រួមគ្នាថែទាំបុណ្យតេតសំរាប់ជនក្រីក្រ

HONG VAN Theo VOVWORLD -
Chia sẻ
Vovworld-ទោះបីជាសេដ្ឋកិច្ចមានការលំបាកក្តី ប៉ុន្តែការ
ថែទាំបុណ្យតេតសំរាប់ជន​ក្រីក្រ​នៅបានសង្គមទាំងមូល
យកចិត្តទុកដាក់។ ក្នុងប៉ុន្មានថ្ងៃនេះ ជើងដឹកទំនិញ​រាប់ រយរបស់ស្ថាប័នសមូហភាពពីដំបន់ទំនាបទៅដំបន់ព្រៃភ្នំ
ពីទីក្រុងទៅជនបទ​ជួយឧបត្ថម្ភតម្រូវការអំណរបុណ្យតេតរបស់ជនរួមជាតិ។ អំណោយតេតរាប់លាន​ចំណែកត្រូវបានបញ្ជូនដល់ដៃជនក្រីក្រ។ ក្នុង កាលៈទេសៈអត្រាគ្រួសារក្រីក្រនៅ​ខ្ពស់ ការថែទាំបុណ្យតេតសំរាប់ជនក្រីក្រ បានក្លាយទៅជាសកម្មភាពចាំបាច់ពោ​រពេញទៅដោយចរិតលក្ខណៈមនុស្ស
សាស្ត្រ។
រួមគ្នាថែទាំបុណ្យតេតសំរាប់ជនក្រីក្រ - ảnh 1
រួមគ្នាថែទាំបុណ្យតេតសំរាប់ជនក្រីក្រ (VOV)

        Vovworld-ថែទាំសំរាប់ជនក្រីក្រមុខសញ្ញាគោលនយោបាយក្នុងឱកាស​បុណ្យ​តេតប្រពៃណីមិនត្រឹមតែជាការងាររបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ប៉ុណ្ណោះទេ តាំង
ពីយូរមកហើយ ការងារនេះទទួលបានការយកចិត្តទុកដាក់របស់សង្គមទាំងមូល​
ទៀត​ផង។

ការត្រៀមរៀបចំដ៏ម៉ត់ចត់របស់ស្ថាប័នផ្នែកគ្រប់ជាន់ថ្នាក់

        ការថែទាំបុណ្យតេតសំរាប់ជនក្រីក្រជារៀងរាល់ឆ្នាំទទួលបានការយកចិត្ត
ទុកដាក់របស់គ្រប់ជាន់ថ្នាក់។​​ មួយខែមុននឹងបុណ្យតេតប្រពៃណីឈានមកដល់
ប្រធានរដ្ឋវៀត​ណាម​​លោក Truong Tan Sang បានចុះហត្ថលេខាលើសេចក្តីសំរេច
ស្ដីពីការជូន​អំណោយរបស់ប្រធានរដ្ឋសំរាប់មុខសញ្ញាមានគុណូបការៈចំពោះ
បដិវត្ត។ នាយក​រដ្ឋមន្ត្រីលោក Nguyen Tan Dung ក៏បានសំរេចចិត្តជួយឧបត្ថម្ភអង្ករ
ជាង១២ពាន់​តោន​សំរាប់ប្រជាជននៅខេត្តចំនួន១២ក្នុងឱកាសនេះដែរ។ រដ្ឋមន្ត្រី
ក្រសួងការងារ​យុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បានឲ្យ
ដឹងថា៖

        “ចំពោះបណ្ដាមុខសញ្ញាក្រីក្រនោះ គឺគោលនយោបាយផ្ទាល់របស់បក្សនិងរដ្ឋ​បានជួយឧបត្ថម្ភក្នុងឆ្នាំ។ រីឯក្នុងឱកាសបុណ្យតេត ដំបន់នានាបានត្រួតពិនិត្យក្ដាប់​ជាប់មុខសញ្ញាដើម្បីលើមូលដ្ឋាននោះប្រើប្រាស់ថវិការដំបន់ក៏ដូចជាចលនាប្រភព
កំលាំងផ្សេងៗដើម្បីជួយឧបត្ថម្ភជនក្រីក្រ។ យើងខ្ញុំបានបញ្ជាដំបន់នានាត្រួត​ពិនិត្យ
មុខសញ្ញាលំបាកដើម្បីប្រជាជនទាំងអស់គ្មានអ្នកណាមិនបានអំណរបុណ្យតេត។”

