រដ្ឋសភាវៀតណាមបញ្ជាក់ពីការចូលរួមយ៉ាងសកម្មនិងទំទួលខុសត្រូវរបស់ខ្លួនក្នុងសហភាពសភាពិភពលោក

Chia sẻ

(VOVWORLD) - ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកញ្ញា រដ្ឋសភាវៀតណាមបានធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី ៩ ដោយមាន ប្រធានបទ៖ “តួនាទីរបស់យុវជនក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍”។ 

ព្រឹត្តិការណ៍នេះបន្តអះអាងនូវការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់ វៀតណាមក្នុងសហភាពសភា ពិភពលោក(IPU); ទន្ទឹមនឹងនោះ បង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះយុវជននិងបញ្ហាសកលរបស់យុវជននាពេលបច្ចុប្បន្ន។

សន្និសីទសមាជិកសភាវ័យក្មេងជាសកល ជាព្រឹត្តិការណ៍ការទូតសភាពហុភាគីដ៏សំខាន់ ដែលបានប្រារព្ធឡើងក្នុងឆ្នាំនេះ មិនត្រឹមតែរួមចំណែកក្នុងការបញ្ជាក់ពីឋានៈ និងតួនាទីរបស់រដ្ឋសភាវៀតណាម ដែលជាសមាជិកមានការទទួលខុសត្រូវរបស់សហភាពសភាពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាជំហានមួយដើម្បីបញ្ជាក់ ថែមទៀតនូវគោលនយោបាយការបរទេសរបស់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម នាំវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍនិងសមាហរណកម្មអន្តរជាតិ។

ពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីរបស់ការទូតសភា

មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម មានគោលការណ៍ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស ឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; អនុវត្តន៍ប្រកបដោយសមកាលកម្ម និងមានប្រសិទ្ធភាពរាល់សកម្មភាពកិច្ចការបរទេស រួមទាំងកិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន។ ដើម្បីអនុវត្តន៍នូវគោលការណ៍ទាំងនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋសភាវៀតណាមបានអនុវត្ត និងជំរុញយ៉ាងខ្លាំងក្លានូវតួនាទីការទូតសភា បន្តនាំវៀតណាមខិតមកកាន់តែជិតជាមួយមិត្តភក្តិអន្តរជាតិ រួមចំណែកពង្រឹងទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក ហើយសម្លឹងឆ្ពោះទៅអនាគតដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នោះគឺប្រយោជន៍របស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាពរបស់ប្រទេសនីមួយៗ។ ការទូតសភា រួមជាមួយនឹងការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន បានរួមចំណែកស្ថាបនាបរិយាកាសសន្តិភាព បម្រើបុព្វហេតុកសាងនិងការពារមាតុភូមិ។ នៅពេលនេះ សកម្មភាពការទូតបានងាកទៅលើគំនិតផ្តួចផ្តើមនៃការចែករំលែក លើកកម្ពស់ តួនាទីជាវិជ្ជមានរបស់សភានៃបណ្តាប្រទេសក្នុងការរួមចំណែកកសាង និងធ្វើវិសោធនកម្មច្បាប់ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការស្តារការអភិវឌ្ឍសេដ្ឋកិច្ច និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព។

ជំរុញថែមទៀតការរួមចំណែករបស់សមាជិកសភាវ័យក្មេង

ក្នុងឆ្នាំ ២០១០ សេចក្តីសម្រេចចិត្តមានលក្ខណៈរបត់សំខាន់មួយស្តីពី "ការចូលរួមរបស់យុវជនក្នុងដំណើរការប្រជាធិបតេយ្យ" ត្រូវបានអនុម័តនៅក្នុងមហាសន្និបាតនៃសហភាពអន្តរសភា (IPU ១២២)។ ក្នុងឆ្នាំ ២០១៣ សហភាពអន្តរសភា (IPU) បានបង្កើតវេទិកាសមាជិកសភាវ័យក្មេង ដែលជាយន្តការអចិន្ត្រៃយ៍ និងផ្លូវការ ដើម្បីបង្កើនការចូលរួមទាំងបរិមាណ និងគុណភាពរបស់យុវជននៅក្នុងសភា និងក្នុង IPU។ យន្តការសន្និសីទនេះ ប្រមូលផ្តុំសមាជិកសភាវ័យក្មេងមកពីជុំវិញពិភពលោកដើម្បីដោះស្រាយបញ្ហាកង្វល់រួម ហើយរហូតមកដល់ពេលនេះ ត្រូវបានប្រព្រឹត្តទៅរយៈពេល ៨ លើកហើយ។ សន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី៩ ដោយរដ្ឋសភាវៀតណាមទទួលរៀបចំ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកញ្ញា សំដៅអះអាងយ៉ាងមុតមាំនូវតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាម នៅសហភាពអន្តរសភាពិភពលោក។

