យោងតាមការស្រាវជ្រាវនាពេលថ្មីៗនេះរបស់វិទ្យាសា្ថនស្រាវជ្រាវ គោលនយោបាយសេដ្ឋកិច្ច នៃសាកលវិទ្យាល័យជាតិហាណូយ ស្តីពី ថវិកាសម្រាប់ សមាគមនិងអង្គការមហាជនសរឲ្យឃើញថា ថវិការរដ្ឋបានចំណាយចំនួន១៤លាន លានដុងសម្រាប់ប្លុកទាំងអស់នេះ ពោល គឺច្រើនទ្វេដងគម្រោងថវិការសម្រាប់ក្រ សួងអប់រំនិងបណ្តុះបណ្តាល ក្រសួងសុខាភិបាល និងច្រើន៥ដង សម្រាប់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ សរុបទៅ គឺចំណាយសម្រាប់អង្គការមហាជនគឺពី៤៥,៥ ទៅ ដល់៦៨,១លានលានដុង ស្មើពី១%ទៅដល់១,៧%នៃ GDP ទូទាំងប្រទេស។
ទិដ្ឋភាពនៃសន្និបាតលើកទី៦បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ |
កំហិតអំពីរូបសណ្ឋាននិងរបៀបធ្វើសកម្មភាព
តាមការស្ថិតិពីទិន្នន័យថវិការដ្ឋលើគេហទំព័រព័ត៌មានរបស់ក្រសួង ហិរញ្ញវត្ថុវៀត ណាមសរឲ្យឃើញថា ចំណាយសម្រាប់មជ្ឈឹមសមាគមនៃអង្គការនយោបាយ សង្គមនានា ក៏ដូចជា មជ្ឈឹមសមាគមបណ្តាអង្គ ការសង្គម-វិជ្ជាជីវៈគឺកើន៣ដងក្នុង រយៈពេល១០ឆ្នាំ ពោលគឺ តាំងពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៥។ ការចំណាយជាប្រចាំ (សំដៅលើប្រាក់បៀវត្សនិងចំណាយរដ្ឋបាល) គឺស្រូបយកភាគច្រើននៃថវិកាឧបត្ថម្ភរបស់រដ្ឋ។ តាមនោះ លេចឡើងករណីថា មានតែថវិការសម្រាប់ចិញ្ចឹមក្បាល ម៉ាស៊ីន ប៉ុន្តែ មិនសូវមានថវិការសម្រាប់អនុវត្តការងារ។ បណ្ឌិត Hoang Ngoc Giao នាយកវិទ្យាស្ថានគោលនយោបាយច្បាប់និងអភិវឌ្ឍន៍ នៃសម្ព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម បានចាត់ទុក ថា៖
“តួរលេខចំណាយថវិការសម្រាប់អង្គការសមាគមនានាគឺច្រើនណាស់។ នេះ ជាខ្ទង់ចំណាយសម្រាប់អង្គការធំៗដែលបានបង្កើតនិងអនុវត្តសកម្មភាពតាមតម្រូវ ការរបស់រដ្ឋ។ ទីពីរគឺការចំណាយថវិការរដ្ឋច្រើនសម្រាប់អង្គការនយោបាយ សង្គម នោះ បានចោទឡើងសំណួរ ថា តើប្រសិទ្ធិភាពធ្វើសកម្មភាពរបស់អង្គការទាំងអស់នេះយ៉ាងដូចម្ត៉េច ដែរ។ ខ្ញុំអាចនិយាយបានថា តាមការស្រាវជ្រាវនិងសង្កេតនាពេល ថ្មីៗនេះ សរឲ្យឃើញថា សកម្មភាពរបស់អង្គការមហាជនគឺមិនសូវមានប្រសិទ្ធិភាពទេ”។
