ពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម-បារាំង

THUY VAN _ HUYEN Theo VOV -
Chia sẻ

(VOV)_ដំណើរបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពី 
ថ្ងៃទី៥ដល់ថ្ងៃទី៧កញ្ញា​របស់ប្រធានាធិបតីបារាំង លោក  
 Francois Hollande នឹងបង្កើតឡើង​កម្លាំងចលករ​ថ្មី​សំ 
រាប់ទំនាក់ទំនងវៀតណាមនិងបារាំង។ ដំណើរទស្សន 
កិច្ចនៅវៀតណាម ក្រោយ​រយពេល១២ឆ្នាំ របស់ប្រធានាធិបតីបារាំង នឹងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង បង្កើតឡើងឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចថ្មីរវាងប្រទេសឧស្សាហ​កម្ម​ជួរមុខនៅទ្វីបអឺរ៉ុប និងប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំង សកម្មធ្វើសមាហរណកម្ម​អន្តរជាតិនៅទ្វីបអាស៊ី។

          (VOV)_ដំណើរបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧កញ្ញា
​របស់ប្រធានាធិបតីបារាំង លោក Francois Hollande នឹងបង្កើតឡើង​កម្លាំងចលករ​
ថ្មី​សំរាប់ទំនាក់ទំនងវៀតណាមនិងបារាំង។ ដំណើរទស្សនកិច្ចនៅវៀតណាម ក្រោយ​រយ
ពេល១២ឆ្នាំ របស់ប្រធានាធិបតីបារាំង នឹងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម
-បារាំង បង្កើតឡើងឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចថ្មីរវាងប្រទេសឧស្សាហ​កម្ម​ជួរមុខ
នៅទ្វីបអឺរ៉ុប និងប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំង សកម្មធ្វើសមាហរណកម្ម​អន្តរជាតិនៅ
ទ្វីបអាស៊ី។

ពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម-បារាំង - ảnh 1
ពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម-បារាំង

វៀតណាមនិងបារាំងបានបង្កើនទំនាក់ទំនងការទូតនាខែមេសាឆ្នាំ១៩៧៣។ ​ប្រ
ទេសទាំងពីរលើកកំពស់ទំនាក់ទំនងឡើងកំរិតដៃគួយុទ្ធសាស្ត្រនាឆ្នាំ ២០១៣ បានជំ
រុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៖ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិ
ជ្ជកម្ម  វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យានិងវប្បធម៌ អប់រំ។

          កិច្ចសហប្រតិបត្តិការវៀតណាម-បារាំងពោពេញទៅដោយសក្ដានុភាព

        ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង
ពីរបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ បារាំងជាដៃគូពាណិជ្ជកម្មធំទី៥ របស់វៀត
ណាម។ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០១៥ទទួលបាន៤,២ពាន់លានដុល្លារអាមេរិក(កើន១៩% បើប្រៀបនឹងឆ្នាំ២០១៤) ក្នុងនោះ តំលៃប្រាក់ពាណិជ្ជកម្មនាំ
ចេញទៅទីផ្សារបារាំង ទទួលបាន២,៩ ពាន់លានដុល្លារអាមេរិក (កើន២៣% បើ
ប្រៀបនឹងឆ្នាំ២០១៤)។ នាបច្ចុប្បន្ន បារាំងជាវិនិយោគិនអឺរ៉ុបធំទី៣ នៅវៀតណាម
 និងឈរលំដាប់ថ្នាក់ទី១៦ ក្នុងចំណោមប្រទេសទាំង១១៤ វិនិយោគនៅវៀតណាម
 ដោយទុនវិនិយោគចុះបញ្ជី​ចំនួន៣,៤ពាន់លានដុល្លារអាមេរិក។ ស្ដីអំពីកិច្ចសហប្រ
តិបត្តិការអភិវឌ្ឍន៍ បារាំងជា​អ្នកផ្តល់ជំនួយអឺរ៉ុបទ្វេភាគីជួរមុខ សំរាប់វៀតណាម។

