(VOV)_ថ្លែងមតិនៅក្នុងពិធីប្រារព្ធមហាសន្និបាតលើកទី៨ របស់រណសិរ្សមាតុ
ភូមិវៀតណាម នាព្រឹកថ្ងៃទី២៦ កញ្ញា អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក
Nguyen Phu Trong បានអះអាងថា៖ រណសិរ្សមាតុភូមិបានមានការរួមវិភាគទាន ដ៏ធំធេងក្នុងបុព្វហេតុបដិវត្តន៍ជាតិ សក្តិសម្យជាអ្នកដំណាងរបស់ប្រជាជន។ អគ្គ លេខាបក្សក៏បានសង្កត់ធ្ងន់ដល់ភារកិច្ចស្នូល ដែលរណសិរ្សមាតុភូមិវៀតណាម ត្រូវអនុវត្តក្នុងដំណាក់កាលខាងមុខនេះ ដើម្បីរួមចំណែកកសាងនិងការពារមាតុ
ប្រទេសផងដែរ។
|
មហាសន្និបាតលើកទី៨ របស់រណសិរ្សមាតុ ភូមិវៀតណាម |
ចាប់ផ្តើមបទថ្លែងមតិ អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖មហា
សន្និបាតទូទាំងប្រទេសលើកនេះ ជាព្រឹត្តិការណ៍ដ៏សែនសំខាន់ក្នុងជីវភាពរស់ នៅខាងនយោបាយរបស់ប្រជាជនវៀតណាម។ បក្សកម្មុយនីស្តវៀតណាម ជានិច្ច កាលវាយតំលៃខ្ពស់ចំពោះតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម និងមានក្តី
សប្បាយ រីករាយចំពោះការអភិវឌ្ឍន៍ដោយឥតឈប់ឈររបស់រណសិរ្សមាតុភូមិ រូបភាពនៃផែនមហាសាមគ្គីភាពជាតិ ជាកក្តា១ដ៏សែនសំខាន់ ដើរតួនាទីសម្រេច
កំណត់ជោគជ័យនៃបដិវត្តន៍វៀតណាម។
អគ្គលេខាក៏បានលើកច្បាស់ថា៖ បក្សកម្មុយនីស្តវៀតណាមកំណត់រណសិរ្ស
មាតុ ភូមិវៀតណាមជាដំណាងដែលការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ត្រឹម
ត្រូវ របស់ប្រជាជន ប្រមូលផ្តុំកម្លាំងមហាសាមគ្គីភាពជាតិ អនុវត្តប្រជាធិបតេយ្យ បង្កើន
ការស្រុះ ចិត្តសង្គម ឃ្លាំមើល បដិវាទ ចូលរួមការកសាងបក្ស រដ្ឋ រួមចំណែកកសាង
និងការ ពារមាតុប្រទេស។
|
អគ្គលេខាបក្ស Nguyen Phu Trong (nguyenthiennhan.net) |
ការរួមវិភាគទានសំខាន់បំផុតរាប់ រណសិរ្សមាតុភូមិគឺ ពង្រឹងនិងពង្រីកផែនមហា
សាមគ្គីភាពប្រជាជាតិ
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
នាពេល កន្លងទៅ រណសិរ្សមាតុភូមិបានមានការរួមវិភាគទានដ៏ធំធេងក្នុងបុព្វហេតុ បដិវត្តន៍ជាតិ បង្កើតឡើងនូវកម្លាំងធំធេងសំរាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ លោក
Nguyen Phu Trong បានអះអាងថា៖
“រណសិរ្សមាតុភូមិបានសាមគ្គី ប្រមូលផ្តុំកម្លាំង កសាងផែនមហាសាមគ្គី
ភាព របស់ប្រជាជានទាំងមូល តាមរយះចលនាប្រឡងប្រណាំងស្នេហារជាតិ និងចល
នាអនុវត្តបណ្ដាភារកិច្ចនយោបាយ លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជនប្រកប
ដោយ ជោគជ័យ។ លេចធ្លោគឺចលនាកសាងជីវភាពរស់នៅខាងវប្បធម៌នៅទីប្រជុំ ជន កសាងនិងអនុវត្តតាមការផ្តួចផ្តើមគំនិតរបស់បក្ស គោលនយោបាយ ច្បាប់របស់
រដ្ឋ ផ្ទៀងស្ថាប់ និងប្រមូលផ្តុំមតិយោបល់ សំណូមពរនិងគោលបំណងរបស់ប្រ ជាជន ដើម្បីរាយការណ៍ជូនចំពោះបក្ស រដ្ឋ រួមចំណែកសំខាន់ក្នុងការស្រុះចិត្តគំនិត សង្គម ពង្រឹងផែនមហាសាមគ្គីជាតិ។”
រណសិរ្យមាតុភូមិនៅយកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរថ្មីបែ បផែនសកម្មភាពជាពិ សេសគឺសកម្មភាពនៅមូលដ្ឋាន។បណ្តាសមាជិករណសិរ្សមាតុភូមិបានសកម្ម ចូលរួម
