នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (ស្ដាំ) និងរដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam |
ការកសាងមូលដ្ឋានទិន្នន័យជាតិស្តីពីប្រជាជន និងមូលដ្ឋានទិន្នន័យស្តីពីអត្តសញ្ញាណពលរដ្ឋគឺជាគម្រោងវិនិយោគសាធារណៈមានទ្រង់ទ្រាយធំ ដ៏លំបាកលំបិន និងស្មុគស្មាញ ហើយត្រូវបានដាក់ឱ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ក្នុងរយៈពេលដ៏ខ្លី។ ការចូលរួមរបស់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ និងការគាំទ្ររបស់ប្រជាជនបានសរឲ្យឃើញថា នេះគឺជាបណ្ដាគម្រោងដែលស្របតាមចិត្តគំនិតរបស់ប្រជាជន។ ពង្រីកប្រសិទ្ធភាពនូវមូលដ្ឋានទិន្នន័យទាំងនេះ ដើម្បីប្រជាជននិងសហគ្រាសទទួលបានផលប្រយោជន៍ជាក់ស្ដែង គឺជាគោលដៅរបស់បក្ស និងរដ្ឋវៀតណាមនាបច្ចុប្បន្ននេះផងដែរ។
ការបោះជំហានថ្មីក្នុងដំណើរការអភិបាលកិច្ចជាតិ
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមមានគោលការណ៍ និងគោលនយោបាយជាច្រើន ដើម្បីជំរុញខ្លាំងការប្រើប្រាស់ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមាហរណកម្មអន្តរជាតិ។ ក្នុងនោះសេចក្តីសំរេចលេខ ៣៦ ឆ្នាំ ២០២១របស់ការិយាល័យនយោបាយ ស្តីពីការជំរុញ និងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមាហរណកម្មអន្តរជាតិបានចែងថា៖“ ការប្រើប្រាស់ ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានលើគ្រប់វិស័យ ប៉ន្តែត្រូវមានចំណុចផ្ដោតសំខាន់។ ផ្តល់អាទិភាពលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានលើវិស័យគ្រប់គ្រងរដ្ឋបាល ផ្ដល់សេវាកម្មសាធារណៈ ជាពិសេសគឺលើវិស័យដែលពាក់ព័ន្ធនឹងសហគ្រាស និងប្រជាជន”។ ដោយអនុវត្តន៍គោលការណ៍នេះ ក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងប្រមូល ពង្រីកបញ្ញា និងកម្លាំងទាំងខាងក្នុងនិងក្រៅ ហើយអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ សកម្មប្រកបដោយច្នៃប្រឌិត ប្រសិទ្ធភាពនូវគម្រោងចំនួនពីរគឺ៖ មូលដ្ឋានទិន្នន័យជាតិស្ដីពីប្រជាជន និងមូលដ្ឋានទិន្នន័យស្ដីពីអត្តសញ្ញាណប័ណ្ណពលរដ្ឋ។ នាបច្ចុប្បន្ននេះ ក្រសួងនគរបាលបានកសាងមជ្ឈមណ្ឌលទិន្នន័យជាតិស្តីពីប្រជាជនទំនើប ដោយភ្ជាប់បណ្តាញបញ្ជូនទៅឃុំសង្កាត់ ធានាសន្តិសុខ និងសុវត្ថិភាព ស្របតាមគោលការណ៍ដែលបានកំណត់ ហើយធ្វើបច្ចុប្បន្នភាព ទៅក្នុងប្រព័ន្ធព័ត៌មានអំពីប្រជាជនចំនួនជាង ១០០ លានព័ត៌មានហើយផ្ដល់សៀវភៅកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនដល់ពលរដ្ឋទូទាំងប្រទេស។ មូលដ្ឋានទិន្នន័យជាតិស្ដីពីប្រជាជនបានត្រៀមខ្លួនជាស្រេចតភ្ជាប់ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានដើម្បីរួមចំណែកបម្រើការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ លទ្ធផលនេះបានរួមចំណែកផ្លាស់ប្ដូរថ្មីការងារគ្រប់គ្រងមនុស្ស គ្រប់គ្រងរដ្ឋតាមទិសទំនើបផងដែរ។
