វៀតណាមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ កាន់តែសកម្ម និង​ប្រកបដោយ​ភាពបត់បែន

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបបានបង្ហាញមូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ប្រការនេះទទួលបានការវាយតម្លៃខ្ពស់របស់បណ្ដាអង្គការ និងសហគមន៍សហគ្រាសបរទេសនៅវៀតណាម។ គំនិតផ្តួចផ្តើមបង្កើតមូលនិធិវ៉ាក់សាំងនេះ បានសរឲ្យឃើញភាពម្ចាស់ការ ប្រកបដោយភាពបត់បែនក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតរបស់រដ្ឋាភិបាល ក៏ដូចជាស្មារតីសាមគ្គីភាពនិងទំនួលខុសត្រូវរបស់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ផងដែរ។
វៀតណាមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ កាន់តែសកម្ម និង​ប្រកបដោយ​ភាពបត់បែន - ảnh 1ពិធីបង្ហាញមូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN)

វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម

 ដើម្បីទទួលបានភាពស៊ាំក្នុងសហគមន៍នោះ វៀតណាមចំបាច់ត្រូវការវ៉ាក់សាំងបង្ការកូវីដ ១៩ចំនួន ១៥០ លានដូស ដើម្បីចាក់ជូនប្រជាជនប្រមាណ ៧៥ លាននាក់។ ថវិកាចំណាយសរុបត្រូវបានប៉ាន់ប្រមាណគឺជាង ២៥ លានលានដុង  (ប្រមាណ ១ ពាន់លានដុល្លារអាមេរិក) ។ ក្រៅពីប្រភពថវិកាដ៏ច្រើននោះ បណ្ដាអ្នកជំនាញបានព្យាករណ៍ថាជំងឺរាតត្បាតមិនអាចបញ្ចប់ក្នុងពេលឆាប់ៗឡើយ ដូច្នេះហើយ ការរួមរស់ជាមួយជំងឺរាតត្បាត បានក្លាយទៅជាសំណូមពរអចិន្រ្តៃយ៍ ហើយការចាក់វ៉ាក់សាំងត្រូវតែធ្វើឡើងជាទៀងទាត់។ ខណៈពេលដែលប្រទេសជាតិនៅតែជួបការលំបាកជាច្រើន ថវិកាមានការកំណត់ ដូច្នេះ ការចូលរួមចំណែករបស់ប្រជាជនម្នាក់ៗចំពោះមូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានរួមចំណែកឆ្ពោះទៅគោលដៅនៃជីវភាពរស់នៅប្រកបដោយសុវត្ថិភាពថែមទៀត សម្រាប់ខ្លួនឯង ក្រុមគ្រួសារ សហគមនន៍ និងសង្គមទាំងមូលផងដែរ។

យោងតាមលោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាមបានឲ្យដឹងថាការកៀរគរបណ្ដាប្រភពកម្លាំង ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ របស់រដ្ឋាភិបាលវៀតណាម គឺទាន់ពេលវេលា សមស្របនឹងគំនិតផ្ដួចផ្ដើមវ៉ាក់សាំងសកល។ ការដែលរដ្ឋាភិបាលបានគ្រប់គ្រង និងប្រើប្រាស់ប្រភពកម្លាំងពីប្រជាជន និងសហគ្រាសឯកជនប្រកបដោយសមភាព និងប្រសិទ្ធភាព នឹងនាំមកនូវតម្លៃថ្មី សម្រាប់យុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។ លោក Kidong Park បានចាត់ទុកថា សាមគ្គីភាពនឹងជួយវៀតណាមបញ្ចប់ជំងឺរាតត្បាត។

អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមលោក Kamal Malhotra បានចាត់ទុកថា ការដែលរដ្ឋាភិបាលវៀតណាមបានបង្កើតមូលនិធិវ៉ាក់សាំងគឺជាគំនិតផ្តួចផ្តើមដ៏ល្អ ហើយជាប្រការដែលអង្គការសហប្រជាជាតិបានគាំទ្រអស់រយៈពេលជាច្រើនខែមកហើយ។