ចល នាស្នេហាជាតិទៀតផង។រណសិរ្យមាតុភូមិបានក្លាយទៅជាដំបូលរួមសំរាប់ប្រជា
ជន គ្រប់ស្រទាប់គ្រប់ជនជាតិសាសនានិងជនវៀតណាមនៅបរទេសពង្រីកឆន្ទះស្មារ តីរួមគ្នាកសាងប្រទេសជាតិនិងបង្កើនទំនាក់ទំនងជាមួយប្រទេសទាំងឡាយលើសក
លលោក។លោកNguyen Phu Trong អះអាងថា៖ដោយស្នាដៃដែលសម្រេច បានរណ សិរ្សមាតុភូមិគឺជាដំណាងដ៏សក្តិសមសំរាប់ឆន្ទះនិងបំណងប្រាថ្នារបស់ប្រជាជនគ្រប់
ស្រទាប់តទៅទៀត។
ភារកិច្ចចម្បងគឺបន្តកសាងនិងបង្កើនផែនមហាសាមគ្គីប្រជាជន
តាម លោកNguyen Phu Trongថា៖រណសិរ្សមាតុភូមិគប្បីប្រ មូលផ្តុំប្រជាជន បាន ទូលំទូលាយតទៅទៀតហើយធនាឯកភាពខាងសតិអារម្មណ៍និងទង្វើឆ្ពោះទៅគោល
ដៅរួមគឺការពាររឹងមាំឯករាជ្យអធិបតេយ្យភាពជាតិនិងរក្សាស្ថិរភាពនយោបាយសង្គម។ស្ថានភាពជាក់ស្តែងបានសរឲ្យឃើញនូវមេរៀនសំខាន់១គឺដើម្បីទទួលបានជោគជ័យ
កិច្ចការណាក៍ត្រូវនាបសាមគ្គីភាព។ដើម្បីឈានទោមុខបដិត្តន៍ត្រូវស្ថាបនាផែនមហា សាមគ្គីភាពយ៉ាងមាំមួន។នៅក្នុងដំណាក់កាល អនុវត្តកិច្ចការឧស្សាហូបនីយកម្មទំនើប
ភាវូបនីយកម្មនាបច្ចុប្បន្ននេះប្រទេសយើងជួបប្រទះនឹងការសាកល្បងផងនិង លក្ខណះ ងាយស្រួលផង។
“រណសិរ្សមាតុភូមិជារូបភាព១ដ៏រស់រវើក នៃផែនមហាសាមគ្គីជាតិ។ រណសិរ្ស មាតុភូមិត្រូវចលនា ពង្រីកជាបន្តទៅទៀតនូវតួនាទីឈានទៅមុខរបស់វណ្ណះកម្មករ
សក្ដានុភាពដ៏ធំធេងរបស់វណ្ណកម្មកសិករ ជួរបញ្ញាវ័ន្ត អាជីវករ …លៗ”
រណសិរ្សមាតុភូមិបន្តដើរតួនាទីជាមុខព្រួញ បង្កើតការស្រុះចិត្តគំនិតសង្គមក្នុង ការអនុវត្តភារកិច្ចកសាងនិងការពារមាតុប្រទេស
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាភារកិច្ចស្នូល ដ៏សែនសំខាន់។ តាមអគ្គលេខាថា៖ដើម្បីអនុវត្តភារកិច្ចនេះ រណសិរ្សមាតុភូមិត្រូវបន្តធ្វើល្អចលនាប្រជាជនសាមគ្គីភាព កសាងជីវភាពរស់នៅខាងវប្បធម៌ នៅទីប្រជុំជន កសាងជនបទថ្មី និងចលនា ប្រឡង ប្រណាំងស្នេហារជាតិផ្សេងៗ។
“ លើកទឹកចិត្តប្រជាជនគ្រប់រូប សមាសាធាតុសេដ្ឋកិច្ចនានា រួមវិភាគទានជាបញ្ញា ប្រាក់កាស កម្លាំងពលកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច លើកស្ទួយជីវភាពគ្រួសារនិង កាត់
បន្ថយ ភាពក្រីក្រ។ ”
អគ្គលេខាក៏បានអះអាងថា៖ដោយមានតួនាទីជាសម្ព័ន្ធភាពនយោបាយ ជាអង្គ
ការដ៏ទូលំទូលាយរបស់ប្រជាជន រណសិរ្សមាតុភូមិក៏ត្រូវចលនាប្រជាជនចូលរួម ការកសាងបក្ស កសាងរដ្ឋអំណាច ដើម្បីប្រព័ន្ធនយោបាយកាន់តែរឹងមាំពីមួយថ្ងៃ
ទៅមួយថ្ងៃ។
លោកបានអះអាងថា៖បក្សកម្មុយនីស្តវៀតណាមជាអ្នកដឹកនាំផង និងព្រម
ទាំងជាសមាជិកសំខាន់១ របស់រណសិរ្សមាតុភូមិវៀតណាម។ អគ្គលេខាបក្ស Nguyen
Phu Trong បានស្នើបក្សភាគនិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ និងរួម សហការជាមួយរណសិរ្សមាតុភូមិ សុក្រិតយន្តការធ្វើសកម្មភាព និងគោលនយោ
បាយចំពោះការងាររណសិរ្សមាតុភូមិ ដើម្បីបង្កើនផែនមហាសាមគ្គីភាពជាតិ លើកកំ ពស់គុណភាពការងាររណសិរ្សមាតុភូមិក្នុងសភាពការណ៍ថ្មី៕