វៀតណាមនិងបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ដោះស្រាយការសាកល្បងដើម្បីអភិវឌ្ឍន៍និងតភ្ជាប់ |
(VOVworld) - សន្និសីទមជ្ឈដ្ឋានថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៥ ប្រព្រឹត្តទៅក្នុងកាលៈ ទេសៈ តំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងបោះជំហានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីដោយមានការផ្លាស់ប្តូរសារវ័ន្តលឿននិងស្មុគស្មាញ។
កំណត់ការសាកល្បង
ទោះបីជា APEC ត្រូវបានចាត់ទុកជាតំបន់ដែលដើរជួរមុខគេក្នុងការជំរុញពាណិជ្ជកម្មសេរីនិងវិនិយោគក្តី ប៉ុន្តែ តំបន់នេះនៅប្រឈមមុខនឹងការសាកល្បងធំៗចំពោះមុខបំរ៉ែបំរួលយ៉ាងខ្លាំងក្នុងតំបន់និងលើពិភពលោក។
នាយកគ្រប់គ្រង សមាជិកក្រុមប្រឹក្សាគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Philipp Rosler |
ជាការពិត សកលភាវូបនីយកម្មនិងសេរីភាវូបនីយកម្មពាណិជ្ជកម្មបាននាំមកនូវ ផលប្រយោជន៍ដ៏ធំធេងសំរាប់ខឿនសេដ្ឋកិច្ចនានា។ ប៉ុន្តែ នៅខាងក្រៅឱកាស បណ្ដា ខឿនសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងការសាកល្បងផងដែរ។ ការសាកល្បងដំបូងរបស់ APEC គឺការងើបឡើងរបស់លទិ្ធគាំពារនិងនិន្នាការប្រឆាំងជំទាស់កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មពហុភាគី។ រួមជាមួយគ្នានោះគឺជានិន្នាការចរចារ ចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងខឿនសេដ្ឋកិច្ចនានា ជំនួសឲ្យការចរចារយន្តការ ពហុភាគីធំជាង។ ផ្តោតទៅលើលទ្ធិគាំពារដែលកំពុងងើបឡើងនៅខឿនសេដ្ឋកិច្ចមួយចំនួន នាយកគ្រប់គ្រង សមាជិកក្រុមប្រឹក្សាគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Philipp Rosler បានចាត់ទុកថា៖
«យើងសឲ្យឃើញថា៖ មានកាយវិការគាំពារមួយទ្រង់ទ្រាយធំលើពិភពលោក។ ប៉ុន្តែ ខ្ញុំនៅជឿជាក់ថា៖ ការផ្តើមគំនិតអំពីទីផ្សារបើកទូលាយពាណិជ្ជកម្មសេរីនៅតែនាំ មកនូផលប្រយោជន៍សំរាប់មនុស្សទាំងអស់ក្នុងទស្សវត្យកន្លងទៅ។ ពាណិជ្ជកម្មសកលនាំមកនូវការងារធ្វើនោះមិនមែនជាការគាំពារឡើយ។ ភារកិច្ចបច្ចុប្បន្នចំណុះមជ្ឈដ្ឋានអ្នកនយោបាយថ្នាក់ដឹកនាំសហគ្រាសដែលគប្បីពន្យល់យ៉ាងម៉េចដើម្បីមនុស្សម្នាក់ៗ ដឹងច្បាស់អំពីផលប្រយោជន៍របស់ខ្លួនពីពាណិជ្ជកម្មសកល។»
APEC ឆ្នាំ ២០១៧ ជំរុញការតភ្ជាប់និងសមាហរណកម្ម
នាយកគ្រប់គ្រង គណៈកម្មាធិការលេខាធិការ APEC ឆ្នាំ ២០១៧ លោក Alan Bolard |
