ពិបាកក្នុងការតស៊ូប្រឆាំងភាពក្រីក្រ។

Anh Huyen Theo VOV -
Chia sẻ

VOV-ថ្ងៃទី១៧តុលា ជាទិវាពិភពលោកកាត់បន្ថយភាព
ក្រីក្រ។​ប្រធានបទ​នៃ​ឆ្នាំនេះដោយអ.ស.បនាំចេញគឺ “បញ្ចប់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ”-ត្រូវបាន
ចាត់ទុកជាបទបញ្ជា​ជំរុញ​ពិភពលោករួមធ្វើសកម្មភាព។
ទោះបីពិភពលោកបានសំរេច​គោល​ដៅ​កាត់បន្ថយភាពក្រីក្រ-គោលដៅដំបូងក្នុងចំណោមគោលដៅ​សហ័ស្សវត្ស​ចំនួន​៨ (MDG) ដែលត្រូវបានមហាសន្និបាតអ.ស.បអនុម័តនាឆ្នាំ២០០០ មុនកាល​កំណត់​៥ឆ្នាំក្តី ប៉ុន្តែវិបត្តិសេដ្ឋកិច្ចសកលកំពុងបានដាក់ចេញរាល់ការសាកល្បងថ្មី ដែលគំរាម​កំហែងបំផ្លាញ់សមិទ្ធិផលកាត់បន្ថយភាពក្រីក្ររបស់ប្រទេសជាច្រើនដែល ធ្វើឲ្យ​ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រកាន់តែក្លាយទៅជាពិបាកជាងពេលណាៗទាំងអស់។

ពិបាកក្នុងការតស៊ូប្រឆាំងភាពក្រីក្រ។ - ảnh 1
ពិបាកក្នុងការតស៊ូប្រឆាំងភាពក្រីក្រ។


       VOV- ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រគឺជាការតស៊ូដែលសហគមន៍អន្តរជាតិ
ទាំងមូល​ខំប្រឹងប្រែងអនុវត្តពីច្រើនទស្សវត្សកន្លងមក។ ទោះបីទទួលបាន
សមិទ្ធិផល​គួរ​ឲ្យកត់សម្គាល់ជាច្រើននិងសំរេចមុនកាលកំណត់គោលដៅកាត់
បន្ថយភាពក្រីក្រ ប៉ុន្តែវិបត្តិហិរញ្ញវត្ថុសកលបានកើតឡើងនាឆ្នាំ២០០៨នៅ
អាមេរិកនិងរីករាល​ដាលលើទូទាំងពិភពលោកបានជះឥទ្ធិពលអសកម្មទៅ
លើសមិទ្ធផលកាត់បន្ថយភាពក្រីក្រលើសកលលោកទាំងមូល។ ពិភពលោក នាបច្ចុប្បន្នមានប្រជាជនប្រមាណ​១ពាន់​៣រយលាននាក់មានជីវភាពលំបាក ប្រជាជន៩រយលាននាក់ខ្វះជីវជាតិ ជាង​១ពាន់​លាននាក់ខ្វះ Vitamin។ គ្រោះអាសន្នបាត់អាជីពកំពុងមាននិន្នាការកើនឡើង​ក្នុងពេលដែលបណ្ដា គោលនយោបាយរិតត្បិត្តរបស់ប្រទេសជាច្រើនលើពិភពលោក​កំពុងជះ
ឥទ្ធិពលផ្ទាល់ដល់សុខុមាលភាពសង្គមធ្វើឲ្យធ្ងន់ធ្ងរបន្ថែមស្ថានភាពបាត់
អាជីពកាន់តែធ្ងន់ធ្ងរថែមទៀត។

         ប្រការគួរឲ្យព្រួយបារម្មណ៍គឺបណ្ដាសមិទ្ធដែលមនុស្សលោកទទួល
បានក្នុងការប្រយុទ្ធប្រឆាំងភាពក្រីក្រមានគ្រោះអាសន្នត្រូវរុញថយក្រោយ
ដោយសារការប្រែប្រួលនៃតំលៃស្បៀងអាហារនិងថាមពល។ ចំនួនប្រជាជន
ពិភពលោកបាន​កើនឡើង​យ៉ាងលឿនក្នុងពេលដែលការផលិតស្បៀងអាហារ
មិនបង្កើនជំរុញតំលៃស្បៀង​អាហារកើនខ្ពស់ដែលមិនអាចត្រួតពិនិត្យបាន។ ក្នុងពេលនោះពិភពលោកក៏ត្រូវ​ប្រឈមមុខ​នឹងបញ្ហាថាមពលកំពុងពិបាក
ដោះស្រាយ។ បរិមាណផ្ទុកប្រេងឆៅឧស្ម័នដុតនិង​ធ្យុងថ្មកាន់តែរីងស្ងួតពីមួយ
ថ្ងៃទៅមួយថ្ងៃ។ បណ្ដាការគិតគូររបស់មនុស្សក៏កំពុង​រុញពិភពលោកប្រឈមមុខ នឹងវិបត្តិថាមពលសកលថ្មី។

