មហាវិសាខបូជា២០១៤-ការបោះជំហានធ្វើសមាហរណកម្មរបស់ពុទ្ធសាសនាវៀតណាម

HUONG GIANG – THU HOA Theo VOV -
Chia sẻ
(VOV)_ មហា​វិសាបូជា២០១៤ ត្រូវបានប្រព្រឹត្តទៅពីថ្ងៃ 
ទី ៨ដល់ថ្ងៃទី​១០ ​ឧសភាឆ្នាំ២០១៤ នៅវត្ត Bai Dinh  
ខេត្ត Ninh Binh ដោយប្រធានបទ៖ ពុទ្ធសាសនារួមចំ 
ណែកអនុវត្តសមិទ្ធិផលបណ្ដាគោលដៅ​អភិវឌ្ឍន៍ 
សហស្សវត្ស៍របស់អង្គការសហប្រជាជាតិ។

(VOV)_ មហា​វិសាបូជា២០១៤ ត្រូវបានប្រព្រឹត្តទៅពីថ្ងៃទី ៨ដល់ថ្ងៃទី​១០ ​ឧសភា ឆ្នាំ២០១៤ នៅវត្ត Bai Dinh ខេត្ត Ninh Binh (ភាគខាងជើងវៀត​ណាម)​ ដោយប្រធាន បទ៖ ពុទ្ធសាសនារួមចំណែកអនុវត្តសមិទ្ធិផលបណ្ដាគោលដៅ​អភិវឌ្ឍន៍សហស្សវត្ស៍ របស់អង្គការសហប្រជាជាតិ។ ការទទួលរៀបចំ ពិធីវិសាខបូជាលើកទី២នេះ  ជា ឱកាសដើម្បីវៀតណាមឧទ្ទេសនាមអំពីទឹកដី មនុស្សវៀតណាមផង ព្រមទាំងបង្ហាញ
ការអភិវឌ្ឍន៍របស់ពុទ្ធសាសនាវៀតណាម និងគោល​នយោបាយសេរីភាពខាងជំនឿ សាសនានៅវៀតណាមទៀតផង។ 

មហាវិសាខបូជា២០១៤-ការបោះជំហានធ្វើសមាហរណកម្មរបស់ពុទ្ធសាសនាវៀតណាម - ảnh 1
មហា​វិសាបូជា២០១៤(tienphong.vn)

     មហាវិសាខបូជាលើកទី២នេះបន្តការជោគជ័យនៃមហាវិសាខបូជាលកទី១

វៀតណាមរៀបចំមហាវិសាខបូជាលើកទី១នាឆ្នាំ ២០០៨ ដោយមានការចូលរួម
របស់ប្រទេសចំនួន១០០ ជាមួយគណៈប្រតិភូពុទ្ធសាសនាចំនួន៦០០ និងពុទ្ធសា
សនិកចំនួន៥០០០នាក់។ នេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់ក្នុងប្រវត្តិសាស្ត្រ អភិវឌ្ឍន៍ ពុទ្ធសាសនាវៀតណាម ជាឱកាសដើម្បីពុទ្ធ​សាសនាផ្សព្វផ្សាយសារស្ដីពីសេចក្ដី
ស្នេហា​ សន្តិភាព និងភាពសុខដុមរម្មនា​លើទូទាំងពិភពលោក។ ទន្ទឹមនឹងនោះ
 មហាវិសាខ បូជា២០០៨ ក៏​បានអះអាងនូវតួនាទីរបស់សមាគមពុទ្ធ សាសនាវៀត ណាមចំពោះសង្គម​វៀតណាម ក៏ដូចជាសហគមន៍ពុទ្ធសាសនាអន្តរជាតិ។ ព្រះតេជ្ជ
គុណThich Gia Quang អនុប្រធាន គណះ​​អភិបាលកិច្ចការ ពុទ្ធសាសនា ​និងជា​ប្រធាន​គណៈកម្មាធិការសារព័ត៍មាននិងផ្សព្វផ្សាយ មជ្ឈឹមសមាគមពុទ្ធសាសនា​វៀត ណាម  មានពុទ្ធដីកាថា៖

