|
ចិនបញ្ជូនស្ថានីយ៍ខួង Haiyangshiyou 981 ក្នុងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម (VOV) |
Vovworld-មាត្រាទី៥៧នៃអនុសញ្ញាស្ដីពីច្បាប់សមុទ្ររបស់អង្គការសហប្រជា
ជាតិឆ្នាំ១៩៨២ (UNCLOS) បានកំណត់ថា ទទឹងនៃដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់
ប្រទេសឆ្នេរសមុទ្រមិនហួសពី២០០ម៉ាយឡើយ។ មាត្រាទី៧៦របស់ UNCLOS
១៩៨២ ក៏កំណត់ដែរថា របៀបជ្រើសរើសមួយដើម្បីកំណត់ទទឹងអប្បបរមានៃដំបន់
ខ្ពង់រាបបាតសមុទ្រនៃប្រទេសឆ្នេរសមុទ្រមាន២០០ម៉ាយ។ រីឯរបៀបកំណត់ចំនួន
៣ទៀត តាម UNCLOS ១៩៨២នោះសុទ្ធតែច្រើនជាង២០០ម៉ាយ។ ហេតុនេះហើយ ជាមួយរបៀបបញ្ជាក់ទទឹងដំបន់ខ្ពង់រាបបាតសមុទ្រចំនួន៤ ការដាក់ស្ថានីយ៍ខួង
Haiyangshiyou 981 នៅឆ្ងាយពីកោះ Ly Son របស់វៀតណាម១១៩ម៉ាយ ស្ថិតទាំង
ស្រុងក្នុងដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។
ភស្តុតាងរំលោភដ៏ច្បាស់លាស់
ចិនបានរំលោភដ៏ច្បាស់លាស់ ទាំងខាងប្រវត្តិសាស្ត្រនិងកត្តិយុត។ មុនបង្អស់ តាមហេតុផលពីភាគីចិនថាកន្លែងដាក់ស្ថានីយ៍ខួងចំណុះដំបន់សមុទ្រ Xisha របស់
ចិន (Xisha ជាឈ្មោះហៅរបស់ចិនសំរាប់ប្រជុំកោះ Hoang Sa របស់វៀតណាម)។ បើចាត់ទុកតាមយោបល់នេះ ចិនបានរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការ
សហប្រជាជាតិដោយការទន្ត្រានកាន់កាប់មិនស្របច្បាប់នៅ Hoang Sa តាមរយៈ
ព្រឹត្តិការណ៍ប្រើប្រាស់អំពើហឹង្សានាឆ្នាំ១៩៧៤។ បណ្ឌិត Nguyen Thi Lan Anh នៅសាលាសភាបណ្ឌិតការទូតវៀតណាមបានឲ្យដឹងថា៖
“យើងសុទ្ធតែដឹងថា នាឆ្នាំ១៩៤៥ បន្ទាប់ពីបរាជ័យនៃសង្គ្រាមលោកលើកទី២ ធម្មនុញ្ញអង្គការសហប្រជាជាតិបានចាប់បដិសន្ធិជាមួយគោលដៅរក្សាសន្តិភាពស្ថិរភាពលើពិភពលោក។ ក្នុងនោះបានកំណត់ថា សន្តិភាពនិងការដោះស្រាយ
ជំលោះជាកាតព្វកិច្ចដាច់ខាតចំពោះប្រទេសសមាជិកនានា។ ប្រទេសសមាជិកមិនត្រូវប្រើប្រាស់អំពើហឹង្សានិងហាមគំរាមកំហែងប្រើប្រាស់អំពើហឹង្សា។ ប៉ុន្តែជាមួយ
ព្រឹត្តិការណ៍ឆ្នាំ១៩៧៤ ចិនពេលនោះជាប្រទេសសមាជិកបានរំលោភលើធម្មនុញ្ញ
អង្គការសហប្រជាជាតិនិងអំពើរនេះមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់
សំរាប់ចិននៅ Hoang Sa ឡើយ។”
មិនត្រឹមតែរំលោភដ៏ធ្ងន់ធ្ងរលើសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការនៃ
ប្រទេសឆ្នេរសមុទ្រជាមួយដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់ខ្លួនត្រូវបានកំណត់ច្បាស់លាស់ក្នុង UNCLOS ១៩៨២ ពីបំរែបំរួលបច្ចុប្បន្នលើស្ថានភាពជាក់ស្ដែងចិនបានរំលោភទៅលើសិទ្ធិសេរីភាពខាងនាវាចរណ៍ គំរាម
កំហែងសន្តិភាពសន្តិសុខក្នុងដំបន់។ នាថ្ងៃទី៥ឧសភាកន្លងមក នាយកដ្ឋានកិច្ចការ
នាវាចរណ៍ចិនបានចេញសេចក្តីប្រកាសហាមឃាត់នាវាចេញចូលក្នុងក្របខ័ណ្ឌ៣
ម៉ាយពីកន្លែងស្ថានីយ៍ខួង Haiyangshiyou 981។ ស្របតាម UNCLOS ១៩៨២ ឯកសារ
ជាលាយល័ក្ខអក្សរកត្តិយុតអន្តរជាតិខ្ពស់បំផុតនាបច្ចុប្បន្ន បណ្ឌិត Nguyen Thi Lan
Anh បានអះអាងថា៖
