លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ចូលរួមសកម្មភាពនានារបស់អាស៊ាន (រូបថត៖ VOV) |
ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ វៀតណាមជានិច្ចកាលបាន បង្ហាញ នូវតួនាទី ជាសមាជិក សកម្មមួយ ប្រកបដោយមានការទទួលខុសត្រូវ ហើយមានការចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងកសាងអាស៊ានដ៏រឹងមាំ ហើយកាន់តែមានឋានៈខ្ពស់ក្នុងតំបន់ និងអន្តរជាតិផងដែរ។
រាល់ការរួមវិភាគទានដ៏លេចធ្លោរបស់វៀតណាមក្នុងការកសាងសហគមន៍
អាស៊ាន
ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ វៀតណាមបានចូលរួមវិភាគទានយ៉ាងសំខាន់សម្រាប់អាស៊ាន។ ជាពិសេស ការដែលវៀតណាមចូលជាសមាជិកអាស៊ានបានបញ្ចប់ដំណាក់កាលបែងចែកអាស៊ីអាគ្នេយ៍ទៅជាប៉ូលចំនួន ២ ” ហើយបង្កើតសន្ទុះសម្រាប់កម្ពុជា និងមីយ៉ាន់ម៉ាក្លាយទៅជាសមាជិកអាស៊ាន ក៏ដូចជានាំអង្គការនេះក្លាយទៅជាកន្លែងប្រមូលផ្ដុំគ្នារបស់ប្រទេសអាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។
លើសពីនេះទៅទៀត វៀតណាមបានចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងស្ថិរភាពនយោបាយ និងកំណើនរបស់អាស៊ាន។ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ក្នុងនាមជាសមាជិកអាស៊ាន “ វៀតណាមក៏បាននាំចេញគំនិតផ្ដួចផ្ដើមដ៏សំខាន់ជាច្រើន ហើយគាំទ្រយ៉ាងខ្លាំងក្លាបណ្ដាកម្មវិធីរបស់អង្គការនេះ” ។ បណ្ដាគំនិតផ្ដួចផ្ដើមបានរួមចំណែកបង្កើតសញ្ញាសម្គាល់ ខណៈដែលវៀតណាមបានទទួលតំណែងជាប្រធានអាស៊ាន។ ក្នុងនាមជាប្រធានអាស៊ាន ជាលើកដំបូងនាឆ្នាំ ១៩៩៨ វៀតណាមបាននាំចេញកម្មវិធីធ្វើសកម្មភាពទីក្រុងហាណូយយ៉ាងទាន់ពេលវេលា ដើម្បីជួយបណ្ដាប្រទេសស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយដំណាក់កាលវិបត្តិ និងបង្រួញគម្លាតរវាងបណ្ដាប្រទេសជាសមាជិកក្នុងតំបន់។ ក្នុងនាមជាប្រធានអាស៊ានលើកទី ២ នាឆ្នាំ ២០១០ វៀតណាម ក៏បានជំរុញ “ វប្បធម៌ធ្វើសកម្មភាព” លើកទឹកចិត្ត និង ជំរុញបណ្ដាប្រទេសជាសមាជិកសម្រេចរាល់គោលដៅ ដែលអាស៊ានបានដាក់ចេញ។ ទន្ទឹមនឹងនេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ គោលដៅនេះបន្តត្រូវបានជំរុញ ហើយត្រូវបានបង្ហាញតាមរយៈប្រធានបទនៃឆ្នាំអាស៊ាន ២០២០ គឺ “ ភាពស្អិតរមួត និងការឆ្លើយតប” ។ រដ្ឋមន្រ្តី ការបរទេសឡាវ លោក Saleumxay Kommasith បានវាយតម្លៃថា៖
“ក្នុងបរិបទនាបច្ចុប្បន្ននេះ ខ្ញុំគិតថា អាស៊ានគឺជាអង្គការអន្តរជាតិមួយ ដែលប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសគឺប្រទេសមហាអំណាច និងប្រទេសអភិវឌ្ឍន៍មានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនង។ ប្រការនេះបានសរឲ្យឃើញថា អាស៊ានគឺជាប្លុកស្អិតរមួតមួយ ប្លុកស្រុះចិត្តគំនិត
