(VOV)_ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang រួមជាមួយ គណៈប្រតិភូជាន់
ខ្ពស់វៀតណាម នាថ្ងៃទី២១វិច្ឆិកា បានអញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវ
ការនៅប្រទេសអ៊ីតាលី និងបុរីវ៉ាទីកង់។ ដំណើរ ទស្សន កិច្ចនេះបានអូសបន្លាយដល់ថ្ងៃ
ទី២៥វិច្ឆិកា។ នេះជាដំណើរបំពេញ ទស្សនកិច្ចមានអត្ថន័យសំខាន់ពិសេស ក្នុងការ
ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគួយុទ្ធសាស្ត្ររវាងវៀតណាមនិងអ៊ីតាលី ដោយបង្កើត
គ្រឹះដ្ឋានសំខាន់ចំពោះ ទំនាក់ទំនងការទូតរវាងវៀតណាមនិងបុរីវ៉ាទីកង់។
|
ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគួរយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី និងទំនាក់ទំនងសន្ទនារវាងវៀតណាម-បុរីវ៉ាទីកង់ |
ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
វៀតណាមនិងអ៊ីតាលីបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី២៣មេសា ឆ្នាំ១៩
៧៣។ អ៊ីតាលីជាប្រទេសដើមដំបូងក្នុងចំណោមប្រទេសអឺរ៉ុបខាងលិច បានសកម្មគាំទ្រ
ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអឺរ៉ុប។ ប្រទេសទាំងពីរបានជំរុញដំណើរ
បំពេញទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ជានិច្ច។ ក្នុងជំនួប ទាំងឡាយ ថ្នាក់ដឹកនាំអ៊ីតាលី
បានអះអាងជានិច្ចការប្តេជ្ញាចិត្តជំរុញទំនាក់ ទំនងសហប្រតិបត្តិការលើច្រើនវិស័យ
ជាមួយវៀតណាម និងចាត់ទុកវៀត ណាមជាប្រទេសអាទិភាពអភិវឌ្ឍន៍ទំនាក់ទំនង
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាទីមកដល់របស់បណ្ដាអង្គភាពអាជីវកម្មអ៊ីតាលីពី
ឥឡូវនេះដល់ឆ្នាំ ២០២០។ ដើមឆ្នាំ ២០១៣ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃ
គួយុទ្ធសាស្ត្រ ក្នុង ឱកាសអគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅបំ
ពេញ ទស្សនកិច្ចនៅអ៊ីតាលី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី
ត្រូវបានពង្រឹងនិងពង្រីកជានិច្ចលើគ្រប់វិស័យ។ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំ
ហំពាណិជ្ជកម្មទ្វេភាគីទាំងពីរ សុទ្ធតែកើនឡើងជាបន្តបន្ទាប់។ ក្នុងឆ្នាំ ២០១៣ ទំហំ
ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអ៊ីតាលីទទួលបាន ជាងបីពាន់លានដុល្លារអា
មេរិក តែប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ ២០១៥ ទទួលបាន ជាងបួនពាន់លានដុល្លារអាមេរិក
ហើយ។
នាបច្ចុប្បន្ន អ៊ីតាលីមានគំរោងការណ៍វិនិយោគចំនួន៧៧នៅវៀតណាម ដោយ
មានទុនចុះបញ្ជីចំនួន៣៦០លានដុល្លារអាមេរិក ដោយប្រមូលផ្តុំទៅលើ វិស័យសំខាន់ៗ
ដូចជា៖ឧស្សាហកម្មកែច្នៃ ស្បែកជើង និង សំណង់។ ជាពិសេសរដ្ឋាភិបាលអ៊ីតាលីបានបញ្ជូលវៀតណាមទៅក្នុងបញ្ជីរាយនាម ទីផ្សារទើបលេចចេញចំនួន១០ត្រូវផ្តល់អាទិភាព
ជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ។
ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការវប្បធម៌និងអប់រំរវាងវៀតណាមនិង អ៊ីតាលី
ក៏មានជំហានអភិវឌ្ឍន៍ខ្លាំងនិងស្ថិរភាពដែរ។ ជាប្រចាំឆ្នាំ ក្រសួងការ បរទេសអ៊ីតាលី
បានលៃទុកអាហាររូបករណ៍បណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមជាភាសាអ៊ីតាលី សំរាប់វៀតណាម។ រដ្ឋាភិបាល អ៊ីតាលីបានរួមសហការជាមួយអង្គការ
UNESCO ជួយឧបត្ថម្ភវៀត ណាម ជួសជុលកែលំអរមណ្ឌលកេរ្តិ៍ដំណែល My Son ដោយ
មានទឹកប្រាក់ជាង ៤៣៥ពាន់ដុល្លារអាមេរិក។ ក្រៅពីនោះ ភាគីទាំងពីរក៏បានរៀបចំ
សកម្មភាព ផ្សេងៗ ដើម្បីបើកទូលាយការផ្លាស់ប្តូរ បង្កើនការយល់ដឹងគ្នាទៅវិញទៅ
មក រវាងប្រជាជននៃប្រទេសទាំងពីរ។
ជំនួបសន្ទនាជាគ្រឹះដ្ឋានសំខាន់ដើម្បីកសាងនិងអភិវឌ្ឍន៍ទំនាក់ទំនង វៀតណាម- បុរីវ៉ាទីកង់
ក្នុងដំណើរបំពេញទស្សនកិច្ចនៅអ៊ីតាលីលើកនេះ ប្រធានរដ្ឋ លោក Tran Dai
Quang ក៏បានអញ្ជើញទៅទស្សនាបុរីវ៉ាទីកង់ផងដែរ។ គោលដៅ របស់ ដំណើរទស្សន
កិច្ចលើកនេះគឺអះអាងនូវការគោរព និងយកចិត្តទុកដាក់ជំរុញ ទំនាក់ទំនងជាមួយ
បុរីវ៉ាទីកង់ ។
ក្រឡែកមើលឡើងវិញ ទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកង់ក្នុងរយៈ ពេល
កន្លងទៅ អាចអះអាងថា៖ដំណើរជួបសន្ទនាបានរួមចំណែកជំរុញទំនាក់ទំនងរវាង
វៀតណាមនិងបុរីវ៉ាទីកង់។ ជំនួបសន្ទនាបានផ្អែកទៅលើការគោរពកិច្ចព្រមព្រៀង
និងគោលការណ៍ដែលបានភាគីទាំងពីរឯកភាព ដើម្បីជំរុញទំនាក់ទំនងរវាងភាគី
ទាំងពីរ ដើម្បីផលប្រយោជន៍របស់ភាគីនិមួយៗ។
ដោយមានគ្រឹះដ្ឋានដ៏ល្អប្រសើរពីមុនមក ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀត
ណាមលោក Tran Dai Quang នៅអ៊ីតាលីនិងបុរីវ៉ាទីកង់ ពិតជាជំហានថ្មីបង្កើតគ្រឹះ
ដ្ឋានរឹងមាំថែមទៀតចំពោះទំនាក់ទំនងរវាងវៀតណាមជាមួយអ៊ីតាលី និងបុរីវ៉ាទី
កង់ នាពេលខាងមុខនេះ៕