វៀតណាមខិតខំប្រឹងប្រែងអនុវត្តទស្សនវិស័យសហគមន៍អាស៊ាន២០២៥

HONG VAN
Chia sẻ
(VOVWORLD) -នាថ្ងៃទី១៣វិច្ឆិកា សន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១និងសន្និសីទជាន់ ខ្ពស់ទាក់ទិននានាបានប្រារព្ធឡើងជាផ្លូវការនៅរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc រួម ទាំងថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង១០និងដៃគូមួយចំនួនបានអញ្ជើញចូលរួមក្នុងសន្និសីទនេះ។ នៅក្នុងបណ្តាសន្និសីទលើកនេះ ថ្នាក់ដឹកនាំអាស៊ាន បានប្រមូលផ្តុំ ពិភាក្សាលើទិសដៅនិងវិធានការបង្កើនការតភ្ជាប់ អនុវត្តជាក់ ស្តែងទស្សនៈវិស័យសហ គមន៍អាស៊ាន២០២៥ តាមនោះ បង្ហោះសារអំពី អាស៊ានមួយ សន្តិភាព ស្ថិរភាពនិងជាតំបន់បើកទូលាយមួយក្នុងចំណោម សហគម ន៍ពិភពលោក។

សន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១និងសន្និសីទជាន់ខ្ពស់ទាក់ ទិននា នា រួមមានអាស៊ាន+១ អាស៊ាន+៣និងសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា សុទ្ធតែ ជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងឆ្នាំអាស៊ាន។ លើសពីនេះទៅទៀត នៅទីក្រុង ម៉ានីលក៏នឹងប្រព្រឹត្តទៅសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី៩ទៀតផង។

 វៀតណាមខិតខំប្រឹងប្រែងអនុវត្តទស្សនវិស័យសហគមន៍អាស៊ាន២០២៥ - ảnh 1

វៀតណាមខិតខំប្រឹងប្រែងអនុវត្តទស្សនវិស័យសហគមន៍អាស៊ាន២០២៥

        សន្និសីទលើកនេះមានការចូលរួមរបស់ថ្នាក់ដឹកនាំអាស៊ានទាំង ១០ និង ដៃគូសំខាន់ៗរបស់អាស៊ានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អាមេរិក ឥណ្ឌា រុស្ស៊ី អូស្ត្រាលី នូវែលសេឡង់ អង្គការមួយចំនួនក្នុងតំបន់និងអន្តរជាតិ សំខាន់ៗដូចជា សហភាពអឺរ៉ុប (EU) និងអង្គការ សហប្រជាជាតិ។

        បង្កើនការតភ្ជាប់រវាងអាស៊ានជាមួយដៃគូនានា

        ក្នុងបរិបទនៃស្ថានភាពពិភពលោកនិងតំបន់មានបម្រែបម្រួលយ៉ាងស្មុគ ស្មាញនោះ និន្នាការគាំពារកើនឡើងហើយការសាកល្បង លេចឡើងកាន់តែ ច្រើននោះ សន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១ បានផ្តោតសំខាន់លើការ ពង្រឹងនិងពង្រីកសាមគ្គីភាព តួនាទីជាមជ្ឈ មណ្ឌលរបស់អាស៊ាន ជម្រុញ កំណើនសេដ្ឋកិច្ច បង្រួញគំលាតអភិ វឌ្ឍន៍ និងលើកកំពស់សមត្ថភាពរបស់ សហគមន៍អាស៊ាន។ ប្រការនេះសំដៅឆ្ពោះទៅអាស៊ានមួយសកម្ម បម្រើផល ប្រយោជន៍របស់ប្រជាជននៃបណ្តាប្រទេសជាសមាជិកនិងធានាបរិយាកាស សន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់។

