រូបថតថ្ងៃទី ២៦ ខែមីនានៅមន្ទីរពិសោធន៍មួយក្នុងប្រទេសប្រេស៊ីល (រូបថតៈ AFP/Archivos) |
នាគ្រារោគរាតត្បាត COVID-19 បង្កឡើងដោយវីរុស SARS-CoV-2 នោះ ការបង្កើតវ៉ាក់សាំងដើម្បីបង្ការវីរុសនេះ គឺជាអាទិភាពមួយក្នុងការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ ក៏ដូចជាចំនួនអ្នកស្លាប់ដោយសារជំងឺនេះនៅទូទាំងពិភពលោក។
ខិតខំប្រឹងប្រែងដើម្បីបង្កើតវ៉ាក់សាំង
ក្នុងរយៈពេលកន្លងមកនេះ ប្រទេសជាច្រើនលើពិភពលោក បានប្រកាសនូវការស្រាវជ្រាវរបស់ខ្លួន ក៏ដូចប្រកាសថា ខ្លួនបានបង្កើតឡើងនូវគ្រឹះសំខាន់ៗ សម្រាប់ការអភិវឌ្ឍវ៉ាក់សាំង ដូចជា ការកសាងប្រព័ន្ធបណ្តុះមេរោគក្នុងមន្ទីរពិសោធន៍ ដោះ លេខកូដហ្សែនរបស់វីរុសនិងស្វែងយល់យ៉ាងក្បោះក្បាយអំពីរចនាសម្ព័ន្ធម៉ូលេគុលនៃវីរុសនេះផង។
បច្ចុប្បន្នវ៉ាក់សាំងបង្ការវីរុស SARS-CoV-2 នៅតែកំពុងបានផ្តោតលើការអភិវឌ្ឍន៍យ៉ាងប្រញាប់ប្រញាល់ ពីក្រុមអ្នកស្រាវជ្រាវជាច្រើននៅជុំវិញពិភពលោក ដោយប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នា។ កាលពីថ្ងៃទី ២ ខែមេសា ទីភ្នាក់ងារស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្មអូស្រ្តាលី បានចាប់ផ្តើមដំណាក់កាលដំបូងនៃការសាកពិសោធន៍ចាក់វ៉ាក់សាំងលើសត្វស្ការពីរក្បាល ក្នុងមន្ទីរពិសោធន៍បសុពេទ្យនៃទីក្រុង Geelong (ស្ថិតក្នុងរដ្ឋ Victoria)។ ការសាកពិសោធន៍នេះមានសាៈសំខាន់ក្នុងការរត់ប្រណាំងដើម្បីស្វែងរកវ៉ាក់សាំងប្រឆាំងនឹងរោគរាតត្បាត COVID-19 លើទូទាំងពិភពលោក។ ការធ្វើតេស្តលើសត្វនឹងផ្តល់នូវមូលដ្ឋានជាក់លាក់ក៏ដូច ជាទំនុកចិត្តសម្រាប់អ្នកវិទ្យាសាស្រ្ត ដើម្បីធ្វើការស្រាវជ្រាវលើរាងកាយមនុស្សវិញ។
ក្រុមហ៊ុនឱសថជីវសាស្ត្រ AnGes Inc របស់ជប៉ុន និងសាកលវិទ្យាល័យអូសាកាក៏បានដាក់ពាក្យសុំប្រកាស នីយបត្រតក្កកម្មសម្រាប់វ៉ាក់សាំងការពារ COVID-19 ផងដែរ។ បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រនៃ AnGes Inc និងសាកលវិទ្យាល័យអូសាកាកំពុងសាកពិសោធន៍សមាសធាតុវ៉ាក់សាំងទាំងនេះទៅលើសត្វ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនថ្នាំជក់ British American Tabacco បានប្រកាសថា មូលដ្ឋានស្រាវជ្រាវជីវបច្ចេកវិទ្យារបស់ខ្លួននៅសហរដ្ឋអាមេរិកកំពុងបង្កើតវ៉ាក់សាំងមួយប្រភេទដែលមានសក្តានុពលដោយប្រើប្រូតេអ៊ីនចម្រាញ់ពីស្លឹកថ្នាំជក់។ បច្ចុប្បន្នវ៉ាក់សាំងនេះ កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងជាក់ស្តែង។ ក្រុមហ៊ុននេះ គ្រោងនឹងផលិតវ៉ាក់សាំងពី ១ ទៅ ៣ លានដូសក្នុងមួយសប្តាហ៍ចាប់ពីខែមិថុនាខាងមុខនេះ ដោយមានការជួយឧបត្ថម្ភពីភ្នាក់ងាររដ្ឋាភិបាលនិងក្រុមហ៊ុនផលិតជំនាញផងដែរ។