“ដោយការដាក់ពង្រាយនាវាច្រើនប្រភេទយន្តហោះចំបាំង ចិនបានរំលោភទៅលើសិទ្ធិសេរីភាពខាងនាវាចរណ៍ មិនត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រទេសទាំងអស់លើពិភពលោកទៀតផង។ ព័ត៌មានពីស្ថានភាពជាក់ស្ដែងថាខណៈ
ដែលនាវាប៉ូលីសសមុទ្ររបស់វៀតណាមទើបនឹងមកដល់ពី៧ដល់១០ម៉ាយចំងាយពី
ស្ថានីយ៍ខួងនោះ ត្រូវនាវារបស់ចិន រួមទាំងនាវាចម្បាំងគំរាមកំហែងនិងវាយប្រហារ។ ហេតុនេះហើយអំពើរនេះក៏អាចកើតមានឡើងចំពោះនាវាណាមួយដែលឆ្លងកាត់
ដំបន់នេះ។ សមុទ្រខាងកើតជាកន្លែងផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្មសំខាន់លើ
ពិភពលោក ប្រសិនបើនាវាណាឆ្លងកាត់ក៏ត្រូវទប់ស្កាត់ដូច្នេះគឺរំលោភលើសេរីភាព
នាវាចរណ៍សិទ្ធិមួយត្រូវបានកត់សម្គាល់ក្នុងមាត្រាទី៥៨របស់ UNCLOS ១៩៨២។”
ក្លែងបន្លំទស្សនាទានដើម្បីប្រែក្លាយគ្មានទៅជាមាន
តាមមេធាវី Le Thanh Son ថា សកម្មភាពបញ្ជូនស្ថានីយ៍ Haiyangshiyou 981 ក្នុង
ដំបន់ខ្ពង់រាបបាតសមុទ្រវៀតណាមគឺជាជំហានបន្តក្នុងឧបាយកលទន្ទ្រានកាន់កាប់
សមុទ្រខាងកើតរបស់ចិន។ ដោយការប្រកាសមានជំលោះដែលដំបន់ Scarborough របស់ហ្វីលីពីនជាឧទាហរណ៍មួយ ចិនកំពុងក្លែងបន្លំទស្សនាទានដោយចេតនា បោកបញ្ឆេតសាធារណៈមតិដើម្បីចាត់ទុកថា កំពុងមានការត្រួតស៊ីគ្នារវាងបណ្ដា
ដំបន់សេដ្ឋកិច្ចផ្ដាច់មុខជាមួយបណ្ដាប្រទេសក្នុងដំបន់ ពីនោះជាក់ស្ដែងនូវមហិច្ចតា
ប្រែក្លាយខ្សែអណ្ដាតគោក្លាយទៅជាខ្សែព្រំដែនត្រូវបានទទួលស្គាល់អង្វែងកាល។
មេធាវី Le Thanh Son បានអះអាងថា៖
“ពីការគ្មានជំលោះ គេបានប្រែក្លាយប្រការនោះទៅជាមួយជំលោះ។ ក្នុងពេល
មានជំលោះ គេបាននាំចេញសេចក្តីប្រកាសអធិបតេយ្យភាពនិងប្រការនោះគ្រោះ
ថ្នាក់ណាស់។ ពីការបន្លំ គេបានបង្កើតសាធារណៈមតិដើម្បីពិភពលោកយល់ថា ដំបន់ដាក់ស្ថានីយ៍ខួងរបស់គេជាដំបន់ជំលោះ។ ប៉ុន្តែវៀតណាមប្តេជ្ញាបដិសេធ អះអាងនេះមិនមែនជាដំបន់ជំលោះ នេះគឺជាអំពើរឈ្លានពាន។”
វៀតណាមប្តេជ្ញារក្សារឹងមាំអធិបតេយ្យភាពជាតិ
វៀតណាមមានមូលដ្ឋានកត្តិយុតនិងប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់អះអាងនូវអធិបតេយ្យភាពចំពោះ Hoang Sa និង Truong Sa និងសិទ្ធិអធិបតេយ្យភាព សិទ្ធិយុត្តាធិការចំពោះដំបន់សេដ្ឋកិច្ចផ្ដាច់មុខដំបន់ខ្ពង់រាបបាតសមុទ្រតាមការ
កំណត់របស់ UNCLOS ១៩៨២។
ជាមួយបំណងរួមចំណែកសកម្មសំរាប់សន្តិភាពអភិវឌ្ឍន៍ក្នុងដំបន់ និងរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងប៉ុន្មានថ្ងៃកន្លងមក វៀតណាមខំប្រឹងប្រែងអនុវត្តទិសស្លោកដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។ រីឯចិនបានធ្វើ
អ្វីខ្លះ ដើម្បីខំប្រឹងប្រែងតាមយៈការសន្ទនាមិត្តភាពដោះស្រាយសមស្របបញ្ហា
លើសមុទ្រ ធ្វើឲ្យសមុទ្រខាងកើតក្លាយទៅជាដំបន់សមុទ្រសន្តិភាពមិត្តភាព
សហប្រតិបត្តិការ ដូចក្នុងស្មារតីកិច្ចព្រមព្រៀងគោលការណ៍៦ខដោះស្រាយបញ្ហា
សមុទ្រខាងកើតដែលត្រូវបានវៀតណាមនិងចិនចុះហត្ថលេខានៅប៉េកាំងនាឆ្នាំ
២០១១? ចម្លើយគឺច្បាស់លាស់ណាស់និងសាធារណ់ៈមតិកំពុងរងចាំកាយវិការពី
ភាគីចិន៕