វៀតណាមការពារមហាសាគរនិងអភិវឌ្ឍន៍របររកស៊ីនៅសមុទ្រប្រកបដោយចីរភាព

Chia sẻ

(VOVWORLD) -  វៀតណាមកំពុងអនុវត្តន៍សកម្មភាពក្នុងសប្ដាហ៍សមុទ្រនិងកោះវៀតណាម (ចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី១៥ មិថុនា) និងជួយជ្រោមជ្រែងទិវាមហាសាគរពិភពលោកឆ្នាំ ២០២១លើទូទាំងប្រទេសផងដែរ។ សប្ដាហ៍នេះមានប្រធានបទ “ការពារមហាសាគរនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវរបររកស៊ីនៅសមុទ្រវៀតណាម”។ នេះក៏ជាគោលដៅមួយក្នុងចំណោមគោលដៅដើម្បីអនុវត្តន៍ យ៉ាងជាក់ស្ដែងនូវយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រវៀត ណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។

វៀតណាមការពារមហាសាគរនិងអភិវឌ្ឍន៍របររកស៊ីនៅសមុទ្រប្រកបដោយចីរភាព - ảnh 1ប្រជុំកោះ Cat Ba មើលពីខាងលើ  (រូបថត៖ TTXVN)

ដោយមានឆ្នេរសមុទ្រជាង៣.២០០គីឡូម៉ែត្រ តំបន់សមុទ្រចំណុះអធិបតេយ្យភាពនិងយុត្តាធិការមានទំហំធំជាង៣ដងបើធៀបនឹងទំហំដីគោកនោះ វៀតណាមមានប្រៀបខ្លាំងជាច្រើនសម្រាប់ជំរុញការអភិវឌ្ឍនៅលើសមុទ្រ។ ដើម្បីក្លាយទៅជាប្រទេសខ្លាំងមួយអំពីសមុទ្រ បក្សនិងរដ្ឋវៀត ណាមបានចេញផ្សាយ គោលជំហរ និងគោលមាគ៌ាជាច្រើនសំដៅអនុវត្តន៍ឲ្យបានជាក់ស្ដែងនិងធ្វើស្ថាប័នភាវូបនីយកម្មនូវខ្លឹមសារនេះ។ មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀត ណាមបានកំណត់សេដ្ឋ កិច្ចសមុទ្រគឺជាភារកិច្ច ដំណោះស្រាយដ៏សំខាន់មួយដើម្បីនាំឲ្យវៀតណាមក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍ មានឧស្សាហកម្មទំនើបនិងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ការពារមហាសាគរនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវរបររកស៊ីនៅសមុទ្រ

សប្ដាហ៍សមុទ្រនិងកោះវៀតណាមឆ្នាំ២០២១ នឹងផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយ ឃោសនាព័ត៌មានគ្រប់ជ្រុងជ្រោយស្ដីពីបញ្ហាពាក់ព័ន្ធដល់សមុទ្រ កោះ ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បប់និងត្រឹមត្រូវរបស់វៀតណាមនៅសមុទ្រតាមច្បាប់អន្តរជាតិ; ការការពារបរិស្ថាន អភិរក្ស អភិវឌ្ឍប្រកបដោយចីរភាពនូវជីវចម្រុះសមុទ្រ ការទប់ទល់ដោយម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ ការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ ការបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងការជួយសង្គ្រោះនៅលើសមុទ្រផងដែរ។ ដើម្បីការពារមហាសាគរនិងអភិវឌ្ឍន៍របររកស៊ីនៅសមុទ្រប្រកបដោយចីរភាព ខេត្ត ក្រុងនានាក៏បានយកចិត្តទុកដាក់ខ្ពស់ដល់ការឃោសនាទៅកាន់ប្រជាជនអំពីការកសាងវប្បធម៌សមុទ្រ កសាងសង្គមដ៏ស្និទ្ធស្នាលជាមួយសមុទ្រ; ការប្រយុទ្ធប្រឆាំងនឹងការធ្វើនេសាទដោយខុសច្បាប់ មិនរាយការណ៍ គ្មានការគ្រប់គ្រង ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យពាក់ព័ន្ធដល់សមុទ្រនិងកោះ ទៀតផង។

