានជាមួយដៃគូនានានៅលើពិភពលោកនោះ កិច្ចព្រមព្រៀងពាណិជ្ជភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយ ក្នុងតំបន់ (RCEP)ដែលអាស៊ានគ្រោងនឹងចុះហត្ថលេខានាឆ្នាំនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០២០ ពិតជានាំមក វឌ្ឍន៍ភាពថ្មីយ៉ាងពិតប្រាកដ៕

ប្រតិកម្មទៅវិញ