យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់អាមេរិកនៅអាហ្គានីស្ថាន

HONG VAN
Chia sẻ
(VOVWORLD) -ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី២២សីហាកន្លងទៅបាន ប្រកាសយុទ្ធសាស្ត្រថ្មីរបស់ប្រទេសខ្លួននៅអាហ្គានីស្ថាន។ យុទ្ធសាស្ត្រសន្តិសុខដើម ដំបូងស្តីពីចំណុចក្តៅនៅតំបន់អាស៊ីខាងត្បូងចាប់តាំងពីរលោកTrump ឡើងកាន់ អំណាច មក គឺផ្តោតសំខាន់លើការខិតខំប្រឆាំងភេរវកម្ម ព្រមទាំងបន្តជួយរដ្ឋាភិបាល និងប្រជាជនរបស់ប្រទេសនេះទទួលបានសិទ្ធិជាម្ចាស់អនាគតរបស់ខ្លួន។ គោលដៅ នៃយុទ្ធសាស្ត្រនេះគឺត្រូវបានបង្ហាញយ៉ាងក្បោះក្បាយរួចហើយ  ប៉ុន្តែលទ្ធផលទទួល បានទើបជាប្រការសំខាន់បំផុត។ ប៉ុន្តែ គោលដៅដទៃរបស់អាមេរិកនៅតំបន់អាស៊ី ខាងត្បូងនៅមិនទាន់ទទួលបានលទ្ធផលដូចការរំពឹងទុកនៅឡើយ។
យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់អាមេរិកនៅអាហ្គានីស្ថាន - ảnh 1ប្រធានាធិបតីអាមេរិក លោក Danald Trump (រូបថតៈAFP/TTXVN ) 

ប្រកាសអំពីយុទ្ធសាស្ត្រសន្តិសុខថ្មី ប្រធានាធិបតីលោក Danald Trump បាន អះអាងថា លោកបានស្រាវជ្រាវលំអិតលើគ្រប់ជ្រុងជ្រោយអំពីអាហ្គានីស្ថាន។ កង កម្លាំងអាមេរិកនៅអាហ្គានីស្ថាននឹងដណ្តើមបានជ័យជម្នេះ រួមរាំងស្កាត់ការដែល ខ្មាន់កាំភ្លើងឥស្លាមបានប្រែអាហ្គា នីស្ថានឲ្យក្លាយទៅជា “ឋានសួគ៌សុវត្ថិភាព” ពីនោះ ធ្វើជាមូលដ្ឋានសម្រាប់រាល់ការវាយប្រហារតម្រង់លើអាមេរិក។

        ជម្រើសមិនអាចប្រកែកបានរបស់លោក Trump

        ការសម្រេចចិត្តធ្វើអន្តរាគមន៍យោធាទៅលើអាហ្គានីស្ថានត្រូវបានចាត់ទុកជា ជម្រើសដ៏ស្ទាក់ស្ទើររបស់លោក Danald Trump ដោយសារតាំងពីឈរឈ្មោះបោះ ឆ្នោតរហូតមកដល់បច្ចុប្បន្ន លោកមិនចង់ឲ្យអាមេរិកត្រូវផុងខ្លួនជាថ្មីម្តងទៀតនៅអាហ្គានីស្ថានឡើយ។លោក Trump ទទួលស្គាល់ថា “បុគ្គល់លោកផ្ទាល់ចង់ដកទាហាន” ចេញពី អាហ្គានីស្ថាន ព្រោះថា សង្គ្រាមនៅប្រទេសអាស៊ីខាងត្បូងនេះចំណាយអស់ប្រាក់ និងកម្លាំងរបស់អាមេរិកជាច្រើន។