          បណ្ដាអាទិភាពសហប្រតិបត្តិការ

        គិតមកដល់ពេលនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារគតិយុត្តិ​សំ
ខាន់ៗដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការ ដូចជា៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
 កិច្ចសហប្រតិបត្តិការលើកទឹកចិត្តនិងគាំពារវិនិយោគ កិច្ចសហប្រតិបត្តិការជៀស
វាងការហូតពន្ធ​ជាន់​គ្នា ​…ជាដើម នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជន
នៃប្រទេសទាំងពីរ។ ​ដូច្នេះ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់​ប្រធានាធិ
បតីបារាំង​ លោក​ Francois Hollande ត្រូវបានមជ្ឈដ្ឋានអ្នកជំនាញការនៃប្រទេសទាំង
ពីរវាយតំលៃថា៖​បង្កើតកម្លាំងចលករថ្មីសំរាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រ
ទេសទាំងពីរវៀតណាមនិងបារាំង។ ​អ្នកជំនាញការប្រវត្តិសាស្ត្រ Pierre Journoud អ្នក
អមដំណើរ​ប្រធានាធិបតីបារាំង លោក Francois Hollande  ក្នុងដំណើរទស្សនកិច្ចនៅ​
វៀតណាម​លើកនេះ បានអះអាងថា៖

          “ ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅក្នុងដំណាក់កាលដែល បារាំង  និង វៀតណាម សុទ្ធតែត្រូវការកម្លាំងចលករថ្មីនៅគ្រប់ជាន់ថ្នាក់ ពីរដ្ឋាភិបាល ស្ថាប័នរដ្ឋ
​អំណាច ដល់មូលដ្ឋាន។ និយាយរួម នេះគឺជាទំនាក់ទំនងយូរអង្វែង និងសម្បូរបែបក្តី
 ប៉ុន្តែប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មមិនសមស្របទេ។ ​ខ្ញុំ
គិតថា៖គោលដៅស្នូលក្នុងដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី​លោក ​Fran
cois Hollande គឺបង្កើតឡើងដំណាក់កាលថ្មីសំរាប់ទំនាក់ទំនងរវាងប្រទេសទាំង​ពីរ​ 
ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ”

          កិច្ចសហប្រតិបត្តិការអប់រំ-បណ្ដុះបណ្ដាលរវាងវៀតណាមនិងបារាំអត្រូវបាន
​បង្កើត​ និងអភិវឌ្ឍន៍ពីបណ្ដាឆ្នាំ១៩៨០មក។ បារាំងជានិច្ចកាលចាត់ទុក៖អប់រំ-បណ្ដុះ​បណ្ដាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យាជាគោលដៅអាទិភាព ដើរតួនាទីស្នូល​ ក្នុងសកម្ម​ភាព
​របស់ខ្លួន នៅវៀតណាម។ ក្នុងដំណាក់កាលនាបច្ចុប្បន្ន ដោយមានគោល​នយោ​បាយ
ឆ្ពោះទៅខាងកើតខ្លាំងក្លា រួមជាមួយការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​ពាណិជ្ជ
កម្ម បារាំងក៏បានចាត់ទុកវៀតណាមជាតំបន់យុទ្ធសាស្ត្រ ជាស្ពានតភ្ជាប់​ចលនាអភិ
វឌ្ឍន៍ភាសាបារាំង ក្នុងតំបន់អាស៊ាន។ មេធាវី Gerard Ngo អះអាងថា៖

          “ បារាំងយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម ដោយមូល
ហេតុជាច្រើន តាំងពីប្រវត្តិសាស្ត្រ នយោបាយវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយថែម
ទាំង វៀតណាមអាចជំរុញចលនាភាសាបារាំងនៅក្នុងតំបន់។”

          ដំណើរទស្សនកិច្ចនៅវៀតណាម ក្រោយរយៈពេល១២ឆ្នាំរបស់ប្រធានាធិបតី​បា
រាំង លើកនេះរបស់​ប្រធានាធិបតី​លោក Francois Hollande ត្រូវបានផ្តល់សេ​ចក្តី​សង្ឃឹម
ជាច្រើន។ ដំណើរទស្សនកិច្ចលើកនេះនឹងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាក់ស្ដែង
 ធ្វើយ៉ាងម៉ែចដើម្បីវៀតណាមក្លាយទៅជាដៃគួមួយក្នុងចំណោមដៃគូស្នូល​របស់បារាំង
នៅអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