ពុទ្ធសាសនាវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ (phatgiao.org) |
(VOVworld) - អស់រយៈពេល ២ ពាន់ឆ្នាំជ្រៀបចូលក្នុងប្រទេសវៀតណាម ពុទ្សាសនាវៀតណាមគឺជាសាសនាមួយដែលមានប្រពៃណីស្នេហាជាតិដោយឈរលើស្មារតី «ការពារប្រទេសជាតិ-ជួយប្រជាជនរក្សាសន្តិភាព» ដែលជានិច្ចកាលរួមដំណើរជាមួយប្រជាជាតិវៀតណាមក្នុងការផ្សព្វផ្សាយសតិអារម្មណ៍និងព្រះពុទ្ធព្រះធម៌ពុទ្ធសាសនា។
ពុទ្ធសាសនាវៀតណាមជាមួយស្មារតី «ការពារប្រទេសជាតិ-ជួយប្រជាជនរក្សា សន្តិភាព»
ក្រឡែកមើលឡើងវិញប្រវត្តិសាស្ត្រវៀតណាម ពីរជ្ជកាលស្តេច Dinh រជ្ជកាលស្តេច Le រជ្ជកាលស្តេច Ly និងរជ្ជកាលស្តេច Tran បានបង្ហាញនូវស្មារតីម្ចាស់ការ ឯករាជ្យ អងអាចក្លា ហានរបស់ប្រជាជាតិ ព្រមទាំង អះអាងនូវស្មារតីផ្សាភ្ជាប់ព្រះធម៌ជាមួយប្រជាជាតិនៃ ពុទ្ធសាសនាវៀតណាម។ អាចនិយាយអំពីបណ្ដាព្រះសង្ឃ Khong Lo ព្រះសង្ឃ Van Hanh ដែលបានជួយស្តេចអស់ពីកំលាំងកាយចិត្តរបស់ខ្លួនក្នុងកិច្ចការពារនិងកសាងប្រទេសជាតិរឹងមាំសម្បូរធូធារ ឬ ស្តេច Tran Nhan Tong បានពីរដងរួមជាមួយប្រជាជនវៀតណាមតស៊ូ ការពារអធិបតេយ្យភាពបូរណភាពដែនដីលើការឈ្លានពានរបស់
ម៉ងហ្គោល់។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue (phatgiao.org) |
ក្នុងការតស៊ូទាំង ២ របស់ជនជាតិវៀតណាម ពុទ្ធសាសនាវៀតណាមបន្តពង្រីក ប្រពៃណីល្អប្រសើរនេះ។ ព្រះសង្ឃជាច្រើនអង្គបានក្លាយទៅជាយុទ្ធជនបដិវត្តន៍ រួមវិភាគទានក្នុងបុព្ធហេតុតស៊ូដណ្តើមឯករាជ្យឯកភាពប្រទេសជាតិ។ រំលឹកឡើងវិញការរួមចំណែក លេចធ្លោនៃពុទ្ធសាសនា
វៀតណាមនៅសមហាសន្និបាតតំណាងសមាគមពុទ្ធសាសនាវៀតណាមលើកទី ៨ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអះអាងថា៖
«ក្នុងអំឡុងជិតនឹង ២ ពាន់ឆ្នាំតភ្ជាប់និងរួមដំណើរជាមួយប្រជាជន ពុទ្ធសាសនាវៀត ណាមបានរួមវិភាគទានដ៏ធំធេងចូលក្នុងកិច្ចការកសាងនិងការពារប្រទេសជាតិ។ ពីយូរយា ណាស់មកហើយ ព្រះធម៌ពុទ្ធសាសនាធ្លាប់បានជ្រាបចូលក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម ។ តំលៃល្អប្រសើររបស់ពុទ្ធសាសនាបានរួមចំណែកបង្កើតឡើងតំលៃល្អប្រសើររបស់ជនជាតិ វៀតណាម។ ប្រវត្តិសាស្ត្រវៀតណាមបានកត់សម្គាល់សម័យកាលណាក៏ដោយពុទ្ធសាសនា ក៏មានការរួមវិភាគទានសំខាន់ៗក្នុងកិច្ចការពារនិងកសាងមាតុប្រទេសដើម្បីនាំមកជូនប្រជា ជននូវសុខសាន្តត្រាណ។»