        នៅដំបន់ គណៈកម្មាធិការបក្សរដ្ឋអំណាចស្ថាប័នផ្នែកខេត្តទីក្រុងគ្រប់ជាន់​ថ្នាក់បានត្រៀមបំរុងថវិការសមស្របសំរាប់ថែទាំបុណ្យតេតឲ្យជនក្រីក្រ។ តាម​ស្ថិតិ ក្រៅពីចំនួនប្រាក់៣៥០ពាន់លានដុងពីថវិការរដ្ឋ បណ្ដាដំបន់បានចលនា​ចំនួន
ប្រាក់ជាង៥សែនលានដុងដើម្បីជូនអំណោយសំរាប់មុខសញ្ញាជនមាន​គុណូបការៈ
ជាង២,៥លាននាក់។ គណៈកម្មាធិការប្រជាជនខេត្ត Quang Binh បាន​ដកថវិការ
១ពាន់លានដុងជួយឧបត្ថម្ភគ្រួសារក្រីក្រគ្រួសារលំបាកពិសេសជាង​៥ពាន់បាន
ទទួលបុណ្យតេត។ នៅខេត្ត Quang Tri ក្រៅពីថវិការដំបន់ ខេត្តបាន​ចលនាអង្គការ
សមូហភាពនិងអង្គភាពអាជីវកម្មជាប្រាក់ប្រមាណ៥ពាន់លានដុងដើម្បីជូន
អំណោយបុណ្យតេតសំរាប់មុខសញ្ញាគោលនយោបាយគ្រួសារមានគុណូបការៈនិង
កម្មាភិបាលបដិវត្តជើងចាស់។ លោក Phan Thanh Chung ប្រធាន​គណៈ​កម្មាធិការ
ប្រជាជនឃុំ Hai An ស្រុក Hai Lang ខេត្ត Quang Tri បានឲ្យដឹងថា៖

        “គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំក៏ដូចជាស្ថាប័ន​សមូហភាព​យកចិត្តទុកដាក់ដល់គោលនយោបាយសុខុមាលភាពសង្គម។ យើងខ្ញុំ​បានជួយ
ឧបត្ថម្ភសំរាប់គ្រួសារលំបាកចំនួនប្រាក់សរុបជាង៦០លានដុង។​ គ្រួសារ​ទាបបំផុត
បាន២០ម៉ឺនដុង គ្រួសារច្រើនបំផុតគឺ៥០ម៉ឺនដុង។ ជាពិសេសយើងខ្ញុំ​បាន​ដកថវិការ
ពីមូលនិធិមនោសញ្ចេតនាចុះសាកសួរសុខទុក្ខមុខសញ្ញាគ្រួសារគោល​នយោបាយ
គ្រួសារក្រីក្រលំបាកដើម្បីបានអំណរបុណ្យតេតយ៉ាងសប្បាយរីករាយជាង។”

រួមគ្នាថែទាំបុណ្យតេតសំរាប់ជនក្រីក្រ - ảnh 2
ការថែទាំបុណ្យតេតសំរាប់ជនក្រីក្របានក្លាយទៅជាសកម្មភាពចាំបាច់ពោរពេញទៅដោយចរិត
លក្ខណៈមនុស្សសាស្ត្រ។ (VOV)


ការចូលរួមសកម្មរបស់សមូហភាពអង្គភាពអាជីវកម្មអង្គការសង្គម

        រួមដំណើរជាមួយរដ្ឋាភិបាល សមូហភាពអង្គភាពអាជីវកម្មអង្គការសង្គម​ជា​ច្រើនបានអនុវត្តកម្មវិធីសម្បុរសធម៍សំដៅជួយឧបត្ថម្ភជនក្រីក្រអំណរបុណ្យតេត។

        មុននឹងបុណ្យតេតប្រពៃណីពាក់កណ្ដាលខែក្រុមការងាររបស់មជ្ឈឹមសមាគ​ម​
កាក​បាតក្រហមវៀតណាមបានប្រគល់អំណោយ១លានចំណែកសំរាប់គ្រួសារ​មាន​ស្ថានភាពលំបាកជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ dioxin ក្នុង​ទូទាំង​
ប្រទេស។ លោក Doan Van Thai អនុប្រធាននិងជាអគ្គលេខាធិការមជ្ឈឹម​សមាគម​កាកបាតក្រហមវៀតណាមបានឲ្យដឹងថា៖

        “ដោយការរួមចំណែករបស់មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមនោះ ប្រមាណពី១ភាគ៣ដល់ពាក់កណ្ដាលចំនួនគ្រួសារក្រីក្រនៅវៀតណាមទទួលបាន
ការជួយឧបត្ថម្ភ។ រួមជាមួយមជ្ឈឹមសមាគមកាកបាតក្រហមវៀតណាម សមាគម​គ្រប់ជាន់ថ្នាក់បានចាត់ក្រុមជាច្រើនទៅប្រគល់អំណោយសំរាប់គ្រួសារមានស្ថាន
ភាពលំបាកជាពិសេស ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ dioxin។”

