រាល់ជំហានថ្មីក្នុងការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីននៅវៀតណាម

Chia sẻ
(VOVWORLD) -វៀតណាមជាប្រទេសមួយដែលត្រូវរងការបំពុល និងវិបាកដោយគ្រាប់បែកមីនយ៉ាងធ្ងន់ធ្ងរបំផុតលើពិភពលោក។
រាល់ជំហានថ្មីក្នុងការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីននៅវៀតណាម - ảnh 1(រូបថត៖ nhandan.com.vn)

នាថ្ងៃទី ៤ ខែមេសា នៅប្រទេសវៀតណាម និងប្រព្រឹត្តិទៅសកម្មភាពជួយជ្រោមជ្រែងទិវាពិភពលោកបង្ការប្រឆាំងគ្រាប់បែកមីន។ ក្នុងឆ្នាំកន្លងទៅ វៀតណាមបានបន្តជំរុញខ្លាំងការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន ក្រោយសង្គ្រាម ចាប់ពីការសុក្រឹតច្រករបៀងគតិយុត្តិ កសាងក្របខ័ណ្ឌគតិយុត្តិជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីន រហូតដល់ការអភិវឌ្ឍបណ្តាញគ្រឹះស្ថានផ្ដល់សេវាកម្មសង្គមកិច្ច និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ ដោយគ្រាប់បែកមីនផងដែរ។

វៀតណាមជាប្រទេសមួយដែលត្រូវរងការបំពុល និងវិបាកដោយគ្រាប់បែកមីនយ៉ាងធ្ងន់ធ្ងរបំផុតលើពិភពលោក។ តាមការប៉ាន់ប្រមាណថាផ្ទៃដីដែលត្រូវបំពុល និងសង្ស័យរងការបំពុលដោយគ្រាប់បែកមីនរបស់វៀតណាមប្រមាណ ៦,១ លានហិកតា ស្រូបយក ១៨,៧ % នៃផ្ទៃដីប្រទេសទាំងមូល។ នាបច្ចុប្បន្ននេះ ចំនួនគ្រាប់បែកមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបាននៅសេសសល់តាមខេត្តក្រុមទាំង ៦៣ នៅប្រទេសវៀតណាម។

ទាក់ទងផ្ទាល់ជាមួយបទដ្ឋានអន្តរជាតិក្នុងការគ្រប់គ្រង និងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន

រដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែងជាច្រើនក្នុងការណែនាំ និងសម្របសម្រួលក្រសួង ស្ថានប័ន និងខេត្ត ក្រុងនានាធ្វើចំណាត់ការ ក៏ដូចជាជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន។ ទោះយ៉ាងណាក៏ដោយ នាឆ្នាំ២០១៨ ការចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ១៨ (មានសុពលភាពចាប់ពីថ្ងៃទី ២០ខែមិនា ឆ្នាំ ២០១៩) ទើបបានគ្របដណ្តប់លើរាល់សកម្មភាពអំពីការជំនះពុះពារលើផលវិបាកក្រោយសង្គ្រាមរបស់អង្គការសហប្រជាជាតិ។ រាល់សកម្មភាពជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើទឹកដីវៀតណាមដែលស្ថាប័ន អង្គការ និងបុគ្គលនានាក្នុងស្រុក និង អង្គការ បុគ្គលក្រៅប្រទេសនានាអនុវត្តន៍ គឺ ស្ថិតនៅក្រោមការសម្របសម្រួលនៃសេចក្ដីសម្រេចចិត្តនេះ។ វរសេនីយ៍ឯក Nguyen Hanh Phuc អនុប្រធានមជ្ឈមណ្ឌលធ្វើសកម្មភាពបោសសម្អាតគ្រាប់បែកមីនជាតិបានឲ្យដឹងថា៖

“សេចក្ដីសម្រេចចិត្តនេះបានរៀបរៀងឡើងវិញនូវរាល់បទបញ្ញត្តិអំពីការជំនះពុះពារ លើផលវិបាកដោយគ្រាប់បែកមីននៅវៀតណាមនារយៈពេលកន្លងទៅ។ នេះគឺជាឯកសារគតិយុត្តិដើមដំបូងដែលបង្ហាញនូវការធ្វើសមាហរណកម្មរបស់វៀតណាមទៅក្នុងការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន ក្រោយសង្រ្គាមនៅវៀតណាមចំពោះអន្តរជាតិ។ សេចក្ដីសម្រេចចិត្តនេះក៏បានបង្ហាញនូវការសន្យាយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាមចំពោះការជំនះពុះពារលើ
ផលវិបាកដោយគ្រាប់បែកមីន និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះជនរងគ្រោះដោយសារគ្រាប់បែកមីនផងដែរ”។