ពុទ្ធសាសនាវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍន៍ប្រទេសជាតិ
ខណៈដែលប្រទេសសុខសុខសាន្តត្រាណ ទទួលបន្តប្រពៃណីត្រចះត្រចង់ ពុទ្ធសាសនាវៀតណាមបន្តមានការរួមវិភាគទានសំខាន់ក្នុងកិច្ចការពារនិងកសាងប្រទេសជាតិនាសម័យកាលថ្មីដោយទិសស្លោក «ព្រះធម៌-ប្រជាជាតិ-សង្គមនិយម»។
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man (phatgiao.org) |
សកម្មភាពរបស់សមាគមយុទ្ធសាសនាវៀតណាមទទួលបានសមិទ្ធិផលលេចធ្លោ ជាពិសេសគឺតួនាទីរបស់ព្រះសង្ឃក្នុងការបំផុសចលនាប្រជាជនកសាងជីវភាពវប្បធម៌ សេដ្ឋកិច្ចសង្គមនៅទីប្រជុំជននិងក្នុងតំបន់។ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖
«សកម្មភាពសុខុមាលភាពសង្គមរបស់សមាគមពុទ្ធសាសនាបន្តអភិវឌ្ឍន៍និងបើកទូ លាយ រួមជាមួយបក្សរដ្ឋនិងរណសិរ្សមាតុភូមិវៀតណាមថែទាំសំរាប់ជនក្រីក្រ ជនមានគុណូបការៈចំពោះប្រទេសជាតិនិងកុមារកំព្រា។ សមាគមពុទ្ធសាសនាបាននិងកំពុងអនុវត្តសកម្ម ភាពដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនសំដៅអះអាងនិងការពារអធិបតេយ្យភាពនិងបូរណភាពដែនដី។ ទន្ទឹមនឹងនោះ ម្ចាស់ការចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹង ឧបាយកលបំបែកបំបាក់មហាផែនសាមគ្គីជាតិរបស់អនុភាពអមតិ្ត។ តាមរយៈនោះ អះអាងនូវតួនាទីនិងលើកកំពស់កិត្យានុភាពរបស់សមាគមពុទ្ធសាសនាចំពោះប្រទេសជាតិ និងប្រជាជន ហើយអះអាងថែមទៀតនូវគោលនយោបាយគោរពជំនឿជឿជាក់សាសនា របស់បក្សនិងរដ្ឋ។»
ពុទ្ធសាសនាវៀតណាមធ្វើសមាហរណកម្មជាមួយសកម្មភាពរបស់ពុទ្ធសាសនាអន្តរជាតិ
ក្នុងនិន្នាការអភិវឌ្ឍន៍ផ្លាស់ប្តូរថ្មីនិងសមាហរណកម្មពិភពលោករបស់មាតុប្រទេស សមាគមពុទ្ធសាសនាវៀតណាមធ្វើសកម្មភាពដោយឈរលើស្មារតីសន្តិភាពមិត្តភាព សាមគ្គីភាពជាមួយបណ្ដាសមាគមពុទ្ធសាសនាលើពិភពលោកដើម្បីសហប្រតិបត្តិការនិង រួមចំណែកកសាងនិងពង្រឹងខឿនសន្តិភាពសំរាប់មុស្សលោក។