           “ អង្គការសហប្រជាជាតិបានជួយឧបត្ថម្ភវៀតណាមទទួលរៀបចំ មហា​​វិសា
 ខបូជា លើកទី២នេះ ដោយសារបរិមាណពុទ្ធសាសនិកនៅវៀតណាម​ច្រើន។ ទី២គឺ  នាឆ្នាំ ២០០៨ វៀតណាមទទួលរៀបចំ មហាវិសាខបូជា​លើកទី​១ដ៏ជោគជ័យបន្សល់ ទុកនូវអនុស្សាវរីយ៍​ល្អប្រសើរជាច្រើនក្នុងដួង​ចិត្តមិត្ត​ភក្តិ​អន្តរជាតិ។ វៀតណាមបន្ត
ទទួលរៀបចំ មហាវិសាខបូជា​២០១៤នេះ​ គឺ​សំដៅ​អះអាងនូវតួនាទីរបស់ សមាគម
ពុទ្ធ សាសនាវៀតណាមជាមួយ​សហគមន៍ពុទ្ធសាសនិកនៅវៀតណាមនិងលើពិភព
លោក។ ទន្ទឹមនឹងនោះ វាក៏បានបង្ហាញនូវការរាក់ទាក់ស្និទ្ធិស្នាលរបស់ ប្រទេសម្ចាស់ ជាមួយភ្ញៀវ និងអះអាងនូវគោលនយោបាយ គោរពសេរីភាពខាងជំនឿសាសនារបស់
រដ្ឋ​វៀតណាម។”

មហាវិសាខបូជា២០១៤-ការបោះជំហានធ្វើសមាហរណកម្មរបស់ពុទ្ធសាសនាវៀតណាម - ảnh 2
មហា​វិសាបូជា២០១៤(tienphong.vn)

          ការអភិវឌ្ឍន៍ថ្មីរបស់សមាគមពុទ្ធសាសនាវៀតណាម

មហាវិសាខបូជាឆ្នាំ២០០៨ ដោយរដ្ឋាភិបាលវៀតណាមទទួលរៀបចំ។ មហា វិសាខបូជា២០១៤ ដោយសមាគមពុទ្ធសាសនាវៀតណាមធ្វើអធិបតី ជាមួយការរួម
សហការរបស់គណៈកម្មាធិការរៀបចំអន្តរជាតិ ( ICDV)។ ​តាមគំរោង  បរិមាណ ភ្ញៀវនិងពុទ្ធសាសនិក ចូលរួម មហាវិសាខបូជា២០១៤​លើកនេះនឹងច្រើនជាង មហាវិសាខបូជា២០០៨។ ដោយប្រធានបទ៖៖ ​ពុទ្ធ​សាសនារួមចំណែក អនុវត្តបណ្ដា គោលដៅអភិវឌ្ឍន៍សហស្សវត្ស៍របស់អង្គការសហប្រជាជាតិ  មហាវិសាខបូជា 
២០១៤នេះមានអត្ថន័យដ៏សែនសំខាន់ ក្នុងសភាពការណ៍ ប្រទេសនានាកំពុង
យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍​ទាំង​សេដ្ឋកិច្ចផង និងវប្បធម៌ សង្គមទៀតផង។ ព្រះតេជ្ជគុណThich Gia Quang​ មានពុទ្ធដីកាថា៖

          “ ការទទួលរៀបចំ​វិសាខបូជានិមួយៗ យើងខ្ញុំសុទ្ធតែមានគោល​បំណង​ផ្ញើសារ ស្ដីពីសន្តិភាព បញ្ញា និងមនោសញ្ជេតនារវាងមនុស្សជាមួយ​មនុស្ស ដើម្បីប្រជាជន គ្រប់រូបយល់ដឹងបន្ថែមអំពីសតិអារម្មណ៍របស់ពុទ្ធ​សាសនា។ តាមនោះ ជនម្នាក់ៗ រស់នៅល្អប្រសើជាង រួមចំណែកកសាងសង្គមសុខសាន្តត្រាណ សន្តិភាព។”

          មហាវិសាខបូជា២០១៤ មិនគ្រាន់តែជាឱកាសផ្សព្វផ្សាយរូបភាពអំពីទឹកដី ​មនុស្សវៀតណាម វប្បធម៏ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយ​អំពីប្រវត្តិសាស្ត្រ  វប្បធម៏ពុទ្ធសាសនាវៀតណាមចំពោះបណ្ដាដំណាងចូល​រួម មហាពិធីនេះទៀតផង។ មហាពិធីនេះបានអះអាងអំពីគោលនយោបាយ​សេរីភាពខាងជំនឿសាសនារបស់វៀត
ណាមផង  និងការអភិវឌ្ឍន៍របស់សមាគមពុទ្ធសាសនាវៀតណាមក្នុងដំណើ ការធ្វើ សមាហរណកម្មចូលក្នុងសហគមន៍ពុទ្ធសាសនាសកលទៀតផង៕

ប្រតិកម្មទៅវិញ