|
ពង្រីកប្រភពកំលាំងជនវៀតណាមនៅឯបរទេសដើម្បីកសាងប្រទេសជាតិ (baokhanhhoa.com.vn) |
Vovworld-ក្នុងបុព្វហេតុកសាងនិងការពារប្រទេសវៀតណាមសង្គមនិយម បក្សនិងរដ្ឋវៀតណាមបាននិងកំពុងកំណត់ពង្រីកកំលាំងរបស់អណិកជនក្នុងការ
កសាងប្រទេសជាតិ ដោយត្រូវបានអនុវត្តក្នុងវិស័យចំនួន៣គឺ ទាក់ទាញប្រភពទុនវិនិយោគរូបីយប័ណ្ណ ទាក់ទាញបញ្ញានិងជួបប្រាស្រ័យវប្បធម៍។
ទាក់ទាញប្រភពទុនវិនិយោគរូបីយប័ណ្ណ៖
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រភពទុនវិនិយោគរូបីយប័ណ្ណរបស់ជនវៀតណាមនៅឯបរទេសត្រលប់មកប្រទេសវិញបានកើនឡើងជាបន្តបន្ទាប់។ ទ្រង់ទ្រាយរបស់
គំរោងការកាន់តែត្រូវបានពង្រីក អភិវឌ្ឍន៍រួមចំណែកសំខាន់សំរាប់ការអភិវឌ្ឍន៍
សេដ្ឋកិច្ចហិរញ្ញវត្ថុក្នុងប្រទេស។ គិតមកដល់ឥឡូវនេះ មានខេត្តក្រុងចំនួន៥១លើ
៦៣មានគំរោងការវិនិយោគរបស់ជនវៀតណាមនៅឯបរទេសជាមួយអង្គភាព
អាជីវកម្មជាង៣៦០០និងទុនរួមចំណែកជាប្រាក់៨ពាន់៦រយលានដុល្លាអាមេរិក។
អាជីវករ អង្គភាពអាជីវកម្មវៀតណាមនៅឯបរទេសជាច្រើនបាននាំគំរោងការធំៗ
មកប្រទេសជាតិ។ គេជាភាគហ៊ុនសំខាន់ក្នុងធនាគារសម្ព័ន្ធក្រុមហ៊ុនធំៗនៅវៀត
ណាមដូចជា Techcombank, Vpbank, VinGroup ជាដើម។
ទន្ទឹមនឹងនោះ ការចលនាប្រភពកំលាំងជនវៀតណាមនៅឯបរទេសសំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិក៏ទទួលបានលទ្ធផលសំខាន់ជាច្រើន បង្ហាញតាមរយៈបរិមាណរូបីយប័ណ្ណផ្ញើរមកប្រទេសកាន់តែបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសក្នុងឆ្នាំ២០១៣ រូបីយប័ណ្ណទទួលបានតួរលេខគួរឲ្យកត់សម្គាល់១១ពាន់លានដុល្លារអាមេរិក ខ្ពស់បំផុតតាំងពីមុនមក នាំវៀតណាមឈានចូល Top ប្រទេស
ចំនួន៩មានបរិមាណរូបីយប័ណ្ណច្រើនបំផុតលើពិភពលោក។
លោក Nguyen Thanh Son អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមនិងជាប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសបានវាយតំលៃថា៖
“សេចក្តីសំរេចចិត្តលេខ៣៦របស់ការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាមបានចាត់ទុកច្បាស់ក្នុងពេលដែលយើងស្រាវជ្រាវវាយតំលៃអំពីស្ថានភាពរួមរបស់សហគមន៍ជនវៀតណាមនៅឯបរទេស១០ឆ្នាំមុននេះ។ យើងបានយល់ឃើញយ៉ាងច្បាស់ថាប្រភពកំលាំងរបស់ជនវៀតណាមនៅឯបរទេសពិតជា
សំខាន់ណាស់។ សក្ដានុភាពរបស់ជនវៀតណាមនៅឯបរទេសក្នុងវិស័យជីវភាព
រស់នៅសេដ្ឋកិច្ចនយោបាយវប្បធម៍សំខាន់ណាស់។”
ទាក់ទាញបញ្ញាពីជនវៀតណាមនៅឯបរទេស