សាស្ត្រាចារ្យ Carl Thayer អ្នកស្រាវជ្រាវវៀតណាមមកពីសកលវិទ្យាល័យ New South Wales អូស្ត្រាលី (រូបថត៖ VOV) |
ជាមួយគ្នា ហើយក៏ជាប្លុកមួយ ដែលមានមនោគមវិទ្យាស្ថាប័នា គួរឲ្យទាក់ទាញសម្រាប់ប្រទេសនានាមកសហប្រតិបត្តិការ និងអភិវឌ្ឍទំនាក់ទំនង។ វៀតណាមកំពុងផ្ដោតសំខាន់លើប្រការនេះ ដើម្បីដឹកនាំអាស៊ានអនុវត្តន៍ សំដៅពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពផ្ទៃក្នុងប្លុកផងដែរ“។
វៀតណាមមិនត្រឹមតែបានបង្កើតសញ្ញាសម្គាល់ដោយឡែក និងចូលរួមចំណែកទៅក្នុងការអភិវឌ្ឍរបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកបទពិសោធន៍រៀបចំផែនការរយៈពេលវែង សម្រាប់ចក្ខុវិស័យយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ថែមទៀតរបស់អាស៊ាននាពេលអនាគត។
ជំរុញទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន
ការរួមវិភាគទានដ៏សំខាន់មួយផ្សេងទៀតរបស់វៀតណាមចំពោះអាស៊ាន ដែលមិនអាចមិនរំលឹកបានគឺការដែលវៀតណាមបានអនុវត្តន៍បទពិសោធន៍កិច្ចការបរទេសពហុភាគី និងទំនាក់ទំនងការទូតទ្វេភាគី ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ានជាមួយបណ្ដាដៃគូសន្ទនា។ សាស្ត្រាចារ្យ Carl Thayer អ្នកស្រាវជ្រាវវៀតណាមមកពីសកលវិទ្យាល័យ New South Wales អូស្ត្រាលីបានមានប្រសាសន៍ថា៖
“ គោលនយោបាយកិច្ចការបរទេសពហុភាគីនិយម ក៏ដូចជាបទពិសោធន៍ការទូតទ្វេភាគីត្រូវបានវៀតណាមអនុវត្តន៍ ដើម្បីជួយអាស៊ានជំរុញទំនាក់ទំនងជាមួយដៃគូសន្ទនា ដែលក្នុងនោះមានរុស្ស៊ី និងឥណ្ឌា។ ក្នុងបញ្ហាតំបន់ វៀតណាមគឺជាសមាជិកស្ថាបនិកនៃវេទិកាតំបន់ ARF ហើយវៀតណាមក៏ជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំ មន្រ្តីជាន់ខ្ពស់ការពារជាតិ ADMM + លើកដំបូងនាឆ្នាំ ២០១០។ លើសពីនេះទៅទៀត វៀតណាមក៏ជាសមាជិកមួយ ដែលគាំទ្រយ៉ាងខ្លាំងក្លាចំពោះការដែលរុស្ស៊ី និងអាមេរិកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីលើកកម្ពស់វេទិកានេះផងដែរ“។
ក្នុងបញ្ហាសមុទ្រខាងកើត វៀតណាមក៏ជាសមាជិកដ៏សកម្មមួយ ដែលបានលើកត្រដែតនូវរាល់យន្តការ និងរបៀបរបបរបស់អាស៊ាន ដើម្បីដោះស្រាយជម្លោះនៅសមុទ្រខាងកើត។ វៀតណាមបានដើរតួនាទីដ៏សំខាន់ ដើម្បីបង្កើតសាមគ្គីភាពអាស៊ានក្នុងបញ្ហាសមុទ្រខាងកើត សំដៅដោះស្រាយបញ្ហាតាមទិសវិជ្ជមាន។
ការចូលជាសមាជិកអាស៊ានមិនត្រឹមតែបង្កើតការផ្លាស់ប្តូរលើគ្រប់វិស័យសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតសញ្ញាសម្គាល់ និងឋានៈ ដែលអាស៊ានមាននាបច្ចុប្បន្ន។ ផលប្រយោជន៍ដូចគ្នា នឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមបន្តចូលរួមវិភាគទានទៅក្នុងការកសាងអាស៊ានអភិវឌ្ឍន៍ថែមទៀតនាពេលអនាគតផងដែរ៕