ពីសេចក្ដីប្រាថ្នាឯករាជ្យនិងសេរីភាពរហូតដល់សេចក្ដីប្រាថ្នាសន្តិភាពនិងការអភិវឌ្ឍ

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh រដ្ឋធានីហាណូយ លោកប្រធានហូជីមិញ តាងនាមរដ្ឋាភិបាលបណ្តោះអាសន្នបានអញ្ជើញអាន សេចក្តីប្រកាសឯករាជ្យ បង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ (បច្ចុប្បន្នគឺសាធារណៈរដ្ឋសង្គមនិយមវៀតណាម)។ សេចក្តីប្រកាសនេះបង្ហាញយ៉ាងច្បាស់នូវសេចក្តីប្រាថ្នារបស់ប្រជាជាតិវៀតណាមចំពោះសន្តិភាព និងសេរីភាព។ ស្មារតីប្ដេជ្ញាការពារឯករាជ្យយ៉ាងខ្ជាប់ខ្ជួនបានដើរតាមប្រជាជាតិវៀត ណាមក្នុងអំឡុងការតស៊ូឯកភាពប្រទេសជាតិ។ ហើយជាកម្លាំងចលករ សម្រាប់ប្រជាជាតិវៀតណាមទាំងអស់មូលស្រុះចិត្តគ្នាសរសេរជាបន្តនូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ក្នុងយុគសម័យថ្មីផងដែរ។

ពីសេចក្ដីប្រាថ្នាឯករាជ្យនិងសេរីភាពរហូតដល់សេចក្ដីប្រាថ្នាសន្តិភាពនិងការអភិវឌ្ឍ - ảnh 1នៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh លោកប្រធានហូជីមិញ តាងនាមរដ្ឋាភិបាលបណ្តោះអាសន្នបានអញ្ជើញអាន សេចក្តីប្រកាសឯករាជ្យ បង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ (បច្ចុប្បន្នគឺសាធារណៈរដ្ឋសង្គមនិយមវៀតណាម)។

សមិទ្ធិផលពីខឿនឯករាជ្យ សេរីភាព

ក្រោយពីការបង្កើតនៃប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ប្រជាជនវៀតណាមបានសាមគ្គីគ្នាជាថ្លុងមួយដំណើរការតស៊ូប្រឆាំងសត្រូវឈ្លានពានបរទេសចំនួន២លើក ដើម្បីការពារមាតុភូមិនិងឯកភាពប្រទេសជាតិ បន្ទាប់មកបានសម្រេចប្រកបដោយជោគជ័យនូវបុព្វហេតុផ្លាស់ប្តូរថ្មី នាំមកនូវសមិទ្ធផលដ៏ធំធេង គ្រប់ជ្រុងជ្រោយ និងមានអត្ថន័យជាប្រវត្តិសាស្ត្រ។

ពីប្រទេសក្រីក្រ និងដើរថយក្រោយមួយ វៀតណាមសព្វថ្ងៃបានឈានឡើងក្លាយជាប្រទេសដែលមានចំណូលមធ្យម ជាមួយនឹងសមិទ្ធិផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក Hoang Loc អាណិកជនវៀតណាមនៅចក្រភពអង់គ្លេសបានសម្តែងថា៖

“យើងខ្ញុំសង្កេតឃើញថា មាតុប្រទេសមានការអភិវឌ្ឍយ៉ាងខ្លាំង។ វៀតណាមនៅតែរក្សាបាននូវស្ថិរភាព អ្វីដែលសប្បាយចិត្តបំផុតគឺបានទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសជាតិមានការផ្លាស់ប្តូរច្រើន សេដ្ឋកិច្ចរីកចម្រើន ទាក់ទាញវិនិយោគិន ហើយប្រជាជនសប្បាយរីករាយ ប្រទេសជាតិទទួលបានសមិទ្ធិផលជាច្រើន ការធ្វើចរាចរណ៍ងាយស្រួល សេដ្ឋកិច្ចកាន់តែរីកចម្រើន”។

ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ច វៀតណាមបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើន ព្រមទាំង ក្លាយជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនបរទេសផងដែរ។ លោក Philipp Rösler អតីតនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានធ្វើអត្ថាធិប្បាយថា៖

“មានក្រុមហ៊ុនអន្តរជាតិជាច្រើនដែលកំពុងចង់ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់គេ ហើយប្រការនោះមានន័យថា គេនឹងត្រូវតែស្វែងរកតំបន់ថ្មីដើម្បីដាក់មូលដ្ឋានផលិតកម្ម ក្នុងនោះមានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។ នៅពេលនិយាយអំពីអាស៊ាន គេប្រាកដប្រជានឹងរំលឹកដល់វៀតណាម ដែលជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿន និងបរិយាកាសវិនិយោគដ៏ទាក់ទាញ”។

ដើម្បីបម្រើបុព្វហេតុអភិវឌ្ឍ វៀតណាមបានចូលរួមក្នុងអង្គការអន្តរជាតិនិងស្ថាប័នសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគីសឹងតែទាំងអស់ ដោយដើរតួនាទី និងមានសំឡេងយ៉ាងសំខាន់នៅក្នុងតំបន់ និងលើពិភពលោក។ វៀតណាមក៏បានក្លាយជាសមាជិកនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកជាក់ស្តែងដល់សន្តិសុខតំបន់និងពិភពលោកផងដែរ។ អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Robyn Mudie បានវាយតម្លៃថា៖

