(VOV)_ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាថ្ងៃទី១៥វិច្ឆិកា បានចាប់
ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបា ក្នុងរយៈពេល៣ថ្ងៃ (ចាប់ពី
ថ្ងៃទី១៥ដល់ថ្ងៃទិ១៧វិច្ឆិកា) តាមសេចក្ដីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជាប្រ
ធានគណរដ្ឋមន្ត្រីគុយបា លោក Raul Castro ។ដំណើរទស្សនកិច្ចលើកនេះបានបន្តរួម
ចំណែកជំរុញទំនាក់ទំនងសាមគ្គីពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងជឿ
ជាក់គ្នាទៅវិញទៅមក រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ
វៀតណាមនិងគុយបា។
|
វៀតណាម-គុយបាបន្តជំរុញទំនាក់ទំនងប្រពៃណី |
ទំនាក់ទំនងវៀតណាម-គុយបា ត្រូវបានកសាងនិងពូនជ្រុំពីចំណងសាមគ្គីភាព
មិត្ត ភាព និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដែលបានឆ្លងកាត់ការលំបាកសាកល្បង
ជាច្រើន ក្នុងដំណាក់កាលប្រវត្តិសាស្ត្រនានា បានក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាច
កាត់ថ្លៃបាន និងជាប្រភពកម្លាំងចលករខ្លាំងក្លាសំរាប់បុព្វហេតុបដិវត្តន៍នៅប្រទេស
និមួយៗ។
ទំនាក់ទំនងពិសេស
ក្នុងប្រវត្តិសាស្ត្រពិភពលោកនាបច្ចុប្បន្ន កម្រមានទំនាក់ទំនងណាពិសេសដូច
ជាទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ
វៀតណាមនិងគុយបា។ ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបានយល់ដឹងច្បាស់
អំពីសារសំខាន់ នៃទំនាក់ទំនងរវាងប្រទែសទាំងពីរ ហើយចាត់ទុកនេះជាទ្រព្យសម្បាត្តិ
ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។
|
វៀតណាម-គុយបាបន្តជំរុញទំនាក់ទំនងប្រពៃណី |
បង្កើតកម្លាំងចលករជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី
ពង្រីកប្រពៃណីដ៏ល្អប្រសើរ ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម-គុយបា បានខំ
ប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគី ដែលបានបង្ហាញតាមរយដំណើរបំពេញទស្សន
កិច្ចជាបន្តបន្ទាប់របស់គណប្រតិភូគ្រប់ជាន់ថ្នាក់។ ភាគីទាំងពីរបានអនុវត្តជាប្រចាំ
និងទទួលបានលទ្ធផលជាច្រើន ពីបណ្ដាយន្តការសហប្រតិបត្តិការគណៈកម្មាធិការ
អន្តររដ្ឋាភិបាល សិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរ ការពិគ្រោះយោបល់នយោបាយ
រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ជំនួបសន្ទនាស្ដីអំពីសន្តិសុខ ការពារជាតិ។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគមានបំរ៉ែបំរួលសកម្មជាច្រើន
ការផ្លាស់ប្តូរពាណិជ្ជកម្មនាពេលថ្មីៗនេះ បានខ្ពស់ជាង២០០លានដុល្លារអាមេរិក/ឆ្នាំ។
វៀតណាមនាំចេញទៅគុយបា ភាគច្រើនគឺ៖ ស្រូវ អង្ករ គ្រឿងប្រើប្រាស់ និងនាំចូល
ពីគុយបា នូវផលិតផលជីវសាស្ត្រ ថ្នាំព្យាលជំងឺ…លៗ ពិសេស ភាគីទាំងពីរទទួលបាន
សមិទ្ធិផលសកម្មជាច្រើនពីគំរោងការណ៍ផលិតអង្ករ ស្រូវ សណ្ដែក ថ្នាំព្យាបាលជំងឺ
វប្បធម៌ កីឡានិងទេសចរណ៍។ អំពីវិស័យកសិកម្ម គំរោងការណ៍សហប្រតិបត្តិការជួយ
ឧបត្ថម្ភគុយបាអភិវឌ្ឍន៍ផលិតកម្មស្រូវ ដំណាក់កាល ២០១១-២០១៥ ទទួលបាន
សមិទ្ធិផលវិជ្ជមានជាច្រើន។ ភាគីទាំងពីរក៏បានបន្តស្រាវជ្រាវនិងអនុវត្តគំរោងការណ៍កសិកម្ម ជលផលផ្សេងៗក្នុងរយៈពេលខាងមុខនេះ។
ស្ដីអំពីវិស័យវិនិយោគ ក្នុងសភាពការណ៍ថ្មី បណ្ដាអង្គភាពអាជីវកម្មវៀតណាមកំ
ពុងជំរុញគំរោងការណ៍វិនិយោគនៅគុយបា ស្ដីអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធទេស
ចរណ៍ ផលិតកម្មទំនិញប្រើប្រាស់។ស្ដីអំពីទំនាក់ទំនងពហុទិស ភាគីទាំងពីរបានរក្សាទំ
នាក់ទំនងសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមក នៅអង្គការអន្តរជាតិ និងវេទិ
កាពហុភាគី ជាពិសេសគឺគ្នុងអង្គការសហប្រជាជាតិ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមជានិច្ចកាលលើកទឹកចិត្ត
បង្កលក្ខណះងាយស្រួលសំរាប់សហគមន៍សហគ្រាសរបស់ភាគីទាំងពីរ បើកទូលាយកិច្ច
សហប្រតិបត្តិការ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
សមស្របជាមួយទំនាក់ទំនងនយោបាយ មិត្តភាពជាប្រពៃណីពិសេស រវាងប្រទេសទាំង
ពីរ។ អង្គភាពអាជីវកម្មវៀតណាមយកចិត្តទុកដាក់និងស្វែងរកឱកាសអាជីវកម្ម និង
អភិវឌ្ឍន៍គំរោងការណ៍វិនិយោគនៅគុយបា។ ភាគីគុយបាក៏បានម្ចាស់ការផ្តើមគំនិត
អោយអង្គភាពអាជីវកម្មវៀតណាម បោះទុនវិនិយោគក្នុងវិស័យសក្ដានុភាពនានា
ដូចជា៖ ផលិតកម្មស្បៀងអាហារ ធ្វើអាជីវកម្មប្រេងឧស្ម័ន ឧស្សាហកម្ម ទេសចរណ៍…ៗ
ក្នុងសភាពការណ៍នេះ ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋ
លោក Tran Dai Quang មិនគ្រាន់តែរឹតបណ្តឹងថែមទៀតទំនាក់ទំនងពិសេសប៉ុណ្ណោះ
ទេ ថែមទាំងបើកចេញឱកាសសហប្រតិបត្តិការសេដ្ឋកិច្ច រវាងវៀតណាមនិងគុយបា
ក្នុងដំណាក់កាលថ្មីទៀតផង។ នេះជាឱកាសដើម្បីភាគីទាំងពីរជំរុញកិច្ចសហប្រតិប
ត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម សមស្របជាមួយលក្ខណះថ្មី និងផលប្រយោជន៍របស់ប្រ
ទេសនិមួយៗ៕