ជួយឧបត្ថម្ភជនជនរងគ្រោះដោយគ្រាប់បែកមីន

ជួយឧបត្ថម្ភជនជនរងគ្រោះដោយគ្រាប់បែកមីនគឺជាការងារដ៏សំខាន់។ ក្នុងឆ្នាំ២០១៨ រាល់សកម្មភាពជួយឧបត្ថម្ភរបស់រដ្ឋ សហគមន៍សង្គម បានឆ្លើយតបនឹងតម្រូវការ បង្កលក្ខណៈងាយស្រួលសម្រាប់ជនរងគ្រោះ អាចសម្របខ្លួនជាមួយសហគមន៍។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមមានជនពិការយ៉ាងធ្ងន់ធ្ង និងធ្ងន់ធ្ងរពិសេសជាង ១ លាននាក់ (រួមទាំងជនរងគ្រោះដោយគ្រាប់បែកមីន) ទទួលបានជំនួយសង្គមជាប្រចាំខែ និងទទួលបាន ប័ណ្ណធានារ៉ាប់រងសុខាភិបាល។ មានគ្រឹះស្ថានសង្គមជាង ៤០០ កន្លែង ដែលក្នុងនោះមានគ្រឹះស្ថានថែទាំជនពិការ ការស្តារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈប្រមាណ ១២០ កន្លែង កំពុង ប្រតិបត្តិការដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនពិការនិយាយរួម និងជនរងគ្រោះដោយគ្រាប់បែកមីននិយាយដោយឡែក។ លោក To Duc អនុប្រធាននាយកដ្ឋានគាំពារសង្គមនៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖

“នាបច្ចុប្បន្ននេះ គោលនយោបាយច្បាប់របស់វៀតណាមបានចែងថា៖ជនរងគ្រោះដោយគ្រាប់បែកមីនជាជនពិការពិសេស និងធ្ងន់ធ្ងរគឺទទួលបានជំនួយជាប្រចាំខែ និងមានប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ចំពោះជនរងគ្រោះដោយគ្រាប់បែកមីន ដែលគ្មានទីពឹងនោះ គឺបានស្នាក់នៅតាមគ្រឹះស្ថានសង្គម។ នាឆ្នាំ២០១៨ យើងខ្ញុំបានរួមសហការជាមួយខេត្ត ក្រុងនានា ដើម្បីសាកពិសោធន៍កម្មវិធីចុះឈ្នោះព័ត៌មានអំពីជនរងគ្រោះដោយគ្រាប់បែកមីន ដើម្បីវាយតម្លៃតម្រូវការរបស់ពួកគេ ក៏ដូចជាជួយឧបត្ថម្ភឲ្យទាន់ពេលវេលាផងដែរ។ នាឆ្នាំ២០១៩ យើងខ្ញុំនឹងពង្រីកកម្មវិធីនេះនៅខេត្ត ក្រុងនានា ដើម្បីធានាឲ្យជនរងគ្រោះអាចទាក់ទងយ៉ាងងាយស្រួលជាមួយ
គោលនយោបាយ និងកម្មវិធីជួយឧបត្ថម្ភរបស់ខេត្ត ក្រុងផងដែរ”។

ចាប់តាំងពីឆ្នាំ១៩៧៥ រហូតមកដល់ពេលនេះ គ្រាប់បែកមីនដែលនៅសេសសល់ក្រោយសង្គ្រាមបានធ្វើឲ្យមនុស្សចំនួន ៤ ម៉ឺននាក់ត្រូវស្លាប់ និង ៦០ នាក់ផ្សេងទៀតត្រូវរងរបួស។ រាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីននារយៈពេលកន្លងទៅបានបន្ធូរស្រាលការខូចខាតដោយគ្រប់បែកមីនបណ្ដាលឡើងផងដែរ៕

ប្រតិកម្មទៅវិញ