“យើងខ្ញុំចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងនយោបាយដែលដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់។ យើងមានផលប្រយោជន៍រួមជាច្រើន ដែលភាគច្រើនផ្អែកលើមូលដ្ឋាននៃការថែរក្សាសន្តិភាព និងស្ថិរភាពនៃតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក។ យើងក៏បានចែករំលែកផលប្រយោជន៍ធំៗជាច្រើនលើគ្រប់វិស័យចាប់ពីនយោបាយដល់សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ កសិកម្ម និងការអប់រំផងដែរ”។

ពីសេចក្ដីប្រាថ្នាឯករាជ្យនិងសេរីភាពរហូតដល់សេចក្ដីប្រាថ្នាសន្តិភាពនិងការអភិវឌ្ឍ - ảnh 2អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong ថ្លែងសុន្ទរកថានៅសម័យបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម (ខែមករា ឆ្នាំ២០២១)។

អញ្ជើញថ្លែងសុន្ទរកថានៅសម័យបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម (ខែមករា ឆ្នាំ២០២១) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“សមិទ្ធិផលទាំងនោះគឺជាលទ្ធផលនៃភាពច្នៃប្រឌិត ជាលទ្ធផលនៃដំណើរការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ជាបន្តបន្ទាប់របស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល; បន្តបញ្ជាក់ថា មាគ៌ាឈានឡើងសង្គមនិយមរបស់វៀតណាមគឺត្រឹមត្រូវ សមស្របនឹងក្រឹត្យក្រមសត្យានុម័តនឹងតថភាពជាក់ស្ដែងរបស់វៀតណាមនិងនិន្នាការអភិវឌ្ឍនៃសម័យកាល។

រហូតដល់សេចក្ដីប្រាថ្នាអភិវឌ្ឍន៍

ប្រវតិ្តសាស្រ្តរបស់ប្រជាជាតិវៀតណាម គឺជាដំណើរការតស៊ូ និងការពារឯករាជ្យជាតិ។ សេចក្តីប្រកាសឯករាជ្យថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ តែងតែក្រើនរំលឹកជំនាន់ក្រោយៗ បន្តពង្រីកស្មារតីស្នេហាជាតិ កសាងប្រទេសវៀតណាមឲ្យរឹងមាំ ប្រកបដោយវិបុលភាព ហើយមានឋានៈលើឆាកអន្តរជាតិ។

ទទួលមរតកពីប្រវតិ្តសាស្រ្ត សព្វថ្ងៃនេះ ប្រជាជនវៀតណាមបានស្រុះចិត្តគំនិតគ្នា ជំរុញខ្លាំងបុព្វហេតុផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ ជាមួយនឹងឋានៈថ្មីរបស់អ្នកដែលជាម្ចាស់ ហើយចេះធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួន ការពារផលប្រយោជន៍របស់ប្រទេសនិងប្រជាជាតិ។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមគោលដៅដែលបានដាក់ចេញនៅមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមថា ត្រឹមឆ្នាំ ២០២៥ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មតាមទិសទំនើប លើសពីកម្រិតប្រាក់ចំណូលមធ្យមកម្រិតទាប។ នៅឆ្នាំ ២០៣០ ដែលជាខួបលើកទី ១០០ នៃការបង្កើតបក្ស៖ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ដោយមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ នៅឆ្នាំ ២០៤៥ ដែលជាខួបលើកទី ១០០ នៃការបង្កើតប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម៖ ក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។ លោកសាស្ត្រាចារ្យ បណ្ឌិត Phung Huu Phu ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃបណ្ដាស្ថាប័នមជ្ឈិមបក្ស បានសង្កត់ធ្ងន់ថា៖

“ក្នុងដំណើរអភិវឌ្ឍនាពេលខាងមុខ វៀតណាមមានព្រឹត្តិការណ៍សំខាន់ៗចំនួនពីរគឺការខួប១០០
ឆ្នាំនៃការបង្កើតបក្ស និងខួប១០០ឆ្នាំនៃការបង្កើតប្រទេស។ ព្រឹត្តិការណ៍ទាំង២នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជារបត់ដែលគូសសញ្ញានូវការអភិវឌ្ឍប្រកបដោយលក្ខណៈលោតផ្លោះរបស់ប្រទេសជាតិ។ ចង់បានដូច្នេះ ត្រូវបណ្តុះសេចក្តីប្រាថ្នា ឆន្ទៈរបស់ប្រជាជាតិទាំងមូល ប្ដេជ្ញាចិត្តឈានឡើងដ៏ខ្លាំងក្លា”។

មុនឆ្នាំ ១៩៤៥ ពិភពលោកត្រឹមតែស្គាល់ដល់វៀតណាម ជាតំបន់ឥណ្ឌូចិនអាណានិគមបារាំងប៉ុណ្ណោះ។ នឹងរយៈ ៧៧ ឆ្នាំក្រោយពីថ្ងៃដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ បង្កើតប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋប្រជាធិបតេយ្យ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២) សេចក្ដីប្រាថ្នាសន្តិភាពកំពុងជាកម្លាំងចលករជំរុញប្រជាជាតិវៀតណាមដណ្ដើមបានគោលដៅអភិវឌ្ឍថ្មីៗ៕

ប្រតិកម្មទៅវិញ