        ប៉ុន្តែ ប្រមុខសេតវិមានរូបនេះត្រូវទីប្រឹក្សាសន្តិសុខអាមេរិក បញ្ចុះបញ្ចូលអំពី ការបង្កើនសមត្ថភាពរបស់អាមេរិកសំដៅរាំងស្កាត់ពួកឧទ្ទាមតាលីបង់។ លោកក៏ ឃើញថា គំរាមកំហែងសន្តិសុខដែលអា មេរិកកំពុងប្រឈមមុខនៅអាហ្គានីស្ថាន និងតំបន់គឺខ្លាំងណាស់។ ជាងនេះទៅទៀត ចាកចេញពីអាហ្គានីស្ថានមានន័យថា អាមេរិកទទួលយកការបរាជ័យទាំងចំពោះមុខនិងយូរអង្វែងអំពីភេរវកម្មនិងជ្រុល និយម។ ខណៈដែលអាមេរិកដកទាហានចេញ តំបន់ដីនេះកាន់តែអំណោយផល សម្រាប់ភេរវកម្ម ព្រោះថា រហូតមកដល់ពេលនេះ ពួកឧទ្ទាមតាលីប៉ង់ក្រោកឈរ ឡើងយ៉ាងខ្លាំងនិងទន្ទ្រានកាន់កាប់តំបន់ជាច្រើនលើទឹក ដីអាហ្គានីស្ថាន ហើយ អនុវត្តការវាយប្រហារតម្រង់លើទាហានរដ្ឋាភិ បាល។ ក្នុងពេលជាមួយគ្នានោះ បន្ទាប់ពីរងការវាយប្រហារបន្តបន្ទាប់នៅអ៊ីរ៉ាក់និងស៊ីរី IS ក៏កំពុងគេចខ្លួននិងស្វែងរកមូលដ្ឋានថ្មី ក្នុងនោះ អាហ្គានីស្ថានជាទីតាំងគួរឲ្យចាប់អារម្មណ៍ដែរ។

        សាធារណមតិមានការមន្ទីលសង្ស័យ

        ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រ កាស នូវយុទ្ធសាស្ត្រសន្តិសុខថ្មីនៅអាហ្គានីស្ថានជាយុទ្ធសាស្ត្រមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក៏ ដោយ ប៉ុន្តែសាធារណមតិចាត់ទុកថា ផែន ការនេះមិនសូវមានភាពខុសគ្នាច្រើនទេ ប្រៀបនឹងយុទ្ធសាស្ត្ររបស់អតីតប្រធានាធិបតីលោក Barack Obama ឬមុននោះគឺ របស់លោក George W.Bush ។ ទោះបីជាប្រមុខសេតវិមានបានបញ្ជាក់ថា គោល ដៅរបស់អាមេរិកគឺដណ្តើមជ័យជម្នះ ប៉ុន្តែលោកមិនបកស្រាយច្បាស់ ថា ជ័យជម្នះ យ៉ាងដូចម្ត៉េចឡើយ។ ក្នុងយុទ្ធសាស្ត្រនេះ ម្យ៉ាងលោក Trump ថា នឹងមិនដាក់កាល កំណត់ដកទាហានអាមេរិកចេញពីអាហ្គា នីស្ថាន ប៉ុន្តែលោកក៏មិនពន្យល់ថា ហេតុអ្វី មានគំនិតដាក់ពង្រាយទាហានអាមេរិកបន្ថែមលើទឹកដីនេះ។ យ៉ាងណាមិញ ការ ដាក់បញ្ចូនបន្ថែមទាហានអាមេរិកលើអាហ្គានីស្ថាន ពុំអាចធ្វើឲ្យស្ថានភាពនៅទីនេះ គ្រាន់បើជាង ថែមទាំងអាចបណ្តាលមកភាពច្របូកច្របល់ទៀតផង។ លោក Trump ក៏មានគោលបំណងប្រើប្រាស់គ្រប់មធ្យោ បាយដើម្បីសម្រេចបានគោលដៅ។ ប៉ុន្តែ ថវិការសម្រាប់ឆ្នាំសារពើពន្ធ២០១៨ដែលជាសំណើររបស់លោកនោះ គឺពិបាក សម្រេចដោយ សារលោកបានសំណូមពរកាត់បន្ថយថវិការរបស់ក្រសួងការបរទេស និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID)។

        ក្នុងការវាយតម្លៃដែលប្រកាសនាខែឧសភាកន្លងទៅ ស្ថាប័នចារកម្មអាមេរិក បានពិនិត្យថា សភាពការណ៍នៅអាហ្គានីស្ថានពិតណាស់ ថានឹងអាក្រក់ទៅៗនាឆ្នាំខាងមុខ ទោះបីជាអាមេរិកនិងសម្ព័ន្ធមិត្តដាក់ពង្រាយទាហានបន្ថែមក្តី។ ស្ថានភាព ជាក់ស្តែងសរឲ្យឃើញថា អាហ្គា នីស្ថាននឹងបន្តជាបញ្ហាធ្វើឲ្យរដ្ឋាភិបាលអាមេរិក វិលមុខនាពេលខាងមុខ ហើយសន្តិសុខនិងស្ថិរភាពនៅតែជាការស្រមើស្រមៃនៅ ប្រទេសអាស៊ីខាងត្បូងនេះ៕

ប្រតិកម្មទៅវិញ