(VOVworld)-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃទី២៣មិថុនាបានប្រ
កាសថា ប្រទេសនេះបានធ្វើការ បាញ់សាកល្បងគ្រាប់មីស៊ីល Musudan ចម្ងាយ
មធ្យម មួយថ្ងៃមុននោះ ព្រមទាំងចាត់ទុកថាខ្លួនអាចវាយប្រហារកងកម្លាំងអាមេរិក
គំរាមកំហែងសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់ទៀតផង។ រឿងហេតុនេះជាថ្មីម្តង
ទៀត បានបង្កើនភាពតានតឹងក្នុងតំបន់និងរុញច្រានឲ្យរាល់ការខំប្រឹងប្រែងគ្មាន
នុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េធ្លាក់ក្នុងភាពទាល់ច្រក។
មីស៊ីលចំនួនពីរគ្រាប់ត្រូវបានបាញ់ចេញពីទីក្រុងផែរ Wonsan។ ហើយការ
បាញ់សាកល្បងដំបូងបានអនុវត្តនៅវេលាម៉ោង៥និង៥៨នាទី(តាមម៉ោងតំបន់)
ប៉ុន្តែទទួល បរាជ័យ។ ពីរម៉ោងក្រោយមក គឺវេលាម៉ោង៨និង៥នាទី គ្រាប់មីស៊ីល
ទី២ត្រូវបានបាញ់និងហោះបានចម្ងាយ១៥០គីឡូម៉ែត្រ។ គ្រាប់មីស៊ីលដែលព្យុង
យ៉ាងបង្ហោះសាកល្បងនោះមានឈ្មោះថា MUSUDAN ដែលអាចទៅដល់ចម្ងាយ
៣០០០គីឡូម៉ែត្រ ពោលគឺអាចដល់ទីបញ្ជាការដ្ឋានយោធាអាមេរិកនៅក្នុងតំបន់
អាស៊ី- ប៉ាស៊ីហ្វិកតែម្តង។ នេះជាការបាញ់បង្ហោះគ្រាប់មីស៊ីលលើកទី៥ជាបន្ត
បន្ទាប់របស់ ក្រុងព្យុងយ៉ាង គិតតាំងពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន។
ភាពតានតឹងបន្តឡើងជណ្តើរ
ខណៈពេលដែលថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក
Kim Jong-un បានស្ងើចសរសើរការបាញ់សាកល្បងគ្រាប់មីស៊ីលចំនួន២លើកនា
ថ្ងៃទី២២មិថុនាជា “ព្រឹត្តិការណ៍ដ៍ធំមួយ” សំដៅបង្កើនលទ្ធភាពវាយប្រហារដោយ
អាវុធ នុយក្លេអ៊ែររបស់ខ្លួននោះ ប៉ុន្តែអាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់វិញ មិនវាយ
តម្លៃខ្ពស់ ចំពោះការបាញ់បង្ហោះនេះទេ។ ក្រសួងការបរទេសអាមេរិកបានប្រឆាំង
ជំទាស់ ពេញទំហឹងការបាញ់បង្ហោះគ្រាប់មីស៊ីល និងចាត់ទុកថា ក្រុងព្យុងយ៉ាង
រំលោភទៅ លើសេចក្តីសម្រេចចិត្តរបស់អ.ស.ប តាមនោះហាមប្រាមមិនឲ្យព្យុង
យ៉ាងអនុវត្តបច្ចេក ទេសមីស៊ីលឆ្លងទ្វីបនោះទេ។ ជប៉ុននិងកូរ៉េខាងត្បូងក៏បាន
ដាក់កងទ័ពក្នុងស្ថានភាពប្រ កាសអាសន្ននិងរិះគន់យ៉ាងខ្លាំងចំពោះសកម្មភា
នេះរបស់ព្យុងយ៉ាង។
|
មីស៊ីលចំនួនពីរគ្រាប់ត្រូវបានបាញ់ចេញពីទីក្រុងផែរ Wonsan |
កាយវិការពោលខាងលើបានកើតមានឡើងនៅពេលដែលសាធារណរដ្ឋប្រជា
ធិបតេយ្យប្រជាមានិតកូរ៉េកំពុងរងឥទ្ធិពលដោយសារបទដាក់ទណ្ឌកម្មរបស់អ.