ដើម្បីបន្តលើកកម្ពស់សំឡេងរបស់យុវជន ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល សន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី៩ ផ្តោតលើតួនាទីរបស់យុវជនក្នុងការលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍។ នេះជាខ្លឹមសារស្របតាមនិន្នាការបច្ចុប្បន្ន ហើយត្រូវបានចាត់ទុកជាអាទិភាពរបស់ប្រទេសជាច្រើន។ ហើយនេះក៏ជាវិស័យមួយដែលយុវជននិយាយរួម សមាជិកសភាវ័យក្មេង និងតំណាងរដ្ឋសភាវ័យក្មេងនិយាយដោយឡែក អាចលើកស្ទួយសំឡេងរបស់ខ្លួន ខណៈពេលដែល មានត្រឹមតែ១២% នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព  ត្រូវបានអនុវត្តន៍តាមកាលវិភាគ។ ដូច្នេះ វគ្គពិភាក្សានៃសន្និសីទលើកនេះរួមមានៈ ការផ្លាស់ប្តូរឌីជីថល; ភាពជាសហគ្រិន និងនវានុវត្តន៍; ការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សុទ្ធតែជាបញ្ហាព្រឹត្តិប័ត្ររបស់ពិភពលោកបច្ចុប្បន្ន ដែលត្រូវបាន IPU សភានៃប្រទេសជាសមាជិក និងសមាជិកសភាវ័យក្មេង ផ្តោតការយកចិត្តទុកដាក់ពិសេស។

ជំរុញតួនាទីរបស់សមាជិកសភាវ័យក្មេងវៀតណាម

សមាជិកសភាវ័យក្មេងរបស់វៀតណាមបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការទូតសភា  រួមចំណែកជាក់ស្តែងនៅវេទិកាពហុភាគី និងទ្វេភាគីដូចជា៖ IPU ក្រុមប្រឹក្សាសហភាពសភា សមាគមអាស៊ីអាគ្នេយ៍ (AIPA)។ ជាពិសេស នៅសម័យប្រជុំលើកទី ៤១ នៃមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ រដ្ឋសភាវៀតណាមជាលើកដំបូងបានផ្តួចផ្តើមគំនិតរៀបចំសន្និសីទក្រៅផ្លូវការរបស់សមាជិកសភាវ័យក្មេង AIPA។ គំនិតផ្តួចផ្តើមនេះ ទទួលបានការឯកភាពខ្ពស់ ហើយក៏ជាសញ្ញាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងការបង្កើតយន្តការសន្និសីទសម្រាប់សមាជិកសភាវ័យក្មេង។

ក្នុងបរិបទនៃសាកលភាវូបនីយកម្មដ៏ខ្លាំងក្លានោះ សន្និសីទសមាជិកសភាវ័យក្មេងសកលលោកលើកទី៩ បន្តរួមចំណែកក្នុងការអភិវឌ្ឍបណ្តាញ សាមគ្គីភាព និងលើកកម្ពស់សមត្ថភាព ពង្រីកវិធីសាស្រ្តអភិក្រមរបស់យុវជន និងសមាជិកសភាវ័យក្មេងលើបញ្ហាសកល ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពកិច្ចការបរទេសពហុភាគីរបស់វៀតណាមក្នុងឆ្នាំនេះ។  តាមរយៈសន្និសីទនេះ សមាជិកសភាវ័យក្មេងវៀតណាមដែលមានទេពកោសល្យ ភាពវៃឆ្លាត និងទំនួលខុសត្រូវបន្តរួមវិភាគទានយ៉ាងសកម្មដើម្បីសម្រេចបាននូវគោលដៅ ដើម្បីរដ្ឋសភាវៀតណាមមួយ និងសហភាពសភាមួយប្រកបដោយការច្នៃប្រឌិត និងមានទំនួលខុសត្រូវ ចំពោះបញ្ហាដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនៅទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