ត្រូវការកិច្ចខិតខំជាសាកលដើម្បីបង្កើតឡើងវ៉ាក់សាំង
យោងតាមអ្នកជំនាញសុខាភិបាល ជាធម្មតា នៅដំណាក់កាលស្រាវជ្រាវនិងអភិវឌ្ឍន៍នីមួយៗ វ៉ាក់សាំងត្រូវតែធ្វើតេស្តលើសត្វហើយ ទើបសាកពិសោធន៍លើរាងកាយមនុស្ស។ អាស្រ័យហេតុនេះ ត្រូវចំណាយរយៈពេលពី ៦ ទៅ ៣៦ ខែសម្រាប់ការផលិតដែរ។ ជាមួយនឹងមេរោគដ៏ស្មុគស្មាញដូចជា SARS-CoV-2 នេះ ទំនងជា អាចចំណាយពេលយ៉ាងយូរជាង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិបទដែលចំនួនអ្នកស្លាប់លើទូទាំងពិភពលោកដោយសារ ពីវីរុស SARS-CoV-2 កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស បានបង្កើតសម្ពាធ លើអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសនីមួយៗ ត្រូវការស្វែងរកវ៉ាក់សាំងការពារឲ្យបានឆាប់ៗ។
យ៉ាងណាមិញ ការអភិវឌ្ឍវ៉ាក់សាំងដែលមានសក្តានុពលការពារ COVID-19 កំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ប៉ុន្តែ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា បណ្តាប្រទេសដែលរត់ប្រណាំងដើម្បីបង្កើតវ៉ាក់សាំង ដោយគ្មានកិច្ចសហការជាសកល អាចនាំឱ្យមានវ៉ាក់សាំងដែលមិនមានសុវត្ថិភាព និងកង្វះពេលវេលាសាកល្បង។ ប្រការនេះកាន់តែមានគ្រោះថ្នាក់ជាពិសេស ពីព្រោះវ៉ាក់សាំងនឹងក្លាយជាថ្នាំដែលរីករាលដាល លឿនជាង COVID-19 ឬបង្កឱ្យមានផលវិបាក ជាពិសេសធ្វើឱ្យប្រព័ន្ធស៊ាំនឹងមេរោគចុះខ្សោយ។ លើសពីនេះទៅទៀត នៅពេលដែលវ៉ាក់សាំងត្រូវបានបង្ហាញថាមានសុវត្ថិភាពនិងប្រសិទ្ធភាព គឺត្រូវការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីចែកចាយវ៉ាក់សាំងជាលក្ខណៈសកលដោយឈរលើមូលដ្ឋានសមធម៌។ ទន្ទឹមជាមួយគ្នានោះ បណ្តារដ្ឋនានាត្រូវប្តេជ្ញាចិត្តនយោបាយដើម្បីធានាថា ពួកគេអាចទទួលបាននិងបំពេញតាមតម្រូវការនៃការប្រើប្រាស់វ៉ាក់សាំងនិងថ្នាំព្យាបាល COVID-19 ប្រសិនបើ ការស្រាវជ្រាវទទួលបានជោគ ជ័យ។
បច្ចុប្បន្ននេះមានសញ្ញាគួរឲ្យសប្បាយជាច្រើន គឺថា អង្គការពហុភាគីដែលទទួលបានជំនួយឧបត្ថម្ភពីរដ្ឋាភិ បាល ក្រុមហ៊ុនឱសថនិងសប្បុរសជន សុទ្ធតែបានត្រៀមរួចជាស្រេច ដើម្បីចំណាយប្រាក់រាប់រយលានដុល្លារទៅក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំង។ ជំងឺរាតត្បាតសកល COVID-19 នៅតែមានការវិវត្តយ៉ាងស្មុគស្មាញលើជុំវិញពិភពលោក ដោយមានផលវិបាកដោយអចេតនារាប់មិនអស់ សម្រាប់មនុស្សជាតិ។ ដើម្បីពន្លឿនដំណើរការនៃការបង្កើតនិងចែកចាយវ៉ាក់សាំងយ៉ាងទូលំទូលាយ គឺត្រូវការកិច្ចខិតខំរួមគ្នាជាសកល ជាជាងការប្រកួតប្រជែងដើម្បីសិទ្ធិផ្តាច់មុខបង្កើតវ៉ាក់សាំងនៅក្នុងប្រទេសនីមួយៗ៕