ស.ប ស្តីពីការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីប។
ការបាញ់ បង្ហោះគ្រាប់មីស៊ីលលើកនេះបានសរឲ្យឃើញថា ទណ្ឌកម្មអន្តរជាតិនា
នាដែលបានដាក់លើប្រទេសកូរ៉េខាងជើងមិនបានជះឥទ្ធិពលដល់សមត្ថភាពរ
បស់ប្រទេសនេះក្នុងការទិញសម្ភារៈនិងបច្ចេកវិទ្យាចាំបាច់ដើម្បីផលិតអាវុធនុយ
ក្លេអ៊ែរទាំងនេះទេ។
កិច្ចចរចារ៦ភាគីស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ស.ប.ប.កធ្លាក់ក្នុងភាព
ទាល់ច្រក
គិតតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ស.ប.ប.កបានបាញ់បង្ហោះគ្រាប់
មីសីល ជាច្រើនលើកច្រើនសារ ពិសេសគឺគ្រាប់មីស៊ីលមានឈ្មោះថា MUSUDAN
ដែលជា ប្រភេទអាវុធអាចបាញ់ទៅចម្ងាយ៣០០០ដល់៥.៥០០គីឡូម៉ែត្រ។ ក្នុងខែ
ឧសភា ប្រទេសនេះបានបាញ់សាកល្បងគ្រាប់មីស៊ីល MUSUDAN លើកទី៤ ប៉ុន្តែ
បរាជ័យ ភ្លាម។ នាចុងខែមេសាវិញ ការបាញ់បង្ហោះសាកល្បងពីរលើកក៏ត្រូវប
រាជ័យដែរ។
តាមមជ្ឈដ្ឋានអ្នកវិភាគថា ការដែលព្យុងយ៉ាងបានធ្វើការបាញ់បង្ហោះសាក
ល្បង គ្រាប់មីស៊ីលជាបន្តបន្ទាប់នោះ គឺដោយមានមូលហេតុច្រើន ដែលក្នុងនោះ
មិនមិនអាចមិនគិតដល់លទ្ធភាព ប្រទេសនេះជួបការលំបាកលើវិស័យហិរញ្ញវត្ថុ។
រដ្ឋអំណាចរបស់ លោក Kim Jong-un ទើបនឹងរងឥទ្ធិពលដោយបទដាក់ទណ្ឌកម្មថ្មី
របស់អ.ស.ប ដោយ គោលដៅមិនឲ្យប្រទេសនេះទាក់ទងផ្ទាល់នឹងប្រព័ន្ធហិរញ្ញវត្ថុ
អន្តរជាតិ។ ម្យ៉ាងវិញ ទៀត មណ្ឌលឧស្សាហកម្ម Kaesong រួមរបស់កូរ៉េទាំងពីរត្រូវ
ភាគីសេអ៊ូលបិទទ្វារ។ តាមនោះ ការបាញ់បង្ហោះគ្រាប់មីស៊ីលត្រូវបានចាត់ទុកជាវិ
ធានការសំដៅទាក់ទាញ ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ។ តាមមជ្ឈ
ដ្ឋានអ្នកឃ្លាំមើលថា ការអភិវឌ្ឍន៍គ្រាប់មីសីល ក៏មានន័យថា អភិវឌ្ឍន៍អាវុធនុយ
ក្លែអ៊ែរដែរ។
រហូតមកដល់ពេលនេះ សាធារណមតិបានចោទសំណួរអំពីប្រសិទ្ធិភាព នៃ
វិធានការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បទៅលើស.ប.ប.ក។ ហាក់
ដូចជា វិធានការទាំងអស់នេះមិនល្មមនឹងធ្វើឲ្យព្យុងយ៉ាងលុបចោលគំនិតអភិវឌ្ឍន៍
អាវុធនុយ ក្លេអ៊ែរទេ។ អាមេរិកនិងសម្ព័ន្ធមិត្តជប៉ុននិងកូរ៉េខាងត្បូងចង់ជម្រុញនូវវិ
ធានការខ្លាំងក្លា ថែមទៀតសំដៅដាក់កំហិតសកម្មភាពហិរញ្ញវត្ថុនិងប្រភពកម្លាំង
របស់រដ្ឋអំណាចលោក Kim Jong –un ដែរ។ ក្នុងពេលជាមួយគ្នានោះ ចិននិងរុស្ស៊ី
បានគាំទ្រនូវទស្សនៈថា បទដាក់ទណ្ឌកម្មទាំងអស់មិនអាចដោះស្រាយនូវវបញ្ហា
នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េបាន ទេ ហើយភាគីនានាគប្បីត្រឡប់មកតុចរចារនិងជួប
សន្ទនាវិញ។ ប៉ុន្តែការ ពិតជាក់ស្តែងតាំងពីមុនមកសរឲ្យឃើញថា ជួបចរចារនិង
កិច្ចសន្ទនាពុំនាំមកនូវលទ្ធផលសមបំណងឡើយ។
ពីស្ថានភាពជាក់ស្តែងនោះ ហាក់ដូចជាពិបាករំពឹងទុកទៅលើវិធានការបន្ធូស្រាល
ភាពតានតឹងនៅឧបទ្វីបកូរ៉េ៕