(VOV)_ការដែលអារ៉ាប់ប៊ីសាអ៊ូឌីដប្រហារជីវិតមនុស្សចំនួន៤៧នាក់ពីបទល្មើស
ភេរវកម្ម ដែលក្នុងនោះមានបុព្វជិតឥស្លាមនិកាយ Shi’ite លោក Nirm Al Nirm
បាននិងកំពុងទទួលនូវការរិះគន់យ៉ាងខ្លាំងក្លាពីអន្តរជាតិ និងបង្កអោយមានរលក
បាតុកម្មក្នុងសហគមន៍ជនឥស្លាម និកាយ Shi’ite នៅមជ្ឈឹមបូពា៍ ពិសេសគឺបង្កើន
ភាពតានតឹងរវាងអ៊ីរ៉ង់ និង អារ៉ាប់ប៊ីសាអ៊ូឌីដ។ អ្នកជំនាញការនិងអ្នកវិភាគជាច្រើន
បានព្រមានថា៖រឿងហេតុនេះអាចបង្កើតផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះតំបន់នេះ។
|
ភាពតានតឹងកើនឡើងនៅមជ្ឈឹមបូពា៍ |
ការប្រហារជីវិតបុព្វជិត Nirm Al Nirm រួមជាមួយមនុស្សចំនួន៤៦នាក់ផ្សេង
ទៀតធ្វើអោយកាន់តែមានភាពបែកបាក់ធ្ងន់ធ្ងរនៅតំបន់មជ្ឈឹមបូពា៍ដែលកើតមាន
ការខ្វែងគំនិត អំពើហឹង្សាដោយបញ្ហាសាសនា។ បាតុកម្មជាច្រើនបានកើតមាន
គើងជាបន្តបន្ទាប់ ធ្វើអោយប្រេះបែកទំនាក់ទំនងការទូតរវាងបណ្ដាប្រទេសនៅ
ក្នុងតំបន់។
បំរ៉ែបំរួលដ៏តានតឹង
ក្នុងព្រឹត្តិការណ៍ថ្មីៗនេះ នាថ្ងៃទី៣មករា អារ៉ាប់ប៊ីសាអ៊ូឌីដ បានប្រកាសផ្តាច់
ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ហើយបានចេញឱសានវាទ ចំពោះអ្នកការទូតអ៊ី
រ៉ង់នានាត្រូវចាកចេញពីប្រទេសនេះក្នុងរយៈពេល៤៨ម៉ោង។ បន្ទាប់នោះប៉ុន្មាន
ម៉ោង បារ៉ែន ស៊ូដង់ សហព័ន្ធអារ៉ាប់អេមីរេត ( UAE) បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត
របស់អារ៉ាប់ប៊ីសាអ៊ូឌីដ សុទ្ធតែដោយជនឥស្លាមផ្នែក Sunni ដឹកនាំ ក៏បានប្រកាស់
ផ្តាច់ទំនាក់ទំនងការទូត និងបន្ទាបកំរិតទំនាក់ទំនងជាមួយអ៊ីរ៉ង់។ បណ្ដាសេចក្ដី
ប្រកាសនេះត្រូវបានដាក់ចេញ បន្ទាប់ពីការដែលបាតិករអ៊ីរ៉ង់វាយប្រហារទៅលើ
ស្ថានទូត អារ៉ាប់ប៊ីសាអ៊ូឌីដ ប្រចាំនៅ Tehran ដើម្បីប្រឆាំងការដែលអារ៉ាប់ប៊ីសាអ៊ូ
ឌីដ ប្រហារជីវិតបុព្វជិត Nirm Al Nirm ។
ការប្រហារជីវិតបុព្វជិត Nirm Al Nirm នេះបានប្រឈមមុខនឹងការប្រឆាំង
ជំទាស់យ៉ាងខ្លាំងក្លារបស់សហគមន៍អន្តរជាតិ ពិសេសគឺក្នុងពិភពជនឥស្លាម។
ទី្រកុង Ayatollah Ali Khamenei ថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានប្រកាសថា៖ អា
