ព្រឹត្តិការកីឡាអន្តរជាតិ២០១៦ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស

VOV
Chia sẻ

១.ជាលើកដំបូង Olympic រដូវក្តៅបានរៀបចំនៅ
អាមេរិកខាងត្បូង

        ដោយមិនអើពើទៅនឹងការលំបាកនិងភាពច្របូក
ច្របល់នោះ ប្រទេសម្ចាស់ផ្ទះ ប្រេស៊ីលបានរៀបចំប្រ
កបដោយជោគជ័យមហោស្រព Olympic រដូវក្តៅលើក
ទី៣០នៅ ទីក្រុង Rio de Janero។ នៅក្នុង Olympic លើក
នេះ មានឯកទគ្គកម្មពិភពលោកចំនួន ២៧និងឯកទគ្គកម្ម Olympic ចំនួន៩១។

១.ជាលើកដំបូង Olympic រដូវក្តៅបានរៀបចំនៅអាមេរិកខាងត្បូង

        ដោយមិនអើពើទៅនឹងការលំបាកនិងភាពច្របូកច្របល់នោះ ប្រទេសម្ចាស់
ផ្ទះ ប្រេស៊ីលបានរៀបចំប្រកបដោយជោគជ័យមហោស្រព Olympic រដូវក្តៅលើក
ទី៣០នៅ ទីក្រុង Rio de Janero។ នៅក្នុង Olympic លើកនេះ មានឯកទគ្គកម្មពិភព
លោកចំនួន ២៧និងឯកទគ្គកម្ម Olympic ចំនួន៩១។

ព្រឹត្តិការកីឡាអន្តរជាតិ២០១៦ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 1
ជាលើកដំបូង Olympic រដូវក្តៅបានរៀបចំនៅអាមេរិកខាងត្បូង

២.ក្រុមកីឡាជម្រើសជាតិព័រទុយហ្គាល់ដណ្តើមបានពានរង្វាន់ជើងឯក

        ជាលើកដំបូងដែលមាន២៤ក្រុមកីឡាចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ នៃពាន
រង្វាន់ជើងឯកបាល់ទាត់អឺរ៉ុប (Euro 2016) ដែលបានរៀបចំឡើងនៅប្រទេសបារាំង។
 ឈ្នះក្រុមជម្រើសជាតិបារាំង ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដណ្តើមបានពាន
រង្វាន់ជើងឯក EURO ។

ព្រឹត្តិការកីឡាអន្តរជាតិ២០១៦ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 2
ក្រុមកីឡាជម្រើសជាតិព័រទុយហ្គាល់ដណ្តើមបានពានរង្វាន់ជើងឯក

៣. ឈីលីការពារប្រកបដោយជោគជ័យពានរង្វាន់ជើងឯក Copa America

        ជាលើកទី២ក្នុង២ឆ្នាំបន្តបន្ទាប់ ក្រុមជម្រើសជាតិឈីលី ដណ្តើមបានពានរង្វាន់
 ជើងឯកនៅការប្រគួតពានរង្វាន់បាល់ទាត់តំបន់អាមេរិកខាងត្បូង (Copa Ameca)។
ប្រការគួរឲ្យកត់សម្គាល់គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ពានរង្វាន់បាល់ទាត់អាមេរិក
ខាងត្បូងត្រូវបានរៀបចំឡើងនៅអាមេរិក ជាប្រទេសមួយស្ថិតនៅតំបន់អាមេរិក​ខាង
ជើង។

ព្រឹត្តិការកីឡាអន្តរជាតិ២០១៦ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 3
ឈីលីការពារប្រកបដោយជោគជ័យពានរង្វាន់ជើងឯក Copa America

៤.ក្លឹប Leicester City ទទួលរង្វាន់ជើងឯកបាល់ទាត់ក្របខ័ណ្ឌ Premier League

        ផ្តើមចេញពីក្រុមបាល់ទាត់ដែលត្រូវគេវាយតម្លៃថា អាចធ្លាក់ពូ Leicester City
បានធ្វើឲ្យគេភ្ញាក់ផ្អើលដោយការប្រកួតជោគជ័យទទួលបានពានរង្វាន់ជើងឯកនៃក្រប
ខ័ណ្ឌ Premier League ។ ក្រុមបាល់ទាត់នេះបានបង្កើតឡើងរឿងនិទានសម័យទំនើប
ក្នុងវិស័យកីឡាបាល់ទាត់។

ព្រឹត្តិការកីឡាអន្តរជាតិ២០១៦ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 4
ក្លឹប Leicester City ទទួលរង្វាន់ជើងឯកបាល់ទាត់ក្របខ័ណ្ឌ Premier League