លោក Luu Binh Nhuong សមាជិកសភាមណ្ឌល Ben Tre បានចាត់ទុកថា រាល់កំហិតអំពីរូបសណ្ឋានរៀបចំនិងប្រសិទ្ធិភាពនៃសកម្ម ភាពរបស់អង្គការមហាជន រដ្ឋនានានោះបាននៅសេសសលរយៈពេលច្រើនឆ្នាំមកហើយ។ ក្នុងស្ថានភាពថវិ ការរដ្ឋជួបការលំបាកដូចសព្វថ្ងៃ នេះជាឱកាសដើម្បីវាយតម្លៃនិងរៀបចំឡើងវិញ បណ្តាអង្គការមហាជនតាមទិសល្អប្រសើរជាង ក្នុងនោះត្រូវផ្លាស់ប្តូរថ្មីយន្តការ ហិរញ្ញវត្ថុ៖
“តាំងពីឆ្នាំ១៩៨១មក ក្រសួងហិរញ្ញវត្ថុបានចេញសារាចរលេខ៧៩ ដោយ កំណត់អំពីលក្ខណៈម្ចាស់ការរបស់អង្គការសង្គមនានា។ ហេតុដូច្នេះ តាមមតិរបស់ ខ្ញុំគឺ ក្នុងស្ថានភាពថវិការកំពុងជួបប្រទះនឹងការលំបាក យើងមិនអាចឧបត្ថម្ភធន ជារៀងរហូតឲ្យអង្គការសមាគមអនុវត្តសកម្មភាពបានទេ។ តាមនោះ ខ្ញុំយល់ព្រម ចំពោះទស្សនៈរបស់រដ្ឋ គឺត្រឹមតែឧបត្ថម្ភឬធានាចំណាយសម្រាប់ភារកិច្ចដោយរដ្ឋ ប្រគល់ជូនឬបណ្តាគំរោង សំណង់ ដែលអង្គការមហាជនចូលរួមនោះ តាមយន្តការ ដេញថ្លៃតែប៉ុណ្ណោះ”។
មានរូបសណ្ឋានគំរូច្រើន
តាមស្ថានភាពជាក់ស្តែង មានតំបន់មួយចំនួន ដូចជាខេត្ត Quang Ninh បាន អនុវត្តយ៉ាងល្អ ការរៀបចំឡើងវិញអង្គការសមាគម អង្គការមហាជន តាមរយៈការ រួមបញ្ចូលជាមួយរណសិរ្សមាតុភូមិនិងអង្គការមហាជននយោបាយសង្គមទៅក្នុង ស្ថាប័នតែមួយដោយឈ្មោះតាមថ្នាក់ស្រុក គឺ “ស្ថាប័នសេនាធិការជួយការងារួម”។ ហើយតាមថ្នាក់ឃុំ សង្កាត់គឺ “ផ្នែករួមសហការធ្វើសកម្មភាពដោយឯកភាព”។ ប៉ុន្តែ នៅក្នុងសន្និសីទស្តីពីការងារឃោសនាប្រជាជន ប្លុករណសិរ្សមាតុភូមិវៀតណាម និង បណ្តាអង្គការនយោបាយសង្គមរយៈពេល៦ខែកន្លងទៅ តំណាងនៃអង្គការមហាជន អង្គការនយោបាយសង្គម បានសម្តែងនូវការព្រួយបារម្ភថា តើការរៀបចំ ឡើងវិញនោះនឹងកើតមានឡើងឧបស័គ្គដែរឬទេ ព្រោះថា គោលដៅរបស់អង្គការ នីមួយៗនោះគឺមានលក្ខណៈមិនដូចគ្នាដែរ។ យោងតាមបទថ្លែងមតិនៅសម័យបើក សន្និបាតមជ្ឈឹមលើកទី៦ (នីតិកាលទី១២) របស់អគ្គលេខាបក្ស លោក Nguyen Phu Trong គឺ “ភារកិច្ចនិងដំណោះស្រាយបានដាក់ចេញនោះ ត្រូវសមស្របនិងមានការបោះជំហានរឹងមាំផង សំដៅឆ្លើយតបនឹងតម្រូវការទាំងចំពោះមុខនិងយូរអង្វែង រួម ចំណែកដោះស្រាយរាល់បញ្ហាប្រឈមមុខ”៕