ភាពតានតឹងរវាងអង់គ្លេសនិង EU ក្នុងដំណើរ Brexit

Chia sẻ
(VOVWORLD) - ដំណើរការចរចារស្តីអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេសឬហៅថា Brexit ទោះបីជាទៅនឹងចាប់ផ្តើមក្តី ប៉ុន្តែ ការខ្វែងគំនិតរវាងភាគីទាំងពីរបានកើតមានឡើងយ៉ាងច្បាស់លាស់ជាថ្មីម្តងទៀតបន្ទាប់ពីសន្និសីទ  កំពូលពិសេសរបស់ EU ដែលទើបនឹងបានប្រារព្ធឡើងនៅទីក្រុង Brussels ប្រទេសបែលហ្ស៊ីក នាថ្ងៃទី ៣០ មេសា។ ប្រការនេះបានពង្រឹងនូវការវាយតំលៃរបស់មជ្ឈដ្ឋានអ្នកវិភាគថា៖ បែបបទដើម្បីសម្រេចការបំប៉ែកសតវត្សរវាង អង់គ្លេសនិង EU មិនងាយស្រួលនោះទេ។ 
ភាពតានតឹងរវាងអង់គ្លេសនិង EU ក្នុងដំណើរ Brexit - ảnh 1 ភាពតានតឹងរវាងអង់គ្លេសនិង EU ក្នុងដំណើរ Brexit (VNA)

(VOVworld) – ដំណើរការចរចារស្តីអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេសឬហៅថា Brexit ទោះបីជាទៅនឹងចាប់ផ្តើមក្តី ប៉ុន្តែ ការខ្វែងគំនិត រវាងភាគីទាំងពីរបានកើតមានឡើងយ៉ាងច្បាស់លាស់ជាថ្មីម្តងទៀតបន្ទាប់ពីសន្និសីទ  កំពូលពិសេសរបស់ EU ដែលទើបនឹងបានប្រារព្ធឡើងនៅទីក្រុង Brussels ប្រទេសបែលហ្ស៊ីក នាថ្ងៃទី ៣០ មេសា។ ប្រការនេះបានពង្រឹងនូវការវាយតំ លៃរបស់មជ្ឈដ្ឋានអ្នកវិភាគថា៖ បែបបទដើម្បីសម្រេចការបំប៉ែកសតវត្សរវាង អង់គ្លេសនិង EU មិនងាយស្រួលនោះទេ។

ក្នុងកាយវិការដែលបង្ហាញនូវសាមគ្គីភាពមុនពេលដំណើរការចរចារស្តីអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស នៅសន្និសីទកំពូលពិសេសរបស់ប្លុកនេះដែលទើបនឹងប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកទាំង ២៧ បានឯកភាពអនុម័តលើក្រមក្របខ័ណ្ឌបណ្ដាគោលការណ៍ដែលត្រូវបានចាត់ទុកជាការកំណត់សំរាប់បណ្ដាអ្នកចរចារ Brexit ក្នុងរយៈពេល ២ ឆ្នាំ ប្រព្រឹត្តទៅរាល់ការចរចារខាងមុខ។ នេះគឺជាកិច្ចប្រជុំកំពូល ដំបូងរបស់ EU គិតតាំងពីពេលនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអនុវត្តមាត្រ ៥០ នៃសន្ធិសញ្ញាទីក្រុង Lisbon ដើម្បីលើកលែងប្រទេសនៃ អង់គ្លេសជាសមាជិករបស់ដំបូលរួម។