លោកស្រី Carollyn Turk បាន អបអរសាទរវៀតណាម ដែលបានបង្ហាញមូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដោយមានជំនឿជាក់ថា រដ្ឋាភិបាលកំពុងបោះជំហានទៅមុខដៅត្រឹមត្រូវ ក្នុងការជំរុញខ្លាំងលទ្ធភាពទទួលបានវ៉ាក់សាំងជូនប្រជាជន។

លោកឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាមបានចាត់ទុកថា ការបង្កើតមូលនិធិគឺជាផ្នែកដ៏សំខាន់មួយ នៃយុទ្ធសាស្ត្រមេ ស្ដីពីការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម។ ប្រការនេះ បានសរឲ្យឃើញថារដ្ឋាភិបាលបានក្ដាប់ជាប់យ៉ាងពេញលេញនូវរាល់តម្រូវការ ដើម្បីបោះជំហានទៅមុខយ៉ាងឆាប់រហ័សថែមទៀត។

វៀតណាមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ កាន់តែសកម្ម និង​ប្រកបដោយ​ភាពបត់បែន - ảnh 2លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh (រូបថត៖ VGP)

ការគាំទ្រយ៉ាង ទូលំទូលាយ

យោងតាមគណៈគ្រប់គ្រងមូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ បានឲ្យដឹងថា គិតត្រឹមថ្ងៃត្រង់ទី ៨ ខែមិថុនា (៤ ថ្ងៃក្រោយពេលបង្ហាញមូលនិធិ) នោះ មូលនិធីទទួលបាន ថវិកាចំនួន ៤ ១៦៨ ពាន់លានដុង (ប្រមាណ ១៨២ លានដុល្លារអាមេរិក) ពីអង្គការ និង បុគ្គល ជាង ២ សែន។ ក្រៅពីនេះ មូលនិធិក៏ទទួលបានថរិកាប្រមាណ ៣ ២៥៣ ពាន់លានដុង (ស្មើនឹង ១៤២ លានដុល្លារអាមេរិក) របស់អ្នកធ្វើហិរញ្ញប្បទានផងដែរ។

គួរកត់សម្គាល់ថាមូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ មិនត្រឹមតែទទួលបានចំណាប់អារម្មណ៍ចូលរួមបរិច្ចាគរបស់បណ្ដាអង្គការ សហគ្រាស និងបុគ្គលក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនៅបរទេសទៀតផង។

លោកស្រី Mary Tarnowka នាយិកាប្រតិបត្តិ នៃសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅវៀតណាមបានអះអាងថា សមាជិកជាច្រើននៃសភាពាណិជ្ជកម្មអាមេរិកបានត្រៀមខ្លួនជាស្រេចបរិច្ចាគថរិកាចាក់វ៉ាក់សាំងដល់បុគ្គលិក។ លោក Hong Sun អនុប្រធានសមាគមធុរជនកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (Korcham) បានឲ្យដឹងថា៖ “សហគ្រាសកូរ៉េខាងត្បូងមានគោលបំណងចង់បរិច្ចាគថវិកាទៅក្នុងមូលនិធីវ៉ាក់សាំងរបស់រដ្ឋាភិបាលវៀតណាម។ មានសហគ្រាសកូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងជូនពលកររួចរាល់ ហើយបានធ្វើការធម្មតាវិញហើយ”។

ការដែលរដ្ឋាភិបាលវៀតណាមបានបង្ហាញមូលនិធីវ៉ាក់សាំង គឺសំដៅកៀរគរប្រភពកម្លាំងសរុប បម្រើសកម្មភាពបញ្ជាទិញវ៉ាក់សាំង ការសិក្សាស្រាវជ្រាវ និងផលិតវ៉ាក់សាំងក្នុងស្រុក គឺជាការបោះជំហានដោយម្ចាស់ការ និងបត់បែន។ ប្រការនេះអាចត្រូវបានចាត់ទុកថាជាការសម្រេចចិត្តទាន់ពេលវេលា ដើម្បីវៀតណាមទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១៥០ លានដូស សម្រាប់ចាក់ជូនប្រជាជនចំនួន ៧៥ លាននាក់ សំដៅសម្រេចឲ្យបានគោលដៅភាពស៊ាំក្នុងសហគមន៍យ៉ាងឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