ផ្នែកប្រេងឧស្ម័នវៀតណាមបន្តអាជីវកម្មធនធានធ្វើមានសំរាប់ប្រទេសជាតិ

ANH HUYEN
Chia sẻ
Vovworld-ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក Cui Tiankai ក្នុងពេលឆ្លើយសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន បរទេសនាពេលថ្មីៗនេះបានអធិប្បាយការពារឲ្យសកម្ម
ភាពដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុស ច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ថានៅដំបន់នេះចិនត្រឹមតែមានស្ថានីយ៍ខួងតែមួយគត់ ខណៈដែលវៀតណាម មានស្ថានីយ៍ខួងជាង៣០។ ចិនបានចាត់ទុកថា បណ្ដាស្ថានីយ៍ខួងរបស់ វៀតណាមគឺស្ថិតក្នុងដំបន់សមុទ្រមានជំលោះ។ វៀតណាមបានឡើងសម្លេង បដិសេធពាក្យសំដីគ្មានហេតុផលនេះពីព្រោះថា លើស្ថានភាពជាក់ស្ដែង
ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ គឺស្ថិតទាំងស្រុងក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។

                     

ផ្នែកប្រេងឧស្ម័នវៀតណាមបន្តអាជីវកម្មធនធានធ្វើមានសំរាប់ប្រទេសជាតិ - ảnh 1

        Vovworld-បណ្ដាសកម្មភាពស្ទង់រកអាជីវកម្មប្រេងឧស្ម័នរប់វៀតណាមមិន​ត្រឹមតែបានដំណើរការពីប៉ុន្មានទស្សវត្សកន្លងមកក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខ​ដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមប៉ុណ្ណោះទេ​ថែមទាំងមានការចូលរួម​របស់ដៃគូរអន្តរជាតិជាច្រើនទៀតផង។

សកម្មភាពប្រេងឧស្ម័នដំណើរការធម្មតារហូតក្នុងកម្រាស់ប្រវត្តិសាស្ត្រ

        ជាក់ស្ដែងគឺសកម្មភាពស្តង់រកអាជីវកម្មនៅដំបន់ខ្ពង់រាបបាតសមុទ្រនិង​ដំបន់សមុទ្រវៀតណាមត្រូវបានអនុវត្តមុនឆ្នាំ១៩៧៥។ តាំងពីឆ្នាំ១៩៦៩ដល់​
១៩៧០​រដ្ឋអំណាចភាគខាងត្បូងវៀតណាមបានដំណើរការត្រួតពិនិត្យលើខ្សែ​ប្រថពីមានប្រវែង១២ពាន់គីឡូម៉ែត្រនៅដំបន់ខ្ពង់រាបបាតសមុទ្រ(ជាដំបន់ Cuu
Long, Nam Con Son, Ma Lai, Tho Chuនិង​Tu Chinh-Vung May នាបច្ចុប្បន្ន)។
បន្ទាប់នោះ ក្នុងរយៈពេល២ឆ្នាំគឺឆ្នាំ១៩៧៣និង១៩៧៤ រដ្ឋអំណាចភាគខាងត្បូង
វៀត​ណាមបានសហការជាមួយក្រុមហ៊ុនរបស់អាមេរិកដំណរការត្រួតពិនិត្យ
ដំបន់​លំហរសមុទ្រភាគកណ្ដាលរួមមានប្រជុំកោះ​Hoang Sa របស់វៀតណាម
(ស្មើ​នឹង​ឡូប្រេងឧស្ម័នលេខ ១៤១,១៤២,១៤៣និង១៤៤នាបច្ចុប្បន្ន)។

        ក្រោយទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ សកម្មភាពស្ទង់រកប្រេង​ឧស្ម័នត្រូវបានអនុវត្តយ៉ាងខ្លាំងក្លាទូលំទូលាយលើទូទាំងដំបន់ខ្ពង់រាបបាត​សមុទ្រ
និងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម រួមមានដំបន់​Hoang Sa, Truong Sa, Tu
Chinh-Vung May។

គោរពអនុសញ្ញអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២

        បន្ទាប់ពីរដ្ឋសភាវៀតណាមអនុម័តចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិ
ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) អនុវត្តការបញ្ជា​ពី​​រដ្ឋាភិបាល​វៀត ណាមនាឆ្នាំ១៩៩៦សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម (Petro Vietnam) បានកែសម្រួលក្របខ័ណ្ឌសកម្មភាព គោរពតាម ​UNCLOS 1982។ ​លោក Do Van
Hau អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ បានអះអាង​ថា៖

        “បណ្ដាសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមនិងអ្នក
មៅការទាក់ទិនត្រឹមតែដំណើរការក្នុងក្របខ័ណ្ឌនៃដំបន់ខ្ពង់រាបបាតសមុទ្រនិង
ដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមក្នុងកំរិត២០០ម៉ាយ។ នាបច្ចុប្បន្ន សម្ព័ន្ធ
ក្រុម​ហ៊ុន​ប្រេងឧស្ម័នជាតិវៀតណាមបាននិងកំពុងសហប្រតិបត្តិការជាមួយក្រុម
ហ៊ុន​ប្រេងឧស្ម័នអន្តរជាតិ​ក្នុងនោះបានចុះហត្ថលេខាលើកិច្ចសន្យាស្ទង់រកចំនួន​
៩៩​ជាមួយដៃគូរបរទេស​កិច្ចសន្យាចំនួន៦០កំពុងមានសុពលភាព។”

