វៀតណាមខិតខំប្រឹងប្រែងអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំប្រធាន AIPA ២០២០

Chia sẻ
(VOVWORLD) - មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ បានប្រារព្ធធ្វើ ឡើងជាផ្លូវការនាថ្ងៃទី៨ កញ្ញា។ ក្រោមប្រធានបទ “ការទូត សភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងឆ្លើយតប” មហាសន្និបាត AIPA ៤១ និងសកម្មភាព នានាក្នុងក្របខ័ណ្ឌឆ្នាំប្រធាន AIPA ២០២០ បានឆ្លុះបញ្ចាំងពីភាពម្ចាស់ការ ទំនួលខុសត្រូវនិងការរួមចំណែក ជាក់ស្ដែងរបស់រដ្ឋសភាវៀតណាម ចំពោះ AIPA ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាពហើយ ដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមដើម្បី AIPA ជួយឧបត្ថម្ភអាស៊ានក្នុងដំណើរការ កសាងសហគមន៍អាស៊ានផងដែរ។
វៀតណាមខិតខំប្រឹងប្រែងអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំប្រធាន AIPA ២០២០ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំផ្សេងៗទៀតនៃរដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម ព្រមទាំងប្រតិភូអន្តរជាតិអញ្ជើញចូលរួមពិធីបើក AIPA ៤១ នៅទីក្រុងហាណូយ។ (រូបថត៖ VGP)

រាល់គំនិតផ្ដួចផ្ដើមសំខាន់ៗ

ទទួលតួនាទីជាប្រធាន AIPA ក្នុងបរិបទដែលជម្ងឺរាតត្បាតសកល Covid-19 ផ្ទុះឡើងហើយវិវត្តន៍យ៉ាងស្មុគស្មាញនោះ រដ្ឋសភាវៀតណាម បានផ្លាស់ប្ដូរសកម្មភាពក្នុងក្របខ័ណ្ឌឆ្នាំប្រធាន AIPA ២០២០ ពីការរៀបចំ ដោយផ្ទាល់ទៅការរៀបចំតាមប្រព័ន្ធវីដេអូ។ នេះជាការឆ្លើយតបយ៉ាងបត់ បែនតាមស្ថានភាពជាក់ស្ដែងដើម្បីបង្ហាញទំនួលខុសត្រូវរបស់ប្រធាន AIPA ផង ថែមទាំងរួមចំណែកដល់ការផ្លាស់ប្ដូរថ្មីនូវវិធីប្រតិបត្តិការរបស់ AIPA ទៀតផង។

រួមជាមួយសកម្មភាពរបស់រដ្ឋាភិបាល រដ្ឋសភាវៀតណាមបានអនុវត្តន៍ សកម្មភាពការទូតសភាជាច្រើនតាមប្រព័ន្ធវីដេអូ ដើម្បីបង្ហាញទំនួលខុស ត្រូវរបស់ប្រធាន AIPA ឆ្នាំ២០២០។ លោក Nguyen Manh Tien អនុប្រធាន គណៈកម្មាធិការកិច្ចការបរទេសនិងជាប្រធានអនុគណៈកម្មការព័ត៌មាន ឃោសនា AIPA ៤១ បានឲ្យដឹងថា៖

“នាថ្ងៃទី៣០ មីនា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក្នុងនាមជាប្រធាន AIPA បានផ្ញើរលិខិតជូនចំពោះប្រធានសភា សមាជិក AIPA ដទៃ ដើម្បីចែករំលែកពីការបាត់បង់និងការខូចខាតដែល បង្កឡើងដោយជម្ងឺ Covid-19 ព្រមទាំងអំពាវនាវឲ្យសភាសមាជិក AIPA ទាំងអស់រួមសាមគ្គីគ្នា បង្កើនសកម្មភាព រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៦ដែលបានរៀបចំឡើងតាមប្រព័ន្ធវីដេអូនាថ្ងៃទី២៦ មិថុនា កិច្ចសន្ទនា រវាងថ្នាក់ដឹកនាំអាស៊ាននិង AIPA ត្រូវបានរៀបចំឡើងប្រកបដោយជោគ ជ័យ រួមចំណែកដល់ការអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំប្រធានអាស៊ាននិង ឆ្នាំប្រធាន AIPA ២០២០របស់វៀតណាម”។

វៀតណាមខិតខំប្រឹងប្រែងអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំប្រធាន AIPA ២០២០ - ảnh 2លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថានៅ AIPA ៤១ តាមរយៈប្រព័ន្ធវីដេអូ។ (រូបថត៖ VGP) 