ប្រទេសជាសមាជិក EU ទាំង ២៧ ឯកភាពអំពីគោលការណ៍ដំណើរការចរចារ

EU បានសម្តែងគោលជំហរ «រឹងមាំ» ថែមទៀតចំពោះយុទ្ធសាស្ត្រចរចារ ជាមួយអង់គ្លេស ទោះបីជា ការចរចារជាផ្លូវការអំពី Brexit នឹងចាប់ផ្តើមនាខែ មិថុនាខាងមុខតែប៉ុណ្ណោះ បន្ទាប់ពី ការបោះឆ្នោតសកលមុនកាលកំណត់នៅ ប្រទេសអង់គ្លេសដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៨ មិថុនា។បណ្ដាថ្នាក់ដឹកនាំរបស់ EU បានអនុម័តលើគោលការណ៍ «រឹងមាំ» ក្នុងដំណើរការចរចារជាមួយក្រុងឡុង។ តាមនោះ ការចរចារអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មនាអនាគតជាមួយអង់គ្លេសគ្រាន់តែជាការចាប់ផ្តើមប្រសិនបើក្រុងឡុងយល់ព្រមរាល់មាត្រាស្តីអំពីសិទ្ធិប្រជាពលរដ្ឋក៏ដូចជាសង់ប្រាក់ចាកចេញពី EU ទាំងអស់។ អាទិភាពជួរមុខរបស់ EU គឺធានាផលប្រយោជន៍ល្អបំផុតសំរាប់ប្រជា ពលរដ្ឋ EU ចំនួន ៣ លាននាក់ដែលកំពុងរស់នៅអង់គ្លេសនិងប្រជាពលរដ្ឋអង់គ្លេសចំនួន ១ លាននាក់ទៀតដែលកំពុងធ្វើការរស់នៅ EU។ ស្តីអំពីបញ្ហានេះ គណៈកម្មាធិការអឺរ៉ុបបានត្រៀមរៀបចំបញ្ជីឈ្មោះជាលំអិតមួយអំពីបណ្ដាសិទ្ធិដែល EU ចង់ការពារប្រជាពលរដ្ឋរបស់ខ្លួន។ អាស្រ័យដោយបញ្ជីរាយនាមនេះ EU នឹងស្នើឲ្យអង់គ្លេសផ្តល់យន្តការស្នាក់នៅក្នុងរយៈពេលយូរអង្វែងសំរាប់ ប្រជាពលរដ្ឋ EU ដែលរស់នៅនិងធ្វើការនៅអង់គ្លេសក្នុងរយៈពេល ៥ ឆ្នាំ។ បញ្ហានេះគឺជាការសាកល្បងធំចំពោះរដ្ឋាភិបាលអភិរក្សនិយមរបស់នាយក រដ្ឋមន្ត្រី Theresa May ដោយសារ លោកស្រីបានដាក់ចេញគោលដៅច្បាម ប្រដេញតាមគោលនយោបាយដាក់កំហិតលើចំនួនជនអន្តោប្រវេសន៍។ អឺរ៉ុបក៏បានស្នើឲ្យ អង់គ្លេសទូទាត់ «ប័ណ្ណប្រាក់» ទាំងអស់មុនពេលចាកចេញពី  EU ដែលមានតំលៃ ឡើងដល់ ៥០ - ៦០ ពាន់លានអឺរ៉ូ។ ប៉ុន្តែ មជ្ឈដ្ឋានអ្នកនយោបាយអង់គ្លេសបានចាត់ទុកថា៖ រដ្ឋាភិបាលអង់គ្លេសមិនយល់ព្រមនឹង «តំលៃខ្ពស់» ដូច្នេះទេ។ ក្រៅពីនោះ ផែនការនៃការចរចាររបស់ EU ក៏បានទាមទាឲ្យផ្នែកឧស្សាហកម្មហិរញ្ញវត្ថុរបស់អង់គ្លេសត្រូវកាត់ផ្តាច់រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុកនេះនាអនាគត។ តាមនោះ ចាប់បង្ខំប្រតិបត្តិតាមបណ្ដាការកំណត់របស់ប្លុនក្នុងករណីមានគោលបំណងទាក់ទងជាមួយទីផ្សាររបស់ EU។ ប្រធានក្រុមប្រឹក្សា អឺរ៉ុប លោក Donald Tusk បានអះអាងថា៖ នេះមិនម៉ែនជាបញ្ហាខាងយុទ្ធវិធីនៅឡើយ នោះគឺរបៀបទាក់ទងតែមួយគត់ដើម្បី EU បញ្ចប់ការចរចារជាមួយ អង់គ្លេសប្រកបដោយជោគជ័យ។ ក្នុងពេលនោះ ប្រធាគណៈកម្មាធិការអឺរ៉ុប លោក Jean Claude-Juncker បានរំលឹកឡើងវិញនូវទស្សនៈវិស័យរបស់ EU គឺមិនដំណើរការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលខាងមុខជាមួយក្រុងឡុងក្នុងដំណាក់កាលទី ១។ ទស្សនៈវិស័យនេះទទួលបានការគាំទ្ររបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។