បន្តអនុវត្តស្ទង់រកអាជីវកម្មនិងសហប្រតិបត្តិការ

        ក៏តាមអគ្គនាយក Petro Vietnam លោក Do Van Hau ថា នៅជុំវិញដំបន់ដាក់
​ខុស​ច្បាប់​ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ខុសច្បាប់ របស់ចិនក្នុងអំឡុងជាង១
ខែកន្លងមក បណ្ដាសកម្មភាពប្រេងឧស្ម័នទាំងអស់របស់ Petro Vietnam នៅដំណើរ
ការជា​ធម្មតា។

        “សកម្មភាពប្រេងឧស្ម័នទាំងអស់នៅដំបន់ភាគឥសាន្ត ពាយ័ព្យរបស់ប្រជុំ​
កោះ Hoang Sa កំពុងបានដំណើរការធម្មតា។ នៅដំបន់សមុទ្រភាគកណ្ដាល​របស់​
វៀតណាម អគ្កក្រុមហ៊ុនប្រេងឧស្ម័ន Haiyang (CNOOC) របស់ចិនបាន​អញ្ចើញ
មៅការខុសច្បាប់នៅឡូចំនួន៩។​ ប៉ុន្តែភាគីវៀតណាមនៅបន្តអាជីវកម្មនិងរហូតមក
ដល់ពេលនេះ​គ្មានក្រុមហ៊ុនប្រេងឧស្ម័នអន្តរជាតិណា រាប់ទាំងគ្មានក្រុមហ៊ុនប្រេង​ឧស្ម័នចិនណាចុះហត្ថលេខាជាមួយ CNOOC ធ្វើសកម្មភាពនៅដំបន់នេះ​ឡើយ។ ​
រីឯ Petro Vietnam សហប្រតិបត្តិការជាមួយក្រុមហ៊ុនប្រេងឧស្ម័ន​អន្តរជាតិ​ជាច្រើន ក្នុងនោះមានក្រុមហ៊ុនរបស់អាមេរិក​រុស្ស៊ីនិងកាណាដានិង​ក្រុមហ៊ុនប្រេងឧស្ម័ន
អន្តរជាតិផ្សេងៗ។”

        ទឡ្ហីករន៍របស់ចិនថា ចិនត្រឹមតែមានស្ថានីយ៍ខួងតែមួយគត់ ខណៈដែល​វៀត​ណាមមានស្ថានីយ៍ខួងជាង៣០និងចាត់ទុកថា​បណ្ដាឡូប្រេងឧស្ម័នរបស់​វៀតណាម
អាជីវកម្មស្ថិតក្នុងដំបន់ជំលោះគឺខុសឆ្គងទាំងស្រុង។​ចិនក៏មិនអាច​នាំចេញ​មូលដ្ឋាន
កត្តិយុតិណាមួយដើម្បីអធិប្បាយអំពីទស្សនៈនេះឡើយ។ កិច្ច​ព្រមព្រៀងប្រេងឧស្ម័ន
ទាំងអស់បានដំណើរការដោយ Petro Vietnam និង​មៅការ​​អន្តរជាតិសុទ្ធតែទទួល
ស្គាល់។

          ក្នុងកាយវិការ១ត្រូវបានចាត់ទុកជាការគាំទ្រយ៉ាងខ្លាំងក្លាចំពោះវៀតណាម គឺនាថ្ងៃទី៣មិថុនាទីភ្នាក់ងារសាព័ត៌មាន Mint នៅឥណ្ឌាឲ្យដឹង ថាក្រុមហ៊ុន​ប្រេង​
ឧស្ម័ន្ធជាតិឥណ្ឌា Videsh​(OVL)ចំណុះសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធនិង​ប្រេង​ដុត​ធម្ម​ជាតិឥណ្ឌាបានអះអាងថានឹងបន្តសកម្មភាពរុករកប្រេងឧស្ម័ន្ធដែល​សហប្រតិបត្តិការ​ជាមួយវៀតណាមនៅសមុទ្រខាងកើត និងកំពុងមានផែនការ​បើក​ទូលាយវត្តមាន របស់ខ្លួននៅតំបន់នេះផងដែរ។ ជាថ្មីៗនេះ ​ក្នុងដំណើរ​ទស្សនកិច្ចវៀតណាមនាខែ
មេសាឆ្នាំ២០១៤​រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក​Sergey Lavrov បានសង្កត់ធ្ងន់ថា បញ្ហាស្នូលក្នុងកិច្ចសហប្រតិបត្តិការរវាង​វៀតណាមនិងរុស្ស៊ីគឺប្រេងឧស្ម័ន។ លោក
Lavrov បានលើកមតិថា៖

        “បណ្តាក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុននៃប្រទេសទាំងពីរវៀតណាម រុស្ស៊ីកំពុង​
ពិភាក្សា ពិនិត្យលទ្ធភាពបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធ សំដៅអនុវត្តន៍ការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ពហុបែប​ភាវូបនីយកម្មកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន្ធវៀតណាម-រុស្ស៊ី នឹងរួម​ចំណែកសំខាន់ក្នុងការជម្រុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

ជឿជាក់ខ្លួនឯងទៅលើតំបន់ជាអធិបតេយ្យភាព

        ដំណើការរាល់សកម្មភាពស្របច្បាប់លើតំបន់ចំណុះអធិបតេយ្យភាព​គោរព
ទាំងស្រុងតាមអនុសញ្ញាអន្តរជាតិ Petro Vietnam កំពុងរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