ក្នុងកាលៈទេសៈនោះ APEC ឆ្នាំ ២០១៧ ផ្តោតសំខាន់ទៅលើការជំរុញកំណើន និរន្តរភាព ច្នៃប្រឌិតលើគ្របដណ្តប់ ជំរុញយ៉ាងខ្លាំងការតភ្ជាប់សេដ្ឋកិច្ចឲ្យស៊ីជម្រៅ លើកកំពស់សមត្ថភាពប្រកួតប្រជែងនិងការច្នៃប្រឌិតរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យមនាសម័យកាយខាងមុខ បង្កើនសន្តិសុខស្បៀងអាហារនិងកសិកម្ម និរន្តរភាពបន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ។ ខ្លឹមសារ APEC ឆ្នាំ ២០១៧ បានចាប់ ផ្តើមកំលាំងពលំថ្មីដើម្បីប្រទេសនានាខំប្រឹងប្រែងរួមជាមួយគ្នា។ នាយកគ្រប់គ្រង គណៈកម្មាធិការលេខាធិការ APEC ឆ្នាំ ២០១៧ លោក Alan Bolard បានចាត់ទុកថា៖
«យើងខ្ញុំពេញចិត្តណាស់។ ឆ្នាំនេះមិនមែនជាឆ្នាំងាយស្រួលរបស់ APEC ទេ យើងត្រូវប្រឈមមុខនឹងសកលភាវូបនីយកម្ម។ វៀតណាមបានសម្រេចការងារជា ច្រើនលើវិស័យនេះ។ គិតតាំងពីសន្និសីទ SOM លើទី ១ នៅទីក្រុង Nha Trang យើងខ្ញុំបានដឹងច្បាស់លាស់អំពីបណ្ដាអាទិភាពនិងការផ្តើមគំនិតរបស់វៀតណាម។ វៀតណាមបានគាំទ្រ APEC ឆ្នាំ ២០១៧ ជាច្រើន។»
រហូតមកដល់ពេលនេះ ការផ្តើមគំនិតសំខាន់ៗជាក់ស្តែងក្នុងឆ្នាំ APEC ២០១៧ ត្រូវបានអនុម័ត។ ជាពិសេសគឺឯកសារចំនួន ៤ គឺ៖ ក្របខ័ណ្ឌបង្កលក្ខណៈងាយស្រួល ពាណិជ្ជកម្មអេឡេត្រូនិកឆ្លងដែន យុទ្ធសាស្ត្រ APEC ស្តីអំពីសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ផែនការធ្វើសកម្មភាពអំពីសន្តិសុខស្បៀងអាហារនិងបំរ៉ែបំរួលអាកាស ធាតុដំណាក់កាល ២០១៨-២០២០ និងកម្មវិធីធ្វើសកម្មភាពអំពីការអភិវឌ្ឍន៍ជនបទ- នគរដែលទើនឹងបណ្ដារដ្ឋមន្ត្រីអនុម័តនៅសន្និសីទ AMM លើកទី ២៩។ អនុរដ្ឋមន្ត្រី ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនិងជាសហប្រធានសន្និសីទ AMM លើកទី ២៩ លោក Tran Tuan Anh បានឲ្យដឹងថា៖
«យើងមិនត្រឹមតែបញ្ឈប់នៅការវាយតំលៃគោលដៅលទ្ធផលដែលទទួលបាន ផែនការឆ្នាំ ២០១៧ ជាពិសេសគឺគោលដៅ Bogor ប៉ុណ្ណោះទេ ថែមទាំង បន្តអនុវត្ត យន្តការការផ្តើមគំនិតសំខាន់ដើម្បីអនុវត្តជាបន្តគោលដៅ Bogor ក្រោយឆ្នាំ ២០២០ តទៅទៀត។»
ដើម្បីរក្សាតួនាទីមិនអាចខ្វះបានឡើយក្នុងកន្សោមតំបន់ពហុភាគី រក្សានិងពង្រីក តួនាទីនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកដូចកំលាំងចលករកំណើនដែលតភ្ជាប់ពិភពលោកទាំង មូល គប្បីមានការខ្នះខ្នែងនិងការស្រុះចិត្តគំនិតនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក។ បណ្ដាលទ្ធផលដែលទទួលបាននៅសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ បាននិងកំពុង បង្កើតឡើងរបត់គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងដំណើរសហប្រតិបត្តិការ APEC ត្រៀមរៀបចំឲ្យ APEC ឈានចូលទស្សវត្សអភិវឌ្ឍន៍ទី ៤ ហើយជួយឲ្យ APEC ទទួលបានគោលដៅរួមក្នុងការអភិវឌ្ឍន៍និរន្តរភាពលើគ្រប់ជ្រុងជ្រោយ៕