អស់រយៈពេល ៥ ឆ្នាំកន្លងទៅនេះ សមាគមពុទ្ធសាសនាវៀតណាមបានបង្ហាញនូវភាព ម្ចាស់ការហើយអះអាងនូវតួនាទីរបស់ខ្លួនក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ សមាគម បានក្លាយទៅជាសមាជិកនៃបណ្ដាអង្គការពុទ្ធសាសនាធំៗលើពិភពលោកនិងជាសមាជិក ដែលចាប់បដិសន្ធិសម្ព័ន្ធសមាគមពុទ្ធសាសនាពិភពលោកនៅឥណ្ឌា សមាគមពុទ្ធសាសនា ពិភពលោកផ្សព្វផ្សាយព្រះធម៌និងជាសមាជិកនៃគណៈកម្មាធិការអន្តរជាតិបុណ្យវិសាខបូជា របស់ អ.ស.ប. ប្រចាំនៅថៃ។
អគ្គលេខាធិការក្រុមប្រឹក្សាភិបាលមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Duc Thien (phatgiao.org) |
ភារកិច្ចសំខាន់ក្នុងចំណោមភារកិច្ចដែលសមាគមពុទ្ធសាសនាវៀតណាមបានកំណត់នាពេលខាងមុខគឺការបើកទូលាយកិច្ចការបរទេសពហុភាគីតាមទិសដៅវប្បធម៌ការទូតនិង ការទូតប្រជាជន។ បន្តម្ចាស់ការពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចការបរទេសជាមួយបណ្ដា អង្គការពុទ្ធសាសនានិងអង្គការសាសនាអន្តរជាតិ។ រួមជាមួយគ្នានោះ តភ្ជាប់ស្អិតរមួតជាមួយ សមាគមពុទ្ធសាសនិកវៀតណាមនៅឯបរទេសផងដែរ។ អគ្គលេខាធិការក្រុមប្រឹក្សាភិបាលមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Duc Thien បានឲ្យដឹង ថា៖
«សមាគមពុទ្ធសាសនាវៀតណាមដាក់ចេញគោលដៅក្នុងសកម្មភាពកិច្ចការបរទេស។ នោះគឺនៅឯណាមានសហគមន៍ជនវៀតណាមគឺនៅឯនោះមានគោលបំណងកសាងវត្តវៀតណាម។ នេះត្រូវជាវត្តដែលពោរពេញទៅដោយអត្តសញ្ញាណរបស់វៀតណាមពីស្ថាបត្យកម្មទំនៀមទំលាប់ដើម្បីធ្វើយ៉ាងម៉េចតភ្ជាប់អណិកជនវៀតណាមឆ្ពោះទៅមាតុប្រទេស។»
ការអភិវឌ្ឍន៍របស់ពុទ្ធសាសនានៅខេត្តក្រុងនៅវៀតណាមក៏ដូចជានៅឯបរទេសត្រូវបានបង្ហាញក្នុងបទអន្តរាគមន៍និងរបាយការណ៍របស់អ្នកមុខអ្នកការនៅមហាសន្និបាតលើកនេះដែលសឲ្យឃើញថា៖ សកម្មាភាពពុទ្ធសាសនានៅវៀតណាមជានិច្ចកាលទទួលបានការ យកចិត្តទុកដាក់ការជួយឧបត្ថម្ភរបស់មជ្ឈឹមនិងតំបន់គ្រាប់ជាន់ថ្នាក់។តាមរយៈនោះមជ្ឈដ្ឋានអ្នកមុខអ្នកការនិងពុទ្ធសាសនិកវៀតណាមជឿជាក់ទៅលើការដឹកនាំរបស់បក្សនិងរដ្ឋហើយអះអាងនូវការនឹងនរចិត្តក្នុងសកម្មភាពសាសនាលើប្រទេសស្ថិរភាពខាងនយោបាយរួមជាមួយគ្នាសាមគ្គីដើម្បីគោលដៅ «ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងក្លាមាំមួន សង្គមសមភាព ប្រជាធិតេយ្យ អរិយធម៌»៕