        នៅក្នុងបណ្តាសន្និសីទជាន់ខ្ពស់អាស៊ានជាមួយដៃគូ ថ្នាក់ដឹកនាំទាំង អស់ នឹងពិនិត្យឡើងវិញហើយដាក់ចេញទិសដៅ វិធានការបង្កើនកិច្ចសហ ប្រតិបត្តិការនាពេលខាងមុខ ជាពិសេសអនុវត្តជាក់ស្តែងនូវទស្សនវិស័យ សហគមន៍អាស៊ាន២០២៥។

        ស្តីពីទំនាក់ទំនងជាមួយដៃគូ គឺទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូ សន្ទនាបន្តបានជម្រុញយ៉ាងខ្លាំង។ អាស៊ានបច្ចុប្បន្នមានទំនាក់ទំនងសន្ទនា ជាមួយដៃគូចំនួន១១ ក្នុងនោះ ដៃគូយុទ្ធសាស្ត្រមានចំនួន ៧។

        តាមគម្រោង នឹងមានឯកសាររាប់សិបបានចុះហត្ថលេខានិងអនុ ម័តលើ សន្និសីទលើកនេះ ក្នុងនោះមានបញ្ហាស្តីពីកិច្ចការពារនិងជម្រុញសីទ្ធិរបស់ ពលករចំណាក់ស្រុក បញ្ហាបណ្តាញអ៊ិនធឺណិតនិងសេដ្ឋកិច្ចឌីជីថល សន្តិសុខ ស្បៀងអាហារ បញ្ហាប្រឆាំងអំពើពុករលួយ ការពារបរិស្ថានសមុទ្រនិងឆ្នេរ សមុទ្រនៅសមុទ្រខាងកើត។

វៀតណាមរួមចំណែកសកម្មក្នុងការអនុវត្តទស្សនវិស័យ សហគមន៍អាស៊ាន

        ជាសមាជិកសកម្មមួយរបស់អាស៊ាន វៀតណាមបានសម្តែងនូវការ ទទួលខុសត្រូវក្នុងការរួមវិភាគទានកសាងសហគមន៍អាស៊ានមួយឯក ភាព បង្កើនការតភ្ជាប់និងពង្រឹងស្មារតីសាមគ្គីភាព សំដៅពង្រីកនូវតួនាទីជា មជ្ឈមណ្ឌលរបស់សម្ព័ន្ធសមាគម។ ចូលរួមក្នុងសន្និសីទជាន់ខ្ពស់អាស៊ាន លើកនេះនិងបណ្តាសន្និសីទទាក់ទិននានា វៀតណាមមានបំណង រួមចំ ណែករឹតបន្តឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាមួយដៃគូនានា របស់អាស៊ាន។

        ក៏នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី ៩ ក្រោមអធិ បតីភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe ដោយមានការចូលរួមរបស់ នាយករដ្ឋមន្ត្រីកម្ពុជា នាយរដ្ឋមន្ត្រីឡាវ នាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតី មីម៉ាន់ម៉ា។ សន្និសីទនឹងវាយតម្លៃអំពីស្ថានភាពអនុវត្តផែនការសកម្មភាព អនុវត្តយុទ្ធសាស្ត្រតូក្យូ ២០១៥ និងពិភាក្សាលើទិសដៅសហប្រតិបត្តិការមេ គង្គ ជប៉ុននាពេលខាងមុខ។

        ក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់មានបម្រែបម្រួលជាច្រើននោះ តាមរយៈវត្តមាននៅក្នុងសន្និសីទជាន់ខ្ពស់អាស៊ានលើក ទី៣១ និងសន្និសីទទាក់ទិននានា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បន្តអះអាងលើការខិតខំប្រឹងប្រែងរបស់ វៀត ណាម សំដៅពង្រឹង សាមគ្គីភាពក្នុងអាស៊ាន នាំមកនូវការអភិវឌ្ឍន៍គ្របដណ្តប និរន្តរភាពនិងសម ភាពសម្រាប់ប្រជាជនទាំងអស់ក្នុង សហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