នាយករដ្ឋមន្រ្តី (កណ្តាល) និងប្រតិភូបើកដំណើរការមូលដ្ឋានទិន្នន័យជាតិស្ដីពីប្រជាជន និងមូលដ្ឋានទិន្នន័យស្តីពីអត្តសញ្ញាណពលរដ្ឋជាផ្លូវការ (VGP / Nhat Bac)
|
ឆ្ពោះទៅមុខឲ្យទាន់ពេលវេលា និងខិតខំប្រឹងប្រែងលោតផ្លោះឈានឡើងនៅក្នុងតំបន់ និងពិភពលោក
ក្នុងបរិបទដែលបដិវត្តឧស្សាហកម្មលើកទី ៤ បាននិងកំពុងប្រព្រឹត្តិទៅយ៉ាងទូលំទូលាយ ដោយជះឥទ្ធិពលលើគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅដល់គ្រប់វិស័យ នៃជីវភាពរស់នៅខាងសេដ្ឋកិច្ចសង្គមនោះ ការផ្លាស់ប្ដូរថ្មីអភិបាលកិច្ចជាតិតាមទិសទំនើប ជំរុញខ្លាំងបម្លាស់ប្ដូរឌីជីថល ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត និងការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជានិន្នាការដ៏ត្រឹមត្រូវ។ សេចក្តីសំរេចរបស់រដ្ឋាភិបាលចុះថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២១ ស្តីពីកម្មវិធីធ្វើសកម្មភាព អនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ បានចែងថា៖ “ ការជំរុញខ្លាំងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចសេដ្ឋកិច្ច សង្គមឌីជីថលឲ្យសមស្រប ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព”។ យុទ្ធសាស្ត្រអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថលដំណាក់កាល ២០២១-២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ ក៏បានកំណត់ភារកិច្ច ដំណោះស្រាយជាក់ស្ដែងគឺ៖ “ ការកំណត់ ទិន្នន័យអំពីប្រជាជនដីធ្លីនិងសហគ្រាសគឺជាទិន្នន័យស្នូលដែលចាំបាច់ត្រូវបំពេញ និងដាក់ឱ្យដំណើរការ ដើម្បីដឹកនាំ តភ្ជាប់និងឯកភាពទិន្នន័យទាំងអស់នៅក្នុងស្ថាប័នរដ្ឋស្ដីពីគ្រប់វិស័យ និងផ្នែក” ។ នេះគឺជាភារកិច្ចសំខាន់ដែលមានលក្ខណៈរីកសុះសាយ ផលប្រយោជន៍ជាក់ស្ដែង ប្រសិទ្ធភាពយូរអង្វែង។ ដើម្បីសំរេចគោលដៅនេះ វៀតណាមមានផែនការបន្តប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងខ្លាំងក្លា ជំរុញការផ្លាស់ប្ដូរថ្នី ច្នៃប្រឌិត បង្កើតកម្លាំងចលករសម្រាប់កំណើនតាមស្មារតីឆ្ពោះទៅមុខឲ្យទាន់ពេលវេលា និងខិតខំប្រឹងប្រែងលោតផ្លោះលើគ្រប់វិស័យ ក្នុងនោះមានបម្លាស់ប្ដូរឌីជីថល បើប្រៀបធៀបនឹងតំបន់ និងពិភពលោក។ វៀតណាមក៏មានផែនការ កៀរគរប្រភពធនធាននិងកម្លាំងទាំងអស់ដើម្បីចូលរួមកសាងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងធានាសន្តិសុខ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ប្រជាជន និងសហគ្រាសក្នុងការប្រើប្រាស់ធនធានឌីជីថលការកសាងមូលដ្ឋានទិន្នន័យធំៗ។
ការកសាងប្រព័ន្ធទិន្នន័យជាតិប្រកបដោយជោគជ័យគឺជាជោគជ័យនៃជំហានដំបូងតែប៉ុណ្ណោះ។ ការនាំមូលដ្ឋានទិន្នន័យនេះចូលក្នុងជីវភាព ពង្រីកប្រសិទ្ធភាព ដើម្បីប្រជាជន និងសហគ្រាសទទួលបាន ផលប្រយោជន៍គឺជាគោលដៅរបស់អភិបាលកិច្ចជាតិ ក៏ដូចជារបស់បក្ស និងរដ្ឋវៀតណាមនាពេលនេះផងដែរ៕