រដ្ឋសភាវៀតណាមក៏បានទទួលរៀបចំប្រកបដោយជោគជ័យនូវកិច្ច ប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ AIPA ស្ដីពីបញ្ហាគ្រឿងញៀនលើកទី៣ (AIPACODD 3) នាថ្ងៃទី២៩ មិថុនា និងកិច្ចប្រជុំដៃគូសភាស្ដីពីកិច្ចសហ ប្រតិបត្តិការអប់រំ វប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (AIPA ECC) នាថ្ងៃទី៣០ មិថុនា តាមប្រព័ន្ធវីដេអូផងដែរ។ កិច្ចប្រជុំ AIPA ECC ត្រូវបាន រៀបចំឡើងតាមគំនិតផ្ដួចផ្ដើមរបស់រដ្ឋសភាវៀតណាមដោយមានការចូល រួមរបស់លោកអគ្គលេខាធិការ IPU និងតំណាងអង្គការសហប្រជាជាតិ។ នេះជាលើកដំបូងហើយដែល AIPA រៀបចំកិច្ចប្រជុំឯកទេសមួយ សំដៅ ជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសភាក្នុងការអនុវត្តគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពនិយាយរួម និងស្ដីពីកិច្ចសហប្រតិបត្តិការអប់រំ និងវប្បធម៌និយាយដោយឡែក។ លោក Nguyen Van Giau ប្រធានគណៈ កម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា បានឲ្យដឹងថា៖

“គំនិតផ្ដួចផ្ដើមស្ដីពីការរៀបចំកិច្ចប្រជុំ AIPA ECC នេះទទួលបានការ គាំទ្រពីប្រទេសទាំងឡាយ។ គោលបំណងរបស់យើងខ្ញុំនោះគឺ ជារៀងរាល់ ឆ្នាំ AIPA នឹងជ្រើសរើសប្រធានបទមួយរបស់អង្គការសហប្រជាជាតិក្នុង ចំណោមគោលដៅទាំង១៧និងសន្ទស្សន៍ទាំង១៦៩ដើម្បីលើកយកមក ពិភាក្សាជាមួយសហភាពអន្តរសភាពិភពលោកនិងអង្គការសហប្រជាជាតិ តាមនោះ ស្វែងរកដំណោះស្រាយជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាព នូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនានាក្នុងតំបន់អាស៊ាន”។

វៀតណាមខិតខំប្រឹងប្រែងអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំប្រធាន AIPA ២០២០ - ảnh 3ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan - ប្រធាន AIPA ៤១។ (រូបថត៖ VGP) 

រួមគ្នាជំនះពុះពារលើបញ្ហាប្រឈម

មហាសន្និបាត AIPA ៤១ ប្រព្រឹត្តទៅក្នុងបរិបទដែលអាស៊ានកំពុងបន្ត អះអាងនូវគោលដៅបង្កើនភាពស្អិតរមួត និងមជ្ឈភាពក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសសមាជិកអាស៊ាន នានាកំពុងខិតខំប្រឹងប្រែងអនុវត្តវិធានការគ្រប់គ្រងជម្ងឺ Covid-19 បង្កើន សមត្ថភាពស្ដារសេដ្ឋកិច្ចឡើងវិញ ធានាសន្តិសុខស្បៀងអាហារ រាំងស្កាត់ ឱនភាពសេដ្ឋកិច្ច ក៏ដូចជាធានាសន្តិសុខសង្គមផងដែរ។ ទន្ទឹមជា មួយគ្នានោះគឺការប្រែប្រួលដែលពិបាកទាយទុកជាមុននៃស្ថានភាពពិភព លោក ការកែប្រែគោលនយោបាយនិងទំនាក់ទំនងរវាងប្រទេសធំៗ ទៀតផង។ ក្នុងបរិបទនោះ មហាសន្និបាត AIPA ៤១ គឺជាឱកាសដើម្បីឲ្យ សមាជិកសមាជិកាសភាអាស៊ានរួមគ្នាក្រឡែកមើលឡើងវិញនូវរាល់សមិទ្ធិផល បញ្ហាប្រឈម ពង្រឹងស្មារតីសាមគ្គីភាព ឯកភាពនិងកិច្ចសហប្រតិ បត្តិការ សំដៅឆ្លើយតបនឹងបញ្ហាប្រឈមធំៗនៃតំបន់និងពិភពលោក នាពេលខាងមុខ រួមចំណែកយ៉ាងសកម្មថែមទៀតដល់ដំណើរការកសាង សហគមន៍អាស៊ានឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