រ៉ាប់ប៊ីសាអ៊ូឌីដ នឹងឃើញការសង្សឹកយ៉ាងឃោឃៅ។ កងកម្លាំងអង្គរក្សបដិវត្តន៍អ៊ីរ៉ង់
បានជូនដំណឹងថា៖នឹងផ្តួលរលំរដ្ឋអំណាចអារ៉ាប់ប៊ីសាអ៊ូឌីដ។ បាតុកម្មជាច្រើនក៏
បានកើតមានឡើងនៅប្រទេសជាច្រើនក្នុងតំបន់ ដែលមានជនឥស្លាមនិកាយ
Shi’ite។ ក្នុងពេលជាមួយគ្នានោះ អាមេរិក និងបណ្ដាប្រទេសលោកខាងលិចសុទ្ធ
តែសម្ដែងនូវការព្រួយបារម្ភ និងចាត់ទុកអំពើប្រហារជីវិតនេះជាអំពើអមនុស្សធម៌។
ទន្ទឹមនឹងនោះ ក៏បានដាស់តឿនថ្នាក់ដឹកនាំមជ្ឈឹមបូពា៍នេះត្រូវតែកាត់បន្ថយភាព
តានតឹងដែលកំពុងឡើងជណ្ដើរនេះ។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ
លោក Ban Ki Moon ក៏បានអំពាវនាវអោយភាគីទាក់ទិននានា ក្នុងតំបន់ត្រូវនឹង
នរចិត្ត ស្វែងរកគ្រប់ដំណោះស្រាយដើម្បីកាត់បន្ថយភាពតានតឹងសាសនានេះ។
|
ភាពតានតឹងកើនឡើងនៅមជ្ឈឹមបូពា៍ |
តភ្ជាប់ជំលោះពីអតីតកាល
បុព្វជិត Nirm Al Nirm ត្រូវបានចាត់ទុកជាអ្នកដឹកនាំនិកាយ Shi’ite មានសម្លេង
ខ្លាំងក្លាបំផុតនៅអារ៉ាប់ប៊ីសាអ៊ូឌីដ។ លោកបានឡើងសម្លេងរិះគន់រាជវង្សានុវង្សអា
រ៉ាប់ប៊ីសាអ៊ូឌីដ និងអំពាវនាវគាំទ្រប្រជាធិបតេយ្យ។ ឆ្នាំ ២០១២ លោកត្រូវបានចោទ
ប្រកាន់ឈរនៅខាងក្រោយការវាយប្រហារនានា ចំពោះកងកម្លាំងប៉ូលីស និងត្រូវ
ចាប់ឃុំខ្លួន។ ខែតុលាឆ្នាំ ២០១៥តុលាការកំពូលអារ៉ាប់ប៊ីសាអ៊ូឌីដ បានបដិសេធលិ
ខិតប្រឆាំងបទប្រហារជីវិតរបស់លោក Nirm Al Nirm ។
តាំងពីយូរណាស់មកហើយ ប្រទេសទាំងពីរនៅមជ្ឈឹមបូពា៍នេះគឺអ៊ីរ៉ង់ និងអា
រ៉ាប់ប៊ីសាអ៊ូឌីដត្រូវបានចាត់ទុកជាស្មុគ្រស្មាញ មានការខ្វែងគំនិតលើគ្រប់បញ្ហា ជា
ពិសេសគឺបញ្ហាសាសនា។
ក្នុងសភាពការណ៍ដូច្នេះ ការប្រហារជីវិតបុព្វជីត Nirm Al Nirm នេះបានធ្វើ
អោយជំលោះនេះកាន់តែស៊ីជំរៅជាង រវាងជនឥស្លាម Shi’ite និង Sunni ។ បណ្ដា
អ្នកជំនាញការបានព្រមានថា៖ ប្រសិនបើសហគមន៍អន្តរជាតិមិនជំរុញដំណើរការ
ទូតថ្មី ដើម្បីនាំអារ៉ាប់ប៊ីសាអ៊ូឌីដនិងអ៊ីរ៉ង់អង្គុយនៅតុចរចារមួយ គឺការខ្វែងគំនិត
រវាងភាគីទាំងពីរនេះនឹងធ្វើអោយជំលោះនៅមជ្ឈឹមបូពា៍កាន់តែខ្លាំងក្លាថែមទៀត៕