ក្នុងឱកាសនេះដែរ ខេត្តក្រុងនានាត្រូវបានលើកទឹកចិត្តរៀបចំសិក្ខាសាលា សន្និសីទ កិច្ចសន្ទនាតាមទម្រង់អនឡាញ អំពីការងារគ្រប់គ្រង ធ្វើអាជីវកម្ម ប្រើប្រាស់ធនធាននិងការពារបរិស្ថានសមុទ្រ កោះ តាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាពនិងការគ្រប់គ្រងដោយឯកភាព ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិសន្តិសុខ។ ទន្ទឹមជាមួយគ្នានោះ គឺបង្កើនការគ្រប់គ្រងការប្រមូល ដឹកជញ្ជូន ដោះស្រាយកាកសំណល់ សំរាមប្ល៉ាស្ទិកតាមឆ្នេរសមុទ្រនិងលើកោះ ព្រមទាំងលើកទឹកចិត្តបើកការដ្ឋានសាងសង់ ផ្ទេរប្រគល់សំណង់ការពារបរិស្ថានសម្រាប់បម្រើផលប្រយោជន៍របស់សហគមន៍ផងដែរ។

អភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រដោយឈរលើមូលដ្ឋានគ្រឹះនៃកំណើនបៃតង

យោងតាមគោលជំហរ គោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្របានដាក់ចេញគោលដៅថា ដល់ឆ្នាំ២០៣០ វៀតណាមក្លាយទៅជាប្រទេសជាប់សមុទ្រដ៏ខ្លាំងដែលសម្រេចបានជាស្ថាពរនូវបទដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ បង្កើតវប្បធម៌អេកូឡូស៊ីសមុទ្រ បន្សាំដោយម្ចាស់ការនឹងការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ ទប់ស្កាត់ការបំពុល ការខូចខាតលើបរិស្ថានសមុទ្រ ការស្រុតបាក់ច្រាំងសមុទ្រនិងការជ្រាបទឹកសមុទ្រ ព្រមទាំងស្ដារឡើងវិញនិងអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សំខាន់ៗផងដែរ។

ជាក់ស្ដែងគឺ វៀតណាមនឹងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រដោយឈរលើមូល ដ្ឋានគ្រឹះនៃកំណើនបៃតង ការអភិរក្សជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ធានាភាពសុខដុមរមនារវាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចនានានិងធម្មជាតិ រវាងការអភិរក្សនិងការអភិវឌ្ឍ រវាងផលប្រយោជន៍នៃតំបន់មានសមុទ្រនិងតំបន់គ្មានសមុទ្រ ជាដើម។ លើសពីនេះទៅទៀត ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ររបស់វៀតណាមក៏សមស្របនឹងស្ដង់ដារអន្តរជាតិបង្កើនការ្រដង់ដាររប្រ្ឋវៀតរយោគ្រប់គ្រងការធ្វើអាជីវកម្មធនធាន និងការស្ដារប្រព័ន្ធអេកូឡូស៊ីសមុទ្រឡើងវិញ ក៏ដូចជាផ្សាភ្ជាប់នឹងការធានាការពារជាតិសន្តិសុខ និងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជាប់សមុទ្រនិងលើកោះ ផងដែរ។ គោលដៅមួយទៀតគឺដល់ឆ្នាំ២០៣០ ទំហំសេដ្ឋកិច្ចនៃខេត្ត ក្រុងជាប់សមុទ្រទាំង២៨ នឹងស្រូបយកចន្លោះពី៦៥-៧០%នៃ GDP ជាតិទាំងមូល។ លោកបណ្ឌិត Ta Dinh Thi ប្រធានអគ្គនាយកដ្ឋានសមុទ្រនិងកោះវៀតណាម បានមានប្រសាសន៍ថា៖ “យើងមានវិធីអភិក្រមគ្រប់ជ្រុងជ្រោយណាស់។ គោលដៅដែលបានដាក់ចេញ គឺត្រូវផ្ដោតសំខាន់ទៅលើការរៀបចំឲ្យមានរបៀបរៀបរយនិងមានប្រព័ន្ធ។ នេះជាការងារដ៏សែនសំខាន់។ ដំបូងបង្អស់គឺផ្ដោតសំខាន់ទៅលើជំហានលោតផ្លោះនានា អំពីរបៀបរបប វិទ្យាសាស្ត្រ ធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ។ នេះជាបញ្ហាគន្លឹះ។ ទន្ទឹមជាមួយគ្នានោះ ត្រូវការអនុវត្តដំណោះស្រាយដោយព្រមៗគ្នា។ ធ្វើបានយ៉ាងដូច្នេះទើបនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព”។

ការការពារមហាសាគរនិងអភិវឌ្ឍរបររកស៊ីនៅសមុទ្រប្រកបដោយចីរភាពគឺជាទំនោរដែលមិនអាចជៀសផុតបានរបស់មនុស្សលោក។ ប្រទេសសឹងតែទាំងអស់កំពុងផ្ដល់អាទិភាពដល់សមុទ្រ។ វៀតណាមបាននិងកំពុងខិតមកជិតទំនោរអភិវឌ្ឍរបស់ពិភពលោកដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