ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២៖ បង្កើកសមភាពរវាងបណ្ដាសមាសភាពសេដ្ឋកិច្

LE PHUONG Theo VOV -
Chia sẻ
VOV-ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
ដោយមានចំណុចថ្មីជាច្រើន​ក្នុងការកំណត់អំពីវិស័យ
សេដ្ឋកិច្ច ទាក់ទាញការរួមមតិរបស់អ្នកជំនាញកា​រ​អ្នក ​ស្រាវជ្រាវសេដ្ឋកិច្ចក៏ដូចជាអង្គភាពអាជីវកម្ម។ ក្នុង
នោះការកំណត់ស្ដីពីចរិត​លក្ខណៈ​នៃខឿនសេដ្ឋកិច្ចនិងបណ្ដាសមាសភាព សេដ្ឋកិច្ចជាដើមជាបណ្ដាចំណុចថ្មីត្រូវបានអ្នកជំនាញការអ្នកស្រាវជ្រាវ
ប្រមូលផ្ដុំរួមមតិ។

ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២៖ បង្កើកសមភាពរវាងបណ្ដាសមាសភាពសេដ្ឋកិច្ - ảnh 1
ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២៖ បង្កើកសមភាពរវាងបណ្ដាសមាសភាពសេដ្ឋកិច្ចធានានឹងទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ។


        VOV-មាត្រាទី៥៤នៃពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បាន
កំណត់​ចរិតលក្ខណៈរបស់ខឿនសេដ្ឋកិច្ចនិងមិនកត់ត្រាច្បាស់អំពីសមាសភាព
​សេដ្ឋកិច្ចនីមួយៗ។ នេះជាចំណុចថ្មីត្រូវបានអ្នកជំនាញការអ្នកស្រាវជ្រាវសេដ្ឋកិច្ច​កត់សម្គាល់គឺបង្ហាញជាទូទៅអំពីសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ ដូច្នេះ​
បណ្ដា​សមាសភាពសេដ្ឋកិច្ចសុទ្ធតែសមភាពមិនកំណត់សមាសភាពសេដ្ឋកិច្ច
ណា​ជាសមាសភាពស្នូលទេ។ លោក Nguyen Ngoc Bao អនុប្រធានក្រុមប្រឹក្សា
អភិបាល​សម្ព័ន្ធ​​​ក្រុមហ៊ុនដែកថែប Viet Duc បានចាត់ទុកថា ប្រសិនបើរដ្ឋធម្មនុញ្ញ
និង​ច្បាប់​បង្កើតសមភាពនឹងចលនាបានកំលាំងពលំចីរភាពរបស់ខឿនសេដ្ឋកិច្ច
បង្កើន​ប្រភព​ទុន នាំមកប្រសិទ្ធភាពសំរាប់អង្គភាពអាជីវកម្មនិងខឿនសេដ្ឋកិច្ច
ប្រទេស​ជាតិ។​​លោក Nguyen Ngoc Bao បានវិភាគថា៖

        “ចំណុចថ្មីក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះមិននាំចេញបណ្ដា សមាសភាពសេដ្ឋកិច្ចជាក់ស្ដែងនោះគឺបណ្ដាសមាសភាពសេដ្ឋកិច្ចក៏ងាយត្រូវ​
ប្រកាន់ប្រព្រឹត្ត។ យើងអះអាងបណ្ដាសមាសភាពសេដ្ឋកិច្ចត្រូវមានការទទួលខុស​ត្រូវស្មើរគ្នាចំពោះច្បាប់និងសមាសភាពសេដ្ឋកិច្ចត្រូវមានកាតព្វកិច្ចតែមួយគត់ រដ្ឋ​ការពារសិទ្ធិនោះគឺត្រូវធ្វើសកម្មភាពតាមច្បាប់។”

ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២៖ បង្កើកសមភាពរវាងបណ្ដាសមាសភាពសេដ្ឋកិច្ - ảnh 2
លោក Nguyen Ngoc Bao អនុប្រធានក្រុមប្រឹក្សាអភិបាលសម្ព័ន្ធក្រុមហ៊ុនដែកថែប Viet Duc

        ក៏ប៉ុន្តែតាមលោក Dang The Vinh អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋ​សភា
ថា​ ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២មិនផ្តោតទៅលើសមាសភាព​សេដ្ឋកិច្ចរដ្ឋអំពីកម្មសិទ្ធិបរិមាណទ្រពសម្ប័ត្តិដ៏ធំធេងរបស់ខឿនសេដ្ឋកិច្ចគឺជា
ប្រការត្រូវ​បានគិតគូរ។ ក៏មានមតិអំពីបញ្ហានេះ លោក Nguyen Viet Thong
អគ្គលេខាធិការ​ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានចាត់ទុកថា រដ្ឋធម្មនុញ្ញត្រូវមានចរិត
លក្ខណៈ​ស្ថិរភាព​យូរអង្វែង។