        ពិភពលោកត្រូវធ្វើសកម្មភាព។ ក្នុងសារក្នុងឱកាសទិវាពិភពលោកប្រយុទ្ធ
ប្រឆាំង​ភាពក្រីក្រឆ្នាំនេះអ.ស.ប បានអំពាវនាវថាវិបត្តិសេដ្ឋកិច្ចសកលនាបច្ចុប្បន្ន
កំពុង​បង្កឱកាសឲ្យការកែទំរង់លើគ្រប់វិស័យ។ ពិភពលោកត្រូវកសាងដំណើរការ
ថ្មី​ដែលធានាសមភាពសង្គមនិងកំណើនសេដ្ឋកិច្ច។ រដ្ឋាភិបាលបណ្ដាប្រទេសត្រូវ
ស្រុះចិត្ត​គំនិតបង្កើតឡើងក្របខ័ណ្ឌសកម្មភាពមួយ ដើម្បីដោះស្រាយស្ថានភាព
ខ្វះស្បៀង​អាហារនិងថាមពលនាពេលអនាគតដ៏ខ្លីខាងមុខ។ អ.ស.ប បាននាំ
ចេញវិស័យ​ចំនួន៥ដែលត្រូវបានកែលំអរក្នុងខឿនសេដ្ឋកិច្ចសកលរួមមានជំរុញ
ខ្លាំងការខំប្រឹងប្រែង​ទទួលបានក្នុងគោលដៅអភិវឌ្ឍន៍សហ័ស្សវត្សអំពីការកាត់ បន្ថយភាពក្រីក្រលើសកល ផ្ដល់ជំនួយអភិវឌ្ឍន៍សំរាប់ប្រទេសកំពុងត្រូវការជំនួយ
បំផុត លប់ចោលអំរែក ធ្ងន់អំពី​លក្ខណៈ​ខ្ចីបំណុល បង្កើនការទទួលខុសត្រូវនិង
តម្លាភាពបង្កើនកិច្ច​សន្យាអំពី​ចីរភាព។ ប៉ុន្តែចំពោះអ្វីដែលកំពុងប្រព្រឹត្តទៅលើ
ពិភពលោកនាបច្ចុប្បន្ន ប្រហែល​ជាបណ្ដាគោលដៅដែលអសបដាក់ចេញពិបាក
អនុវត្តបាន។ តាមការគ្រោងទុកថា​ជារៀងរាល់ឆ្នាំពិភពលោកត្រូវចំណាយប្រាក់ ប្រមាណ៧៥ពាន់លានដុល្លារ​អាមេរិកឲ្យការតស៊ូប្រឆាំងនឹងការកាត់បន្ថយភាព
ក្រីក្រ ក្នុងនោះបណ្ដាប្រទេសឧស្សាហកម្ម​អភិវឌ្ឍន៍រួមវិភាគទានប្រមាណ៥០% និងផ្នែកនៅសេសសល់យកពីថវិការរដ្ឋរបស់​បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែវិបត្តិសេដ្ឋកិច្ចធ្វើឲ្យប្រទេសជាច្រើនកំពុង​ត្រូវ​ទប់ទល់នឹងបញ្ហាខាតបង់
ថវិការរដ្ឋប្រាក់បំណុលជាតិ បានធ្វើឲ្យគេមិន​យកចិត្ត​ទុកដាក់​ដល់ការទទួល
ខុសត្រូវរួម។  ក្នុងឱកាសទិវាស្បៀងអាហារពិភពលោក នាថ្ងៃទី១៦តុលាបារាំង បានអំពាវនាវឲ្យកោះប្រជុំកិច្ចប្រជុំបន្ទាន់របស់វេទិការ​ប្រតិកម្មលឿន (RRF-ក្រុម អ្នកតាក់តាំងគោលនយោបាយកសិកម្មសកលសំដៅ​ទប់ស្កាត់វិបត្តិអំពីកសិកម្ម)
ដោយ​ G២០​ទើបនឹងបានបង្កើតដើម្បីដាក់ចេញ​វិធានការប្រឆាំងវិបត្តិស្បៀង អាហារក្នុងរយៈពេល៤ឆ្នាំខាងមុខ។ ប៉ុន្តែកិច្ចប្រជុំនេះ​មិនអាចប្រព្រឹត្តទៅដោយ សារអាមេរិកជាប្រទេសកំពុងកាន់ដំណែងប្រធាន RRF មិនយល់ព្រមជាមួយ មូលហេតុមិនទាន់ចាំបាច់ឡើយ។

ពិបាកក្នុងការតស៊ូប្រឆាំងភាពក្រីក្រ។ - ảnh 2
ដល់ឆ្នាំ២០៣០ពិភពលោកនឹងត្រូវការបន្ថែមស្បៀងអាហារយ៉ាងតិចបំផុត៥០%ថាមពល៤៥%
បើប្រៀបនឹងតម្រូវការនាបច្ចុប្បន្ន

        តាមគំរោងចំនួនប្រជាជនពិភពលោកនឹងកើនឡើងពី៧ពាន់លាននាក់ឡើង
៩​ពាន់លាននាក់នាឆ្នាំ២០៤០។ ដល់ឆ្នាំ២០៣០ពិភពលោកនឹងត្រូវការបន្ថែម
ស្បៀង​អាហារយ៉ាងតិចបំផុត៥០%ថាមពល៤៥%បើប្រៀបនឹងតម្រូវការ
នាបច្ចុប្បន្នក្នុង​ពេលដែលលក្ខណៈបរិយាកាសកំពុងប្រែប្រួលតាមទិសអសកម្ម
សំរាប់ប្រភពផ្គត់ផ្គង់​និងជនប្រមាណ៣ពាន់លាននាក់អាចនឹងធ្លាក់ក្នុងស្ថានភាព
ក្រីក្រ។​ ក្នុង​ពិភពលោក​មួយនាបច្ចុប្បន្ន​បញ្ហាក្រីក្រត្រឹមតែអាចដោះស្រាយក្នុង
ពេលដែលមាន​ការ​រួមដៃគ្នាធ្វើសកម្មភាពរបស់ប្រទេសទាំងអស់លើសកល
លោកទាំងមូល។ ​ប៉ុន្តែ​សង្គ្រាម​កាត់បន្ថយភាពក្រីក្រនៅមានកំណាត់ផ្លូវដ៏វែង
ឆ្ងាយពិបាកខាងមុខ៕

ប្រតិកម្មទៅវិញ