សម្ព័ន្ធសមាគមយុវជនវៀតណាមយកមតិអំពីសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី ១ មិនា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមយុវជនវៀតណាម បានរៀបចំសន្និសីទយកមតិអំពី សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ មានមាត្រា ទី៦៦ ​ស្ដីពីតួនាទី​ ថានះ និងសកម្មភាពរបស់​យុវជន។ ​ប៉ុន្តែ ​តាម សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ គឺគ្មានប្រការនេះ។ ​តាមដំណាងមួយចំនួនថា÷​ត្រូវពិនិត្យមើលឡើងវិញ ពេលដែល​លុបចោល​ប្រការ​កំណត់អំពីបណ្ដាបញ្ហាចំពោះយុវជនក្នុងរដ្ឋធម្មនុញ្ញ។

(VOV)_នាព្រឹកថ្ងៃទី ១ មិនា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមយុវជន
វៀតណាម បានរៀបចំសន្និសីទយកមតិអំពី សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ
 ឆ្នាំ ១៩៩២។ រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ មានមាត្រា ទី៦៦ ​ស្ដីពីតួនាទី​ ថានះ និងសកម្ម
ភាពរបស់​យុវជន។ ​ប៉ុន្តែ ​តាម សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ គឺ
គ្មានប្រការនេះ។ ​តាមដំណាងមួយចំនួនថា÷​ត្រូវពិនិត្យមើលឡើងវិញ ពេលដែល​លុប
ចោល​ប្រការ​កំណត់អំពីបណ្ដាបញ្ហាចំពោះយុវជនក្នុងរដ្ឋធម្មនុញ្ញ។ បងស្រី Thao Thuy
 Linh ខេត្ត Yen Bai បានថ្លែងមតិថា÷

          “សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ត្រូវរក្សារ និងកែទម្រង់ បំពេញ​បន្ថែម មាត្រាទី៦៦ របស់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ ពីព្រោះ​ នោះគឺជាប្រការសង្កត់ធ្ងន់​ទៅលើ តួនាទីរបស់យុវជនក្នុងសង្គម។​ ក្នុង​បណ្ដាឯកសារ សេចក្ដីសម្រេចចិត្ត  របស់បក្ស សុទ្ធ
តែ បាននិយាយថា យុវជនជាផ្នែកមួយដ៏សែនសំខាន់ របស់សង្គម ជានិមិត្តរូបនៃ​កម្លាំង
ខ្លាំងជាតិ។ យុវជនខ្លាំង គឺប្រជាជាតិ​ទើបខ្លាំងបាន។”

          រួមមតិអំពីប្រការ​មួយចំនួនដែលកំណត់អំពីសិទ្ធិសិក្សារ សិទ្ធិស្រាវជ្រាវ​វិទ្យាសាស្ត្រ  ក្នុង សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ មតិជាច្រើនបាន​ចាត់ទុកថា÷ ​រដ្ឋធម្មនុញ្ញ  ត្រូវកំណត់ច្បាស់លាស់នូវបណ្ដាគោល​នយោបាយ​ធា​នាសិទ្ធិបានសិក្សារ  សិទ្ធិស្រាវ
ជ្រាវវិទ្យា សាស្ត្រ របស់ប្រជាជនគ្រប់រូប ​និង​ត្រូវចាត់ទុកថា÷នេះគឺជាភារកិច្ចដែលរដ្ឋត្រូវ
អនុវត្ត៕

សម្ព័ន្ធសមាគមយុវជនវៀតណាមយកមតិអំពីសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ - ảnh 1
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២(internet)


ប្រតិកម្មទៅវិញ