វៀតណាមខិតខំព្យាយាមដល់ឆ្នាំ២០២០ទទួលបានគោលដៅមានពលករ៣០លាននាក់ចូលរួមការធានារ៉ាប់រងសង្គម

Chia sẻ

(VOVworld)-វៀតណាមបានដាក់ចេញគោលដៅដល់
ឆ្នាំ២០២០នឹងមានពលករ ៥០%ចូលរួមការធានារ៉ាប់
រងសង្គម។ ដើម្បីទទួលបានគោលដៅនេះគឺត្រូវមាន
 គោលនយោបាយបើកទូលាយមុខសញ្ញាចូលរួមការធានារ៉ាប់រងសង្គម។

(VOVworld)-វៀតណាមបានដាក់ចេញគោលដៅដល់ឆ្នាំ២០២០នឹងមានពលករ
 ៥០%ចូលរួមការធានារ៉ាប់រងសង្គម។ ដើម្បីទទួលបានគោលដៅនេះគឺត្រូវមាន
គោលនយោបាយបើកទូលាយមុខសញ្ញាចូលរួមការធានារ៉ាប់រងសង្គម។

វៀតណាមខិតខំព្យាយាមដល់ឆ្នាំ២០២០ទទួលបានគោលដៅមានពលករ៣០លាននាក់ចូលរួមការធានារ៉ាប់រងសង្គម - ảnh 1
វៀតណាមខិតខំព្យាយាមដល់ឆ្នាំ២០២០ទទួលបានគោលដៅមានពលករ៣០លាននាក់
ចូលរួមការធានារ៉ាប់រងសង្គម


       នាបច្ចុប្បន្ន នៅវៀតណាមមានមនុស្ស១៣លាននាក់ចូលរួមការធានារ៉ាប់រង
សង្គមចាប់បង្ខំនិងមនុស្ស២០ម៉ឺននាក់ចូលរួមការធានារ៉ាប់រងសង្គមដោយស្ម័គ្រ
ចិត្ត។ ក្នុងពេលជាមួយគ្នានោះ តាមការព្យាករណ៍ថា ដល់ឆ្នាំ២០២០ ចំនួនពលករ
វៀតណាមនឹងឡើងដល់៦០លាននាក់ តាមនោះ ប្រសិនបើដាក់ចេញគោលដៅមាន
មនុស្សចំនួន៥០%ចូលរួមការធានារ៉ាប់រងសង្គមនោះ មានន័យថា តួរលេខ នេះត្រូវ
ឡើងដល់៣០លាននាក់ក្នុងឆ្នាំ២០២០។ ពោលគឺពី១៣លាន នាក់ឡើងដល់៣០
លាននាក់ជាចន្លោះធំមួយ។​លោក Doan Mau Diep អនុ រដ្ឋមន្ត្រី ក្រសួងការងារ
យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖

       “ចំពោះការធានារ៉ាប់រងសង្គមចាប់បង្ខំវិញ គឺក្នុងច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ
 ២០១៤បានកំណត់ថា ពលករណាមួយដែលមានកិច្ចសន្យាពលកម្មពី១ខែឡើង​
ទៅ ក៏ត្រូវចូលរួមការធានារ៉ាប់រងសង្គមចាប់បង្ខំ។ហើយច្បាប់នេះក៏បាន លើក
ច្បាស់ថា នឹងតាក់តែងគោលនយោបាយលើកទឹកចិត្តពលករចូលរួមការ ធានា
រ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត”។

       នាពេលខាងមុខ នឹងមានគោលនយោបាយលើកទឹកចិត្តពលករ តាមនោះ
 ពលករគ្រប់រូបអាចចូលរួមការធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តផងដែរ។ ជា
ពិសេសក៏ លើកទឹកចិត្តឲ្យពលករដែលមិនស្ថិតក្នុងក្របខ័ណ្ឌការងារទៅចូលរួម
ការធានា រ៉ាប់រងដោយស្ម័គ្រចិត្ត។​ ស្ថាប័នធានារ៉ាប់រងសង្គមវៀតណា​មក៏បាន
បង្កើនការ ងារផ្សព្វផ្សាយ ដើម្បីជំនះពុះពារស្ថានភាពគេចវេសមិនបង់ធានារ៉ាប់
រងនិងជំពាក់បង់ប្រាក់ធានារ៉ាប់ រងសង្គម។ លោក Doan Mau Diep បានឲ្យដឹង
ថែមទៀតថា៖

       “ច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ២០១៤បានអនុញ្ញត្តិឲ្យស្ថាប័នធានារ៉ាប់រង
សង្គមវៀតណាមបង្កើតនិងអនុវត្តភារកិច្ចពិនិត្យនិងប្រមូលប្រាក់ធានារ៉ាប់រង
សង្គម។ ហើយស្ថាប័នធានារ៉ាប់រងសង្គមវៀតណាមនិងអនុវត្តមុខងារពិនិត្យការ
 ប្រមូលប្រាក់ធានារ៉ាប់រង”។

       តាមការពិតជាក់ស្តែងសរឲ្យឃើញថា ការបើកទូលាយប័ណ្ឌធានារ៉ាប់រង
 សង្គមដោយស្ម័គ្រចិត្តមានលក្ខ័ណ្ឌងាយស្រួលដោយមានអតិថិជនសក្កានុភាព
ស្រូបយកភាគច្រើន (ជាង៤០លាននាក់)។ គោលនយោបាយនេះគ៏បានសម្រេច
ជា ជំហានៗតាមទិស “បើកទូលាយ” សម្រាប់មុខសញ្ញាចូលរួម របៀបនិងកម្រិត
បង់ប្រាក់ក៏ដូចជារបបទទួលផងដែរ។ ជាថ្មីៗនេះ រដ្ឋាភិបាលវៀតណាមក៏ចេញ
សេចក្តីកំណត់ស្តីពីកម្រិតជួយឧបត្ថម្ភប្រាក់សម្រាប់អ្នកចូលរួមការធានារ៉ាប់រង
សង្គមស្មគ្រចិត្តពី១០%ឡើងដល់៣០%ដោយអាស្រ័យលើមុខសញ្ញានីមួយៗ
(ហើយ គោលនយោបាយនេះនឹងបានអនុវត្តជាធរមាននាឆ្នាំ២០១៨)។

       ដើម្បីគោលនយោបាយធានារ៉ាប់រងសង្គមឈានចូលក្នុងជីវភាពរស់នៅយ៉ាង
ខ្លាំងក្លាជាង គោលដៅដាក់ចេញគឺដល់ឆ្នាំ២០២០នឹងមានចំនួនពលករ៥០% ចូល
រួមការធានារ៉ាប់រងជាការងារមិនងាយស្រួលទេ។​ការរួមផ្សំក្នុងការអនុវត្ត គោលន
យោបាយរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ជាមួយស្ថាប័នធានារ៉ាប់រងសង្គម ជាប្រចាំ
និងរួមចំណែកសម្រេចបានគោលដៅនេះដែរ៕

ប្រតិកម្មទៅវិញ