        មុននេះ អង់គ្លេសបានប្រកាសនឹងចាកចេញពីទាំងទីផ្សាររួមអឺរ៉ុបនិងសម្ព័ន្ធ ភាពគយរដ្ឋការ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានព្រមានថា៖ ដំណើរ Brexit នឹងប្រព្រឹត្តទៅងាយស្រួលពិក។

        ពិបាកទទួលបានការស្រុះចិត្តគំនិតរវាងអង់គ្លេសនិង EU

ប្រតិកម្មចំពោះមុខកាយវិការពី Brussels នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នាថ្ងៃទី ៣០ មេសា បានមានប្រសាសថា៖ លោកស្រីប្តេជ្ញារក្សា គោលជំហរអំពី Brexit។ ថ្នាក់ដឹកនាំរូបនេះបានចាត់ទុកថា៖ សូវមិនទទួលបាន កិច្ចព្រមព្រៀងណាមួយជាជាងយល់ព្រមនឹងកិច្ចព្រមព្រៀងអាក្រក់ដែលបណ្តាល ឡើងគុណវិបត្តិសំរាប់អង់គ្លេស។ មុននោះ លោកស្រី Theresa May ក៏បាន រិះគន់ប្រទេសជាសមាជិក EU ទាំង ២៧ ដែលបាន «បង្កើតឡើងរបៀង» ប្រឆាំង ជំទាស់ប្រទេសអង់គ្លេស។ ថ្លែងមតិនៅចលនាស្វែងរកសម្លេងគាំទ្រមួយនៅ ទីក្រុង  Leeds នាថ្ងៃទី ២៧ មេសា កន្លងទៅ លោកស្រី  Theresa May បានចោទ ប្រកាន់របៀបទាក់ទងពោលខាងលើរបស់ EU នឹងបណ្តាលឡើងអស្ថិរភាព ធ្វើហានិភ័យដ៏ធ្ងន់ធ្ងរសំរាប់ខឿនសេដ្ឋកិច្ចអង់គ្លេសដូចជា កំរិតពន្ធខ្ពស់ ស្ថានភាពបាត់អាជីពនិងបំណុលឡើងជណ្តើរ។ ខណៈពេលនោះ រដ្ឋមន្ត្រីទទួល បន្ទុកបញ្ហា  Brexit របស់អង់គ្លេស លោក David Davis ក៏បានទទួលស្គាល់ថា៖ បណ្ដាការចរចារស្មុគស្មាញនឹងប្រព្រឹត្តទៅ ចំពោះបញ្ហាមួយចំនួន អាចកើតមាន ឡើងការប្រឈមមុនរវាងភាគីទាំងពីរ ទៀតផង។

  Brexit ទើបនឹងត្រូវបានចាប់ផ្តើមតែប៉ុណ្ណោះក្តី ប៉ុន្តែ ការដែល ប្រទេសជា សមាជិក EU ចំនួន ២៧ ប្តេជ្ញាក្តាប់ជាប់គោលការណ៍ «រឹងមាំ» ក្នុងការចរចារជា មួយអង់គ្លេស បានសរឲ្យឃើញថា៖ ដំណើរការចរចារនាពេលខាងមុខនឹងប្រព្រឹត្ត ទៅមិនងាយស្រួលទេ។ ដើម្បីជៀសវាងស្ថានភាពមិនទទួលបានលទ្ធផលណា មួយបន្ទាប់ពីការចរចារ ដំណោះស្រាយប្រសិទ្ធភាពបំផុតគឺកសាងកិច្ចព្រមព្រៀង រួមរវាងអង់គ្លេសនិង EU យ៉ាងឆាប់រហ័ស។ ប៉ុន្តែ គ្មានសញ្ញាណាមួយដែលសរឲ្យ ឃើញនូវសម្បទានរវាងភាគីទាំងពីរនៅឡើយទេ៕ 

ប្រតិកម្មទៅវិញ