        “ខ្ញុំចាត់ទុកថា​ ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះមិនផ្ដោតនិងរៀប
​បញ្ជី​ដល់សមាសភាពសេដ្ឋកិច្ច ប្រសិនបើមិនរៀបបញ្ជីគឺមិនអះអាងបានតួនាទី
​របស់​សមាសភាពសេដ្ឋកិច្ច។​ និយាយថារដ្ឋធម្មនុញ្ញមិនកំណត់តួនាទីស្នូល​
របស់​សេដ្ឋកិច្ចរដ្ឋ បើនិយាយដូច្នេះគឺត្រឹមត្រូវ ប៉ុន្តែនិយាយថាបក្សរដ្ឋវៀតណាម
​បោះ​ចោលតួនាទីស្នូលរបស់រដ្ឋគឺយល់មិនត្រឹមត្រូវឡើយ។”

ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២៖ បង្កើកសមភាពរវាងបណ្ដាសមាសភាពសេដ្ឋកិច្ - ảnh 3
លោក Nguyen Viet Thong អគ្គលេខាធិការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម

        ក្នុងពេលនោះ មតិជាច្រើនផ្សេងទៀតបានស្នើរថាត្រូវអះអាងក្នុងមាត្រាទី
៥៤​តួនាទី​របស់រដ្ឋក្នុងការបង្កលក្ខណៈដូចគ្នាសំរាប់ការអភិវឌ្ឍន៍និងរួមវិភាគទាន
របស់​បណ្ដាសមាសភាពសេដ្ឋកិច្ច។​ តាមមតិរបស់ដំណាងមួយចំនួនថា​ទោះបី
មាត្រា​ទី​៥៥និង៥៦របស់ពង្រាងក៏បានផ្ដោតទៅលើប៉ុន្តែមិនទាន់បង្ហាញច្បាស់
ការដែលរដ្ឋនឹងធានាការទាក់ទងប្រភពកំលាំងនានាដូចគ្នាដើម្បីបណ្ដា
សមាសភាពសេដ្ឋកិច្ច​រួមអភិវឌ្ឍន៍។​

        កំណត់អំពីតួនាទីគ្រប់គ្រងរដ្ឋក្នុងខឿនសេដ្ឋកិច្ចក៏ដូចជាមានការធ្វើ​វិសោធនកម្មបំពេញបន្ថែមខ្លឹមសារថ្មីជាច្រើនក្នុងមាត្រាទី៥៣។ លោក Hoang
Dang Quang លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត​ប្រធានគណៈ​ប្រតិភូ​សមាជិករដ្ឋសភាមណ្ឌូល Quang Binh បានអះអាងថា​ការបំពេញបន្ថែមអភិវឌ្ឍន៍
​សេដ្ឋកិច្ច​បញ្ញាក្នុងការអភិវឌ្ឍន៍និងជំរុញឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម​ប្រទេសជាតិគឺសមស្របជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិដែលបក្ស
កុម្មុយនីស្តវៀតណាមបានដាក់ចេញ។ លោក Hoang Dang Quang បានពន្យល់ថា៖

        “បក្សកុម្មុយនីស្តវៀតណាមបានកំណត់ទិសដៅដំបូងក្នុងចំណោមទិសដៅ
ធំចំនួន៨ក្នុងកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងដំណាក់កាលឈានឡើង​
លិទ្ធិសង្គមនិយម។ ប្រការនោះទាមទាយើងត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍បណ្ដា​ផ្នែកវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា។ ដូច្នេះខ្ញុំស្នើរពង្រាងធ្វើវិសោធនកម្មរដ្ឋ​
ធម្មនុញ្ញ​ឆ្នាំ​១៩៩២ត្រូវអះអាងច្បាស់មាត្រាទី៥៣គឺ ជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចបញ្ញា នោះជា​បញ្ហាមានចរិតលក្ខណៈសំរេចកំណត់សមស្របជាមួយនិន្នាការមានចរិតលក្ខណៈ
សម័យនិងសមស្របទាំងស្រុងជាមួយកម្មវិធីនយោបាយកសាងប្រទេសជតិក្នុង​ដំណាក់កាលឈានឡើងលិទ្ធិសង្គមនិយម​ (បំពេញបន្ថែមនិងអភិវឌ្ឍន៍ឆ្នាំ
​២០១១)។”

        ប្រទេសមួយរឹងមាំត្រូវមានខឿនសេដ្ឋកិច្ចខ្លាំងមាំមួន។ ក្នុងកាលៈទេសៈ​សេរីភាវូបនីយកម្មពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាមួយល្បឿនលឿន ខឿន​សេដ្ឋកិច្ច​វៀតណាមត្រូវមានការកំណែទំរង់មានចរិតលក្ខណៈលោតផ្លោះដើម្បី​ទាន់​នឹង និន្នាការរបស់ខឿនសេដ្ឋកិច្ចពិភពលោក។ ការកែប្រែរបបសេដ្ឋកិច្ចតាម​ទិស សមភាពរវាងបណ្ដាសមាសភាពសេដ្ឋកិច្ចនឹងរួមចំណែកធ្វើឲ្យផូរផង់ខឿន
សេដ្ឋកិច្ច ពង្រីករាល់សក្ដានុភាពរបស់សង្គម រួមចំណែកទៅក្នុងគោលដៅរួមរបស់
​ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