        ក្នុងពេលនោះ អនុវត្តគោលការណ៍ជួយឧបត្ថម្ភកម្មករពលករមានស្ថានភាព​លំបាកដែលកំពុងធ្វើការនៅមណ្ឌលឧស្សាហកម្មមណ្ឌលកែច្នៃនៅទីក្រុង​ហាណូយ
និងទីក្រុងហូជីមិញ អគ្គក្រុមហ៊ុនដឹកជញ្ជូនហាណូយបានអនុវត្តកម្មវិធី “សំបុត្រ
មនោសញ្ចេតនា” និង “រថយន្តដឹកកម្មករមកស្រុកអំណរបុណ្យតេត​ឆ្នាំ​មមីឆស័ក”។
លោក Nguyen Hoang Trung អគ្គនាយករងអគ្គក្រុមហ៊ុនដឹក​ជញ្ជូន​ហាណូយបានឲ្យ
ដឹងថា៖

        “ក្នុងកម្មវិធីនេះ យើងខ្ញុំមានរថយន្តដឹកជញ្ជូនចំនួន៧៤គ្រឿង ក្នុងនោះយើង​ខ្ញុំជួយឧបត្ថម្ភរថយន្ត១១គ្រឿង។ យើងខ្ញុំក៏បានដឹកជញ្ជូនពលករនៅមណ្ឌល​ឧស្សាហកម្មចំណុះទីក្រុងហូជីមិញ Binh Duong ពីភាគខាងត្បូងទៅភាគខាង​ជើង​និងត្រៀមរៀបចំរថយន្តចំនួន៥០គ្រឿង។ ក្រៅពីនោះយើងខ្ញុំបានសហការជាមួយ​មហាវិទ្យាល័យនានាដឹកជញ្ជូននិសិត្សត្រឡប់ស្រុកអំណរបុណ្យតេតផងដែរ។”

បើកទូលាយមុខសញ្ញាបានជួយឧបត្ថម្ភ

        ក្នុងឱកាសបុណ្យតេត​ក្រៅពីគ្រួសារមានស្ថានភាពលំបាកពិសេស ជនរង​គ្រោះ​​ដោយជាតិគីមីពុលព័រលឿងទុំ កម្មករក្រីក្រនៅមណ្ឌលឧស្សាហកម្ម​មណ្ឌល​កែច្នៃ
នោះ ប្រជាជនជាច្រើននៅបណ្ដាខេត្តត្រូវគ្រោះធម្មជាតិព្យុះទឹកជំនន់ក៏ទទួល​បានការ
យកចិត្តទុកដាក់ពិសេសរបស់សមូហភាព។ រដ្ឋមន្ត្រីក្រសួងការងារ​យុទ្ធជន​ពិការនិង
សង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បានឲ្យដឹងថា៖

        “រីឯគ្រួសារទទួលរងឥទ្ធិពលហានិភ័យដោយគ្រោះធម្មជាតិ ក្នុងឱកាសបុណ្យ​
តេត ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានស្នើររដ្ឋាភិបាលជួយឧបត្ថម្ភ​អង្ករ​
៥៥ពាន់តោន។ នេះជាការជួយឧបត្ថម្ភចៃដន្យសំរាប់មុខសញ្ញានេះនិង​សំណូមពរ​ដំបន់បន្តត្រួតពិនិត្យមុខសញ្ញានេះក្នុងឱកាសបុណ្យតេតនៅមានការ​លំបាកដើម្បី
បន្តស្នើរជួយឧបត្ថម្ភភ្លាម។”

        នាបច្ចុប្បន្នអត្រាគ្រួសារក្រីក្រនៅវៀតណាមនៅខ្ពស់ ពិសេសគឺនៅដំបន់​ឆ្ងាយ​ដាច់ស្រយាលដំបន់ជនបទព្រៃភ្នំ។ ការយកចិត្តទុកដាក់របស់បក្សរដ្ឋ​រដ្ឋាភិបាល ការចែករំលែកទាន់ពេលវេលារបស់សហគមន៍ជួយជនក្រីក្រគ្រួសារ​ក្រីក្ររួម
អំណរនិទាឃៈរដូវឆ្នាំមមីឆស័កយ៉ាងកក់ក្តៅសប្បាយរីករាយ៕

ប្រតិកម្មទៅវិញ