៥.ជាលើកទី១១ Real Madrid ទទួលបានពានរង្វាន់ជើងឯកនៅ UEFA Champions
League

        ក្លឹប Real Madrid ទទួលបានពានរង្វាន់ជើងឯកអឺរ៉ុបបន្ទាប់ពីដណ្តើមបានជ័យ
ជម្នះលើក្រុម Atletico Madrid ។ នេះជាលើកទី១១ ដែលក្លឹប Real Madrid ទទួលបាន
ពានរង្វាន់គួរឲ្យមោទនៈនេះ។

ព្រឹត្តិការកីឡាអន្តរជាតិ២០១៦ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 5
ជាលើកទី១១ Real Madrid ទទួលបានពានរង្វាន់ជើងឯកនៅ UEFA Champions League

៦. Michael Phelps ទទួលបានមេដាយមាសបន្តនៅ Olympic ២០១៦

        នៅក្នុងវិញ្ញាសារហែលទឹក Michael Phelpsទទួលបានមេដាយមាសដល់ទៅ៤
គ្រឿង។​ លោកក៏បានជ្រើសតាំងជាកីឡាករឆ្នើមបំផុតនៅក្នុងពានរង្វាន់នេះដែរ។
ដោយ ស្នាដៃរបស់ខ្លួននោះ Michael Phelps ដណ្តើមបានមេដាយមាសសរុប២៣
គ្រឿងនៅ ក្នុង Olympic។

ព្រឹត្តិការកីឡាអន្តរជាតិ២០១៦ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 6
Michael Phelps ទទួលបានមេដាយមាសបន្តនៅ Olympic ២០១៦

៧.Joseph Schooling ក្លាយទៅជាកីឡាករអាស៊ីអាគ្នេយ៍ដំបូងទទួលបានមេដាយ
មាស នៅOlympic

        កីឡាករហែលទឹក Joseph Schooling អាយុ​២១ឆ្នាំ របស់សឹង្ហបុរី បានឈ្នះកីឡា
ករហែលទឹក Michael Phelps ដណ្តើមបានមេដាយមាសនិងបំបែកឯកទគ្គកម្ម ថ្មីរបស់
Olympic។

ព្រឹត្តិការកីឡាអន្តរជាតិ២០១៦ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 7
Joseph Schooling ក្លាយទៅជាកីឡាករអាស៊ីអាគ្នេយ៍ដំបូងទទួលបានមេដាយមាស នៅ Olympic

៨.Cristiano Ronaldo ទទួលបានបាល់មាសអឺរ៉ុបលើកទី៤

        កីឡាករ Cristiano Ronaldo ដណ្តើមបានជ័យជម្នះលើសលុបក្នុងការជ្រើសរើស
 របស់ទស្សនាវដ្តី France Football ។ លោកក្លាយទៅជាកីឡាករអឺរ៉ុបទទួលបានបាល់
មាសច្រើនបំផុត។

ព្រឹត្តិការកីឡាអន្តរជាតិ២០១៦ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 8
Cristiano Ronaldo ទទួលបានបាល់មាសអឺរ៉ុបលើកទី៤

៩. Andy Murray ក្លាយទៅជាកីឡាករឆ្នើមពិភពលោក

        ដោយទទួលបានរង្វាន់ជើងឯកបុគ្គលចំនួន៨ Andy Murray វ៉ាដាច់ Novak
Djokovic ទទួលបានរង្វាន់លេខ១នៃរង្វាន់វាយកូនបាល់បុរសពិភពលោក ក្លាយ
ទៅជាកីឡាករវាយកូនបាល់អង់គ្លេសដំបូងដែលទទួលបានពានរង្វាន់នេះ។

ព្រឹត្តិការកីឡាអន្តរជាតិ២០១៦ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 9
Andy Murray ក្លាយទៅជាកីឡាករឆ្នើមពិភពលោក

១០.គ្រោះថ្នាក់យន្តហោះបណ្តាលឲ្យសមាជិកក្លឹប Chapecoense ច្រើននាក់ត្រូវស្លាប់

        គ្រោះថ្នាក់យន្តហោះបណ្តាលឲ្យសមាជិកក្លឹប Chapecoense ច្រើននាក់ត្រូវ
ស្លាប់។សោកនាដកម្មកើតមានឡើងខណៈដែល Chapecoenseកំពុងធ្វើដំណើរចូលរួម
 ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Sudamerica ជាមួយក្លឹប Atletico Nacional។

ព្រឹត្តិការកីឡាអន្តរជាតិ២០១៦ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 10
គ្រោះថ្នាក់យន្តហោះបណ្តាលឲ្យសមាជិកក្លឹប Chapecoense ច្រើននាក់ត្រូវស្លាប់


ប្រតិកម្មទៅវិញ