ការរួមចំណែករបស់ជនវៀតណាមនៅឯបរទេសមិនត្រឹមតែបានបង្ហាញនៅ
ជ្រុងជ្រោយសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំ
បណ្ដុះបណ្ដាល វប្បធម៍សង្គមទៀតផង។ ដើម្បីទាក់ទាញបានការរួមវិភាគទានជាច្រើនថែមទៀតរបស់បញ្ញាវ័ន្ធជនវៀតណាមនៅឯបរទេស អនុរដ្ឋមន្ត្រី Nguyen
Thanh Son បានលើកច្បាស់ថា៖
“យើងត្រូវមានគោលនយោបាយយុទ្ធសាស្ត្រដើម្បីចលនានិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវបញ្ញារបស់អ្នកវិទ្យាសាស្ត្របញ្ញាវ័យក្មេងជាជនវៀត
ណាមនៅឯបរទេស។ យើងកំពុងដាក់ជូនរដ្ឋាភិបាលគំរោងការគោលនយោបាយទាក់ទាញបញ្ញាជនវៀតណាមនៅឯបរទេសដើម្បីបំរើប្រទេសជាតិ ទោះបីជានាបច្ចុប្បន្នអ្នកជំនាញការបញ្ញាវ័ន្ធមួយចំនួននៅវិស័យកសិកម្ម អប់រំ វប្បធម៍បានត្រឡប់មកវៀតណាមធ្វើការ”
ពង្រីកប្រភពកំលាំងពីជនវៀតណាមនៅឯបរទេស
សហគមន៍ជនវៀតណាមនៅឯបរទេសក៏ជាស្ពានតភ្ជាប់សំខាន់ដើម្បីវៀត
ណាមបើកទូលាយទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយប្រទេស ដំបន់ដែន
ដី ដំបន់និងពិភពលោក។ នេះជាកត្តាសំខាន់ក្នុងការអនុវត្តគោលមាគ៌ាការទូតពហុ
ភាគី ពហុបែបភាវូបនីយកម្ម ក្នុងនោះមានភារកិច្ចកិច្ចការបរទេសការពារជាតិសន្តិ
សុខ រួមចំណែកកសាងអនុវត្តភារកិច្ចការពារមាតុប្រទេស។
ដើម្បីបង្កើនបន្ថែមទំនុកទុកចិត្តនិងទាក់ទាញវិនិយោគពីជនវៀតណាមនៅឯ
បរទេស អនុរដ្ឋមន្ត្រី Nguyen Thanh Son បានចាត់ទុកថា ក្នុងរយៈពេលខាងមុខ ត្រូវដោះស្រាយចំណុចស្នូលចំនួន៣នោះគឺ យន្តការ កំណត់ទិសនិងត្រិះរិះ។ ក្នុងនោះយន្តការទាក់ទាញវិនិយោគនិងកំណត់ទិសវិនិយោគជាកូនសោរគិន្លឹះ។
“ក្នុងរយៈពេលខាងមុខ ទន្ទឹមនឹងការស្នើររដ្ឋាភិបាលអនុម័តលើគំរោងការគោលនយោបាយទាក់ទាញបញ្ញាវ័ន្ធជនវៀតណាមនៅឯបរទេសនោះ យើងបន្តមានយន្តការគោលនយោបាយបើកទូលាយជាង រាល់បែបបទលក្ខណៈមកវិនិយោគក្នុងប្រទេសក៏ដូចជាការយកចិត្តទុកដាក់ជួយឧបត្ថម្ភរបស់រដ្ឋអំណាចដំបន់ខេត្តទីក្រុងចំពោះជនវៀតណាមនៅឯបរទេសមានគំរោងការវិនិយោគក្នុង
ប្រទេស។”
ឆ្នាំ២០១៤គូសសញ្ញារយៈពេល១០ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តលេខ៣៦មជ្ឈឹមនាថ្ងៃទី២៦មិនាឆ្នាំ២០០៤របស់ការិយាល័យនយោបាយអំពីបង្កើនជំហានកិច្ចការមួយចំពោះជនវៀតណាមនៅឯបរទេស។ ការពង្រីកសក្ដានុភាពឧត្តមភាព
របស់ជនវៀតណាមនៅឯបរទេសជាកត្តាសំខាន់ក្នុងការកសាងនិងការពារមាតុ
ប្រទេស ទន្ទឹមនឹងនោះជាភ័ស្តុតាងរស់រវើកក្នុងពេលដែលសេចក្តីសំរេចចិត្តរបស់បក្សចូលក្នុងជីវភាពរស់នៅ៕